១ . អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បង្ហាញរបាយការណ៍កាប់ឈើខុសច្បាប់នៅកម្ពុជា
អង្គការគំនិតផ្ដួចផ្ដើមសាកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) នៅក្នុងខែកញ្ញាកាលពីពេលថ្មីៗនេះបានចេញលទ្ធផលស្រាវជ្រាវថ្មីអំពីមែកធាងអំពើខុសច្បាប់នៃរចនាសម្ព័ន្ធការកាប់ឈើខុសច្បាប់នៅកម្ពុជា។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថារបាយការណ៍នេះបានបង្ហាញការពិតអំពីអ្នកដែលមានតួនាទីធំៗប្រព្រឹត្តិបទល្មើសព្រៃឈើនៅកម្ពុជាហើយស្នើឱ្យរដ្ឋាភិបាលទទួលយកអនុសាសន៍របាយការណ៍និងកែតម្រូវចំណុចខុសឆ្គងរបស់ខ្លួនជាជាងច្រានចោលមិនទទួលយកការពិតដោយគ្មានហេតុផល។
អានព័ត៌មានបន្ថែម ... អានរបាយការណ៍ទាំងស្រុង

២ . អ្នកឃ្លាំមើលថា ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែនទៅគុយបា ជាការពង្រឹងអំណាចផ្តាច់ការ ច្រើនជាងផលប្រយោជន៍ជាតិ
មន្ត្រីគណបក្សប្រឆាំងនិងអ្នកឃ្លាំមើលស្ថានការណ៍នយោបាយលើកឡើងថាដំណើរទស្សនកិច្ចទៅប្រទេសគុយបា (Cuba ) របស់លោក ហ៊ុន សែន ជាការស្វែងរកការគាំទ្ររបបដឹកនាំផ្តាច់ការដូចគ្នាប៉ុន្តែមិនបានផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិនោះទេ។ ការលើកឡើងរបស់អ្នកវិភាគបែបនេះគឺបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំមន្ត្រីរបស់លោកមួយក្រុមទៅបំពេញទស្សនកិច្ចនៅប្រទេសគុយបាដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីទោះបីជាប្រទេសគុយបាកំពុងទទួលរងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិកក៏ដោយ។
[ អានព័ត៌មានបន្ថែម ... Opens in new window ]

៣ . អ្នកវិភាគថា ការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរបំផុត គឺការបំពានពាក្យសម្បថខ្លួនឯងរបស់មន្ត្រីជាប់ឆ្នោត
អ្នកឃ្លាំមើលការវិវឌ្ឍន៍នៃរដ្ឋធម្មនុញ្ញកម្ពុជារកឃើញថាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរបំផុតគឺការបំពានពាក្យសម្បបថខ្លួនឯងរបស់សមាជិកសភានិងសមាជិកគណៈរដ្ឋមន្ត្រី។ តើមន្ត្រីជាប់ឆ្នោតនៃស្ថាប័នកំពូលទាំងពីរនេះបំពានសម្បថបែបណា?
ក្នុងឱ្យកាសខួប២៩ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ថ្ងៃទី២៤កញ្ញា លោកជី វិតា មានសេចក្ដីរាយការណ៍មួយផ្ដោតលើពាក្យសច្ចាប្រណិធានរបស់សមាជិកសភា និងគណៈរដ្ឋមន្ត្រី និងការបំពានលើឋានានុក្រមនៃច្បាប់ដូចតទៅ៖
អានព័ត៌មានបន្ថែម ...

៤ . ទីវត្តអារាម និងកន្លែងកម្សាន្តនានាមានសភាពអ៊ូអរក្នុងថ្ងៃភ្ជុំបិណ្ឌ
នៅថ្ងៃទី២៥ ខែកញ្ញា ត្រូវនឹងថ្ងៃទី១៥ រោច ខែភទ្របទ គឺជាថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ។ នៅតាមទីវត្តអារាមនិងកន្លែងកម្សាន្តនានានៅតាមបណ្ដាខេត្តមួយចំនួនមានសភាពអ៊ូអរ។ ក្រៅពីនេះប្រជាពលរដ្ឋក៏បានជួបជុំគ្នាពិសារអាហារលក្ខណៈគ្រួសារព្រមទាំងធ្វើបុណ្យទានតាមទំនៀមទម្លាប់នៃព្រះពុទ្ធសាសនាផង។ ទោះជាយ៉ាងណាក៏មានពលរដ្ឋមួយចំនួនទៀតសោកសង្រេងក្នុងរដូវភ្ជុំបិណ្ឌដ្បិតសមាជិកគ្រួសារពួកគាត់ត្រូវបានរដ្ឋាភិបាល លោក ហ៊ុន សែន ចាប់ដាក់គុកដោយសារតែរឿងនិន្នាការនយោបាយ។
[ អានព័ត៌មានបន្ថែម ... Opens in new window ]

៥ . ពលករខ្មែររាប់ពាន់នាក់ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅប្រទេសថៃ
ពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណជាបីពាន់ (៣.០០០) នាក់ ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅវត្តមួយក្នុងទីក្រុងបាងកកនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា។ ពលករគ្រប់គ្នាមានទឹកមុខរីករាយដោយបានមកវត្តធ្វើបុណ្យឧទ្ទិសមគ្គផលទៅដល់ជីដូនជីតានិងវីរជនដែលបានពលីជីវិតការពារមាតុភូមិ។
[ អានព័ត៌មានបន្ថែម... Opens in new window ]

៦ . បក្សប្រជាជនកម្ពុជាបន្តចុះពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅប្រទេសថៃក្រោយបង្ក្រាបលើសកម្មជនបក្សប្រឆាំង
គណបក្សប្រជាជនកម្ពុជាបន្តចុះពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងទៅលើពលករខ្មែរនៅប្រទេសថៃក្រោយអាជ្ញាធរប្រទេសទាំងពីរសហការគ្នាធ្វើទុក្ខបុកម្នេញនិងបង្ក្រាបចំពោះសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។ ការលើកឡើងថាបន្ទាប់ពីមន្រ្តីក្រសួងការងារនិងមន្រ្តីស្ថានទូតខ្មែរមកពីបក្សកាន់អំណាចបានចុះជួបពលករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅប្រទេសថៃនៅថ្ងៃនៅ២៥ខែកញ្ញា។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថាពួកគេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពលករចំណាកនៅក្រៅប្រទេស។
[ អានព័ត៌មានបន្ថែម.... Opens in new window ]

៧ . ពលរដ្ឋតាមមូលដ្ឋានថាល្បែងស៊ីសងនៅតែបន្តមាន
ពលរដ្ឋរស់នៅតាមមូលដ្ឋានក្នុងខេត្តបាត់ដំបងអះអាងថា ល្បែងស៊ីសងឆ្នោតកន្ទុយលេខនៅតែបន្តមាន។ ពួកគាត់សង្ស័យថាអាជ្ញាធរមូលដ្ឋានមិនចាត់វិធានការព្រោះទទួលសំណូកពីម្ចាស់បនល្បែង។មន្ត្រីសង្គមស៊ីវិលថាអាជ្ញាធរគួរបង្កើនសមត្ថភាពបង្ក្រាបឱ្យលើសពីនេះនិងធ្វើការអនុវត្តឱ្យជាប់លាប់ចៀសវាងការធ្វើសកម្មភាពតែមួយឆាវ។
៨ . ប្រជាពលរដ្ឋ៣ខេត្តព្រួយបារម្ភពីជីវភាពខ្វះខាតក្រោយពីទឹកជំនន់លិចស្រូវខូចអស់
ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាបព្រួយបារម្ភខ្លាចដាច់ស្បៀងនៅពេលខាងមុខក្រោយពីទឹកជំនន់លិចផលដំណាំកន្លែងចិញ្ចឹមសត្វនិងផ្ទះសម្បែង។ សង្គមស៊ីវិលយល់ឃើញថាបញ្ហាទឹកជំនន់ធ្វើអោយពលរដ្ឋប្រឈមបញ្ហាជីវភាពកើតឡើងច្រើនដែលអាជ្ញាធរពាក់ព័ន្ធគួរតែមានយន្តការជួយដល់ប្រជាពលរដ្ឋទាន់ពេលវេលាដើម្បីសម្រួលដល់ទុក្ខលំបាកនិងធានាការរស់នៅសមរម្យរបស់ពលរដ្ឋ៕
[ អានព័ត៌មានបន្ថែម... Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។