អ្នក​វិភាគ​ថា របប​ក្រុង​ភ្នំពេញ​កំពុង​​បារម្ភ​​ពី​គម្រោង​វិល​ចូល​ប្រទេស​របស់​លោក សម រង្ស៊ី

ដោយ ហេង រស្មី
2019-05-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
បណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ និង​សង្គម
បណ្ឌិត មាស នី អ្នក​វិភាគ​នយោបាយ និង​សង្គម
RFA

អ្នក​វិភាគ​នយោបាយ​ និងសង្គម ​លើក​ឡើង​ថា របប​ក្រុង​ភ្នំពេញ​នៅ​តែ​ភ័យ​ខ្លាច​គម្រោង​វិល​ចូល​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី។

របប​ក្រុង​ភ្នំពេញ​បាន​ហៅ​គម្រោង​វិល​ចូល​កម្ពុជា​វិញ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ថា ជា​ការ​ធ្វើ​វិទ្ធង្សនា​នយោបាយ ដើម្បី​ប្រើប្រាស់​ប្រជាពលរដ្ឋ ក្នុង​ការ​លាក់បាំង​ពុតត្បុត​នយោបាយ​របស់​ខ្លួន។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ លោក​ មាស នី​ មានប្រសាសន៍ថា ​ ការ​ដែល​ធ្វើ​ឲ្យ​របប​ក្រុង​ភ្នំពេញ​មាន​ការ​ព្រួយ​បារម្ភ​នោះ ​ដោយ​ខ្លាច​កើតមាន​អំពើ​ចលាចល​ដូច​ប្រទេស​វេណេហ៊្សុយអេឡា (Venezuela) បើ​សិន​ជា​លោក សម រង្ស៊ី វិល​ចូល​ស្រុក​វិញ​ដូច​ការ​គ្រោង​ទុក​មែន​នោះ។

លោក មាស នី បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​បាន​រៀន​សូត្រ​រួច​មក​ហើយ​ពី​ការ​វិលត្រឡប់​ចូល​ក្នុង​ប្រទេស​លើក​ទី១ របស់​លោក សម រង្ស៊ី កាល​ពី​ឆ្នាំ២០១៣ ដែល​មាន​មនុស្ស​រាប់​សែន​នាក់​មក​ចាំ​ទទួល​ដង្ហែ​ពី​ព្រះលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ៖ «អ៊ីចឹង​បើ​សិន​ជា​ប្រទេស​មួយ​នេះ​អាច​មាន​វិបត្តិ​នយោបាយ​មួយ​កើត​ឡើង ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រយោជន៍​របស់​អ្នក​វិនិយោគ​ទុន​នោះ គឺ​បញ្ហា​សេដ្ឋកិច្ច​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​រដ្ឋាភិបាល​កម្ពុជា​ នឹង​អាច​ជួប​ប្រទះ​នៅ​បញ្ហា​វិបត្តិ​ធ្ងន់ធ្ងរ​ដែរ»

អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ កាល​ពី​ថ្ងៃ​ទី២៧ ឧសភា​ បញ្ជាក់​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី កន្លង​មក រដ្ឋាភិបាល​មិន​អាច​ទទួល​យក​បាន​ឡើយ​ និង​ជា​ការ​ញុះញង់​ដល់​ពលរដ្ឋ​ខ្មែរ​ ដើម្បី​ធ្វើ​ជា​ឈ្នាន់​សម្រាប់​ការ​វិល​ត្រឡប់​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ​របស់​លោក សម រង្ស៊ី ប៉ុណ្ណោះ។

ការ​បញ្ចេញ​ប្រតិកម្ម​ពី​របប​ក្រុង​ភ្នំពេញ​នេះ បាន​កើត​មាន​ឡើង​ក្រោយ​ពី​ប្រធាន​ស្តីទី​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ជា​ថ្មី​ម្ដង​ទៀត​ថា គម្រោង​របស់​លោក វិល​ចូល​ប្រទេស វិញ​គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ។ លោក​បញ្ជាក់​ថា សូម​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ត្រៀម​ខ្លួន​ទទួល​លោក ហើយ​អំពាវនាវ​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​ឈប់​ស្ដាប់​បញ្ជា​ពី​ជន​ផ្ដាច់ការ ឈប់​ទៅ​បាញ់​ប្រហារ​លើ​ប្រជាពលរដ្ឋ​ស្លូតត្រង់​ដែល​តវ៉ា​ដោយ​អហិង្សា។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី២៥ ឧសភា លោក សម រង្ស៊ី បញ្ជាក់​ថា​ បើ​សភាព​អឺរ៉ុប​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធEBA និង​ប្រព័ន្ធ អនុគ្រោះ​ពន្ធ ទូទៅ GSP ពី​ទីផ្សារ​សហរដ្ឋ​អាមេរិក​នោះ​ពេល​នោះ​នឹង​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ ហើយ​លោក ​ហ៊ុន សែន ​ត្រូវ​ទទួល​ខុស​ត្រូវ​គឺ​ពេល​នោះ​ប្រជាពលរដ្ឋ​ត្រូវ​ងើប​ដែល​ជា​ពេល​សមស្រប​លោក​ត្រូវ​វិល​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ៖ «ពេល​ហ្នឹង​ជា​កត្តា​មួយ​អំណោយផល​ពេល​ដែល​ខ្ញុំ​វិល​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​ កម្មករ​ក៏​បះបោរ​ ប្រជា​ពលរដ្ឋ​ដែល​បាត់បង់​ដីធ្លី​ក៏​បះបោរ ប្រជាពលរដ្ឋ​ដែល​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ ក៏​បះបោរ​ និស្សិត​យុវជន​ដែល​អត់​ការ​ងារ​ធ្វើ​ក៏​បះបោរ ទាហាន កងកម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ប្រាក់ខែ​តិចតួច​ស្ដួចស្ដើង​ដែល​មេ​ធំៗ កេង​ប្រវ័ញ្ច​ញើស​ឈាម​ពួកគាត់​ហើយ​ដែល​ចង់​អោយ​គាត់​មក​បាញ់​សម្លាប់​កូន​ចៅ​គាត់​ប្ដី​ប្រពន្ធ​គាត់​ កូន​ក្មួយ​គាត់​ដែល​ធ្វើ​បាតុកម្ម​ប្រឆាំង​ហ៊ុន សែន​ ក៏​ប៉ូលិស​ទាហាន​ទាំង​អស់​ហ្នឹង​ក៏​បះបោរ»។​

មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក​ សម រង្ស៊ី​ បាន​ដាក់​គម្រោង​វិល​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ​នៅ​ក្នុង​ឆ្នាំ២០១៩​នេះ ស្រប​ពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​អនុវត្ត​នីតិវិធី​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA

នីតិវិធី​នេះ ចាប់ផ្ដើម​ក្រោយ​សហភាព​អឺរ៉ុប បាន​បញ្ជូន​គណៈប្រតិភូ​ស្វែងរក​ការពិត​មួយ​ក្រុម ទៅ​កម្ពុជា កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ។ សហភាព​អឺរ៉ុប ក៏បាន​ព្រមាន​របប​លោក ហ៊ុន សែន កាល​ពី​ដើមខែ​តុលា ឆ្នាំ២០១៨ ដែរ​ថា បើ​របប​នេះ នៅតែ​មិន​ព្រម​ស្ដារ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ យ៉ាង​យូរ ៦ខែ​ក្រោយ សហភាព​អឺរ៉ុប នឹង​អនុវត្ត​នីតិវិធី​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​នេះ។

របប​លោក ហ៊ុន សែន មិន​ត្រឹមតែ​ប្រឹងប្រែង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ គឺ​នៅ​រយៈ​ពេល​ចុងក្រោយ​នេះ តុលាការ និង​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ បាន​កោះ​ហៅ​​មន្ត្រី​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ថ្នាក់​មូលដ្ឋាន​ជាង ១០០នាក់ ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​រឿង​បំពាន​សាលដីកា​តុលាការ​កំពូល បន្ទាប់​ពី​ពួក​គេ​បាន​ជួប​ជុំ​គ្នា​ហូប​អាហារ​សាមគ្គី និង​បង្ហាញ​ជំហរ​គាំទ្រ​ឥតងាករេ​ចំពោះ​គណបក្ស សង្គ្រោះ​ជាតិ។ ចំណាត់​ការ​នេះ​ធ្វើឡើង ក្រោយ​ពេល​លោក ហ៊ុន សែន​ បាន​ដាក់​បញ្ជា​ឱ្យ​អាជ្ញាធរ​តាម​កម្ចាត់​មន្ត្រី​បក្ស​ប្រឆាំង​ណា ​ដែល​គាំទ្រ និង​រៀប​គម្រោង​​ទៅ​ទទួល​លោក សម រង្ស៊ី ឱ្យ​​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

Ta P.Siphan,Ta K.Ramy,Ta C.Vun VS Ta tmil HS

Ta Pay Siphan,Ta K.Ramy and Ta C.Vun says...Ta Hun Sen is worrying and fearing S.Rainsy come back home if we knew him for long period of times and we studied a lot from this traitor.In fact this evil HS fears his own karma maybe someday someone around him will kill him by a right man,or at the right time and at the right place"many pple want to determinate this evil"before he pass away.

May 28, 2019 04:36 PM

Ta P.Siphan,Ta K.Ramy,Ta C.Vun VS Ta tmil HS

Ta Pay Siphan,Ta K.Ramy and Ta C.Vun says...Ta Hun Sen is worrying and fearing S.Rainsy come back home if we knew him for long period of times and we studied a lot from this traitor.In fact this evil HS fears his own karma maybe someday someone around him will kill him at the right man,or at the right time and at the right place"many pple want to determinate this evil"before he pass away.

May 28, 2019 04:35 PM

Top khmer military commanders want to unity all political parties...pple and country first

Comradeship Ta Hun,Ta Hor,Ta Hong,Ta Heng,Ta Hing got a secret meeting,despite rumors about some top military commanders+units want to come out on the street to greeting Mr.Sam return home in day ahead to prepare a new election coming.In 100,600 military men and women in among 130,000 khmer militaries had supported the opposition CNRP's leader and want to change a new face leader rather better than the old one and the old shit in the last 4 decades oppressive.They pledge allegiance to defense all khmer pple lives from the harm way and sided with all khmer political parties and nation"national unity first before anything else".

May 28, 2019 11:17 AM

គេហទំព័រ​ទាំងមូល