អ្នក​ទោស​មនសិការ​



លោក​ ងិន សុផាត

សមត្ថកិច្ច​ខេត្តរតនគិរី​ បាន​ចាប់ខ្លួន​លេខាធិការ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្តរតនគិរី​ លោក​ ងិន​ សុផាត​ នៅ​ខេត្តរតនគិរី​ ដោយ​គ្មាន​ដីការ​ កាលពី​ព្រឹក​ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០១៩​។ ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី​ បានសម្រេច​បញ្ជូន​លោក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​ នៅ​ថ្ងៃទី២៣​ ខែកញ្ញា​ ក្រោម​បទ​ចោទ​ «រួមគំនិតក្បត់​ជាតិ​» និង​ «ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ង​ងរ​ដល់​សន្តិសុខ​សង្គម​» ដោយសារតែ​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​សប៊ុ​ក (Facebook​) ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម​ រង្ស៊ី​។ ​

លោក ធឿន ប៊ុនធន

សមត្ថកិច្ច​ខេត្តរតនគិរី​ បាន​ចាប់ខ្លួន​ប្រធានប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុង​បានលុង​ លោក​ ធឿន​ ប៊ុ​នធន​ នៅ​ខេត្តរតនគិរី​ ដោយ​គ្មាន​ដីការ​ កាលពី​ព្រឹក​ថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០១៩​។ ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី​ បានសម្រេច​បញ្ជូន​លោក​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ​ នៅ​ថ្ងៃទី២៣​ ខែកញ្ញា​ ក្រោម​បទ​ចោទ​ «រួមគំនិតក្បត់​ជាតិ​» និង​ «ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ង​ងរ​ដល់​សន្តិសុខ​សង្គម​» ដោយសារតែ​លោក​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​សប៊ុ​ក (Facebook​) ពាក់ព័ន្ធ​នឹង​គម្រោង​វិល​ចូល​ស្រុក​វិញ​របស់​លោក​ សម​ រង្ស៊ី​។ ​

លោក លី ម៉េងឃាង

សមត្ថកិច្ច​របប​លោក​ ហ៊ុន​ សែន​ បាន​ចាប់​ខ្លួន​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ស្អាង​លោក​ លី​ ម៉េ​ងឃាង​ ដោយ​គ្មាន​ដីកា​ កាលពី​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្រោយ​សង្ស័យ​ថា​ លោក​បាន​ទៅ​ជួប​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ទទួលយក​ផែនការ​ប្រឆាំង​សាលដីកា​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តួល​រំលំ​របប​ក្រុងភ្នំពេញ​។ មួយថ្ងៃ​ក្រោយមក​ សាលាដំបូង​ខេត្តកណ្តាល​ បានសម្រេច​ឃុំខ្លួន​លោក​ នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​។

លោក ​លី ​លីន

សមត្ថកិច្ច​របប​លោក​ ហ៊ុន​ សែន​ បាន​ចាប់​ខ្លួន​មេ​ឃុំ​ជាប់ឆ្នោត​ឃុំ​សំរោងធំ​ ស្រុក​កៀនស្វាយ​លោក​ លី​ លីន​ ដោយ​គ្មាន​ដីកា​ កាលពី​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្រោយ​សង្ស័យ​ថា​ លោក​បាន​ទៅ​ជួប​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ទទួលយក​ផែនការ​ប្រឆាំង​សាលដីកា​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តួល​រំលំ​របប​ក្រុងភ្នំពេញ​។ មួយថ្ងៃ​ក្រោយមក​ សាលាដំបូង​ខេត្តកណ្តាល​ បានសម្រេច​ឃុំខ្លួន​លោក​ នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​។

លោក ឈុន​ ថៃយុទ្ធ

សមត្ថកិច្ច​របប​លោក​ ហ៊ុន​ សែន​ បាន​ចាប់ខ្លួន​ជំទប់​ទី១ជាប់ឆ្នោត​ឃុំ​ព្រែក​ស្តី​ ស្រុក​កោះធំ​ លោក​ ឈុន​ ថៃ​យុទ្ធ​ ដោយ​គ្មាន​ដីកា​ កាលពី​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ ក្រោយ​សង្ស័យ​ថា​ លោក​បាន​ទៅ​ជួប​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ទទួលយក​ផែនការ​ប្រឆាំង​សាលដីកា​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តួល​រំលំ​របប​ក្រុងភ្នំពេញ​។ មួយថ្ងៃ​ក្រោយមក​ សាលាដំបូង​ខេត្តកណ្តាល​ បានសម្រេច​ឃុំខ្លួន​លោក​ នៅក្នុង​ពន្ធនាគារ​ខេត្តកណ្តាល​

លោក​ ទុំ ​ប៊ុនថន

សមត្ថកិច្ច​របប​លោក​ ហ៊ុន​ សែន​ បាន​ចាប់ខ្លួន​សមាជិក​ទ្រទ្រង់​ និង​ជា​បេក្ខជន​ក្រុមប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ​ សង្កាត់​ផ្សារដេប៉ូ២​ លោក​ ទុំ​ ប៊ុ​នថន​ ហៅ​ សុខ​ វ័យ៤៣​ ឆ្នាំ​ ក្នុង​ពេល​លោក​ទៅ​ទិញ​លក់​អចលនទ្រព្យ​នៅ​ខេត្តសៀមរាប​ កាលពី​ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០១៩​។ មួយថ្ងៃ​ក្រោយមក​ នៅ​ថ្ងៃទី១៤​ ខែកញ្ញា​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក​ នៅ​ពន្ធនាគារ​ព្រៃស​ «ម១​» ជា​បណ្តោះអាសន្ន​ ក្រោម​បទ​ចោទ​ «រួមគំនិតក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ង​ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្តិ​នៅ​កម្ពុជា​ និង​ទីកន្លែង​ផ្សេងទៀត​ កាលពី​អំឡុង​ឆ្នាំ២០១៩​ តាម​បញ្ញត្តិ​មាត្រា​ ៤៥៣​ មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​រង​ការចោទប្រកាន់​ថា​ បាន​ទៅ​ទទួលយក​ផែនការ​ពី​លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តួល​រំលំ​រដ្ឋាភិបាល​។

កញ្ញា ​យូ ​ចាន់ធានី

សមត្ថកិច្ច​របប​ក្រុងភ្នំពេញ​បាន​ឃាត់ខ្លួន​អតីត​អ្នកអាន​ព័ត៌មាន​ទំព័រ​ហ្វេ​សប៊ុ​ករបស់​លោក​ សម​ រង្ស៊ី​ កញ្ញា​ យូ​ ចាន់​ធានី​ វ័យ​ ២៥​ ឆ្នាំ​ ខណៈ​កញ្ញា​កំពុង​បំពេញការងារ​នៅ​ធនាគារ​ ABA​ ក្រុងភ្នំពេញ​ កាលពី​ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០១៩​។ មួយថ្ងៃ​ក្រោយមក​ នៅ​ថ្ងៃទី១៤​ ខែកញ្ញា​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​កញ្ញា​ នៅ​ពន្ធនាគារ​ព្រៃស​ «ម២​» ជា​បណ្តោះអាសន្ន​ ក្រោម​បទ​ចោទ​ «រួមគំនិតក្បត់​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់​ធ្ង​ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្តិ​នៅ​កម្ពុជា​ និង​ទីកន្លែង​ផ្សេងទៀត​ កាលពី​អំឡុង​ឆ្នាំ២០១៩​ តាម​បញ្ញត្តិ​មាត្រា​ ៤៥៣​ មាត្រា​ ៤៩៤​ និង​មាត្រា​ ៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ កញ្ញា​រង​ការចោទប្រកាន់​ថា​ បាន​ទៅ​ទទួលយក​ផែនការ​ពី​លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តួល​រំលំ​រដ្ឋាភិបាល​។

លោក​ យ៉ាត ភារម្យ

សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ​ បាន​ចាប់ខ្លួន​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ​ លោក​ យ៉ាត​ ភា​រម្យ​ កាលពី​ថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅផ្ទះ​របស់​លោក​ ដោយ​គ្មាន​ដីកា​ រួច​បញ្ជូន​ទៅ​ឃុំខ្លួន​បន្ត​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​។ មុន​ពេល​ចាប់ខ្លួន​ លោក​តែង​ជួប​ប្រជុំ​គ្នា​ពង្រឹង​សាមគ្គីភាព​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​បន្ទាយមានជ័យ​ជា​ញឹកញាប់​ ហើយ​បាន​បង្ហោះ​សារ​នៅក្នុង​ហ្វេ​សប៊ុ​ករបស់​លោក​ ត្រៀមចាំ​ស្វាគមន៍​លោក​ សម​ រង្ស៊ី​ ពេល​វិល​ចូល​ស្រុក​វិញ​។

លោក ​ស៊ុន ប៊ុនថុន

សមត្ថកិច្ច​ខេត្តកំពង់ធំ​ បាន​ចាប់ខ្លួន​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​បារាយ​ ខេត្តកំពង់ធំ​ លោក​ ស៊ុន​ ប៊ុ​នថុន​ កាលពី​ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០១៩​។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​ នៅ​ថ្ងៃទី២​ ខែកញ្ញា​ ក្រោម​បទ​ចោទ​ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ​ និង​បទ​បន្ត​ធ្វើសកម្មភាព​ជាម​ន្ត្រី​គណបក្ស​នយោបាយ​ ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក ​នូ ភឿន

សមត្ថកិច្ច​ខេត្តកំពង់ធំ​ បាន​ចាប់ខ្លួន​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ឃុំ​បារាយ​ ខេត្តកំពង់ធំ​ លោក​ នូ​ ភឿន​ កាលពី​ថ្ងៃទី៣១​ ខែសីហា​ ឆ្នាំ២០១៩​។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​ នៅ​ថ្ងៃទី២​ ខែកញ្ញា​ ក្រោម​បទ​ចោទ​ “ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​” ធ្វើ​ឱ្យ​បាត់​ជំនឿ​លើ​សេចក្ដីសម្រេច​របស់​តុលាការ​ និង​បទ​បន្ត​ធ្វើសកម្មភាព​ជាម​ន្ត្រី​គណបក្ស​នយោបាយ​ ប្រឆាំង​នឹង​សាលដីកា​របស់​តុលាការ​កំពូល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ រស់ គឹមសៀង

សមត្ថកិច្ច​ខេត្តកំពង់ធំ​ បាន​ចាប់ខ្លួន​ប្រធាន​ចលនា​យុវ​ជណ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្តកំពង់ធំ​ លោក​ រស់​ គឹ​មស្រៀ​ង កាលពី​ថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០១៩​។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តកំពង់ធំ​ នៅ​ថ្ងៃទី៣​ ខែកញ្ញា​ ពាក់ព័ន្ធ​នឹង​បទ​ចែកចាយ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេ​សប៊ុ​ក ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​របប​ក្រុងភ្នំពេញ​។

លោក​ ហ៊ុន សុគង់

សមត្ថកិច្ច​បាន​ចាប់ខ្លួន​នាយក​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​មេឃុំ​បុស្ស​ខ្នុរ​ ស្រុក​ចម្ការលើ​ ខេត្ត​កំពង់ចាម​ លោក​ ហ៊ុន​ សុ​គង់​ នៅ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ កាល​ព្រឹក​ថ្ងៃទី៥​ ខែកញ្ញា​ ឆ្នាំ២០១៩​ ដោយ​គ្មាន​ដីកា​ ខណៈ​លោក​កំពុង​រត់​ម៉ូតូឌុប​នៅ​ទីនោះ​។ ក្រោយមក​ សមត្ថកិច្ច​បាន​បញ្ជូន​លោក​ទៅ​សាកសួរ​បន្ត​នៅ​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ នៅ​ថ្ងៃទី៦​ ខែកញ្ញា​ ដោយ​ដាក់​ការសង្ស័យ​ថា​ លោក​បាន​ទៅ​ទទួលយក​ផែនការ​ពី​លោក​ សម​ រង្ស៊ី​ នៅ​ប្រទេស​ម៉ាឡេស៊ី​ កាលពី​ខែសីហា​ ឆ្នាំ២០១៩​ ដើម្បី​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ផ្តួល​រំលំ​រដ្ឋាភិបាល​។

លោក នុត ពេជ

សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ និង​ជា​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ឈូក​ ខេត្ត​កំពត​ លោក​ នុត ពេជ ​វ័យ​៦៥​ឆ្នាំ​ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កំពត​ ឡោម​ព័ទ្ធ​ចាប់​ខ្លួន​ពី​កណ្ដាល​វាលស្រែ​ ក្នុង​ពេល​ដែល​លោក​កំពុង​ស្ទូង​ស្រូវ​ និង​លើក​ភ្លឺស្រែ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ឆ្នាំ​២០១៩​។​ សមត្ថកិច្ច​បាន​ចាប់​​វាយ​ខ្នោះ​ដៃ​លោក​ រួច​បណ្ដើរ​ចេញ​ពី​វាល​ស្រែ​ ដោយ​គ្មាន​ឱ្យ​ពាក់​ស្បែក​ជើង​ តាំង​ពី​​ស្រែ​រហូត​ដល់​ក្នុង​ពន្ធនាគារ​ខេត្ត ហើយ​ក្រោយ​មក​បាន​ចាប់​លោក​កោរ​សក់​។​ចៅ​ក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពត បាន​ចេញ​ដីកា​ចោទ​ប្រកាន់​លោក​ ពី​បទ​ប្រឆាំង​សាលដីកា​តុលាការ​កំពូល​ដែល​បាន​រម្លាយ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជា​អាទិ​ ប្រព្រឹត្តិ​កាល​ពី​ខែ​មេសា​ និង​ឧសភា​ ឆ្នាំ​២០១៩​ នៅ​ភូមិ​ព្រៃ​សំណាង​លើ​ ឃុំ​ខ្ជាយ​ខាង​ជើង​ ស្រុក​ដងទង់​ ខេត្ត​កំពត​ ក្រោយ​ពី​រូប​លោក ​និង​មន្ត្រី​បក្ស​សង្រ្គោះជាតិ​ផ្សេង​ទៀត​ ជួបជុំ​គ្នា​និយាយ​ពី​រឿង​គាំទ្រ​ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ​លោក​សម រង្សី ​វិល​ចូល​ស្រុក​។ ​នៅ​ថ្ងៃ​ទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៩​ លោក​ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​ នៅ​ពន្ធនាគារ​ខេត្ត​កំពត​។

លោក ​ម៉ៃ ហុងស្រៀង

អាជ្ញាធរ​បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ព្រះសីហនុ​ លោក​ ម៉ៃ​ ហុង​ស្រៀ​ង វ័យ៣៦ឆ្នាំ​ កាលពី​យប់​ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០១៩​ ក្រោម​ការចោទប្រកាន់​ថា​ លោក​បាន​ជេរប្រមាថ​ក្រុម​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​។ តុលាការ​របប​លោក​ ហ៊ុន​ សែន​ សម្រេច​ចោទប្រកាន់​លោក​ចំនួន​ពីរ​ករណី​ គឺ​ពី​បទ​ «ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ​» និង​បទ​ «ញុះញង់​ឲ្យ​មានការ​រើសអើង​» តាម​មាត្រា​ ៤៩៤​, ៤៩៥​ និង​ ៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ នៅ​ថ្ងៃទី១​ ខែសីហា​ ឆ្នាំ២០១៩​ លោក​ត្រូវ​បាន​ចៅក្រម​តុលាការក្រុង​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ឯពន្ធនាគារ​ព្រៃស​ រង់ចាំ​សវនាការ​លើ​អង្គ​សេចក្តី​។

លោក ​ ឡុង ខន

ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ស្រុក​វាលវែង​ ខេត្ត​ពោធិ៍សាត់​ លោក ឡុង ខន វ័យ​៧៤​ឆ្នាំ​ ត្រូវ​បាន​​មន្ត្រី​ប៉ូលិស​ឡោមព័ទ្ធ​ចាប់ខ្លួន​​ នៅ​ពេល​លោក​កំពុង​លាក់​ខ្លួន​នៅ​ផ្ទះ​កូន​ស្រី​របស់​លោក​នៅ​ឯខេត្ត​កំពត កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ​កក្កដា។ មួយថ្ងៃក្រោយមក សមត្ថកិច្ចបានបញ្ជូន​ខ្លួនលោកទៅ​​ឃុំ​ក្នុង​ពន្ធនាគារខេត្តពោធិ៍សាត់​​ ក្រោមការចោទប្រកាន់ពី​បទ​ចោទ​កាប់គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ និងឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ប្រព្រឹត្តិ​នៅ​ចំណុច​ស្រែ​តាំងយ៉​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ២០១៨​ តាម​បញ្ញត្តិ​មាត្រា៦២​ ចំណុច១ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ​។ ក៏ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្ស និងភរិយាលោក អះអាង​ថា​នេះជាការគំរាមកំហែងផ្នែកនយោបាយ ហើយជាការប្រឌិត​រឿង​ទម្លាក់​កំហុស​ចោទ​ប្រកាន់​មក​លើ​លោក ដោយសារ​លោកជា​ឆ្អឹង​ទទឹង​ក​របស់​អាជ្ញាធរ​គណបក្ស​កាន់​អំណាច។

លោក ទួន សំអាត

តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនអនុប្រធានគណបក្សសង្គ្រោះជាតិស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ទួន​ សំអាត វ័យ​៧០ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​​ខ្លួន​បណ្តោះអាសន្ន​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ថ្ងៃីទី២៩​ ​ខែឧសភា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

លោក ចាន់ សុផល

តុលាការខេត្តពោធិ៍សាត់បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនសមាជិកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ចាន់ សុផល វ័យ​៦២ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ខែឧសភា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

លោក នួន លីម

តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនបេក្ខជនលេខរៀងទី៥ក្រុមប្រឹក្សាឃុំអូរសោមគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក នួន លីម វ័យ៤១ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ខែឧសភា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

លោក ណែម ណាត

តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនបេក្ខជនលេខរៀងទី៣ក្រុមប្រឹក្សាឃុំប្រម៉ោយគណបក្សសង្គ្រោះជាតិ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ណែម ណាត វ័យ៤០ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ថ្ងៃទី១៣ ខែមិថុនា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោមការចោទប្រកាន់ពី​បទ​ចោទ​កាប់គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ និងឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ប្រព្រឹត្តិ​នៅ​ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ២០១៥​ តាម​បញ្ញត្តិ​មាត្រា៥៦​ ចំណុច៤ និង​មាត្រា៦២ ចំណុច១ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ​។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

លោក មុំ ភី

តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួននាយកគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក មុំ ភី ​បញ្ជូន​ទៅ​ឃុំ​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ខែមិថុនា​ ឆ្នាំ២០១៩កន្លង​ទៅ ក្រោម​បទ​ចោទ​​ប្រកាន់​ «ទន្ទ្រាន​ដី​ព្រៃធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់​»។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

លោក ប្រាក់ រិន

តុលាការខេត្តពោធិ៍សាត់បាន​​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួនជំទប់ទី២គណបក្សសង្គ្រោះជាតិឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ លោក ប្រាក់ រិន​ វ័យ៦៤ឆ្នាំ​ ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​​កាល​ពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩កន្លង​ទៅ ក្រោមការចោទប្រកាន់ពី​បទ​ចោទ​កាប់គាស់​ រុករាន​ដី​ព្រៃ​ ឆ្ការ​ ដុត​ និងឈូស​ឆាយ​ដី​ព្រៃ​ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ ប្រព្រឹត្តិ​នៅ​ភូមិប្រម៉ោយ​​ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៩ តាម​បញ្ញត្តិ​មាត្រា៥៦​ ចំណុច៤​ មាត្រា៦២​ ចំណុច១ នៃ​ច្បាប់​ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ​។ ប៉ុន្តែ ​សាច់ញាតិ​របស់​ជន​ជាប់ឃុំ​អះអាង​ថា​ លោកមិន​មាន​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា ជា​រឿង​នយោបាយ។ សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ស្រុក​វាលវែង​ សរុបចំនួន ៧នាក់​ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ ក្រោម​បទ​ចោទ​ប្រកាន់​តែ​មួយ។ ចំណែក​សកម្មជន​បក្ស​ប្រឆាំង​ស្រុក​វាលវែង​ជា​ច្រើន​នាក់​ទៀត​ កំពុង​រត់​គេច​ខ្លួន​រក​ទី​សុវត្ថិភាព មិន​ហ៊ាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ឡើយ​ទេ។

លោក សួង នាគព័ន្ធ​

តុលាការ​របប​ក្រុងភ្នំពេញ​ កាល​ពី​ថ្ងៃទី១២ ខែ​កក្កដា​ ឆ្នាំ​២០១៩ បាន​ចោទ​ប្រកាន់​យុវជន​ កែម ឡី​ និយម​​លោក សួង នាគព័ន្ធ​ ពីបទ«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ» និង​បាន​បញ្ជូនលោក​ទៅ​ឃុំ​ខ្លួន​ បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស។ យុវជន​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ពេល​លោក​​ទៅ​​ដាក់​កម្រង​ផ្កា​គោរព​​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​ទីតាំង​ ស្តារម៉ាត​ កាល់តិច ស្តុប​បូកគោ ជា​កន្លែង​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី។ សមត្ថកិច្ច​ចោទ​ប្រកាន់​លោក​ថា បាន​​ចែក​​ខិត្តប័ណ្ណ​​ញុះញង់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​​ ជា​ថ្ងៃ​គម្រប់ ៣ឆ្នាំ​នៃ​ឃាតកម្ម​បណ្ឌិត កែម ឡី។ ​បច្ចុប្បន្ន មេធាវីការពារក្ដីឲ្យលោក កំពុងបន្តដាក់បណ្ដឹងទៅតុលាការកំពូល ស្នើសុំឱ្យលោកអាចនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីសាលាឧទ្ធរណ៍ បានបដិសេធបណ្តឹងសុំនៅក្រៅឃុំរបស់លោកកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩។

លោក គង់​ រ៉ៃយ៉ា

កាល​ពី​ថ្ងៃទី​១១ ខែ​កក្កដា​ ឆ្នាំ២០១៩ តុលាការ​របប​ក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​យុវជន​ កែម ឡី​ និយម​លោក​ គង់ រ៉ៃយ៉ា​ ពីបទ​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ»​ និង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​គុក​ព្រៃស។ សកម្មជនសង្គម​លោក គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មួយ​ថ្ងៃ​ មុន​ថ្ងៃខួប​គម្រប់​ខួប​គម្រប់​៣ឆ្នាំ នៃ​ឃាតកម្ម​បណ្ឌិត​ កែម ឡី ​បន្ទាប់​ពីលោក​បាន​ប្រកាស​លក់​អាវយឺត​ដែល​មាន​រូបបណ្ឌិត កែម ឡី និង​ប្រសាសន៍​របស់លោក​ថា «បើ​អ្នក​មិន​ធ្វើ​អ្វី​សោះ ក៏​គង់​នឹង​រងគ្រោះ​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ»។ បច្ចុប្បន្ន​ មេធាវី​ការពារ​ក្ដី​ឲ្យ​លោក​ កំពុង​បន្ត​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល​ ស្នើសុំ​ឱ្យ​លោក​អាច​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ បន្ទាប់ពី​សាលាឧទ្ធរណ៍​ បាន​បដិ​សេ​ធបណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​កាលពី​ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩​។

លោក ស៊ូ យាន

អាជ្ញាធរ​បាន​ចាប់​ខ្លួនអនុ​ប្រធាន​បក្ស​ប្រឆាំង​ស្រុក​ត្បូងឃ្មុំ​ លោក ស៊ូ យាន កាល​ពី​ថ្ងៃ​ទី២២ ខែ​មេសា ឆ្នាំ២០១៩ បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ជេរ​ប្រមាថ។ សមត្ថកិច្ច​ខេត្ត​ត្បូង​ឃ្មុំ កាល​ពី​ថ្ងៃ​ទី២២ មេសា បាន​ចាប់​ខ្លួន​អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រុក​ត្បូង​ឃ្មុំ លោក ស៊ូ យាន ​ក្រោយ​ពេល លោក​ បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (facebook) រិះគន់​របប​ឯក​បក្ស ​ហើយ​​របប​នេះ ចាត់​ទុក​ការ​បង្ហោះ​សារ​បែប​នេះ ជា​ការ​ប្រមាថ​ មេ​ដឹកនាំ​របប គឺ​លោក​ ហ៊ុន សែន។ អាជ្ញាធរ​​ខេត្ត​ត្បូង​ឃ្មុំ ប្រាប់​អាស៊ី​សេរី ថា លោក ស៊ូ យាន មិន​មែន​ចាប់​ខ្លួន ដោយសារ​ការ​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ឬ​ដោយសារ​ករណី​នយោបាយ​ឡើយ គឺ ដោយសារ​មាន​ពាក្យ​បណ្ដឹង​ពី​ពលរដ្ឋ ៦ខេត្ត ប្ដឹង​ថា លោក ស៊ូ យាន ជេរ​ប្រមាថ​ពួក​គេ។

លោក គង់ ម៉ាស់​

អាជ្ញាធរ​របបក្រុងភ្នំពេញ​បាន​ចាប់​ខ្លួនអនុប្រធាន​នាយកដ្ឋាន​កិច្ចការបោះឆ្នោត​ និង នីតិកម្ម​គណបក្ស​សង្គ្រោះជាតិ​​ខេត្ដស្វាយរៀង លោក គង់ ម៉ាស់​​ កាល​ពីថ្ងៃទី១៦​ ខែ​មករា ឆ្នាំ២០១៩។ តុលាការ​ក្រុងភ្នំពេញ​បាន​សម្រេច​បញ្ជូន​លោក គង់ ម៉ាស់​ ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​គុកព្រៃស កាលពី​១៩ ខែ​មករា ឆ្នាំ២០១៩​។​ លោក គង់ ម៉ាស់ ជាប់​ចោទ​ចំនួន​ពីរ​បទល្មើស​គឺ បទ​ញុះញង់​​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​បទ​មជ្ឈិម​ជាអាទិ៍ និង​បទ​ប្រមាថ ដែល​មាន​ចែង​ក្នុង​មាត្រា​៤៩៥ និង​មាត្រា ៥០២​នៃ​ក្រមព្រហ្មទណ្ឌ​ ជុំវិញ​រឿង បង្ហោះ​សារ​ម្រាម​ដៃ​ស្អាត ការ​បង្ហោះ​រូបភាព​ជួបជុំ​សកម្មជន​ជន​តាម​មូលដ្ឋាន និង​ការ​សរសេរ​សារ រិះគន់​របប​ក្រុង​ភ្នំពេញ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook)។

លោក​ រ៉ាត់ រត្នមុនី

តុលាការក្រុង​ភ្នំពេញ​ នៅ​ថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០១៩​ បាន​កាត់ទោស​សកម្មជន​សិទ្ធិ​ការងារ​ និង​ជា​ប្រធាន​សហព័ន្ធ​សហជីពកម្មករ​សំណង់​កម្ពុជា​ លោក​ រ៉ាត់​ រត្ន​មុនី​ វ័យ​ ៤៨ឆ្នាំ​ ឱ្យ​ជាប់ពន្ធ​នា​គារ​ ២ឆ្នាំ​ និង​សង​សំណង​រដ្ឋប្បវេណី​ចំនួន​ ៧០លាន​រៀល​ ស្មើនឹង​ជិត​ ២ម៉ឺន​ដុល្លារ​អាមេរិក​ ពី​បទ​ “ញុះញង់​ឱ្យ​មានការ​រើសអើង​”។ ដើមហេតុ​នៃ​ទោសទណ្ឌ​នេះ​ គឺ​ដោយសារ​លោក​បាន​ជួយ​ផលិតភាព​យន្ត​ឯកសារ​ស្ដីពី​ការ​ជួញដូរ​ផ្លូវភេទ​នៅ​កម្ពុជា​ ក្រោម​ចំណងជើង​ថា​ “ម្ដាយ​ខ្ញុំ​ លក់​ខ្ញុំ​” ឱ្យ​សារព័ត៌មាន​ RT​ (Russia​ Today​) របស់​រុស្ស៊ី​។ អាជ្ញាធរ​របប​ក្រុងភ្នំពេញ​បាន​ចាត់ទុក​ភាពយន្តឯកសារ​នេះ​ ថា​ជា​ «វីដេអូ​ប្រឌិត​» ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ស្ត្រី​ខ្មែរ​ និង​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា​ រួច​ក៏បាន​តាម​ចាប់​លោក​ រ៉ាត់​ រត្ន​មុនី​ ដល់​ប្រទេស​ថៃ​ ដោយ​ចោទ​ថា​ លោក​បានឱ្យ​លុយ​តួអង្គ​ទាំងនោះ​ ដើម្បី​និយាយ​ប្រឌិត​សាច់រឿង​។អាជ្ញាធរ​ថៃ​បាន​ឃាត់ខ្លួន​លោក​កាលពី​ថ្ងៃទី៧​ ខែធ្នូ​ ឆ្នាំ២០១៨​ នៅ​ទីក្រុង​បាងកក​ ទី​ដែល​លោក​ និង​ក្រុម​គ្រួសារ​កំពុង​ស្វែងរក​សិទ្ធិ​ជ្រក​កោណ​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ទីបី​ តាម​សំណើ​របស់​របប​ក្រុងភ្នំពេញ​ រួច​បញ្ជូន​លោក​មក​កម្ពុជា​វិញ​កាលពី​ថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០១៨​។ បច្ចុប្បន្ន​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ កំពុង​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការក្រុង​ភ្នំពេញ​ ហើយ​សាលាឧទ្ធរណ៍​គ្រោង​បើកសវនាការ​លើ​បណ្តឹង​ឧទ្ធរណ៍​នេះ​ នៅ​ថ្ងៃទី០៧​ ខែតុលា​។

អ្នកនាង​ ហ៊ីន វ៉ាន់ស្រីពៅ

សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៨​ បានសម្រេច​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ អ្នកនាង​ ហ៊ី​ន វ៉ាន់​ស្រីពៅ​ ហៅ​ ហេង​ លក្ខិ​ណា​ ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ ១លាន​រៀល​ ក្រោម​បទ​ចោទ​ថា​ បាន​«ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ​»។ អាជ្ញាធរ​បាន​ចាប់ខ្លួន​ស្ត្រី​ឈ្មោះ​ ហ៊ី​ន វ៉ាន់​ស្រីពៅ​ កាលពី​ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០១៧​ ក្រោយពី​ស្ត្រី​រូប​នេះ​ បាន​បង្ហោះ​វីដេអូ​ផ្សាយ​ផ្ទាល់​មួយ​ នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក ចោទ​ថា​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​ក្រុម​គ្រួសារ​ ជា​អ្នក​នៅ​ពីក្រោយ​ការ​បញ្ជា​ឲ្យ​សម្លាប់​លោក​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​បញ្ហា​សង្គម​ និង​នយោបាយ​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​ និង​ត្រូវ​បាន​ឃាតក​បាញ់សម្លាប់​កណ្ដាល​ក្រុងភ្នំពេញ​ កាលពី​ថ្ងៃទី១០​ ខែកក្កដា​ ឆ្នាំ២០១៦​។

លោកស្រី​ សំ សុខា

តុលាការខេត្ត​កំពង់ស្ពឺ​ កាលពី​ថ្ងៃទី២៥​ មករា​ ឆ្នាំ២០១៨​ បាន​កាត់ទោស​កំបាំងមុខ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោកស្រី​ សំ​ សុខា​ អាយុ​ ៣៨ឆ្នាំ​ ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល២ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ចំនួន​ ៥លាន​រៀល​ ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ​ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​ ស្របតាម​មាត្រា​ ៤៩៤​ មាត្រា​ ៤៩៦​ និង​មាត្រា​ ៥០២​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ កាលពី​ថ្ងៃ១​ មេសា​ ឆ្នាំ២០១៧​ លោកស្រី​ សំ​ សុខា​ បាន​បង្ហោះ​វីដេអូ​ឃ្លី​បមួយ​ ដែល​បង្ហាញថា​ លោកស្រី​បាន​យក​ស្បែកជើង​គប់​លើ​ស្លាក​គណបក្សប្រជាជន​កម្ពុជា​ ដែល​មាន​រូបលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​លោក​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ជាតិ​ ដែល​លោកស្រី​ចោទ​ថា​ ជា​មនុស្ស​បំផ្លាញ​ជាតិ​។ ភ្លាម​ៗ ក្រោយ​វីដេអូ​ឃ្លី​បអំពី​ការ​គប់​ស្បែកជើង​របស់​លោកស្រី​ បាន​ទទួលការ​ចាប់អារម្មណ៍​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម​ លោកស្រី​បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ ដើម្បី​សុំ​សិទ្ធិជ្រកកោន​ផ្នែក​នយោបាយ​ ក្រោយ​ទទួលរង​ការ​គំរាមកំហែង​ពី​អ្នកគាំទ្រ​គណបក្ស​កាន់អំណាច​ និង​អាជ្ញាធរ​។ នៅ​ខែមករា​ ឆ្នាំ២០១៨​ អាជ្ញាធរ​ថៃ​ បាន​ចាប់​ និង​ឃុំខ្លួន​លោកស្រី​ ដោយសារ​ស្នាក់នៅ​ប្រទេស​ថៃ​ ហួស​ថ្ងៃកំណត់​ក្នុង​ទិដ្ឋាការ​ បើ​ទោះជា​លោកស្រី​ ត្រូវ​បាន​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន​ (UNHCR​) ផ្ដល់​សិទ្ធិ​ទទួលស្គាល់​ថា​ ជា​ជនភៀសខ្លួន​ស្របច្បាប់​ក៏ដោយ​។ អាជ្ញាធរ​ថៃ​ បាន​ប្រគល់ខ្លួន​លោកស្រី​ ឲ្យ​អាជ្ញាធរ​ខ្មែរ​ នៅ​ថ្ងៃទី០៨​ ខែកុម្ភៈ​ ឆ្នាំ២០១៨​។ លោកស្រី​ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ​ នៅ​ថ្ងៃបន្ទាប់​ ដើម្បី​ទទួលទោស​តាម​អំណាច​សាលក្រម​តុលាការខេត្ត​កំពង់ស្ពឺ​។

លោក ចៅ វាសនា

ចៅសង្កាត់​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​ កាលពី​ថ្ងៃទី១៦​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ បន្ទាប់ពី​សាកសួរ​អស់​ជាង​ ៤ម៉ោង​ ដោយ​ចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រើ​អំពើ​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​ ដែល​ប្រព្រឹត្ត​នៅមុខ​ទីស្នាក់ការ​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ កាលពី​ខែឧសភា​ ឆ្នាំ២០១៥​។ លោក​ត្រូវ​បាន​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ កាត់ទោស​នៅ​ថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០១៨​ ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ៥ ឆ្នាំ​។ លោក​ រួម​ជាមួយនឹង​កម្មករ​អូស​រទេះ​ ៧នាក់​ផ្សេងទៀត​ ក៏​ត្រូវ​បាន​តុលាការ​បង្គាប់​ឲ្យ​បង់ប្រាក់​សំណង​ខូចខាត​សរុប​ប្រមាណ​ ១ម៉ឺន​ ៥ពាន់​ដុល្លារ​ ដល់ទី​ស្នាក់​ការ​គយ​ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត​ ផង​ដែរ​។

លោក​ អ៊ីស្មាអែល ពិនឧស្មាន

បេក្ខជន​តំណាងរាស្ត្រ​មិន​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​មណ្ឌល​កំពង់ចាម​ លោក​ អ៊ី​ស្មា​អែល​ ពិន​ឧស្មាន​ អាយុ​ ៤៤ឆ្នាំ​ ជនជាតិ​ខ្មែរ​-ឥស្លាម​ ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ចាប់ខ្លួន​កាលពី​ថ្ងៃទី០៧​ ខែកុម្ភៈ​ ឆ្នាំ២០១៨​ ក្រោម​ការចោទប្រកាន់​ថា​ ជាប់ពាក់ព័ន្ធ​ករណី​នាំ​ពលករ​ទៅ​ធ្វើការ​ខុសច្បាប់​នៅ​ក្រៅប្រទេស​។ នៅមុន​ពេល​ចាប់ខ្លួន​ លោក​ធ្លាប់​បាន​ភៀសខ្លួន​ទៅ​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ ដើម្បី​សុវត្ថិភាព​ ដោយសារ​មន្ត្រី​គណបក្សប្រជាជន​កម្ពុជា​ បាន​បញ្ចុះបញ្ចូល​លោក​ឲ្យ​ចុះចូល​ជាមួយ​ខ្លួន​ជាច្រើន​ដង​ ក្រោយពេល​របប​លោក​ ហ៊ុន​ សែន​ បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ក៏ប៉ុន្តែ​ត្រូវ​បាន​លោក​បដិសេធ​ ដោយ​មិនព្រម​ក្បត់​ឆន្ទៈ​។ លោក​ អ៊ី​ស្មា​អែល​ ពិន​ឧស្មាន​ ធ្លាប់​ឈរឈ្មោះជាបេក្ខជន​តំណាងរាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​មណ្ឌល​កំពង់ចាម​ នៅក្នុង​អំឡុង​ពេល​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣​ កន្លងទៅ​។ សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី១៣​ ខែសីហា​ ឆ្នាំ២០១៩​ បាន​ផ្ដន្ទាទោស​លោក​ឲ្យ​ជាប់ពន្ធ​នា​គារ​ ១៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រួមគ្នា​ជាមួយ​លោក​ អះ​ម៉ាត់​ យ៉ះ​យ៉ា​ (ត្រូវជា​ពូ​) ចំនួន​ ២០០លាន​រៀល​ ស្មើនឹង​ប្រមាណ​ ៥ម៉ឺន​ដុល្លារ​អាមេរិក​ ទៅ​ឱ្យ​ជនរងគ្រោះ​ពីរ​នាក់​ តាម​មាត្រា១១​ នៃ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។

លោក​ ឃាង ណាវី

នាយក​សាលាបឋមសិក្សា​នៅ​ខេ​ត្ដ​កំ​ង់​ធំ​ លោក​ ឃាង​ ណា​វី​ វ័យ​ ៥០ឆ្នាំ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តកំពង់ធំ​ ចាប់ខ្លួន​កាលពី​ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៨​ បន្ទាប់ពី​បាន​សម្ដែង​មតិ​ ក្នុង​បណ្ដាញ​សង្គម​ ដោយ​លើកឡើង​ថា​ ព្រះមហាក្សត្រ​ និង​សមាជិក​រាជវង្ស​ បាន​ចូលដៃ​ជើង​ ជាមួយ​របប​ លោក​ ហ៊ុន​ សែន​ រំលាយ​បក្ស​សង្គ្រោះ​ជាតិ​។ បច្ចុប្បន្ន​ លោក​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​ខេត្តកំពង់ធំ​ រង់ចាំ​តុលាការ​បើកសវនាការ​ជំនុំជម្រះ​លើ​អង្គ​សេចក្តី​។ លោក​អាច​ប្រឈម​ជាប់ពន្ធ​នា​គារ​ពី​ ១ឆ្នាំ​ ទៅ​ ៥ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​ ២លាន​រៀល​ ទៅ១០​ លាន​រៀល​ ឬស្មើនឹង​ប្រាក់​ ៥០០ទៅ​ ២.៥០០ដុល្លារ​អាមេរិក​។

លោក​ ប៉ុល​ ទិត្យ​ធានី​

តុលាការខេត្ត​កំពង់ឆ្នាំង​ កាលពី​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៩​ បានសម្រេច​ ដោះលែងគ្រូបង្រៀន​ និង​ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ឆ្នាំង​ លោក​ ប៉ុល​ ទិត្យ​ធានី​ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ តែ​មិនទាន់​ទម្លាក់​បទ​ចោទ​ក្រោយពី​ចាប់​ឃុំខ្លួន​លោក​ក្នុង​ពន្ធនាគារ​អស់​ជិត៣ខែ​។ លោក​ត្រូវ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំ​ ឃាត់ខ្លួន​ខណៈ​កំពុង​ហូបបាយ​នៅ​តូប​លក់ដូរ​ក្នុង​ផ្សារ​ថ្នល់ទទឹង​ ស្រុក​កំពង់ត្រឡាច​ កាលពី​ថ្ងៃទី១៧​ ខែឧសភា​ ឆ្នាំ២០១៩​។ ការ​ចាប់ខ្លួន​នេះ​ តុលាការខេត្ត​កំពង់ឆ្នាំង​ បាន​ចោទប្រកាន់​លោក​ពី​បទ​បើក​អាជីវកម្ម​ផ្នែក​សុខាភិបាល​ដោយ​ពុំ​មាន​វិជ្ជាជីវៈ​សុខាភិបាល​ដែល​ជា​អំពើខុស​ច្បាប់​ ក៏ប៉ុន្តែ​ក្រុម​គ្រួសារ​លោក​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ​ភ្លាម​ៗ ថា​ជា​ការ​មិន​ពិត​។ លោក​ ប៉ុល​ ទិត្យ​ធានី​ ឲ្យដឹង​ក្រោយពី​ការ​ដោះលែង​ថា​ ការ​ដោះលែង​នេះ​ គឺ​បន្ទាប់ពី​លោក​ បាន​ដាក់ពាក្យ​ស្នើសុំ​នៅ​ក្រៅ​ឃុំ​ បណ្តោះអាសន្ន​ កាលពី​ថ្ងៃទី​ ១៩​ សីហា​ ដោយ​លោក​ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ ម្យ៉ាងទៀត​លោក​ក៏​មាន​កាតព្វកិច្ច​ទៅ​ធ្វើជា​ប្រធាន​កំ​ណែ​រវិ​ញ្ញ​សារ​ប្រឡង​បាក់ឌុប​ ផ្នែក​ភាសាអង់គ្លេស​។ ប៉ុន្តែ​ អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ខេត្ត​កំពង់ឆ្នាំង​ លោក​ កែវ​ ថៃ​ ឲ្យដឹង​ពី​រឿង​ក្រៅ​ឆាក​ពាក់ព័ន្ធ​នឹង​ការ​ដោះលែង​នេះ​ ថា​ដោយសារតែ​លោក​ ប៉ុល​ ទិត្យ​ធានី​ មានការ​ចរចា​នយោបាយ​ យល់ព្រម​ចុះចូល​រួមរស់​ជាមួយ​គណបក្សប្រជាជន​កម្ពុជា​។​

