ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃ​អង្គារ​នេះ

ដោយ អាស៊ីសេរី
2022.10.03
Share on WhatsApp
Share on WhatsApp
ព័ត៌មាន​សំខាន់ៗ​ចំនួន ៨ ដែល​លោក​អ្នកនាង​គួរ​អាន​នៅ​ថ្ងៃ​អង្គារ​នេះ លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់កាលពីព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក SPM

. លោក ហ៊ុន សែន ព្រមាន​រឹបអូស​ទ្រព្យសម្បត្តិ​ក្រុម​ពលរដ្ឋ​ដែល​មិន​ព្រម​សងបំណុល​ដោយ​សារ​ជឿ​តាម​ការ​ឃោសនា​របស់​បក្ស​ប្រឆាំង

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្ត​ឱ្យ​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុង​ប្រទេស​រឹបអូស​ទ្រព្យ​សម្បត្តិរបស់​ក្រុម​ពលរដ្ឋណា​ដែល​មិន​ព្រម​សង​បំណុល​ដោយ​សារ​ជឿ​តាម​ការ​ឃោសនា​របស់បក្ស​ប្រឆាំង។ ប៉ុន្តែ​មន្រ្តី​ជាន់ខ្ពស់​បក្ស​ភ្លើងទៀន​យល់​ថា សារ​គំរាមកំហែង​នេះ គឺជាការ​កេង​ចំណេញ​នយោបាយ​ ហើយ​អ្វី​ដែល​លោក ហ៊ុន សែន ត្រូវ​ដោះស្រាយ​ចាំបាច់​ គឺ​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​ដើម្បី​ឱ្យ​ពលរដ្ឋ​រួច​ផុត​ពី​បំណុល​វ័ណ្ឌក។

អានព័ត៌មានពិស្តារ...

Hun Sen with Students at Vandda accountance on 03-10-2022-02.jpg
លោក ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាប្រមាណ ៣,៨៦៦នាក់កាលពីព្រឹកថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុក SPM



. គណបក្ស​ឆន្ទៈខ្មែរ​ប្រកាស​ជាផ្លូវការ​ចូលរួម​ជា​មួយ​គណបក្ស​ភ្លើង​ទៀន

គណបក្ស​ឆន្ទៈខ្មែរ បាន​សម្រេច​ជាផ្លូវការ​ថា​ គណបក្ស​នេះ​ យល់​ព្រម​ចូលរួម​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន ដើម្បី​រួម​កម្លាំង​គ្នា​​ក្នុង​ការ​​ចូលរួម​ប្រកួតប្រជែង​​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ​។​ ទោះយ៉ាងណា មន្រ្តី​បក្ស​កាន់អំណាច​ថា ការរួបរួម​របស់​គណបក្ស​ទាំង​ពីរនេះ ​មិនមែនជារឿង​ចម្លែក​ទេ ​ព្រោះ​ការ​ធ្វើនយោបាយ​របស់​ពួកគេ​កន្លង​មក មានតែរួបរួម​ហើយបែក និងបែកហើយក៏រួបរួមគ្នាឡើងវិញ។

អានព័ត៌មានពិស្តារ...

9f31155d-aeb5-4a4a-85c3-bb083d555a90.jpeg
ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀន (ឆ្វេងទៅស្តាំ) លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរ, លោក គង់ គាំ, លោក ទាវ វណ្ណុល និងលោក ថាច់ សេដ្ឋា។ រូប៖ ហ្វេសប៊ុក គង់ មុនីកា

. ក្រុម​អង្គការ​សង្គមស៊ីវិល​ជិត ១០០ ស្ថាប័ន ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះស្រាយ​ជម្លោះ​ដីធ្លី ​នៅ​តំបន់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង ៨០ ស្ថាប័ន (៨៤ ) នៅថ្ងៃទី៣ ខែតុលា​នេះ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ ស្នើ​ឱ្យ​រដ្ឋាភិបាល​ ផ្តល់​ដំណោះស្រាយ​សមរម្យ​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី​រុំារ៉ៃ​រវាង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ខៀវសែ និង​ប្រជាពលរដ្ឋ​រាប់​រយ​គ្រួសារ ដែល​ជា​ម្ចាស់​ដី​នៅ​តំបន់​ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ​ថ្មី ក្នុង​ខេត្តកណ្ដាល។ សេចក្ដីថ្លែងការណ៍​នេះ​ធ្វើឡើង​ ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​លើកទី​៣៧។

អានព័ត៌មានពិស្តារ....

Land_Landdispute_kandal_OCIC_12_09_2021.jpg
ប្រជាពលរដ្ឋនៅឃុំតាឡុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រឈមមុខជាមួយអាជ្ញាធរនៅក្នុងទំនាស់ដីធ្លីសាងសង់​ព្រលានយន្តហោះអន្តរជាតិ​ថ្មីកាល​ពីខែកញ្ញា ឆ្នាំ២០២១។ រូប៖ ពលរដ្ឋផ្តល់ឱ្យ

. ពលរដ្ឋ​សហគមន៍​បឹងតាមោក ​មិន​ទទួល​យក​ការ​ដោះដូរ​ដីទៅ​ទីតាំង​ថ្មី ក្រោយ​ជួប​ជា​មួយ​អាជ្ញាធរ​សាលាក្រុង​ភ្នំពេញ

ប្រជាសហគមន៍​បឹងតាមោក​ប្រមាណ​២០​នាក់ ខកចិត្ត​ដែល​មិន​បាន​ទទួល​ដំណោះស្រាយ​ពី សាលារាជធានី​ភ្នំពេញ ក្រោយ​ពី​បាន​ដាក់​ញ្ញត្តិរក​ដំណោះស្រាយ កាលពីថ្ងៃទី៣ ខែសីហា។ មន្ត្រីសង្គម​ស៊ីវិល​យល់ថា រដ្ឋាភិបាល​គួរ​ពន្លឿន​ការ​ដោះស្រាយ បញ្ហា​ដីធ្លី​បឹង​តាមោក​ដោយ​តម្លាភាព និង​សន្តិវិធី​ ចៀស​វាង​ការបណ្ដេញ​ចេញ​ដោយ​បង្ខំ។

អានព័ត៌មានពិស្តារ...

2e46060a-e413-42e8-902f-6e788d291f5f.jpeg
ពលរដ្ឋសហគមន៍​បឹងតាមោក តវ៉ា​នាពេល​កន្លង​មក។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

. ក្រុម​គ្រួសារ​ជនរងគ្រោះ​ ស្រ្តីខ្មែរក្រោម​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​យុត្តិធម៌​ក្រោយ​ជនជាតិ​វៀតណាម​ បាញ់​ឲ្យ​ត្រូវ​របួស​ជើង ក្នុង​ករណី​ជម្លោះ​ដី​ធ្លី

ក្រុមគ្រួសារ​ជនរងគ្រោះ ​ស្រ្តី​ខ្មែរ​ក្រោម ដែល​ត្រូវ​ជន​សង្ស័យ​ជាជន​ជាតិ​វៀតណាម បាញ់​ឲ្យ​ត្រូវ​របួស​ជើង ក្នុង​ករណី​ជម្លោះ​ដីធ្លី បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​យុត្តិធម៌ និង​ជំងឺចិត្ត។  ការដាក់​បណ្តឹង​នេះ ធ្វើឡើង​ស្របពេល​ដែល​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម បាន​ថ្កោលទោស​អាជ្ញាធរ​វៀតណាម  ដែល​បណ្តែត​បណ្តោយ​ឲ្យ​ជនសង្ស័យ​បាញ់​ប្រហារ​ពលរដ្ឋ​ខ្មែរ​ក្រោម។

. ព្រៃឈើ​នៅ​តំបន់​អារ៉ែង ៥​ហិកតារ​ត្រូវ​បាន​កាប់​បំផ្លាញ

យុវជនខ្មែរ​ថាវរៈ អះអាង​ថា ព្រៃនៅ​ក្នុង​តំបន់​អារ៉ែង​ធំតូច​ទាំង​អស់​​​​​​​​ជាង៥​ ហិកតារ នៅ​ស្រុកថ្មបាំង​ ខេត្តកោះកុង ត្រូវបាន​ក្រុម​មន្ត្រី​បរិស្ថាន​ស្រុកថ្មបាំង​កាប់​រំលំ​កាប់​ទាំង​អស់ ក្នុង​គោល​បំណង​ឈូស​ឆាយ​ដើម្បី​ដី​ព្រៃ​នេះ ទៅធ្វើ​ជា​ទ្រព្យ​សម្បត្តិ​ឯកជនសកម្មជន​បរិស្ថាន យល់ឃើញ​ថា ព្រៃឈើ​នៅ​តំនប់​អារ៉ែង​កំពុង​ប្រឈមការ​បាត់បង់ ដោយ​សារ​ដីនៅ​ក្នុង​តំបន់​នោះ​កំពុង​ឡើង​ថ្លៃពី​មួយឆ្នាំ​ទៅមួយ​ឆ្នាំ ហើយ​ពួកគេ​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​ការ​ជួញដូរ​ដីព្រៃ​តំបន់​នេះ ជា​បន្ទាន់

. កូដកម្ម​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ប្រតិកម្ម​ការ​បំភ្លឺ​របស់​ក្រសួង​ការងារ ថា​ជា​ការ​ដោះសារ និង​បំភ្លៃការពិត

ក្រុមកូដករ​ណាហ្គាវើលដ៍ រិះគន់​ចំពោះការ​បំភ្លឺ​របស់​ក្រសួង​ការងារ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ ថា​គ្មាន​ការ​ទទួល​ខុសត្រូវ តែដោះសារ​យក​រួច​ខ្លួន និង​ជាការគាំទ្រ​ក្រុមហ៊ុន​ខុសច្បាប់​ដែ​លរំលោភ​សិទ្ធិកម្មករ​ខ្មែរការ​ប្រតិកម្មនេះ​កើត​មាន​បន្ទាប់​ពី​ក្រសួង​ការងារ​បាន​ចេញ​លិខិត​ចំហ​មួយដាក់​បន្ទុក​ទៅ​លើ​ក្រុម​កូដករ​ថា ធ្វើការ​តវ៉ា​ខុសច្បាប់​ក្នុង​អំឡុង​ពេល​ក្រសួង​កំពុង​ធ្វើការ​បណ្ដាល​ឱ្យ​ការ​ដោះស្រាយ​វិវាទ​គ្មាន​លទ្ធផល។ មន្ត្រីសហព័ន្ធ​សហជីព​ថា ការ​បំភ្លឺ​របស់​ក្រសួង​មាន​ភាព​លម្អៀង​ទៅ​ខាង​ក្រុមហ៊ុន​បរទេស និង​គ្មាន​ឆន្ទៈរក​ដំណោះស្រាយ​ពិតប្រាកដ​ឱ្យ​កម្មករ-និយោជិត​នោះ​ឡើយ។

អានព័ត៌មានពិស្តារ...

43f4296a-01de-49a7-844a-3e72e9cd0c7c.jpeg
ការប៉ះទង្គិចគ្នារវាងក្រុមកូដករណាហ្គាវើលដ៍ជាមួយអាជ្ញាធរក្រុងភ្នំពេញនៅក្បែស្ពានអាកាសតិចណូកាលពីថ្ងៃអាទិត្យ ទី១១ ខែកញ្ញា ឆ្នាំ២០២២។ រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ



. សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ជាង ៤រយនាក់​ចេញ​ពី​កន្លែង​បង្ខាំង​ខុស​ច្បាប់

មន្ត្រី​អង្គការ​ស៊ីវិល​រិះគន់​ថា វិធានការ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នារយៈពេល​ចុង​ក្រោយ​នេះហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយផ្ទុយ​ទៅ​វិញ ករណី​បង្ខាំង​មនុស្ស ជួញ​ដូរ​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំងពលកម្ម បែរ​ជាកំពុង​កើត​មាន​យ៉ាង​ផុសផុលប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ធ្វើឡើង​ក្រោយ​ពេល​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជនរងគ្រោះ​ជាង ៤​រយ​នាក់​ចេញ​ពី​កន្លែ​​ងបង្ខាំង​ខុសច្បាប់​នៅ​កម្ពុជា៕

អានព័ត៌មានពិស្តារ...

91f777ae-0b7f-4328-8dd1-bc91ad75d3ca.jpeg
(រូបឯកសារ) ទិដ្ឋភាព​សមត្ថកិច្ច​ឃាត់​ខ្លួនជនជាតិ​ចិន​ចំនួន ៧៤​នាក់ ករណី​បង្ខាំង​ជនជាតិ​ថៃ​ចំនួន ៩៩​នាក់​ដើម្បី​ជំរិត​ទារប្រាក់ នៅផ្ទះ​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១។ រូបភាព៖ បណ្ដាញសង្គម

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
តុលាការ​សម្រេច​ឃុំខ្លួន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ក្រោយ​ចាប់ខ្លួន​ពីព្រលាន​យន្តហោះ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។