លោក ហ៊ុន សែន តែងតាំង​ភរិយា​ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​តែងតាំង​ភរិយា​របស់​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កិត្តិយស​គណៈកម្មាធិការ​ជាតិ​លើក​កម្ពស់​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ។
ដោយ យន់ សាមៀន
2014-02-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
ប្រធាន​កាកបាទ​ក្រហម​កម្ពុជា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន។
Photo: RFA

សេចក្ដី​សម្រេច​ចុះ​ហត្ថលេខា​ដោយ​លោក ហ៊ុន សែន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ ក៏​បាន​តែងតាំង​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី អ្នកស្រី អ៊ឹង កន្ថាផាវី ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​នេះ និង​សមាជិក​រដ្ឋាភិបាល ១៨​រូប​ផ្សេង​ទៀត​ជា​សមាជិក។

អ្នកស្រី មូរ សុខហួរ សមាជិក​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី​ថ្លែង​ស្វាគមន៍​ការ​តែងតាំង​អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដឹកនាំ​គណៈកម្មាធិការ​ជាតិ​នេះ។ អ្នកស្រី​មាន​ប្រសាសន៍​ថា មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ស្ត្រី​ខ្មែរ​កំពុង​ជួប​ប្រទះ ហើយ​ទាមទារ​ឲ្យ​គណៈកម្មាធិការ​ជាតិ​នេះ ដោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព។

សេចក្ដី​សម្រេច​របស់​លោក ហ៊ុន សែន គូស​បញ្ជាក់​បន្ថែម​ទៀត​ថា គណៈកម្មាធិការ​ជាតិ​នេះ មាន​ភារកិច្ច​អនុវត្ត​ការងារ​ទៅ​តាម​ការ​តម្រង់​ទិសដៅ​នៃ​អនុក្រឹត្យ​លេខ ៨៧ ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០០៦ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ និង​អញ្ជើញ​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ប្រធាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (18)
Share

អ្នក​អាន​អនាមិក

សូមជូនពរឲ្យគណៈកម្មាធិការនេះទទួលបានជោគជ័យក្នុងការងាររបស់ខ្លួនដើម្បីលើកកម្ពស់សីលធម៌សង្គម ដែលពោពេញទៅដោយអំពើអយុត្តិធម៌ និងមហាអសីលធម៌មួយនេះ

Jul 03, 2014 09:08 PM

Dan

Evil Husband is a prime minister. Now, the evil wife is in charge moral? Should prosecute herself first for the murderer of Piseth Pelika.

Jun 03, 2014 08:22 AM

អ្នក​អាន​អនាមិក

មុខដូចក្រឡប្រហុក! សុទ្ធតែហ្វូងដាបឈាមខ្មែរ តាំងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ… អញអ្ហើយអញ! សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ គ្មានទេដៃជាប់អាស៊ីដ ប្រឡាក់ឈាមខ្មែរ កញ្ជះកន្ទបក្បត់ជាតិបែបនេះ។ បើជាក្សត្រិយានីនៃរជ្ជទីរហោឋាន ឬនរកបិសាច (queen of the wild kingdom, hell, or evil) គួរបន្តិច។

Feb 07, 2014 09:00 AM

អ្នក​អាន​អនាមិក

មានតែតួនាទី​ តែគ្មានសមត្ថភាព​ រីកប៉ោងកាន់តែធំងាយផ្ទុះ

Feb 05, 2014 10:30 PM

អ្នក​អាន​អនាមិក

bad one in the world !

Feb 05, 2014 03:39 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល