លោក សម រង្ស៊ី ប្រកាស​ឲ្យ​ពលរដ្ឋ​ពហិការ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ

ដោយ តាំង សារ៉ាដា
2018-04-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃទី៧ មេសា បាន​ប្រកាស​ឲ្យ​ពលរដ្ឋ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាងមុខ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​អនុញ្ញាត​ឲ្យ គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​នោះ។

នៅ​សល់​តែ​ជាង​បី​ខែ​ទៀត​ប៉ុណ្ណោះ ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​ឡើង គឺ​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។ ស្រប​ពេល​គ្នា​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) នឹង​ចាប់ផ្ដើម​ចុះឈ្មោះ​បេក្ខជន​ឈរ​តំណាងរាស្ត្រ​សម្រាប់​នីតិកាល​ទី​៦ ពី​ថ្ងៃ​ទី​៣០ ខែ​មេសា ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា។ ហើយ​បេក្ខជន​ទាំងឡាយ​ណា ដែល​មិន​អាច​ចុះ​ទាន់​ពេលវេលា​ទេ នោះ​ពួក​គ្មាន​សិទ្ធិ​ចូលរួម​ប្រកួត ប្រជែង​ការបោះឆ្នោត​ឡើយ។

ទោះជា​យ៉ាងណាក៏ដោយ លោក សម រង្ស៊ី អះអាង​ថា ការ​បោះ​ឆ្នោត​ជាតិ នា​ពេល​ខាងមុខ​នឹង​គ្មាន​ន័យ គ្មាន​តម្លៃ និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​នោះ​ឡើយ ហើយ​ប្រជាពលរដ្ឋ​មិន​ត្រូវ ចូលរួម​ការបោះឆ្នោត​បែប​កំប្លុកកំប្លែង​នេះ​ឡើយ។ «»

ការ​អំពាវនាវ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​មួយ​ថ្ងៃមុន​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក តារ៉ូ កូណូ (Taro Kono) ធ្វើ​ទស្សនកិច្ច​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​ជួប​ជាមួយ​លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន លើ​បញ្ហា​ពាណិជ្ជកម្ម។ លោក ហ៊ុន សែន ប្រកាស​ហើយ​ថា​លោក​នឹង​មិន​និយាយ​រឿង​បក្ស​ប្រឆាំង​នឹង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នោះ​ទេ។

ទោះ​បី​យ៉ាង​ណា លោក សម រង្ស៊ី សង្ឃឹមថា ជប៉ុន​នឹង​បន្ត​ជជែក​ជាមួយ​របប​ក្រុងភ្នំពេញ ដើម្បី​ស្វែង​ការ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា ដែល​អាច​ឲ្យ​គណបក្ស​សង្គ្រោះជាតិ មាន​លទ្ធភាព​ចូលរួម​ការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

kom sot

ពី KROCH CHHMAR

ធ្វើពហិការម៉េចទាល់តែជាប់គុកទៀតឫយ៉ាងណា បើពួកខ្ញុំធ្វើពួកលោករវល់តែធ្វើនយោបាយម្ដងទៅលិចម្ដងទៅកើត
មិនទុកចិត្តគ្នាផងនឹង កូនរបស់លោកកឹមសុខាកុំពង់ប្រមែប្រមួល
អន្តរជាតិឲ្យជួយខ្មែរ លោកសមរង្សីបែរជាបង្កើតចលនាសង្គ្រោះជាតិ
ដោយគ្មានការពិគ្រោះគ្នានៅក្នុងគណបក្ស។ដោយមួយទៅឆេ្វងមួយទៅស្តាំ។នយោបាយលោកសមរង្សីច្រើនសារហើយដែលធ្វើឲ្យអ្នកគាំទ្រ
អស់សង្ឈឹមខ្ញុំមិនបាច់និយាយច្រើនទេ៕

Apr 12, 2018 02:20 AM

ស្រីស

ពី កំពង់ចាម

មិនមានប្រសិទ្ធភាពទេ។ អ្នកដែលហ៊ានធ្វើពហិកាគឺមានតែសមាជិកបក្សប៉ុណ្ណោះ។ បើអំពាវនាវអោយពលដ្ឋពហិកាដែរ មិនដូចបង្ហាញប្រាប់គេថា យើងគាំទ្របក្សប្រឆាំងបាត់ទៅហើយ? ពលរដ្ឋប្រាកដជាមិនហ៊ានទេ។ បើហ៊ានហើយមានបញ្ហា លោកសមរង្សីហ៊ានចូលមកជួយការពារឬទេ?ប្រាកដជាអត់ទេ។ អីចឹងយកល្អអំពាវនាវអីផ្សេងវិញល្អជាង ដូចជាអោយពលរដ្ឋទៅបោះឆ្នោតទៅ តែគូសសន្លឹកឆ្នោតចោលទៅឬមួយសរសេរយោបល់ខ្លីៗបង្ហាញពីការមិនគាំទ្រឬថ្កោលទោសថ្នាក់ដឹកនាំបច្ចុប្បន្នទៅល្អជាជាង។ សរុបមកបើមានបញ្ហាសន្លឹកឆ្នោតច្រើន វាល្អមើលហើយ។

Apr 09, 2018 03:52 AM

គេហទំព័រ​ទាំងមូល