គណបក្ស​នយោបាយ​ពីរ​ទៀត​ប្រកាស​មិន​ចូលរួម​ការ​បោះឆ្នោត​សកល​ឆ្នាំ​២០១៨

ដោយ សេក បណ្ឌិត
2018-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស លោក សឺន ស៊ូប៊ែរ្តិ៍ ថ្លែង​ក្នុង​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២៤ នា​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ក្នុង​ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៥។
RFA

គណបក្ស​ចំនួន​២​ទៀត បាន​ប្រកាស​ថា នឹង​មិន​ចូលរួម​ការបោះឆ្នោត​រដ្ឋសភា អាណត្តិ​ទី​៦ តាម​ការរៀបចំ​របស់​របប​ក្រុងភ្នំពេញ​ទេ។ ប្រធាន​គណបក្ស​ទាំងពីរ​នេះ អះអាង​ថា ដោយសារ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន​មាន​សភាព​តានតឹង រឹតត្បិត​សេរីភាព​បញ្ចេញមតិ គ..ប មិន​ឯករាជ ឯក​បក្ស និង​ដោយសារ​សមាជិក​របស់​គណបក្ស​មួយ​ចំនួន ត្រូវ​បាន​គេ​បំបិទ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ។

គណបក្ស​ទាំងពីរ ដែល​ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៦ មាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​គណបក្ស​សិទ្ធិមនុស្ស។

ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក ញ៉ែម វណ្ណថន ឲ្យ​ដឹង​ថា មាន​មូលហេតុ​៣​យ៉ាង ដែល​គណបក្ស​ថ្មីថ្មោង​របស់​លោក ប្រកាស​ពហិការ​ការ​ចូល​រួម​ប្រជែង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ គឺ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​មានការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ​ធ្ងន់ធ្ងរ ការ​បង្កើត ឬ​វិសោធនកម្ម​ច្បាប់ នាំ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ ស្ថានភាព​ហិរញ្ញវត្ថុ​បក្ស ព្រោះ​រដ្ឋ​បាន​តម្រូវ​ឲ្យ​បង់​ប្រាក់ តម្កល់​ចូល​រដ្ឋ​ច្រើនពេក និង​នីតិវិធី​ស្មុគស្មាញ​នៅ​គ..ប និង​ស្ថានភាព​ការងារ​របស់​គ..ប បច្ចុប្បន្ន​មិន​ឯករាជ។ «»

គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ ប្រកាស​ទទួលស្គាល់​សុពលភាព កាលពី​កំឡុង​ពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ឆ្នាំ​២០១៧។ ប្រធាន​បក្ស​នេះ អះអាង​ថា គណបក្ស​លោក​មិន​ធ្លាប់​បាន​ចូលរួម​ការប្រកួតប្រជែង​បោះឆ្នោត​ទេ ព្រោះ​ក្រសួង​ប្រកាស​សុពលភាព​ប្រថុចញ៉ុច កៀក​នឹង​ការបោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ ទើប​គណបក្ស​នេះ ខកខាន​ការចូលរួម។ សម្រាប់​ការបោះឆ្នោត​សកល ឆ្នាំ​២០១៨ ប្រធាន​បក្ស​នេះ យល់ថា ជា​ឱកាស​ល្អ ក្នុង​ការ​ចូលរួម​ប្រកួត ប៉ុន្តែ ដោយសារ​ស្ថានភាព​នយោបាយ​តានតឹង​ទើប​បង្ខំចិត្ត​បញ្ឈប់​ការចូលរួម​ប្រកួត។

សម្រាប់​គណបក្ស​សិទ្ធិមនុស្ស​វិញ លោក សឺន ស៊ូប៊ែរិ៍ ប្រធាន​បក្ស ឲ្យ​ដឹង​ថា គណបក្ស​នេះ ផ្អាក​សកម្មភាព​យូរហើយ ដូច្នេះ​នឹង​មិន​ចូលរួម​ការ​បោះឆ្នោត​ខាងមុខ​ទេ។ លោក សឺន ស៊ូប៊ែរិ៍ បញ្ជាក់​ថា បើ​ក្រសួងមហាផ្ទៃ ចង់​ឲ្យ​បក្ស​នេះ ធ្វើ​សមាជ​រំលាយ​ខ្លួន តាម​ការ​ចង់​បាន ត្រូវ​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះជាតិ​ដំណើរការ​វិញ ព្រោះ​សមាជិក​បក្ស​សង្គ្រោះជាតិ​ជាច្រើន មាន​ឈ្មោះ​ជា​អង្គ​សមាជ​របស់​គណបក្ស​សិទ្ធិមនុស្ស។ «»

នៅសល់​តែមួយ​សប្ដាហ៍​ទៀត គ..ប​នឹង​បិទ​បញ្ជី​ការ​ចុះឈ្មោះ​គណបក្ស​នយោបាយ សម្រាប់​ការ​ប្រកួតប្រជែង សមាជិក​រដ្ឋសភា អាណត្តិ​ទី​៦។

គិត​មក​មកដល់​ថ្ងៃ​ទី៧ ឧសភា មាន​គណបក្ស​ចំនួន​៤​ហើយ ដែល​ប្រកាស​មិន​ចូលរួម​ការបោះឆ្នោត ក្នុង​នោះ​មាន គណបក្ស​អំណាច​ខ្មែរ គណបក្ស​ភ្លើង​ទៀន អតីត​គណបក្ស​សម រង្ស៊ី គណបក្ស​មហាសាមគ្គី​ជាតិខ្មែរ និង​គណបក្ស​សិទ្ធិមនុស្ស ដែល​បង្កើត​ឡើង​ដោយ លោក កឹម សុខា។

គណបក្ស​នយោបាយ​ទាំងនោះ​អះអាង​ថា ដើមចម ដែល​នាំ​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​ក្នុង​ការ​បោះឆ្នោត​នៅ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨​នេះ ដោយសារ​គណបក្សប្រឆាំង និង​សហគមន៍​អន្តរជាតិ មើល​ឃើញ​ថា របប​ក្រុងភ្នំពេញ បាន​កម្ទេច​ចោល​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា ហើយ​ប្រើ​យុទ្ធសាស្ត្រ បង្កើត​ឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ​ក្លែងក្លាយ បន្លំ​ភ្នែក​អន្តរជាតិ និង​ពលរដ្ឋ​ក្នុង​ប្រទេស ដើម្បី​បន្ត​ក្រាញ​អំណាច​បន្ត​ទៀត។

មេដឹកនាំ​របប​ក្រុងភ្នំពេញ និង​អ្នកនាំពាក្យ​គ..ប អះអាង​ថា ការ​ចូលរួម ឬ​មិន​ចូលរួម​របស់​គណបក្ស​នយោបាយ គឺ​មិន​បាន​ប៉ះពាល់​ដល់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នោះ​ទេ ព្រោះ​នៅ​មាន​គណបក្ស​ច្រើន​ទៀត ចូលរួម​ការបោះឆ្នោត។ លោក ហ៊ុន សែន ធ្លាប់​អះអាង​ថា ការ​បោះឆ្នោត​ខាងមុខ នឹង​មាន​គណបក្ស​នយោបាយ​ចូលរួម តិច​បំផុត​២១​បក្ស។

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក កន សាវាង្ស យល់ថា កត្តា​បរិយាកាស​នយោបាយ​នៅ​ពេល​នេះ ជា​ចំណុច​សំខាន់ ដែល​គួរតែ​ត្រូវ​បាន​ដោះស្រាយ ដើម្បី​ឲ្យ​មានការ​ចូលរួម​បាន ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ សង្គម​ស៊ីវិល​មើល​ឃើញ​ថា ប្រសិនបើ​កត្តា​បរិយាកាស​នយោបាយ​នេះ មាន​ភាព​ធូរស្រាល​ល្អ មិនមែន​គណបក្ស​នយោបាយ​ទេ ដែល​ចូលរួម​វិញ សូម្បី​ពលរដ្ឋ​ដែល​មាន​គំនិត​ពហិការ ក៏​នឹង​ប្រែចិត្ត​ត្រលប់​ទៅ​បោះឆ្នោត​វិញ​ដែរ។ «»

ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ លោក ញ៉ែម វណ្ណថន អះអាង​ថា ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដីថ្លែងការណ៍​នេះ រហូតដល់​ថ្ងៃ​បញ្ចប់​បិទ​បញ្ជី​ចុះឈ្មោះ​គណបក្ស​នយោបាយ (១៤ ឧសភា​) នៅសល់​មួយ​សប្ដាហ៍​ទៀត ប្រសិន​ស្ថានភាព​នយោបាយ​មាន​ភាព​ធូរស្រាល​ឡើងវិញ ហើយ​របប​ក្រុងភ្នំពេញ ព្រម​យក​អនុសាសន៍​ល្អៗ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​មក​អនុវត្តន៍​តាម គណបក្ស​មួយ​នេះ នឹង​ពិចារណា​ឡើងវិញ ក្នុង​ការ​ចូល​រួមការ​បោះឆ្នោត​អាណត្តិ​ទី​៦​។ ប៉ុន្តែ​ប្រសិនបើ​ស្ថានភាព​គ្មាន​អ្វី​ប្រែប្រួល​ទេ គណបក្ស​នេះ នៅតែ​រក្សា​ជំហរ​មិន​ចូលរួម​ការបោះឆ្នោត​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

don't go to vote...let the world SANCTIONS this bad dude dictator

This old gentleman is very smart man and he knew all this tactics election is fake"voodoo election on the street",because everything is in one-man-hand.Our opinions right now,please don't go out to vote,because tmil HuSsien already win by without an opponent,if tmil HuSsein already win this election,and ask why he still appealing to the people comes out to vote for him.It's such as a waste time,waste money and waste your energy.He claims himself as a best Boxer"HS" in the ring by without two,but matter fact his best Boxer top contender"CNRP" had been abolished and landed their leader in prison...and who's the hell next?oooh...yeah...those small parties are not really the same size of mine...there would be easily like a piece of cake...or u can threw all those small parties clown to fight with me in the ring huh...c'mon man?,i'll use my fart so to blowing all those craps out of the ring like a piece of paper.No secret at all my friend,this election if CNRP still in the ring...i'm"HS" gonna lose again,that why i have to abolished them and put their leader in jailed,and declared i'm the winner now,but i still"HS" need those useless small parties to compete with me in this election to show the world that this election is a fair election and smoothly...bravoooooo ccp agian and more money will be flow into my pocket,thanks the world.

May 22, 2018 11:29 AM

គេហទំព័រ​ទាំងមូល