ព្រះអង្គម្ចាស់ ធម្មិកោ ព្រមាន​ចាក​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បើ​គ្មាន​ការ​កែ​ទម្រង់​ផ្ទៃក្នុង

ដោយ មួង ណារ៉េត
2016-10-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​ព្រះរាជ​លេខា​ផ្ទាល់​អតីត​ព្រះ​បរម​រតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិក​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អតីត​ព្រះរាជ​លេខា​ផ្ទាល់​អតីត​ព្រះ​បរម​រតនកោដ្ឋ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៦។
RFA/Cheu Sideth

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ព្រមាន​លា​ឈប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​សំណូមពរ​សុំ​ឲ្យ​មាន​ការ​កែទម្រង់​ផ្ទៃក្នុង​បក្ស​មិន​ត្រូវ​បាន​ដោះស្រាយ។

ព្រះអង្គ​មាន​បន្ទូល​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា ថា ព្រះអង្គ និង​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន យល់​ស្រប​ចង់​ឲ្យ​មាន​ការ​កែទម្រង់​នេះ​ដែរ។ ការ​កែទម្រង់​នេះ ព្រះអង្គ​ចង់​សំដៅ​លើ​ទម្លាប់​ធ្វើ​ការ​បែប​បក្ស​ពួក​និយម ហើយ​គណបក្ស​ត្រូវ​ហ៊ាន​ទទួល​យក​យោបល់ និង​ការ​​បញ្ចេញ​មតិ​របស់​មន្ត្រី​ក្នុង​បក្ស៖ «តាម​ការ​ពិត ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ មាន​យន្តការ​ដើម្បី​ជជែក​គ្នា។ ក៏ប៉ុន្តែ ក្នុង​ការ​ពិសោធ​ដែល​ខ្ញុំ​មាន​ក្នុង​រយៈពេល​បី​ឆ្នាំ បាន​ចូល​ជា​សមាជិក​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ពេល​ណា​ដែល​លើក​បញ្ហា​អី​នៅ​ក្នុង​យន្តការ​ហ្នឹង ចេះ​តែ​ស្ដាប់​ចេះ​តែ​អឺ​អ៊ីចឹង តែ​អត់​មាន​ការ​អនុវត្ត​ទៅ​លើ​ការ​សម្រេច ទៅ​លើ​សំណូមពរ​របស់​សមាជិក​នីមួយៗ»

​ព្រះអង្គម្ចាស់​ក៏​ស្នើ​ឲ្យ​គណបក្ស​យកចិត្តទុកដាក់​ក្នុង​ការ​បញ្ចេញ​មតិ​របស់​កញ្ញា កឹម មនោវិទ្យា កាល​ពី​ពេល​ថ្មីៗ​នេះ  ពាក់ព័ន្ធ​ករណី​ការ​ធ្វើ​អត្ថាធិប្បាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ជុំវិញ​រឿង​លោក សម រង្ស៊ី ព្រោះ​បញ្ហា​នេះ​មិន​មែន​ជា​បញ្ហា​បុគ្គល​នោះ​ទេ ប៉ុន្តែ​ជា​បញ្ហា​នយោបាយ​ជ្រៅ​ដែល​ត្រូវ​ដោះស្រាយ៖ «ឯកឧត្តម សម រង្ស៊ី មិន​មែន​ជា​បុគ្គល​សាមញ្ញ​ទេ។ ឯកឧត្តម សម រង្ស៊ី ជា​មេ​បក្ស។ អ្វី​ដែល​ឯកឧត្តម សម រង្ស៊ី សម្រេច គឺ​មាន​ផលប្រយោជន៍ ឬ​ផល​វិបត្តិ​ធ្លាក់​ទៅ​លើ​គណបក្ស​ផង និង​ជះ​ទៅ​លើ​ជាតិ​ផង»

​កាល​ពី​ថ្ងៃ​២៣ ខែ​តុលា កញ្ញា កឹម មនោវិទ្យា កូនស្រី​ច្បង​របស់​លោក កឹម សុខា មាន​តួនាទី​ជា​អនុ​ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ធ្លាប់​បញ្ចេញ​សារ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​ធ្វីតធឺ (Twitter) បែប​រិះគន់ និង​វាយ​ប្រហារ​លើ​លោក សម រង្ស៊ី ថា "ការ​ដែល​រដ្ឋាភិបាល​បិទ​ផ្លូវ​មិន​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ​វិញ គឺ​បាន​ជួយ​ជា​លេស​ផ្លូវការ​ឲ្យ​លោក សម រង្ស៊ី បន្ត​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស"។ កញ្ញា​ថា ធ្វើ​បែប​នេះ លោក សម រង្ស៉ី ក៏​ជា​អ្នក​ឈ្នះ ឯ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ជា​អ្នក​ឈ្នះ។ មុន​នេះ កញ្ញា​ក៏​ធ្លាប់​សរសេរ​សារ​ឌឺដង​ដាក់​លោក សម រង្ស៊ី ថា "មាន​អ្នក​ខ្លះ​មាន​ពេល​ទំនេរ​មើល​កុន​ច្រើន​ពេក​ហើយ បើ​លោក​គោរព​រាស្ត្រ សូម​កុហក​យ៉ាង​ណា​ឲ្យ​ទំនង​គេ​អាច​ជឿ​បាន​ខ្លះ​ផង"

