លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ដល់​ប្រទេស​ម៉ុងហ្គោលី​ដើម្បី​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប

ដោយ ប្រាជ្ញ ចេវ
2016-07-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (មុខ​គេ) និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចុះ​​យន្តហោះ ពី​ការ​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (មុខ​គេ) និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល ចុះ​​យន្តហោះ ពី​ការ​ធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដឹក​នាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប លើក​ទី​១១ (The 11th ASEM Summit) បាន​ទៅ​ដល់​ប្រទេស​ម៉ុងហ្គោលី (Mongolia) នៅ​ល្ងាច​ថ្ងៃ​ទី​១៤ ខែ​កក្កដា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​គេហទំព័រ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា អាកាប៉េ (AKP)

លោក ហ៊ុន សែន ត្រូវ​ចូលរួម​កិច្ច​ប្រជុំ​នេះ​ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ទីក្រុង​អ៊ូឡង់បាទ័រ នៃ​ប្រទេស​ម៉ុងហ្គោលី។

លោក ហ៊ុន សែន បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កក្កដា តប​តាម​ការ​អញ្ជើញ​ពី​ប្រធានាធិបតី​ម៉ុងហ្គោលី លោក ត្សាឃីអាហ្គីន អ៊ែលប៊េឌុរ្ស (Tsakhiagiin Elbegdorj)

ក្នុង​កិច្ច​ប្រជុំ​នោះ គ្រោង​នឹង​ពិភាក្សា​បញ្ហា​មួយ​ចំនួន​ដូចជា ការ​វាយ​តម្លៃ​លើ​បទពិសោធន៍​របស់ ASEM ក្នុង​រយៈពេល ២០​ឆ្នាំ​កន្លង​មក ការ​កសាង ការ​ត​ភ្ជាប់​ផ្នែក​រឹង និង​ទន់​រវាង​អាស៊ី-អឺរ៉ុប ការ​បម្រែបម្រួល​អាកាសធាតុ ការ​អភិវឌ្ឍ និង​ប្រព័ន្ធ​ពហុ​ពាណិជ្ជកម្ម ការ​គ្រប់គ្រង​ហានិភ័យ​គ្រោះ​ធម្មជាតិ សន្តិសុខ​ថាមពល សន្តិសុខ​ស្បៀង ការ​គ្រប់គ្រង​ទឹក និង​បញ្ហា​អន្តរជាតិ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

មើលអស់លោកអ្នកវិភាគ អ្នកដែលចូលចិត្តចំអុយឈ្មោះប្រទេស និង​កំពូលប្រមុខអ្នកដឹមនាំប្រទេសខ្មែរ មេចដល់ឃើញអន្តិចសម្តេច​លោក​អញ្ជើញ​ទៅប្រជុំណេះ ប្រជុំណុះអញ្ចឹងគិតមេចដែរ បើលោកមិន​ឆ្នើ​ម​មិនខ្លាំង គេមិនដែលអញ្ជើញលោកទៅចូលរួម​ប្រជុំក្នុងប្រទេសគេទេ​ពេលនេះពួកអ្នកឯងឃើញទេប្រមុខអ្នកដឹកនាំខ្មែរកាន់តែលិចថ្លូក្នុងឆាកអន្តរជាតិហើយ​តាប៉ាប៉ិណ្ណេះឆ្នាំ ២០១៧ ២០១៨ លោកស៊ីដាច់​ទៀត​ហើយ ព្រោះរាស្រ្តខ្មែររាល់ង៉ៃនេះមានមោទនភាពណាស់​ដែលប្រមុខ​អ្នកដឹកនាំខ្លួនកាន់តែល្បីល្បាញយ៉ាងនេះ។

Jul 14, 2016 11:44 AM

អ្នក​អាន​អនាមិក

Look at the Sinner's face. A big grin on his face because Mr. Kem Ley is out of his hair.

Jul 14, 2016 11:13 AM

អ្នក​អាន​អនាមិក

កាយកម្មបីគឺ កុំលួច កុំរុំលោភ កុំស្លាប់ យ៉ាងណាមិញឈាម​ដែលហូរ​ចេញពីដើមទ្រូង បណ្ឌិតកែមឡី បានហូរជ្រាបចូលទៅ​ក្នុងបេះដូង​កូន​ខ្មែរ​រាប់លាននាក់ អោយគេកាន់តែស្នេហាប្រទេសជាតិ ប្រជាជន ប្រជា​ធិបតេយ្យ សេរីភាព និងយុត្តធរ ខ្លំាងឡើង និងកាន់តែស្អប់ខ្ពើម​កំសោយភាព​ក្នុងការដឹកនាំ​​ហើយនិងភាពឃោឃៅនៃអ្នកដឹកនាំ ដែល​រស់​ប្រៀបបាននិងសេះអូសរទេះជាប់បង្ហៀដែកយ៉ាងនេះ។

Jul 15, 2016 06:49 PM

គេហទំព័រ​ទាំងមូល