លោក​ កឹម សុខា

លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ម៉ោងជាង​ ១២រំលង​អធ្រាត្រ​ ចូល​ថ្ងៃទី៣​ ខែកញ្ញា​ ឆ្នាំ២០១៧​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួ​នភ្លាមៗ​ នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​ ខេត្ត​ត្បូងឃ្មុំ​។ ព្រះរាជអាជ្ញា​រង​នៃ​តុលាការក្រុង​ភ្នំពេញ​លោក​ សៀង​ សុខ​ បាន​ចោទប្រកាន់​លោក​ កឹម​ សុខា​ ពី​បទ​ក្បត់ជាតិ​។ ចំណាត់ការ​របស់​តុលាការក្រុង​ភ្នំពេញ​នេះ​ បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ប្រតិកម្ម​ដោយ​ចោទ​ថា​ លោក​ កឹម​ សុខា​ មាន​ចេតនា​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ ដែល​មាន​អង្គការ​ចាត់តាំង​នៅ​ពីក្រោយខ្នង​ គឺ​សហរដ្ឋអាមេរិក​។ លោក​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​ នៅ​ថ្ងៃទី​ ១០​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១៨​ ប៉ុន្តែ​ ត្រូវ​បាន​ដាក់​ឃុំ​ក្នុង​ផ្ទះ​ជំនួស​វិញ​។

លោក គឹម សុខ

អ្នកឃ្លាំមើល​បញ្ហា​សង្គម​ និង​នយោបាយ​ លោក​ គឹម​ សុខ​ ត្រូវ​តុលាការក្រុង​ភ្នំពេញ​ ផ្ដន្ទាទោស​នៅ​ថ្ងៃទី១០​ ខែសីហា​ ឆ្នាំ២០១៧​ ដាក់​ពន្ធនាគារ​ចំនួន១៨ខែ​ និង​ពិន័យ​ជា​ប្រាក់​ចូល​រដ្ឋ​ ៨លាន​រៀល​ រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ៨០០លាន​រៀល​។ លោក​ គឹម​ សុខ​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ តាម​បណ្ដឹង​របស់​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្រោម​បទ​ចោទ​ បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម​ ជុំវិញ​ការ​និយាយ​របស់​លោក​ជា​ប្រយោល​ថា​ គណបក្សប្រជាជន​កម្ពុជា​ ជា​អ្នក​នៅ​ពីក្រោយ​ការ​សម្លាប់​បណ្ឌិត​ កែម​ ឡី​។ នៅ​ថ្ងៃទី១៧​ ខែសីហា​ ឆ្នាំ២០១៨​ ក្រោយ​បញ្ចប់​រយៈពេល​ទទួលទោស​នៅ​ពន្ធនាគារ​ លោក​ គឹម​ សុខ​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​។ ក៏ប៉ុន្តែ​ លោក​នៅតែ​ត្រូវ​ប្រឈម​នឹង​បណ្ដឹង​មួយទៀត​ ប្ដឹង​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពាក់ព័ន្ធ​នឹង​ការណ៍​ដែល​លោក​ធ្លាប់​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​បង្កើត​នូវ​ប្រព័ន្ធ​មួយ​ដែល​មិន​អាច​វែកមុខ​ឃាតក​សម្លាប់​មនុស្ស​ឃើញ​ ដែល​ក្នុង​នោះ​មាន​ជនរងគ្រោះ​ជាច្រើន​ ដូចជា​បណ្ឌិត​ កែម​ ឡី​ ព្រះអង្គ​ សំ​ ប៊ុ​នធឿន​ លោក​ ឈុត​ វុទ្ធី​ និង​សកម្មជន​ដទៃទៀត​ជាដើម​។ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៨​ បាន​ចេញដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក​ ពាក់ព័ន្ធ​នឹង​សំណុំរឿង​ថ្មីនេះ​ បន្ទាប់ពី​លោក​បាន​គេចខ្លួន​ទៅកាន់​ទី​មាន​សុវត្ថិភាព​។លោក​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​ហ្វាំងឡង់​ ផ្តល់​សិទ្ធិជ្រកកោន​ផ្នែក​នយោបាយ​ ហើយ​បាន​ទៅ​តាំងទីលំនៅ​អចិន្ត្រៃយ៍​នៅ​ទីនោះ​តាំងពី​ថ្ងៃទី១២​ ខែតុលា​ ឆ្នាំ២០១៨មក​។

លោក​ អ៊ួន ឈិន

អតីត​អ្នកយកព័ត៌មាន​ឲ្យ​អាស៊ី​សេរី​ លោក​ អ៊ួន​ ឈិន​ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅ​សណ្ឋាគារ​ ម៉ា​រ៉ា​ឌី​ ខណ្ឌមានជ័យ​ ជិត​គល់​ស្ទឹងមានជ័យ​ ក្រុងភ្នំពេញ​ ជុំវិញ​ករណី​សង្ស័យ​ថា​ លួច​ផលិត​ព័ត៌មាន​បញ្ជូន​ទៅក្រៅ​ប្រទេស​។ លោក​ត្រូវ​បាន​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា​ ពី​បទ​ប្រគល់ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ​ ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ តាម​បញ្ញត្តិ​មាត្រា​ ៤៤៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​ពី​ ៧ ទៅ១៥ឆ្នាំ​។ បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ត្រូវ​បាន​តុលាការ​គ្រប់​ជាន់ថ្នាក់​បដិសេធ​។ ក្រោយពី​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ អស់​រយៈពេល​ ២៨០ថ្ងៃ​ នៅ​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៨​ លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ដែល​រួមមាន​តម្រូវឲ្យ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ មិន​ត្រូវ​ផ្លាស់ប្ដូរ​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ មិន​ត្រូវ​ចេញទៅ​ក្រៅប្រទេស​ និង​ត្រូវ​បង្ហាញខ្លួន​នៅ​សប្ដាហ៍​ទី១​ រៀងរាល់​ខែ​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​។ ក្នុងករណី​ដែល​លោក​មានបំណង​ចង់​គេចវេះ​ដោយចេតនា​ មិន​អនុវត្ត​តាម​លក្ខខណ្ឌ​ណាមួយ​នេះ​ លោក​អាច​នឹង​ត្រូវ​តុលាការ​ចាប់​ឃុំខ្លួន​ឡើងវិញ​បាន​។ លោក​ក៏អាច​ប្រឈម​នឹង​បទ​ចោទ​ថ្មី​មួយទៀត​ ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​អាសអាភាស​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ៣៩​ នៃ​ច្បាប់​ស្ដីពី​ ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ​។ ខណៈ​រយៈពេល​ជាង៩ខែ​ នៃ​ការ​ឃុំខ្លួន​ តុលាការ​មិនបាន​បង្ហាញ​ភស្តុតាង​អ្វី​សោះ​ប្រឆាំង​នឹង​លោក​ អ៊ួន​ ឈិន​។ ទាំង​លោក​ អ៊ួន​ ឈិន​ និង​អ្នកច្បាប់​ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​ ទាមទារ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង​ និង​មូលដ្ឋាន​ច្បាប់​នេះ​។ តុលាការក្រុង​ភ្នំពេញ​ ដំបូង​ឡើយ​ គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រឆាំង​នឹង​រូបលោក​ ទាំងពីរ​បទ​ចោទ​ នៅ​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩​ ក្រោយ​បិទ​បញ្ចប់​សវនា​ជំនុំជម្រះ​លើ​អង្គ​សេចក្តី​ កាលពី​ថ្ងៃទី៩​ សីហា​។ ក៏ប៉ុន្តែ​ ក្រោយមក​ បាន​លើកពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ​ទៅ​ថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៩វិញ​។

លោក​ យាង សុធារិន្ទ

អតីត​អ្នកយកព័ត៌មាន​ឲ្យ​អាស៊ី​សេរី​ លោក​ យាង​ សុ​ធារិ​ន្ទ​ ហៅ​ យាង​ សុ​ជា​មេត្តា​ ត្រូវ​បាន​អាជ្ញាធរ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៧​ នៅ​សណ្ឋាគារ​ ម៉ា​រ៉ា​ឌី​ ខណ្ឌមានជ័យ​ ជិត​គល់​ស្ទឹងមានជ័យ​ ក្រុងភ្នំពេញ​ ជុំវិញ​ករណី​សង្ស័យ​ថា​ លួច​ផលិត​ព័ត៌មាន​បញ្ជូន​ទៅក្រៅ​ប្រទេស​។ លោក​ត្រូវ​បាន​ព្រះរាជអាជ្ញា​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចោទប្រកាន់​ជា​ផ្លូវការ​ កាលពី​ថ្ងៃទី១៨​ ខែវិច្ឆិកា​ ពី​បទ​ប្រគល់ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ​ ដែល​បង្ក​ឲ្យ​មានការ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ​ តាម​បញ្ញត្តិ​មាត្រា​ ៤៤៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​ពី​ ៧ ទៅ១៥ឆ្នាំ​។ បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ ត្រូវ​បាន​តុលាការ​គ្រប់​ជាន់ថ្នាក់​បដិសេធ​។ ក្រោយពី​បាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ អស់​រយៈពេល​ ២៨០ថ្ងៃ​ នៅ​ថ្ងៃទី២១​ ខែសីហា​ ឆ្នាំ២០១៨​ លោក​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​ ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ តែ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ ដែល​រួមមាន​តម្រូវឲ្យ​ឆ្លើយតប​នឹង​ការ​កោះហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ មិន​ត្រូវ​ផ្លាស់ប្ដូរ​លំនៅឋាន​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ មិន​ត្រូវ​ចេញទៅ​ក្រៅប្រទេស​ និង​ត្រូវ​បង្ហាញខ្លួន​នៅ​សប្ដាហ៍​ទី១​ រៀងរាល់​ខែ​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​។ ក្នុងករណី​ដែល​លោក​មានបំណង​ចង់​គេចវេះ​ដោយចេតនា​ មិន​អនុវត្ត​តាម​លក្ខខណ្ឌ​ណាមួយ​នេះ​ លោក​អាច​នឹង​ត្រូវ​តុលាការ​ចាប់​ឃុំខ្លួន​ឡើងវិញ​បាន​។ លោក​ក៏អាច​ប្រឈម​នឹង​បទ​ចោទ​ថ្មី​មួយទៀត​ ពាក់ព័ន្ធ​នឹង​ការផលិត​វីដេអូ​អាសអាភាស​ ដូច​មាន​ចែង​ក្នុង​មាត្រា​ ៣៩​ នៃ​ច្បាប់​ស្ដីពី​ ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើអាជីវកម្ម​ផ្លូវភេទ​។ ខណៈ​រយៈពេល​ជាង៩ខែ​ នៃ​ការ​ឃុំខ្លួន​ តុលាការ​មិនបាន​បង្ហាញ​ភស្តុតាង​អ្វី​សោះ​ប្រឆាំង​នឹង​លោក​ យាង​ សុ​ធារិ​ន្ទ​។ ទាំង​លោក​ យាង​ សុ​ធារិ​ន្ទ​ និង​អ្នកច្បាប់​ព្រមទាំង​អង្គការ​សិទ្ធិមនុស្ស​ ទាមទារ​ឲ្យ​តុលាការ​លើកលែង​ការចោទប្រកាន់​ដែល​គ្មាន​ភស្តុតាង​ និង​មូលដ្ឋាន​ច្បាប់​នេះ​។ តុលាការក្រុង​ភ្នំពេញ​ ដំបូង​ឡើយ​ គ្រោង​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ប្រឆាំង​នឹង​រូបលោក​ ទាំងពីរ​បទ​ចោទ​ នៅ​ថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩​ ក្រោយ​បិទ​បញ្ចប់​សវនា​ជំនុំជម្រះ​លើ​អង្គ​សេចក្តី​ កាលពី​ថ្ងៃទី៩​ សីហា​។ ក៏ប៉ុន្តែ​ ក្រោយមក​ បាន​លើកពេល​ប្រកាស​សាលក្រម​លើ​សំណុំរឿង​នេះ​ទៅ​ថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៩វិញ​។

