ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នកនាង​គួរ​អាន​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​នេះ

ដោយ អាស៊ីសេរី
2022.09.28
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ៩ ដែល​លោក​អ្នកនាង​គួរ​អាន​សម្រាប់​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក ហ៊ុន សែន ជួបពិភាក្សាជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SPM

. អង្គការ​អន្តរជាតិ​បង្ហាញ​របាយការណ៍​ស្តីពី​ទំនាក់ទំនង​រវាង​ថ្នាក់​ដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ​ជា​មួយ​ក្រុមហ៊ុន​ចិន រឿង​ជួញ​ដូរ​ឈើ​ខុស​ច្បាប់

របាយការណ៍​មែកធាង​នៃ​អំពើ​ខុសច្បាប់​នៅ​កម្ពុជា ដែល​ចេញ​ដោយ​អង្គការ​គំនិត​ផ្ដួច​ផ្ដើម​សាកល​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន គ្លូបល អ៊ីននីហ្សីអេធីវ (Global Initiative Against Transnational Organized Crime) បង្ហាញ​ថា ទំនាក់ទំនង​រវាង​ថ្នាក់​ដឹកនាំ​កងកម្លាំង​ប្រដាប់វុធ ជា​មួយ​សមាគម ប្រវត្តិសាស្រ្ដ​វប្បធម៌​ហុង មិន​ពិភពលោក​របស់​ចិន (World Hongmen History and CultureAssociation) គឺ​ជា​ការ​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា របាយការណ៍​នេះ​ គឺ​ជា​តម្រុយ​បន្ថែម​អំពី​បទល្មើស​ព្រៃឈើ ហើយ​រដ្ឋាភិបាល​ត្រូវ​ស៊ើប​អង្កេត​​ឱ្យ​បាន​ច្បាស់លាស់​លើ​ទំនាក់ទំនង​ដែល​មិន​ប្រក្រតី​នេះ។

អានព័ត៌មានពិស្តារ....   អានរបាយការណ៍ទាំងស្រុង...

wan-kuok-koi-sao-sokha-hongmen-fb-men-sam-an on 2018-05-20.jpg
លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក វ៉ាន់ កុកខយ (Wan Kuok koi ឬធ្មេញបាក់ Broken Tooth) នៅក្នុងពិធីសម្ពោធសមាគមចិននៅកម្ពុជាកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨។ រូប៖ ហ្វេសប៊ុក Men Sam an

. លោក ហ៊ុន សែន ជួប​នាយករដ្ឋមន្ត្រី​ជប៉ុន ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់ និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រីជប៉ុន ជួប​ពិភាក្សា​អំពី​បញ្ហាក្នុង​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច នៅ​ថ្ងៃទី២៨ ខែកញ្ញា។ ជំនួប​ពិភាក្សា​នេះ ធ្វើឡើង​ក្នុង​ពេល​លោក ហ៊ុន សែន ទៅ​ចូលរួម​បុណ្យ​សព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ិនហ្សូ អាបេ (Shenzo Abe) នៅ​ទីក្រុងតូក្យូ (Tokjo) ប្រទេស​ជប៉ុន(Japan)។ អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា កម្ពុជា​នឹង​មិន​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ពី​ទំនាក់ទំនង​ជាមួយ​ជប៉ុន​ឡើយ ប្រសិន​បើ​លោក ហ៊ុន សែន បន្ត​លម្អៀង​ខ្លាំង​ទៅរក​ប្រទេស​ចិន​ហើយ​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​ឡើង​វិញ។

អានព័ត៌មានពិស្តារ...

Hun Sen meet Japan PM on 28-09-2022 at Tokyo.jpg
លោក ហ៊ុន សែន ជួបពិភាក្សាជាមួយលោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SPM

. សកម្មជន​បរិស្ថាន និង​អ្នក​វិភាគ​រិះគន់​ថា ​លោក ហ៊ុន សែន ប្រើប្រាស់​សិល្បៈជា​ឧបករណ៍​នយោបាយ

សកម្មជន​បរិស្ថាន និង​អ្នកវិភាគ​នយោបាយ​រិះគន់​ខ្សែ​ភាពយន្ត​ចម្រៀង “ជីវិត​ក្មេង​វត្ត” ដែល​និពន្ធ​ឡើង​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ពួកគេ​ថា ខ្សែភាពយន្ត​ចម្រៀង “ជីវិត​ក្មេង​វត្ត”គឺ​គ្រាន់​តែ​ជា​ការ​ប្រើប្រាស់​សិល្បៈ​ដើម្បី​កេង​ចំណេញ​នយោបាយ។ ទោះបី​យ៉ាង​ណា មន្ត្រីរដ្ឋាភិបាល​ទទួល​ស្គាល់​ថា គ្រប់​គណបក្ស​នយោបាយ​តែង​ធ្វើអ្វីគ្រប់​យ៉ាង​ដើម្បី​បាន​ផលប្រយោជន៍​នយោបាយ។

អានព័ត៌មានពិស្តារ...

Song of Hun Sen Release on 28-09-2022.jpg
ខ្សែ​ភាពយន្ត​ចម្រៀង “ជីវិត​ក្មេង​វត្ត” ដែល​និពន្ធ​ឡើង​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានសម្ពោធកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SPM

. តុលាការ​ចោទប្រកាន់​ថា សកម្មជន​បក្ស​សង្គ្រោះជាតិ​ទៅ​ចូលរួម​វគ្គបណ្ដុះបណ្ដាល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ជា​គម្រោង​ធ្វើ​បដិវត្ត​ពណ៌

តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ថា សកម្មជន​បក្ស​សង្គ្រោះជាតិ​ចេញ​ទៅ​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ឥណ្ឌូនេស៊ី (Indonesia) ជា​គម្រោង​ធ្វើ​បដិវត្ត​ពណ៌។ ទោះយ៉ាង​ណា​លោក កឹម សុខា ប្រាប់​តុលាការ ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​វគ្គ​សិក្សា​នោះ​ទៀត​សោត ក៏មិន​មែន​ជាការ​រៀបចំ​របស់​គណបក្ស​ប្រឆាំង​នោះ​ដែរ។

អានព័ត៌មានពិស្តារ...

24d15950-0a85-467b-937c-d4ed2384a324.jpeg
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

.មជ្ឈម​ណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បង្ហាញ​លទ្ធផល​ការងារ​ការពារ​សិទ្ធិមនុស្ស​ក្នុងរយៈពេល​២០​ឆ្នាំ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា គ្រោង​បង្ហាញ​ពី​លទ្ធផល​ការងារ​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​រយៈពេល​២០​ឆ្នាំ​ដែល​អង្គការ​នេះ​បាន​បំពេញ ដើម្បី​លើក​កម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹង​ផ្សព្វផ្សាយ​វីដេអូ​សារ​របស់​អ្នក​រងគ្រោះ និង​ពលរដ្ឋ​ដែល​ទទួល​ផល​ពី​ការងារ​របស់​អង្គការ​នេះ​ចាប់​ពី​ថ្ងៃទីខែតុលា​ខាងមុខជាមួយ​គ្នា​នេះ​មជ្ឈមណ្ឌល​នឹង​ចែក​សៀវភៅ និង​ឯកសារ​បោះពុម្ភ​ផ្សាយ​នានា ដោយ​ឥត​គិត​ថ្លៃ

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ជាក់​ថា ក្នុង​រយៈពេល​២០​ឆ្នាំមក​នេះ​មជ្ឈមណ្ឌល​បាន​ប្រឹងប្រែង​ដោះ​ស្រាយ​បញ្ហា​សិទ្ធិមនុស្ស​ជា​ច្រើនមជ្ឈមណ្ឌល​ក៏​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស សកម្មជន អ្នកសារព័ត៌មាន​ជា​ស្រ្តី អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​សហគមន៍ ដែល​ខ្វះខាត ដើម្បី​ទាមទារ​សិទ្ធិពលរដ្ឋ និង​សិទ្ធិនយោបាយ តាមរយៈការ​អប់រំ​អំពី​សិទ្ធិមនុស្ស ការ​ពង្រឹង​អំណាច និង​ការ​តស៊ូមតិ។ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រំពឹងថា ការងារ​ស្នូល​របស់​ខ្លួន​នឹង​រួមចំណែក​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​សម្រាប់​ពលរដ្ឋ​ទាំង​អស់ការងារ​ស្នូល ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​បាន​បំពេញ​រហូត​មក​ដល់​ខួប​២០​ឆ្នាំ​នៅ​ខែតុលា​នេះ រួមមាន ការពារ​សេរីភាព​ជា​មូលដ្ឋាន កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​នីតិបញ្ញត្តិ សមភាព និង​ការ​មិន​រើសអើង ធុរកិច្ច និង​សិទ្ធិមនុស្ស ការចូលរួម​របស់​ប្រជាពលរដ្ឋ ការ​ស្រាវជ្រាវ ការ​តស៊ូមតិ និង​គោលនយោបាយ។

CCHR in 20 years on 30-09-2022.jpg
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាត្រៀមប្រារព្ធខួប២០ឆ្នាំនៃការកកើតរបស់ខ្លួន។ រូប៖ CCHR



. ពលរដ្ឋ​៤៩​គ្រួសារ​មាន​ជម្លោះ​ដីធ្លី​ជា​មួយ​ឧកញ៉ា ជៀម ផែន បន្ត​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី

ប្រជាពលរដ្ឋ​៤៩​គ្រួសារ​រស់​នៅ​ចំណុច​ចំរាំង ឃុំកែវផុស ខេត្តព្រះសីហនុ ដែលមាន​ទំនាស់​ដីធ្លី​ជា​មួយ​លោក​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រាបៀ​លីអូ ជា​ថ្មី​ទៀត បាន​បន្ត​អំពាវនាវ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ  កាត់ឆ្វៀល​ដី​ចម្ការ​មាន​ទំហំ ៣៥២ ហិកតា​ពួក​គាត់មន្ត្រី​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ទទួល​ស្គាល់​ថា ពលរដ្ឋ​ទាំង ៤៩​គ្រួសារ​នោះ ពិត​ជា​មិន​ទាន់​ទទួល​បាន​ចំណែក​ដីចម្ការ ដើម្បី​បង្កបង្កើន​ផល​ប្រាកដ មែន

អានព័ត៌មានពិស្តារ...

5d71e41b-9117-4cf3-8be2-16750847206d.jpeg
ប្រជាពលរដ្ឋ ៤៩គ្រួសារ​រស់នៅ​ចំណុច​ចំរាំង ឃុំ​កែវ​ផុស ខេត្ត​ព្រះសីហនុ​ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា ជៀម ផែន ថៅកែ​ស្រាបៀ​លីអូ (Leo Beer)។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

. ទឹកជំនន់​លិច​ស្រូវ​កសិករ​ជិត ១០​ម៉ឺន​ហិកតា នៅ​ខេត្ត​មួយ​ចំនួន និង​មាន​មនុស្ស​ស្លាប់​ជិត​២០​នាក់

ឥទ្ធិពល​ព្យុះ បូក​ផ្សំ​នឹង​ជំនន់​ទឹក​ភ្លៀង បណ្តាល​ឱ្យ​ជន់លិច​តំបន់​ទំនាប​មួយ​ចំនួន​នៃ​ខេត្ត​ចំនួនទៀត​គឺ​ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និង​ខេត្តកំពង់ធំ នៅ​រយៈពេលសប្តាហ៍​ចុង​ក្រោយ​នេះមន្ត្រី​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​ថា គ្រោះ​ធម្មជាតិ​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ១៦នាក់ និង ខូចខាត​ផលដំណាំ​កសិកម្ម​ជិត ១០ ម៉ឺន​ហិកតារ ៨០០០០) គិត​ត្រឹម​ថ្ងៃទី២៨ ខែកញ្ញា​នេះ

អានព័ត៌មានពិស្តារ...

Flooding on 27-09-2022.jpg
ជនរងគ្រោះទឹកជំនន់ដោយសារទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

. ក្រុម​វេជ្ជបណ្ឌិត​ស្ម័គ្រចិត្ត​នៅ​សហរដ្ឋអាមេរិក នឹង​ចុះទៅ​ព្យាបាល​ជំងឺ​ដល់​ពលរដ្ឋខ្មែរដោយ​ឥត​គិត​ថ្លៃ នៅ​ខេត្តបន្ទាយមានជ័យ
សមាគម​សុខាភិបាល​ខ្មែរ​នៅ​អាមេរិក ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង ឡុស អន់យឺលេស (Los Angeles) ​​រដ្ឋកាលីហ្វរនីញ៉ា (California) គ្រោង​ចុះទៅ​បំពេញ​បេសកកម្ម​ស្ម័គ្រចិត្ត​ឡើង​វិញ ដើម្បី​ផ្តល់​សេវា​ព្យាបាល​សុខភាព​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ ដោយ​ឥតគិត​ថ្លៃ នៅ​ខេត្តបន្ទាយមានជ័យ ចាប់​ពី​ថ្ងៃទី២៥ ខែមករា ដល់​ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់​ពី​បាន​អាក់​ខាន អស់​រយៈពេល​២​ឆ្នាំ ដោយ​សារ​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩ក្រៅតែ​ពី​ការ​ផ្តល់​សេវា​ព្យាបាល​និង​វះកាត់ ក្រុម​គ្រូពេទ្យ​ទាំង​នោះ ក៏ចែក​ចាយ​ថ្នាំ​ពេទ្យ និង​វ៉ែនតា សំរាប់​អ្នក​ដែល​មាន​បញ្ហា​ភ្នែក​ផងដែរ។

Peace Corps volunteer serving in Cambodia by US Embassy in Cambodia.jpg
អ្នកធ្វើការងារស្ម័គ្រចិត្តរបស់អាមេរិកនៅកម្ពុជា (Peace Corps volunteer serving in Cambodia)។ រូប៖ US Embassy in Cambodia

.សមត្ថកិច្ច​មិនទាន់​រកឃើញ​ជនជាតិ​ចិន​ដែល​បាត់​ខ្លួន​ក្នុង​ហេតុការណ៍​លិច​ទូក​នៅ​ខេត្តព្រះសីហនុ​នៅ​ឡើយ

ជនជាតិ​ចិន​ចំនួន ៨​នាក់​ក្នុង​ចំណោម ៤១​នាក់​ដែល​ជួប​ហេតុការណ៍​គ្រោះថ្នាក់​លិច​ទូក​ចូលក្នុង​លម្ហ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ថ្មីៗ​នេះ មក​ដល់​ពេល​នេះ​សមត្ថកិច្ច​មិនទាន់​រក​ឃើញ​ពួកគេ​នៅឡើយ​ទេ​។ មន្ត្រី​សង្គម​ស៊ីវិល និង​ឯកអគ្គរាជទូត​អាមេរិក​ប្រចាំ​កម្ពុជា​ចាត់ទុក​ករណី​នេះ ថា ជា​សោកនាដកម្ម​មួយទៀត​សម្រាប់​កម្ពុជា៕

អានព័ត៌មានពិស្តារ....


b616a57b-6744-4deb-bd06-871e7d7a6070.jpeg
ជនជាតិ​ចិន​ទាំងនេះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ជួយ​សង្គ្រោះ​ពី​ហេតុការណ៍ទូកលិច​នៅ​ក្នុង​សមុទ្រ នៅ​ថ្ងៃ​ទី២៣ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក​រដ្ឋបាលខេត្តព្រះសីហនុ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ប្ដី​ស្ត្រី​រងគ្រោះ​ដោយ​គ្រូ​ពេទ្យវះកាត់​ដាច់​ពោះវៀន​សម្រេច​ប្ដឹង​មន្ទីរ​សំរាក​ព្យាបាល​បង្ក​បញ្ហា​នោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។