​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​ការ​ព្រមាន​លាលែង​ពី​តំណែង​របស់​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​តុលា។

ព្រះអង្គម្ចាស់ ធម្មិកោ បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ព្រះអង្គ​នៅ​ពេល​នេះ មិន​មែន​ជា​ចេតនា​អាក្រក់​ដើម្បី​បង្ខូច​កេរិ៍្តឈ្មោះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ ព្រះអង្គ​មាន​សង្ឃឹម​ថា គណបក្ស​នឹង​អាច​កែប្រែ​សំណើ​ព្រះអង្គ​បាន ទើប​ព្រះអង្គ​ទុក​ពេល​វេលា​គ្រប់គ្រាន់​ឲ្យ​គណបក្ស​នេះ​មាន​ឱកាស​កែទម្រង់​ផ្ទៃ​ក្នុង៖ «បើសិនជា​ខ្ញុំ​ធ្វើ​ការ​ព្រមាន​ហ្នឹង​មួយ​សប្ដាហ៍ ឬ​ប៉ុន្មាន​ថ្ងៃ​មុន​បោះឆ្នោត អា​ហ្នឹង​បាន​ន័យ​ថា ខ្ញុំ​ចង់​ពន្លិច ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់។ តែ​នេះ​ខ្ញុំ​ទុក​ពេល​វេលា​នៅ​សល់ ៩-​១០​ខែ​ទៅ​ទៀត មុន​បោះ​ឆ្នោត​ឃុំ​សង្កាត់។ ខ្ញុំ​លើក​ឡើង​ដូច្នេះ ដោយសារ​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ជួរ​បក្ស​មាន​ភាព​រឹងមាំ។ ខ្ញុំ​សង្ឃឹម​ថា ក្នុង​កាលៈទេសៈ​ដែល​យើង​ត្រូវ​រៀបចំ​រចនាសម្ព័ន្ធ​មូលដ្ឋាន​ឲ្យ​រឹងមាំ គឺ​គេ​អាច​នឹង​យក​ពាក្យ​ខ្ញុំ​ទៅ​ថ្លឹង និង​ពិចារណា»

​ព្រះអង្គម្ចាស់​មាន​បន្ទូល​ទៀត​ថា ព្រះអង្គ​នឹង​លើក​យក​សំណូមពរ​នេះ​ទៅ​ជជែក​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​នាយក​នៅ​សប្តាហ៍​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (12)
Share

អ្នក​អាន​អនាមិក

ព្រះអង្គម្ចាស់ ធមិ្មកោ ចាស់ តែគំនិតដូចកូនក្មេង គ្រាន់តែ​ប៉ុណ្នឹង មិនដឹងថាកំពុងបំរើនយោបាយគណបក្សប្រជាជន។ ខ្ញុំមិនមែន​លាបព៌ណទេ តែព្រះអង្គម្ចាស់មិនយល់ស្ថានការណ៍ តើវាជាពេល​សមរម្យសំរាប់ហែកទ្រូវឲ្យក្អែកចោះដែរឬទេ? ខ្ញុំក៏យល់ស្របថា គណបក្សសង្គ្រោះជាតិមិនទាន់ល្អគ្រប់ជ្រុង​ជ្រោយ​ដែរ ប៉ុន្តែនៅ​គ្រាន់បើជាងគណបក្សប្រជាជនឆ្ងាយណាស់ បើនិយាយពីគោលនយោបាយ និង កំរិតស្នេហាជាតិ។ ដូច កែមឡីអញ្ចឹង កែមឡី មានទស្សនៈគ្រាន់បើដែរ តែកែមឡី ទម្លាក់កំហុសដាក់សង្គ្រោះជាតិថាខ្សោយនេះ ខ្សោយនោះ ត្រូវកែនេះ កែនោះ ហើយលើកខ្លួនឯងសុទ្ធតែជាអ្នកផ្តល់​ឲ្យគេកែ ថាគំនិតខ្លួនឯងអស្ចារ្យជាងគេ សុទ្អតែតាំងខ្លួនជា Ronaldo នៅក្នុងពិភពបាល់ទាត់។

