ព័ត៌មាន​សំខាន់ៗ ​ចំនួន១០ ដែល​លោក​អ្នកនាង​គួរអាន​នៅថ្ងៃសៅរ៍នេះ

2022.09.03
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ ​ចំនួន១០ ដែល​លោក​អ្នកនាង​គួរអាន​នៅថ្ងៃសៅរ៍នេះ សង្ខេប​ព័ត៌មាន​សំខាន់ៗ ប្រចាំ​ថ្ងៃសៅរ៍ ទី៣ ខែ​កញ្ញា ឆ្នាំ២០២២។
RFA

សង្ខេប​ព័ត៌មាន​សំខាន់ៗ ប្រចាំ​ថ្ងៃសៅរ៍ ទី៣ ខែ​កញ្ញា ឆ្នាំ២០២២៖ (កម្មវិធី​ពេលយប់ | ព្រឹក)

.សកម្មជន​បរិស្ថាន​ទទូច​ឱ្យ​មាន​តម្លាភាព​ចំពោះ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្តកំពង់ធំ

hunsen-fish-010722.JPG
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ក្រុម​សកម្មជន​បរិស្ថាន​អំពាវនាវ​ដល់​ក្រសួង​រ៉ែ និង​ថាមពល​ឱ្យ​បង្ហាញ​តម្លាភាព​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ខេត្តកំពង់ធំ​។ ពួកគេ​បារម្ភ​ថា អាជីវកម្ម​នេះ​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ​នៅ​តំបន់​នោះ។

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​បរិស្ថាន​លើកឡើង​ថា ការ​ធ្វើ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​ខេត្តកំពង់ធំ​នេះ​អាច​ផ្ដល់​ផលប្រយោជន៍​ដល់​ជាតិ និង​ពលរដ្ឋ​ទៅ​បាន លុះត្រាតែ​គម្រោង​នេះ​បាន​ឆ្លងកាត់​ការសិក្សា​ស៊ីជម្រៅ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។

អាន​ព័ត៌មាន​ពិស្ដារ៖

. អាជ្ញាធរ​ព្រះវិហារ​រារាំង​យុវជន និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បង្ហោះ​ប៉ោងប៉ោង​​ទាមទារ​សេរីភាព​កញ្ញា សេង ធារី

seng-theary-visit.jpg
សមត្ថកិច្ច​ឃ្លាំមើល​ក្រុម​យុវជន និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ ​បង្ហោះ​ប៉ោងប៉ោង​នៅមុខ​ពន្ធនាគារ​ខេត្តព្រះវិហារ កាល​ពី​​ថ្ងៃទី​២ កញ្ញា ២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​យុវជន និង​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ នៅ​ថ្ងៃទី​២ កញ្ញា នេះ​បាន​ទៅ​បង្ហោះ​ប៉ោងប៉ោង​នៅមុខ​ពន្ធនាគារ​ខេត្តព្រះវិហារ ដើម្បី​បង្ហាញ​ពី​ក្ដី​នឹករលឹក និង​វីរភាព​កញ្ញា សេង ធារី ដែល​បាន​ជាប់​ឃុំឃាំង​អស់​រយៈពេល​ជាង ២​ខែ មកនេះ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​រារាំង ហាមឃាត់​មិន​ឱ្យ​ពួកគេ​ចូល​ទៅ​ក្បែរ​ពន្ធនាគារ​បាន​ឡើយ។ មន្ត្រី​សង្គម​សង្គម​ស៊ីវិល​ចាត់ទុក​ករណី​នេះ ជា​ការ​រឹតត្បិត​ដល់​សិទ្ធិ​សេរីភាព​របស់​ពល​រដ្ឋ ខណៈ​វា​បង្ហាញ​កាន់តែ​ច្បាស់​ថា កញ្ញា សេង ធារី ជាប់​ពន្ធនាគារ​ដោយ​ភាព​អយុត្តិធម៌។

អាន​ព័ត៌មាន​ពិស្ដារ៖

.សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ១០០​គីឡូ​ចូល​កម្ពុជា

drug-chinese.JPG
ជនសង្ស័យជនជាតិ​ចិនឈ្មោះ​ TU​ SUERONG​ ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ជាមួយ​​កេ​តា​មីន​(KETAMINE)​ ១០០​ដុំ​ ស្មើ​ទម្ងន់​ ១០០​គីឡូក្រាម​ និង​៨០​ក្រាម​ កាល​ពី​ថ្ងៃ​ទី៣០ ខែ​សីហា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​អគ្គស្នងការ​នគរបាល​ជាតិ

មន្ត្រី​សង្គម​ស៊ីវិល​ព្រួយបារម្ភ​អំពី​កំណើន​គ្រឿងញៀន​ចូល​កម្ពុជា​តាមរយៈ​ជនជាតិ​ចិន ដែល​ធ្វើ​ប៉ះពាល់​ដល់​សង្គម និង​ស្មារតី​យុវជន​ដែល​ជា​អ្នក​បន្តវេន​អភិវឌ្ឍ​ប្រទេសជាតិ​នៅ​ថ្ងៃ​អនាគត​។ ក្ដី​បារម្ភ​នេះ ធ្វើឡើង​ក្រោយពី​អាជ្ញាធរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់ ពាក់ព័ន្ធ​នឹង​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងដែន​ជាង ១​០០ គីឡូក្រាម​ចូល​កម្ពុជា។

អាន​ព័ត៌មាន​ពិស្ដារ៖

. កសិករ​ខេត្ត​ពោធិ៍សាត់​ត្អូញត្អែរ​ពី​តម្លៃ​ពោត​ចុះថោក និង​គ្មាន​ទីផ្សារ​នាំចេញ

corn.jpeg
ដំណាំ​ពោត​ដែលកសិករ​​ដាំ​យក​ស្នៀត នៅ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល។ រូបថត​ថ្ងៃ​ទី​៣ មីនា ២០១៥។ RFA

ប្រជាកសិករ ដាំពោត​នៅ​ខេត្តពោធិ៍សាត់ ត្អូញត្អែរ​ថា ឆ្នាំនេះ ដំណាំ​ពោត​របស់​ពួកគាត់​មិនសូវ​ហុច​ផល ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​រដូវវស្សា​នេះ ធ្វើ​ឲ្យ​ការ​ប្រមូល​ផល​បាន​តិចតួច ស្រប​ពេល​ដែល​តម្លៃ​ពោត​កំពុង​ធ្លាក់​ថ្លៃ និង​មិនសូវ​មាន​ឈ្មួញ​ទិញ​ច្រើន​ដូច​ឆ្នាំមុនៗ​។ កសិករ អះអាង​ថា ការ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ក៏​មាន​ការ​កកស្ទះ ដោយសារ​ឈ្មួញ​ចូល​មក​ទិញ​ពោត​មាន​ទំនាស់​ជាមួយ​អាជ្ញាធរ​ថៃ នៅ​តាម​ព្រំដែន។

អាន​ព័ត៌មាន​ពិស្ដារ៖

. អាជ្ញាធរ​កម្ពុជា និង​វៀតណាម​ជួយសង្គ្រោះ​ជនជាតិ​វៀតណាម​ដែល​ចាញ់​បោក​គេ​ជាង​៦០០​នាក់

migration_indonesia.jpeg
អាជ្ញាធរ​ឥណ្ឌូណេស៊ី​ជាមួយ​ពលករ​​​របស់​ខ្លួន ដែល​រង​ការ​ជួញដូរ​មក​ធ្វើការនៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា ឆ្នាំ​២០២២។ Photo courtesy North Sumatra Provincial Police

អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​សហការ​គ្នា​ជួយសង្គ្រោះ​ពលរដ្ឋ​វៀតណាម​ជាង​៦០០​នាក់ ដែល​ចាញ់បោក​គេ​ឲ្យ​មក​ធ្វើការ​នៅ​កម្ពុជា។

សារព័ត៌មាន​វៀតណាម (VietNam News) បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​២ កញ្ញា ថា​មនុស្ស​ជាង​៦០០​នាក់​នេះ ត្រូវ​បាន​ចាញ់បោក និង​ការ​ល្បួង​ឲ្យ​ចូល​មក​ធ្វើការ​នៅ​កម្ពុជា​ខុសច្បាប់​។ អាជ្ញាធរ​កម្ពុជា និង​ទីភ្នាក់ងារ​តំណាង​របស់​វៀតណាម​បាន​សហការ​ជាមួយ​ក្រសួង​ការបរទេស​កម្ពុជា កំពុង​រៀបចំ​បញ្ជួន​ពួកគេ​ទៅ​ប្រទេស​វៀតណាម​វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

អាន​ព័ត៌មាន​ពិស្ដារ៖

. សង្គម​ស៊ីវិល រិះគន់​ការដំឡើង​តួនាទី​អតីត​អភិបាលក្រុង​បាវិត​លោក ឈូក បណ្ឌិត​ដែល​ធ្លាប់​មានទោស​បាញ់​កម្មករ

មន្ត្រី​សហជីព និង​មន្ត្រី​សិទ្ធិមនុស្ស រិះគន់​រដ្ឋាភិបាល​ចំពោះ​ការដំឡើង​តួនាទី​អតីត​អភិបាលក្រុង​បាវិត ខេត្តស្វាយរៀង​លោក ឈូក បណ្ឌិត ដែល​ធ្លាប់​មានទោស​រឿង​ដក​កាំភ្លើង​បាញ់​ក្រុមកម្មករ​រោងចក្រ​កាលពី​ឆ្នាំ​២០១២ ឱ្យ​ក្លាយជា​មន្ត្រី ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ​។ ពួកគេ​ចាត់ទុក​ការតែងតាំង​មន្ត្រី​នេះ គឺជា​គំរូ​អាក្រក់​ក្នុង​សង្គម និង​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រសិទ្ធភាព​ការងារ។

. បក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​៤​រួមគ្នា​ស្នើ​កែ​លំអ​ប្រព័ន្ធ​បោះឆ្នោត​និង​សេរីភាព​នយោបាយ

គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល​បួន​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ នៅ​ថ្ងៃទី​០២ ខែកញ្ញា ដើម្បី​ស្នើ​កែលំអ​ប្រព័ន្ធ បោះឆ្នោត និង​សេរីភាព នយោបាយ ។ ទោះ​យ៉ាងណា​មន្ត្រីជាន់ខ្ពស់​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លើកឡើង​ថា គ..ប នឹង​ច្រានចោល​សំណើ​នោះ​ប្រសិនបើ​មិន​ស្របច្បាប់។

. សហគមន៍​សោកស្ដាយ​ទង្វើ​អាជ្ញាធរ​ដែល​មិន​អាច​ការពារ​ព្រៃ​សហគមន៍​ភ្នំសេះ

ប្រជា​សហគមន៍ និង​ក្រុម​យុវជន​សោកស្តាយ ចំពោះ​ទង្វើ​របស់​អាជ្ញាធរ ខេ​ត​ក្រចេះ​ដែល គ្មាន​សមត្ថភាព ការពារ​ព្រៃ​សហគមន៍​ភ្នំ​សេះ ដែល​កំពុង ប្រឈម​ការ​កាប់​បំផ្លាញ​ទ្រង់ទ្រាយ​ធំ អស់​ជាង ១ ពាន់​ហិកតារ ដោយ​គ្មាន ការទប់ស្កាត់​ច្បាស់លាស់។

. អ្នក​រាយការណ៍​ពិសេស​អ..ប​បិទ​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​ការងារ​​ជា​លើក​ដំបូង

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn)​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សន​កិច្ចការងារ​ដោយ​ផ្ទាល់​ជា​លើកដំបូង​រយៈពេល​១១​ថ្ងៃ​នៅ​កម្ពុជា​កាលពី​ថ្ងៃ​សុក្រ ទី​២៦ ខែសីហា​។ តើ​លោក​បាន​លើកឡើង​ពី​បញ្ហា​ប្រឈម​អ្វីខ្លះ​ពាក់ព័ន្ធ​នឹង​សេរីភាព​សារព័ត៌​មាននៅ​កម្ពុជា?

១០. សកម្មជន​ការពារ​បរិស្ថាន​​រង់ចាំ​មើល​ចំណាត់ការ​ចំពោះ​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចំពោះ​​អាជីវកម្ម​ឈើ​ខុសច្បាប់​នៅ​ព្រៃឡង់

សកម្មជន​ការពារ​បរិស្ថាន និង​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ កំពុង​រង់ចាំ​មើល​ដោយ​យកចិត្តទុកដាក់ ចំពោះ​ចំណាត់ការ របស់​ក្រសួងការពារជាតិ​ករណី មន្ត្រី​អាវុធ​លើ​ផ្ទៃ​ប្រទេស ជាប់​ពាក់ព័ន្ធ​អាជីវកម្ម​ឈើ​ខុសច្បាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃឡង់។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។