១ . កម្ពុជាប្តេជ្ញារកយុត្តិធម៌ដល់មន្ត្រីកសិកម្មដែលអាមេរិកចាប់ខ្លួនរឿងរត់ពន្ធសត្វស្វាក្តាម
កម្ពុជា ប្តេជ្ញារកយុត្តិធម៌ដល់មន្ត្រីកសិកម្មដែលសហរដ្ឋអាមេរិកចាប់ខ្លួនក្នុងពេលទៅចូលរួមកិច្ចប្រជុំនៅអង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងរឿងរត់ពន្ធសត្វស្វាក្តាម។ អ្នកវិភាគ និងមន្ត្រីអង្គការសង្គមស៊ីវិល យល់ថា ករណីនេះ គឺជារឿងរ៉ាវអាម៉ាស់ថ្មីមួយទៀតរបស់ក្រសួងកសិកម្ម ស្របពេលដែលរដ្ឋមន្ត្រីថ្មីទើបនឹងឡើងកាន់តំណែង។ ពួកគេចង់ឃើញរដ្ឋាភិបាលប្រើឱកាសនេះ ស៊ើបអង្កេតករណីនេះឱ្យបានពិតប្រាកដដើម្បីកុំឱ្យពលរដ្ឋបាត់បង់ទំនុកចិត្តកាន់តែខ្លាំងលើរដ្ឋាភិបាល។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
២ . លោក ជូង ជូងី នៅតែបូជាប្រយោជន៍ផ្ទាល់ខ្លួនដើម្បីយុត្តិធម៌សង្គមនិងជួយអ្នកជួបភាពអយុត្តិធម៌បើទោះជាងាកទៅចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន
លោក ជូង ជូងី មេធាវីមិនដែលឈ្នះក្ដីពេលការពារក្ដីឱ្យអ្នកនយោបាយ និងសកម្មជនសង្គម នៅតែប្រកាន់ជំហរការពារយុត្តិធម៌សង្គម និងជួយអ្នករងភាពអយុត្តិធម៌បន្តទៀត បើទោះបីជាលោក សម្រេចចូលរួមនយោបាយជាមួយគណបក្សភ្លើងទៀន យ៉ាងណាក្ដី។
លោករំពឹងថា ការធ្វើនយោបាយរបស់លោកនឹងជាឱកាសឱ្យលោកបានចូលរួមកែលម្អវិស័យយុត្តិធម៌បានទូលាយជាងអាជីពជាមេធាវី។
[ ទស្សនាបទសម្ភាសន៍របស់លោក ជុន ច័ន្ទបុត្រ ជាមួយលោក ជួង ជូងី ... Opens in new window ]
៣ . គណៈប្រតិភូជាន់ខ្ពស់ជាង៤០នាក់ អមដំណើរលោកហ៊ុន សែន គ្មាននរណាឆ្លងកូវីដ១៩នោះទេ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលចំនួនជាង៤០នាក់ដែលអមដំណើរលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ ហៅកាត់ថា G20 នៅប្រទេសឥណ្ឌូណេស៊ី (Indonesia) គ្មាននរណាម្នាក់ ឆ្លងកូវីដ១៩ នោះទេ លើកលែងតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ឯងប៉ុណ្ណោះ។ នេះជាការប្រកាសលទ្ធផលធ្វើតេស្ត CPR រកជំងឺកូវីដ១៩ (Covid-19) របស់ក្រសួងសុខាភិបាល។
អានព័ត៌មានពិស្តារ ...
៤ . គណៈកម្មការសិទ្ធិមនុស្សអាស៊ានជួបជជែកគ្នារឿងសិទ្ធិមនុស្សក្នុងតំបន់
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា (AICHR) បានជួបប្រជុំជាមួយក្រុមការងារអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីស្វែងរកមធ្យោបាយក្នុងការបង្កើនការចូលរួមជាមួយគ្នាលើវិស័យសិទ្ធិមនុស្ស។
អានព័ត៌មានពិស្តារ ...
៥ . តុលាការខេត្តបាត់ដំបងប្រកាសសាលក្រមកាត់ទោសមន្ត្រីគណបក្សភ្លើងទៀនឱ្យជាប់ពន្ធនាគារ៦ខែ
តុលាការខេត្តបាត់ដំបងប្រកាសសាលក្រមកាត់ទោសមន្ត្រីគណបក្សភ្លើងទៀនលោក ឡី សុខុន ឱ្យជាប់ពន្ធនាគារ៦ខែពីបទរំលោភលើលំនៅឋាន។ មន្ត្រីអង្គការសង្គមស៊ីវិលនៅតែចាត់ទុកការសម្រេចរបស់តុលាការថាមិនស្របតាមនីតិវិធីផ្លូវច្បាប់និងមានចេតនាសងសឹកនយោបាយជាជាងបណ្ដឹងបុគ្គល។
អានព័ត៌មានពិស្តារ ...
៦ . មន្ត្រីបក្សប្រឆាំងមិនទទួលយកភស្តុតាងរបស់សមត្ថកិច្ចដែលបង្ហាញក្នុងតុលាការ
សកម្មជនគណបក្សប្រឆាំងច្រានចោលភស្តុតាងរបស់សមត្ថកិច្ចដែលបានយកមកបង្ហាញក្នុងអង្គសវនាការជំនុំជម្រះក្ដីសំណុំរឿងរួមគំនិតក្បត់និងញុះញង់របស់ពួកគេកាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា។ ក្រុមគ្រួសារនិងសាច់ញាតិជនជាប់ឃុំនៅតែអំពាវនាវឱ្យតុលាការដោះលែងប្ដីរបស់ពួកគេនិងសកម្មជនបក្សប្រឆាំងដទៃទៀតឱ្យមានសេរីភាពវិញដោយឥតល័ក្ខខ័ណ្ឌ។
អានព័ត៌មានពិស្តារ ...
៧ . សង្គមស៊ីវិលបារម្ភថាការផ្ដល់ប្រាក់វិនិយោគរបស់ធនាគារ AIIB មកធនាគារមានឈ្មោះមិនល្អបង្កឱ្យមានការបណ្ដេញពលរដ្ឋចេញពីលំនៅដ្ឋាននិងការរំលោភសិទ្ធិមនុស្ស
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បារម្ភថា ការផ្ដល់កម្ចីរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីហៅកាត់ (AIIB) មកធនាគារអេស៊ីលីដានិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ដែលស្ថាប័នទាំងពីរនេះជាប់ពាក់ព័ន្ធការរំលោភសិទ្ធិមនុស្សបង្កឱ្យមានការបណ្ដេញពលរដ្ឋចេញពីលំនៅឋាននិងរំលោភសិទ្ធិមនុស្សកាន់តែច្រើនថែមទៀត។ កង្វល់នេះកើតឡើងខណៈធនាគារAIIB បានអនុម័តទឹកប្រាក់ជិតពីររយ (២០០) លានដុល្លារអាមេរិកដើម្បីផ្ដល់ប្រាក់ឱ្យធនាគារអេស៊ីលីដានិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ពង្រីកវិសាលភាពនៃកម្ចីរបស់ខ្លួន។
អានព័ត៌មានពិស្តារ ...
៨ . សង្គមស៊ីវិលនិងប្រជាសហគមន៍ទាមទារឱ្យក្រសួងបរិស្ថានដកហូតដីព្រៃឡង់រាប់ពាន់ហិកតារមកជាសម្បត្តិរដ្ឋវិញ
សង្គមស៊ីវិលនិងប្រជាសហគមន៍ការពារព្រៃឡង់បន្តទាមទារឱ្យក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តសាមីដកហូតដីព្រៃឡង់រាប់ពាន់ហិកតារដែលឈ្មួញកាប់ទន្ទ្រានមកជាសម្បត្តិរដ្ឋវិញ។
ពួកគាត់បារម្ភថាប្រសិនបើអាជ្ញាធរមិនប្រញាប់ដកហូតដីព្រៃឡង់ដែលកាប់ទន្ទ្រានខុសច្បាប់មកជាសម្បត្តិរដ្ឋវិញទេចលនាកាប់ទន្ទ្រានព្រៃរានដីនឹងកាន់តែរាលធំឡើងដែលនាំព្រៃចុងក្រោយរលាយហិនហោច។
អានព័ត៌មានពិស្តារ ...
៩ . អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោមបួននាក់ ខណៈប្រាំមួយនាក់ទៀតមិនទាន់ដោះលែង
អាជ្ញាធរថៃដោះលែងជនភៀសខ្លួនខ្មែរក្រោមបួននាក់ កាលពីល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ក្រោយពីឃុំខ្លួនជាង ១ខែ។ ពួកគាត់ត្រូវបានអង្គការសិទ្ធិមនុស្សនៅប្រទេសថៃ ជួយធានាឲ្យបាននៅក្រៅឃុំ ដោយបង់ប្រាក់ម្នាក់ប្រាំម៉ឺន (៥០.០០០) បាត ស្មើនឹងជាង ១ពាន់ (១.៣៥០) ដុល្លារ ចំណែកខ្មែរក្រោមប្រាំមួយនាក់ទៀត តុលាការនៅមិនទាន់ដោះលែងឲ្យមានសេរីភាពនៅឡើយ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
១០ . ប្រជាសហមន៍ជាង៣០០គ្រួសារមកពីខេត្តចំនួន៣ប្រមូលផ្តុំគ្នាដាក់ញ្ញតិនៅរាជធានីភ្នំពេញទាមទារឱ្យក្រសួងជួយអន្តរាគមបញ្ហាដីធ្លី
ប្រជាសហមន៍ជាង៣០០គ្រួសារមកពីខេត្តចំនួន៣កាលពីព្រឹកថ្ងៃទី១៧ ខែវិច្ឆិកាម្សិលម៉ិញ ប្រមូលផ្តុំគ្នាដាក់ញ្ញតិនៅរាជធានីភ្នំពេញដើម្បីស្នើឱ្យក្រសួងពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លីដែលមានជម្លោះជាមួយអ្នកមានលុយមានអំណាច។ ពលរដ្ឋបារម្ភថា ដីធ្លីរបស់ពួកគេរាប់ពាន់ហិកតាប្រឈមនឹងការបាត់បង់។ មន្រ្តីសង្គមស៊ីវិលថាអាជ្ញាធរគួរតែពន្លឿនដោះស្រាយឱ្យបានត្រឹមត្រូវដើម្បីជួយសម្រួលដល់ជីវភាពពលរដ្ឋ។
អានព័ត៌មានពិស្តារ ...
១១ . ពលរដ្ឋចំនួន ៤០នាក់ រងរបួសនិងស្លាប់ដោយសារជាន់គ្រាប់មីន រយៈពេល១០ ខែឆ្នាំ២០២២
ពលរដ្ឋរងគ្រោះដែលស្លាប់និងរងរបួសដោយសារជាន់គ្រាប់មីននិងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះរយៈពេល១០ខែឆ្នាំ២០២២ បានធ្លាក់ចុះ៥% បើធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
របាយការណ៍របស់អាជ្ញាធរមីននិងសង្គ្រោះជនរងគ្រោះ ហៅកាត់ថា ស៊ីម៉ាក (CMAA) ឲ្យដឹងថា ជនរងគ្រោះទាំង៤០នាក់នោះមានស្លាប់ចំនួន១០នាក់បាត់បង់អវយវៈ ៧នាក់ និង២៣នាក់ផ្សេងទៀតរងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងទាំងនោះគឺកើតឡើងនៅខេត្តចំនួន១១រួមមាន ខេត្តព្រះវិហារ បាត់ដំបង កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ រតនគីរី ក្រចេះ ប៉ៃលិន សៀមរាប និងខេត្តព្រះសីហនុ។
១២ . ស្រូវចុះថោក ធ្វើឱ្យកសិករនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យបារម្ភអំពីជីវភាព
កសិករធ្វើស្រែនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យត្អូញត្អែរពីតម្លៃស្រូវ ចុះថោកមិនសូវមាន ឈ្មួញទទួលទិញ ហើយលក់មិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ និងប្រាក់ជំពាក់ធនាគារ។
[ អានព័ត៌មានពិស្តារ ... Opens in new window ]
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។