អ្នកស្រី​ ទេព វន្នី

សកម្មជន​ដីធ្លី​សហគមន៍​បឹងកក់​ អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​នៅ​ថ្ងៃទី២៣​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​កន្លះ​ និង​ពិន័យ​ប្រាក់បង់​ចូល​រដ្ឋ​ចំនួន៥លាន​រៀល​ និង​សងជំងឺចិត្ត​សន្តិសុខ​ពីរ​នាក់​ជាដើម​បណ្ដឹង​ ចំនួន៩លាន​រៀល​ ក្រោម​បទ​ចោទ​ ប្រើ​ហិង្សា​លើ​សន្តិសុខ​ សាលា​ខណ្ឌដូនពេញ​ នៅ​ក្បែរ​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ កាលពី​ខែមីនា​ ឆ្នាំ២០១៣​ តាម​មាត្រា​ ២១៧​ និង២១៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ កាលពី​ថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០១៦​ អ្នកស្រី​ ទេព​ វន្នី​ រួម​នឹង​សកម្មជន៣នាក់​ទៀត​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ៦ខែ​ ពី​បទ​ប្រមាថ​ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ ពេល​ដែល​ពួកគេ​តវ៉ា​សុំ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​តំបន់​បឹងកក់​ កាលពី​ឆ្នាំ២០១១​។ អ្នកស្រី​ ទេព​ វន្នី​ ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ ទី១៥​ ខែសីហា​ ឆ្នាំ២០១៦​ ក្នុង​ពេល​ធ្វើ​យុទ្ធនាការ​ «ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​» នៅក្នុង​សហគមន៍​បឹងកក់​ ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកទោស​នយោបាយ​ និង​សកម្មជន​សិទ្ធិមនុស្ស​នានា​។ បណ្តឹង​ទាស់​របស់​អ្នកស្រី​ ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​តុលាការក្រុង​ភ្នំពេញ​ ត្រូវ​សាលាឧទ្ធរណ៍​សម្រេច​ បដិសេធ​នៅ​ថ្ងៃទី០៨​ ខែសីហា​ ឆ្នាំ២០១៧​ និង​ត្រូវ​តុលាការ​កំពូល​ បដិសេធ​នៅ​ថ្ងៃទី០៨​ ខែធ្នូ​ ឆ្នាំ២០១៧​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ៧៣៥ថ្ងៃ​ អ្នកស្រី​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្តេច​ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​នៅ​ថ្ងៃទី២០​ ខែសីហា​ ឆ្នាំ២០១៨​។ អង្គការលើ​កលែងទោស​អន្តរជាតិ​ (Amnesty​ International​) ថា​ អ្នកស្រី​ ទេព​ វន្នី​ មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់​តាំងពី​ដំបូង​ម្ល៉េះ​។

លោក នី ចរិយា

អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) លោក នី ចរិយា​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) ក្រោម​បទ​ចោទ សមគំនិត​សូក​ប៉ាន់​សាក្សី តាម​មាត្រា២៩ និង​មាត្រា៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក តាំងពី​ព្រឹក​ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ហើយ​ឈាន​ដល់​ឃាត់​ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី អស់​រយៈពេល​២ថ្ងៃ ចាប់ពី​ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ជុំវិញ​ការចោទ​ប្រកាន់​របស់​អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ ក្រោយ​ឃុំខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈពេល ៤២៧ថ្ងៃ។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សមគំនិត​តាមមាត្រា២៩ និងមាត្រា៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។ ក្រៅ​​ពី​សំណុំរឿង​នេះ​ លោក​ នី​ ចរិយា​ ក៏​មាន​ជាប់ពាក់ព័ន្ធ​នឹង​បណ្តឹង​មួយទៀត​ ក្នុង​សំណុំរឿង​ប្តឹង​ដោយ​មន្ត្រី​តុលាការខេត្ត​សៀមរាប​ពីរ​រូប​ ដោយ​ចោទ​លោក​ថា​ បាន​បរិហារ​កេរ្តិ៍​ពួកគេ​។ ក្នុង​សំណុំរឿង​នេះ​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ខែកញ្ញា​ ឆ្នាំ២០១៦​ បាន​ផ្ដន្ទាទោស​លោក​ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ៦ ខែ​ និង​ពិន័យ​ជា​ប្រាក់​ ៦ លាន​រៀល​ ក្រោម​បទ​ចោទចំ​នួន​ ៣ គឺ​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ មួលបង្កាច់​កេរ្តិ៍​ និង​ផ្សព្វផ្សាយ​នូវ​ការ​អត្ថា​ធិប្បាយ​ដើម្បី​ដាក់​សម្ពាធ​លើ​យុត្តាធិការ​។មេធាវី​របស់​លោក​បាន​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​សុំ​ទម្លាក់​បទ​ចោទ​ទាំងនេះ​ ក៏ប៉ុន្តែ​សាលាឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​របស់​តុលាការក្រុង​ភ្នំពេញ​ទុកជា​បានការ​ដដែល​។ ក្រ​ោ​យមក​ នៅ​ថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០១៨​ តុលាការ​កំពូល​បានសម្រេច​បដិសេធ​ចោល​សាលដីកា​សាលាឧទ្ធរណ៍​ និង​តម្រូវឲ្យ​សាលាឧទ្ធរណ៍​បើកសវនាការ​ឡើងវិញ​។

អ្នកស្រី លឹម មុន្នី

អនុ​ប្រធាន​កម្មវិធី​ស្ត្រី​និង​កុមារ​នៃ​សមាគម​អាដហុក (ADHOC) អ្នកស្រី លឹម មុន្នី ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម២​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​អ្នកស្រី​ តាំងពី​ព្រឹក​ថ្ងៃទី២៨​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល​២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​អ្នកស្រី​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ អ្នកស្រី​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការ​ក្រុង​ភ្នំពេញ​ បាន​កាត់ទោស​អ្នកស្រី​ និង​មន្ត្រី​សមាគម​អាដហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ អ្នកស្រី និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។

លោក​ នី សុខា

ប្រធាន​ផ្នែក​អង្កេត​សិទិ្ធ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម១​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក​ តាំងពី​ព្រឹក​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ និង​មន្ត្រី​សមាគម​អាដ​ហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។

លោក ណៃ វ៉ង់ដា

អនុ​ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក (ADHOC) លោក ណៃ វ៉ង់ដា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម១​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក​ តាំងពី​ព្រឹក​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ និង​មន្ត្រី​សមាគម​អាដ​ហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។

លោក យី សុខសាន្ត

ប្រធាន​កម្មវិធី​ដីធ្លី​នៃ​សមាគម​អាដហុក (ADHOC) លោក យី សុខសាន្ត ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​បញ្ជូន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​ នៅ​ពន្ធនាគារ​ព្រៃស​ (ម១​) ក្រោម​បទ​ចោទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​សាកសួរ​លោក​ តាំងពី​ព្រឹក​ថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ២០១៦​ ហើយ​ឈាន​ដល់​ឃាត់ខ្លួន​បញ្ជូន​មក​តុលាការ​បន្ត​នីតិវិធី​ អស់​រយៈពេល២ថ្ងៃ​ ចាប់ពី​ថ្ងៃទី១​ ខែឧសភា​ ឆ្នាំ២០១៦​ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​ ជុំវិញ​ការចោទប្រកាន់​របស់​អ្នកនាង​ ខុម​ ចាន់​តារា​ទី​ ហៅ​ ស្រីមុំ​។ នៅ​ថ្ងៃទី២៩​ ខែមិថុនា​ ឆ្នាំ២០១៧​ តុលាការ​បាន​ដោះលែង​លោក​ឲ្យ​មាន​សេរីភាព​វិញ​ ក្រោយ​ឃុំខ្លួន​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤២៧ថ្ងៃ​។ ក៏ប៉ុន្តែ​ លោក​ត្រូវ​បាន​ដាក់ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ និង​ហាមប្រាម​មិន​ឲ្យ​ធ្វើដំណើរ​ចេញក្រៅ​ប្រទេស​កម្ពុជា​ ឬ​ផ្លាស់​ប្តូរ​អាសយដ្ឋាន​ឡើយ​។ នៅ​ថ្ងៃទី២៦​ ខែកញ្ញា​ ឆ្នាំ២០១៨​ តុលាការក្រុង​ភ្នំពេញ​ បាន​កាត់ទោស​លោក​ និង​មន្ត្រី​សមាគម​អាដ​ហុក​ ៣នាក់​ទៀត​ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​សូកប៉ាន់​សាក្សី​ ដោយ​អនុវត្ត​ទោស​ក្នុង​ពេល​ឃុំខ្លួន​បណ្ដោះអាសន្ន​ ហើយ​ទោស​ដែល​នៅសល់​ចំនួន៣ឆ្នាំ​ ១០​ ខែ​ទៀត​ ត្រូវ​ព្យួរ​។ នៅ​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ លោក និង​មន្ត្រី​អាដហុក​៤នាក់​ទៀត បាន​ដាក់​បណ្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្រុងភ្នំពេញ ក៏ប៉ុន្តែ គិត​រហូត​មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ នៅ​មិន​ទាន់​មាន​ការ​សម្រេច​ណា​មួយ​ពី​សាលាឧទ្ធរណ៍ នៅ​ឡើយ​ទេ។

លោក បាន សម្ភីរ

អតីត​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ខេត្ត​សៀមរាប​ លោក​ បាន​ សម្ភី​រ វ័យ​ ៧០ឆ្នាំ​ រស់នៅ​ភូមិ​ពន្លឺ​ព្រះផុស​ ឃុំ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ មានមុខ​របរ​ជាជាង​កាត់សក់​ និង​ជា​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រចាំ​ខេត្ត​សៀមរាប​។ លោក​ត្រូវ​បាន​ប្រធាន​សាលាដំបូង​ខេត្ត​សៀមរាប​ ចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ កាលពី​ថ្ងៃទី២០​ ខែ​ឧសភា​ ឆ្នាំ២០១៨​ ពី​បទ​ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​» ដែល​បាន​ប្រព្រឹត្តិ​នៅ​ភូមិ​ពន្លឺ​ព្រះផុស​ ឃុំ​កំពង់ក្ដី​ ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី១៣​ ឧសភា​ ស្របតាម​មាត្រា​ ៤៣៧​ (ស្ទួន​) នៃ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ​។ តុលាការ​ខេត្ត​សៀមរាប​ កាលពី​ថ្ងៃទី០៤​ ខែ​តុលា​ ឆ្នាំ២០១៨​ បានសម្រេច​ផ្តន្ទាទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ ១ឆ្នាំ​ ដោយ​អនុវត្ត​ទោស៧ខែ​ ហើយ​ទោស​សល់​ពី​នេះ​ ត្រូវ​ព្យួរ​ក្រោយពី​លោក​បាន​ជាប់ឃុំ​ក្នុង​ពន្ធ​នាគា​បណ្ដោះអាសន្ន​អស់​រយៈពេល​ ៤ខែ​មក​។ កាលពី​ថ្ងៃទី២២​ ខែ​មីនា​ ឆ្នាំ២០១៩​ សាលាឧទ្ធរណ៍​បាន​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ​ ក្រោយពី​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​គ្រប់​ចំនួន​។

ព្រះសង្ឃ ហន សុផាន្នី

សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះអង្គ ហន សុផាន្នី​ទទួល​បាន​សេរីភាព​វិញ​កាលពី​ថ្ងៃ​ទី​ ២១ ខែ​មិថុនា​ ឆ្នាំ២០១៩ បន្ទាប់​ពី​អនុវត្ត​ទោស​គ្រប់​ចំនួន។ កាល​ពីថ្ងៃទី១៩​ ខែធ្នូ ​ឆ្នាំ២០១៧ ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បានកាត់​ទោស​ព្រះអង្គ ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​ ក្រោម​​បទ​ចោទ​ថា​បាន​ «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ»។​ សមត្ថកិច្ច​បាន​ឃាត់​ព្រះ​កាយ​ព្រះ​អង្គ ​ហន សុផាន្នី ​កាលពីថ្ងៃទី២១ ​ខែមិថុនា ​ឆ្នាំ២០១៧​ បន្ទាប់ពីបានសង្ស័យថា​ បានប្រើប្រាស់អាវុធខុសច្បាប់​ ក្រោយពេល​ដែល​ព្រះ​អង្គ​បានបង្ហោះរូបភាព​ របស់​ព្រះ​អង្គ​កាន់​កាំភ្លើង​ជ័រ​នៅ​លើ​បណ្ដាញ​សង្គម​។ ព្រះអង្គ​ ហន ​សុផាន្នី ជា​សមាជិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌សង្គម​។

លោក​ ឈុន សិទ្ធី

តុលាការខេត្ត​ប៉ៃលិន​ បាន​ដោះលែង​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្ទឹងកាច់​ ខេត្ត​ប៉ៃលិន​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ឈុន​ សិទ្ធី​ ឲ្យ​មាន​សេរីភាព​ឡើងវិញ​ កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៨​ ក្រោយពី​លោក​បាន​បំពេញ​ទោស​គ្រប់​កំណត់​ ១ឆ្នាំ​ ក្នុង​ពន្ធនាគារ​។ នៅ​ថ្ងៃទី២៣​ ខែមីនា​ ឆ្នាំ២០១៨​ លោក​ ឈុន​ សិទ្ធី​ ត្រូវ​បាន​តុលាការខេត្ត​ប៉ៃលិន​ កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ១ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ទៅ​ឲ្យ​ដើមបណ្ដឹង​ចំនួន​ ២នាក់​ ម្នាក់​ ៤លាន​រៀល​ សរុប​ទាំងអស់​ចំនួន​ ៨លាន​រៀល​ ពី​បទ​ប្រមាថ​មន្ត្រី​សាធារណៈ​ និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ​។ ប៉ូលិស​នៃ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន​ បាន​ចាប់ខ្លួន​លោក​កាលពី​ថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០១៧​ បន្ទាប់ពី​លោក​បាន​បង្ហោះ​វីដេអូ​ឃ្លី​ប១​ កាលពី​ថ្ងៃទី២៣​ តុលា​ ២០១៧​ ដោយ​បាន​ផ្ដាំ​ទៅ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ពី​បំណង​ដែល​លោក​ថា​ នឹង​មិន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច​ទេ​ ទោះ​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ​ និង​អស់​តួនាទី​ក៏ដោយ​។

លោក​ អ៊ុំ សំអាន

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​សៀមរាប​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​ចៅ​បាន​ក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល​ ២ឆ្នាំ​ ៦ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​ ៤លាន​រៀល​ កាលពី​ថ្ងៃទី១០​ ខែតុលា​ ឆ្នាំ២០១៦​ ក្រោម​បទចោទប្រកាន់​ពី​បទ​ញុះញង់​នាំឲ្យមាន​ការរើសអើង​ និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​ ទាក់ទង​នឹង​ផ្សព្វផ្សាយ​ឯកសារ​ផែនទី​ព្រំដែន​កម្ពុជា​-វៀតណាម​ ក្លែងក្លាយ​ តាម​មាត្រា៤៩៥​ និង​មាត្រា៤៩៦​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ម៉ោងជាង​ ១២យប់​ថ្ងៃអាទិត្យ​ ទី១០​ ឈាន​ចូល​ថ្ងៃទី១១​ ខែមេសា​ ឆ្នាំ២០១៦​ បន្ទាប់ពី​លោក​វិលត្រឡប់​ពី​សហរដ្ឋអាមេរិក​ មកដល់​ខេត្តសៀមរាប​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ៨៦៦​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៥​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ មាជ សុវណ្ណារ៉ា

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ មាជ​ សុវណ្ណារ៉ា​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន២០ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ និង​ដឹកនាំ​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ អឿ ណារិត

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ លោក​ អឿ​ ណា​រិត​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន២០ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ និង​ដឹកនាំ​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ អ៊ុក ពេជ្រសំណាង

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុ​ក ពេជ្រ​សំណាង​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ នាង សុឃុន

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ លោក​ នាង​ សុ​ឃុន​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ អាន បឋម

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ លោក​ អាន​ បឋម​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ ស៊ុំ ពុទ្ធី

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ លោក​ ស៊ុំ​ ពុទ្ធី​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ ឃិន ជំរឿន

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ​; លោក​ ឃិន​ ជំរឿន​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន២០ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ និង​ដឹកនាំ​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ កែវ ឃីម

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ​លោក​ កែវ​ ឃីម​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ យន់ គឹមហួរ

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ​ លោក​ យន់​ គឹ​មហួរ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ចេញដីកា​ឃុំខ្លួន​ និង​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី៤​ ខែសីហា​ ឆ្នាំ២០១៥​ ក្រោម​បទ​ចោទ​ចូលរួម​អំពើ​កុបកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ លោក​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​ចំនួន​ ៧ឆ្នាំ​ កាលពី​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៦​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១២០​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្តេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។ ​

លោក​ សាន គីមហេង

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ​ លោក​ សាន​ គី​មហេង​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ រឿន ចិត្រា

សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ​ លោក​ រឿន​ ចិ​ត្រា​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ​ ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ លោក​ រឿន​ ចិ​ត្រា​ និង​បញ្ជូន​លោក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី០៤​ ខែសីហា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ លោក​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​ចំនួន​ ៧ ឆ្នាំ​ កាលពី​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៦​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១២០​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្តេច​ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ យា ថុង​(ស្លាប់)

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​(ស្លាប់​) ​លោក​ យា​ ថុង​ ត្រូវ​បាន​ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ​ ចេញដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ លោក​ យា​ ថុង​ និង​បញ្ជូន​លោក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ លោក​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​ចំនួន​ ៧ឆ្នាំ​ កាលពី​ថ្ងៃទី១៣​ ខែមិថុនា​ ឆ្នាំ២០១៦​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១១៩​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​សម្តេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ សាន សីហៈ

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សាន​ សីហៈ​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ ទេព ណារិន

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ទេព​ ណា​រិន​ ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​កាត់ទោស​ជាប់ពន្ធ​នា​គារ​ចំនួន៧ឆ្នាំ​ កាលពី​ថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៥​ ពី​បទ​ចូលរួម​ចលនា​កុប្បកម្ម​ ដែល​បាន​ប្រព្រឹត្ត​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។ ក្រោយពី​បាន​ជាប់ពន្ធ​នា​គារ​អស់​រយៈពេល​ ១.១៣៤​ ថ្ងៃ​ លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​ សម្ដេច​ ព្រះ​បរមនាថ​ សីហ​មុនី​ ព្រះរាជទាន​លើកលែងទោស​ និង​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ​ នៅ​ថ្ងៃទី២៨​ ខែសីហា​ ឆ្នាំ២០១៨​។

លោក​ ហុង សុខហួរ

សមាជិកព្រឹទ្ធសភា​បក្ស​សម​ រង្ស៊ី​ និង​ជាម​ន្ត្រី​ជាន់ខ្ពស់​បក្ស​សង្គ្រោះ​ជាតិ​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី២៥​ ខែតុលា​ ឆ្នាំ២០១៧​ បន្ទាប់ពី​ព្រះមហាក្សត្រ​ ត្រាប់​បង្គាប់​ព្រះរាជទាន​លើកលែងទោស​។ សមាជិកព្រឹទ្ធសភា​រូប​នេះ​ ត្រូវ​ជាប់ចោទ​ពី​បទ​ថា​ បាន​ក្លែង​ឯកសារ​ផែនទី​ព្រំដែន​រវាង​កម្ពុជា​ និង​វៀតណាម​។ លោក​ត្រូវ​បាន​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​ ៧ឆ្នាំ​ កាលពី​ថ្ងៃទី៧​ ខែវិច្ឆិកា​ ឆ្នាំ២០១៦​ ក្រោម​បទ​ចោទចំ​នួន​ ៣បទល្មើស​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​។ លោក​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ ចេញដីកា​ឲ្យ​ឃុំខ្លួន​កាលពី​ថ្ងៃទី១៤​ ខែសីហា​ ឆ្នាំ២០១៥​ ក្នុងរយៈពេល​ពីរ​ថ្ងៃបន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បញ្ជា​ឲ្យ​ចាប់ខ្លួន​ទាំង​លោក​នៅ​មាន​អភ័យ​ឯកសិទ្ធិ​ ដោយ​ចោទប្រកាន់​ថា​ លោក​ ហុង​ សុខ​ហួរ​ ក្បត់ជាតិ​ ដែល​ហ៊ាន​លួច​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន​កម្ពុជា​-វៀតណាម​ ឆ្នាំ១៩៧៩​ ដែល​ថា​សន្ធិសញ្ញា​រំលាយ​ព្រំដែន​ប្រទេស​ទាំងពីរ​។