Oct 30, 2016 11:06 PM

អ្នក​អាន​អនាមិក

មិនព្រមយកបទពិសោធន៍គណៈបក្សប្រជាជនសោះ គណៈបក្ស​ប្រជាជនស្អុយស្ទើរតែគប់មនុស្ស និង ស្ទើរតែគ្រប់វិស័យ ប៉ុន្តែ គេមិនដែលវាយគ្នាទេក្នុងអំឡុងប្រកួត ព្រោះវានឹងបង្ហាញ​ចំណុច ខ្សោយ ឬ ហែកទ្រូងឲ្យក្អែកចោះ។ ផ្ទុយទៅវិញ មនុស្សមួយ​ចំនួននៅក្នុងសង្គ្រោះជាតិ ចេះតែហែក​គ្នាឯងក្នុង​ពេលដែលគូរ​ប្រកួតកំពុងតែសើចហៀទឹកមាត់​កក្លាក់។ ខ្ញុំនិយាយនេះមិនមែន​មានន័យថា គណបក្ស​សង្រ្គោះជាតិល្អឥត​ខ្ចោះនោះទេ តែមិនមែនជាពេលវេលាល្អសំរាប់ហែកផ្ទៃក្នុង​នោះទេ។ គេគួរតែរួមកម្លាំងគ្នាសិន ចាំឈ្នះចាំយើងនិយាយ​ ពីកែទំរង់ បើឈ្នះហើយនៅតែមិនកែទំរង់ទេនោះ យើងនឹង បោះទម្លាក់វិញ។ បោះទម្លាក់សង្គ្រោះជាតិ មិនពិបាកទេ បោះឲ្យជាប់ទើបពិបាក។ មុននិយាយអ្វីត្រូវគិតពីខាត និង ចំណេញបើជាមនុស្សឆ្លាត។ តើ កឹម មនោវិទ្យាចង់បានអ្វី បានជាវាយប្រហាលោក​ សម រង្សី ឬនាងគិតថាផ្តួល លោក សម រង្សី ដើម្បីលើកប្រជាប្រីយភាពលោក កឹម សុខាឬ? សម រង្សី និង កឹម សុខា ត្រូវរួបរួមគ្នា ទើបឈ្នះ ហ៊ុនសែន? បើមិនជឿខ្ញុំ ចាំមើលទៅ។

Oct 30, 2016 10:47 PM

Quick fix and moving forward altogether

There a lots outsmart politician who can be outplay in political arena rather be looser.The national election coming in 2017-2018 is approaching now,so u have to prepare your new political strategy how to attract more voters rather than personal issue.Quick to fix it and focus on new vote strategy,u have be stronger,outsmart,wisdom,inspiration and stick with your political party standpoint to every corner of the country"build your politic foundation be stronger".And forget about the personal issue,u have to know your party still in the middle of the road and still along way to go,and most pple trusted to your party who can defeat dictatorship rule in next election coming.Be careful in what negative thing u saying to the public place...that is not good idea at all and cause pple won't trust your party anymore..u have to know how many percent of Cambodian people lack in education?that what very easy to break up apart,because most of them lack how to read or write that what khmerouge radical group easier inflicted to those poor pple or whom uneducated fallen'n love into killing fields era.Now,we all can see and why khmer ppple or any parties liked to against each other? see...that the problems we all deal and face-off in every regime" too many voices and too many parties split"there is not good idea at all,that why cause Cambodian fallen 'n love with endless kill each other"lesson of life".Please review your country history or any leader who did wright or wrong from regime to regime,then u make analysts why Cambodian becomes like this or that..avoid any politic risky that cause to your party reputation that is not represent to whole voices of pple.If, u unsured don't try to blow up the whistle in FaceBook or YouTube or any telemedia...take a little time and readdress in your group to solved in what the reason u are concerning about...that is not the good idea at all,because the reelection is approaching right now,so everybody of your team members should be stronger,get the plans,united,outsmart play how to take over advantage from other.

Oct 30, 2016 03:06 PM

អ្នក​អាន​អនាមិក

People should follow Party internal rules and regulations. These rules and regulations have to be firm or the Party will come apart. I understand some CNRP members maybe unhappy because they think their ideas are the best. But each party has its own committee to deal with direction of the party, and not all members of their party are part of this decision makers. This is how it should be. If you have hundred people with a hundred ideas fighting to implement their ideas it would create chaos within the party.

I know some people wanted Sam Rainsy replaced. This would be a disaster for CNRP and a victory for CPP. There a moto, "united we stand, divided we fall." Remember that. Do you want another 5 years of CPP or a new party?

Oct 29, 2016 05:40 PM

Too young not old enough be a politiian

Too young be a politician,lack in political of science,lack int-geopolitical environment,childish ruthless behavior,lack infrastructure,mind-boggling,selfishness,manipulative,sociopath,mentality,self screw up,anonymity,depressive,restless and eager" too young to ruthless behavior".Be aware of young politician on the street that can cause your political party to loss or less supportive.The smart thing u have to keep culture of dialogue on the table to address any serious political environment and corrected in peaceful manner"especially for young politician".The vote election is approaching right now,so u have to focus on that situation and prepare the worst scenarios coming"be united as one voice",and moving your bandwagon toward smoothly and stop to flipflop political environment to against your teamwork...there is still along way to reach that goal and achievements.

Oct 29, 2016 11:12 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល