រដ្ឋាភិបាល​ព័ទ្ធ​​ពង្រាយ​បន្លា​លួស​​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ

ដោយ វោហារ ជាតិ
2014.04.30

ប៉ូលិស​បាន​ដាក់​ពង្រាយ​បន្លា​លួស​ព័ទ្ធជុំវិញ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មេសា ខណៈ​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី  ជិះ​ឡាន​កាត់​នោះ ទៅ​ដុត​ធូប​នៅ​វត្តភ្នំ ហើយ​លោក​ប្រកាស​ទាមទារ​សុំ​ឲ្យ​រដ្ឋាភិបាល​បើក​ទីលាន​ប្រជា​អធិបតេយ្យ​ឡើង​វិញ។

មន្ត្រី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ដែល​តាម​ឃ្លាំមើល​ព្រឹត្តិការណ៍​នេះ ឲ្យ​ដឹង​ថា បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​សង្គ្រោះជាតិ រួម​ទាំង​អ្នកគាំទ្រ​ប្រហែល​ជិត​ ១០០ នាក់ ដែល​មាន​បំណង​ចង់​ទៅ​បញ្ចេញមតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ មេសា នេះ មិន​អាច​ចូល​ទីលានប្រជាធិបតេយ្យ​បាន​ទេ ដោយសារ​មាន​ប៉ូលិស​រាប់​រយ​នាក់​ដាក់​ការពារ ហើយ​ក៏​នាំ​គ្នា​ដាក់​ផ្កា​នៅ​របង​បន្លា​លួស​ជា​និមិត​រូប​ ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព និង​ការ​បញ្ចេញមតិ​តាម​ទី​សាធារណៈ ជំនួសវិញ។

លោក អំ សំអាត បាន​ចំអក​ដាក់​រដ្ឋាភិបាល ដែល​ដាក់​ពង្រាយ​បន្លា​លួស​ព័ទ្ធជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​នេះ ដោយ​ប្ដូរ​ឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​ទៅជា​គុក​វិញ ដោយ​លោកនិយាយ​ជា​ភាសា​អង់គ្លេស​ថា  "It is not a freedom park. It is a prison”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។