អ្នកស្រី ​មូរ សុខហួរ

តំណាងរាស្ត្រ​សង្គ្រោះ​ជាតិ​ អ្នកស្រី​ មូរ​ សុខ​ហួរ​ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី២២​ កក្កដា​ ឆ្នាំ២០១៤​ បន្ទាប់ពី​បក្ស​ទាំងពីរ​បាន​ចរចា​ជា​កញ្ចប់​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​។ អ្នកស្រី​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។

លោក ​រៀល ខេមរិន្ទ្រ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ រៀល​ ខេមរិន្ទ្រ​ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី២២​ កក្កដា​ ឆ្នាំ២០១៤​ បន្ទាប់ពី​បក្ស​ទាំងពីរ​បាន​ចរចា​ជា​កញ្ចប់​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​។ លោក​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។

លោក​ ឡុង រី

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ឡុង​ រី​ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី២២​ កក្កដា​ ឆ្នាំ២០១៤​ បន្ទាប់ពី​បក្ស​ទាំងពីរ​បាន​ចរចា​ជា​កញ្ចប់​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​។ លោក​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។

លោក​ ម៉ែន សុថាវរិន្ទ្រ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក ម៉ែន សុថាវរិន្ទ្រ ត្រូវបានតុលាការដោះលែងពីពន្ធនាគារព្រៃស នៅថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ បន្ទាប់ពីបក្សទាំងពីរបានចរចាជាកញ្ចប់ដើម្បីបញ្ចប់ជម្លោះនយោបាយ។ លោកត្រូវបានចាប់ខ្លួនជុំវិញហិង្សានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

លោក កែវ ភិរម្យ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ​កែវ​ ភិរម្យ​ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី២២​ កក្កដា​ ឆ្នាំ២០១៤​ បន្ទាប់ពី​បក្ស​ទាំងពីរ​បាន​ចរចា​ជា​កញ្ចប់​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​។ លោក​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។

លោក​ ហូរ វ៉ាន់

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ហូរ​ វ៉ាន់​ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី២២​ កក្កដា​ ឆ្នាំ២០១៤​ បន្ទាប់ពី​បក្ស​ទាំងពីរ​បាន​ចរចា​ជា​កញ្ចប់​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​។ លោក​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។

លោក​ នុត រំដួល

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ នុត​ រំដួល​ ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​ព្រៃស​ នៅ​ថ្ងៃទី២២​ កក្កដា​ ឆ្នាំ២០១៤​ បន្ទាប់ពី​បក្ស​ទាំងពីរ​បាន​ចរចា​ជា​កញ្ចប់​ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​។ លោក​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ កាលពី​ថ្ងៃទី១៥​ ខែកក្កដា​ ឆ្នាំ២០១៤​។

លោក​ ហ៊ុន វណ្ណៈ

សកម្មជន​បរិស្ថាន​ និង​ជា​អតីត​សមាជិក​អង្គការ​មាតា​ធម្មជាតិ​ លោក​ ហ៊ុន​ វណ្ណៈ​ ត្រូវ​បាន​សាលាដំបូង​ខេត្តកោះកុង​ ផ្ដន្ទាទោស​កាលពី​ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៨​ ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ១ឆ្នាំ​ និង​ពិន័យ​ប្រាក់​ ១លាន​រៀល​ ក្រោម​បទ​ចោទ​ថា​ បាន​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ​ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល​។ លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ កាលពី​ថ្ងៃទី១៣​ កុម្ភៈ​ ដោយ​ទោស​របស់​លោក​ត្រូវ​បាន​ព្យួរ​ និង​អនុវត្ត​ទោស​មក​នៅ​ត្រឹម​រយៈពេល​ ៥ ខែ​វិញ​ ដោយសារតែ​រយៈពេល​ដែល​លោក​បាន​ជាប់ឃុំ​មុន​សវនាការ​លើ​អង្គសេចក្ដី​។ លោក​ ហ៊ុន​ វណ្ណៈ​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តកោះកុង​ចាប់ខ្លួន​កាលពី​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ខណៈ​ដែល​លោក​ និង​សកម្មជន​បរិស្ថាន​ម្នាក់ទៀត​ គឺ​លោក​ ឌឹម​ គុណ​ឌី​ បាន​ជិះទូក​ថតរូប​ភាព​ និង​វីដេអូ​ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហសមុទ្រ​នៅ​ឃុំ​ព្រែកខ្សាច់​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ សមាជិកព្រឹទ្ធសភា​របស់​គណបក្សប្រជាជន​កម្ពុជា​។

លោក​ ឌឹម គុនឌី

សកម្មជន​បរិស្ថាន​ និង​ជា​អតីត​សមាជិក​អង្គការ​មាតា​ធម្មជាតិ​ លោក​ ឌឹម​ គុន​ឌី​ ត្រូវ​បាន​សាលាដំបូង​ខេត្តកោះកុង​ ផ្ដន្ទាទោស​កាលពី​ថ្ងៃទី២៦​ ខែមករា​ ឆ្នាំ២០១៨​ ឲ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ១ឆ្នាំ​ និង​ពិន័យ​ប្រាក់​ ១លាន​រៀល​ ក្រោម​បទ​ចោទ​ថា​ បាន​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​ជា​អាទិ​ និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​បុគ្គល​។ លោក​ត្រូវ​បាន​តុលាការ​ដោះលែង​ កាលពី​ថ្ងៃទី១៣​ កុម្ភៈ​ ដោយ​ទោស​របស់​លោក​ត្រូវ​បាន​ព្យួរ​ និង​អនុវត្ត​ទោស​មក​នៅ​ត្រឹម​រយៈពេល​ ៥ ខែ​វិញ​ ដោយសារតែ​រយៈពេល​ដែល​លោក​បាន​ជាប់ឃុំ​មុន​សវនាការ​លើ​អង្គសេចក្ដី​។ លោក​ ឌឹម​ គុណ​ឌី​ ត្រូវ​បាន​អាជ្ញាធរ​ខេត្តកោះកុង​ចាប់ខ្លួន​កាលពី​ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៧​ ខណៈ​ដែល​លោក​ និង​សកម្មជន​បរិស្ថាន​ម្នាក់ទៀត​ គឺ​លោក​ ហ៊ុន​ វណ្ណៈ​ បាន​ជិះទូក​ថតរូប​ភាព​ និង​វីដេអូ​ សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់​ក្នុង​លំហសមុទ្រ​នៅ​ឃុំ​ព្រែកខ្សាច់​ ស្រុក​គិរី​សាគរ​ ខេត្តកោះកុង​ របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា​ លី​ យ៉ុង​ផាត់​ សមាជិកព្រឹទ្ធសភា​របស់​គណបក្សប្រជាជន​កម្ពុជា​។

លោក​ សាន់ ម៉ាឡា

សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក​ សាន់​ ម៉ា​ឡា​ ត្រូវ​បាន​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ សម្រេច​រក្សា​សាលក្រម​របស់​តុលាការខេត្ត​កោះកុង​ ដែល​ផ្ដន្ទាទោស​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក​ សាន់​ ម៉ា​ឡា​ ១ឆ្នាំ​ ៦ខែ​ដដែល​ ពី​បទ​គំរាមកំហែង​ ថា​នឹង​ធ្វើឲ្យខូច​ខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​តាម​មាត្រា៤២៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​ សាន់​ ម៉ា​ឡា​ ត្រូវ​បាន​តុលាការ​ដោះលែង​កាលពី​ឆ្នាំ១​ ខែកក្កដា​ ឆ្នាំ២០១៦​ ដោយ​អនុវត្ត​ទោស​ត្រឹម​ ១០ខែ​ ១៥ថ្ងៃ​ ខណៈ​ទោស​នៅសល់​ត្រូវ​ព្យួរ​។

លោក​ ទ្រី សុវីគា

សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក​ ទ្រី​ សុ​វី​គា​ ត្រូវ​បាន​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ សម្រេច​រក្សា​សាលក្រម​របស់​តុលាការខេត្ត​កោះកុង​ ដែល​ផ្ដន្ទាទោស​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក​ ទ្រី​ សុ​វី​គា​ ១ឆ្នាំ​ ៦ខែ​ដដែល​ ពី​បទ​គំរាមកំហែង​ ថា​នឹង​ធ្វើឲ្យខូច​ខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​តាម​មាត្រា៤២៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​ ទ្រី​ សុ​វី​គា​ ត្រូវ​បាន​តុលាការ​ដោះលែង​កាលពី​ឆ្នាំ១​ ខែកក្កដា​ ឆ្នាំ២០១៦​ ដោយ​អនុវត្ត​ទោស​ត្រឹម​ ១០ខែ​ ១៥ថ្ងៃ​ ខណៈ​ទោស​នៅសល់​ត្រូវ​ព្យួរ​។

លោក​ ស៊ីម សំណាង

សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក​ ស៊ី​ម សំណាង​ ត្រូវ​បាន​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ សម្រេច​រក្សា​សាលក្រម​របស់​តុលាការខេត្ត​កោះកុង​ ដែល​ផ្ដន្ទាទោស​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ លោក​ ស៊ី​ម សំណាង​ ១ឆ្នាំ​ ៦ខែ​ដដែល​ ពី​បទ​គំរាមកំហែង​ ថា​នឹង​ធ្វើឲ្យខូច​ខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ​តាម​មាត្រា៤២៤​ នៃ​ក្រម​ព្រហ្មទណ្ឌ​។ លោក​ ស៊ី​ម សំណាង​ ត្រូវ​បាន​តុលាការ​ដោះលែង​កាលពី​ឆ្នាំ១​ ខែកក្កដា​ ឆ្នាំ២០១៦​ ដោយ​អនុវត្ត​ទោស​ត្រឹម​ ១០ខែ​ ១៥ថ្ងៃ​ ខណៈ​ទោស​នៅសល់​ត្រូវ​ព្យួរ​។

លោក​ វ៉ែន វ៉ន

តំណាង​សហគមន៍​អារ៉ែង​ លោក​ វ៉ែន​ វ៉ន​ ត្រូវ​បាន​តុលាការខេត្ត​កោះកុង​ សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ នៅ​ថ្ងៃទី៣​ ខែមីនា​ ឆ្នាំ២០១៦​ តែ​ត្រូវ​ព្យួរទោស​ ១ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រមូល​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​ការអនុញ្ញាត​។ លោក​ វ៉ែន​ វ៉ន​ ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ និង​ចាប់ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តកោះកុង​ កាលពី​ថ្ងៃទី៧​ ខែតុលា​ ឆ្នាំ២០១៥​ បន្ទាប់ពី​លោក​ទិញ​ឈើ​ធ្វើ​ផ្ទះ​សហគមន៍​ជា​ប្រយោជន៍​ក្នុង​តំបន់​អារ៉ែង​។