១ . លោក ហ៊ុន សែន ព្រមានរឹបអូសទ្រព្យសម្បត្តិក្រុមពលរដ្ឋដែលមិនព្រមសងបំណុលដោយសារជឿតាមការឃោសនារបស់បក្សប្រឆាំង
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកទឹកចិត្តឱ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមពលរដ្ឋណាដែលមិនព្រមសងបំណុលដោយសារជឿតាមការឃោសនារបស់បក្សប្រឆាំង។ ប៉ុន្តែមន្រ្តីជាន់ខ្ពស់បក្សភ្លើងទៀនយល់ថា សារគំរាមកំហែងនេះ គឺជាការកេងចំណេញនយោបាយ ហើយអ្វីដែលលោក ហ៊ុន សែន ត្រូវដោះស្រាយចាំបាច់ គឺរកមធ្យោបាយដោះស្រាយបញ្ហាដើម្បីឱ្យពលរដ្ឋរួចផុតពីបំណុលវ័ណ្ឌក។
[ អានព័ត៌មានពិស្តារ ... Opens in new window ]

២ . គណបក្សឆន្ទៈខ្មែរប្រកាសជាផ្លូវការចូលរួមជាមួយគណបក្សភ្លើងទៀន
គណបក្សឆន្ទៈខ្មែរ បានសម្រេចជាផ្លូវការថា គណបក្សនេះ យល់ព្រមចូលរួមធ្វើនយោបាយជាមួយគណបក្សភ្លើងទៀន ដើម្បីរួមកម្លាំងគ្នាក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខ។ ទោះយ៉ាងណា មន្រ្តីបក្សកាន់អំណាចថា ការរួបរួមរបស់គណបក្សទាំងពីរនេះ មិនមែនជារឿងចម្លែកទេ ព្រោះការធ្វើនយោបាយរបស់ពួកគេកន្លងមក មានតែរួបរួមហើយបែក និងបែកហើយក៏រួបរួមគ្នាឡើងវិញ។
[ អានព័ត៌មានពិស្តារ... Opens in new window ]

៣ . ក្រុមអង្គការសង្គមស៊ីវិលជិត ១០០ ស្ថាប័ន ស្នើឱ្យរដ្ឋាភិបាលដោះស្រាយជម្លោះដីធ្លីនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី
ក្រុមអង្គការសង្គមស៊ីវិលជាង ៨០ ស្ថាប័ន (៨៤ ) នៅថ្ងៃទី៣ ខែតុលានេះបានចេញសេចក្តីថ្លែងការណ៍រួមមួយស្នើឱ្យរដ្ឋាភិបាលផ្តល់ដំណោះស្រាយសមរម្យដើម្បីបញ្ចប់វិវាទដីធ្លីរុំារ៉ៃរវាងក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់ឧកញ៉ា ពុង ខៀវសែ និងប្រជាពលរដ្ឋរាប់រយគ្រួសារដែលជាម្ចាស់ដីនៅតំបន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីក្នុងខេត្តកណ្ដាល។សេចក្ដីថ្លែងការណ៍នេះធ្វើឡើងក្នុងថ្ងៃទិវាសិទ្ធិលំនៅឋានពិភពលោកលើកទី៣៧។
អានព័ត៌មានពិស្តារ....

៤ . ពលរដ្ឋសហគមន៍បឹងតាមោកមិនទទួលយកការដោះដូរដីទៅទីតាំងថ្មីក្រោយជួបជាមួយអាជ្ញាធរសាលាក្រុងភ្នំពេញ
ប្រជាសហគមន៍បឹងតាមោកប្រមាណ២០នាក់ខកចិត្តដែលមិនបានទទួលដំណោះស្រាយពីសាលារាជធានីភ្នំពេញក្រោយពីបានដាក់ញ្ញត្តិរកដំណោះស្រាយ កាលពីថ្ងៃទី៣ ខែសីហា។ មន្ត្រីសង្គមស៊ីវិលយល់ថារដ្ឋាភិបាលគួរពន្លឿនការដោះស្រាយបញ្ហាដីធ្លីបឹងតាមោកដោយតម្លាភាពនិងសន្តិវិធីចៀសវាងការបណ្ដេញចេញដោយបង្ខំ។
[ អានព័ត៌មានពិស្តារ... Opens in new window ]

៥ . ក្រុមគ្រួសារជនរងគ្រោះ ស្រ្តីខ្មែរក្រោមបានដាក់ពាក្យបណ្តឹងទាមទារយុត្តិធម៌ក្រោយជនជាតិវៀតណាម បាញ់ឲ្យត្រូវរបួសជើង ក្នុងករណីជម្លោះដីធ្លី
ក្រុមគ្រួសារជនរងគ្រោះ ស្រ្តីខ្មែរក្រោម ដែលត្រូវជនសង្ស័យជាជនជាតិវៀតណាម បាញ់ឲ្យត្រូវរបួសជើង ក្នុងករណីជម្លោះដីធ្លី បានដាក់ពាក្យបណ្តឹងទាមទារយុត្តិធម៌ និងជំងឺចិត្ត។ ការដាក់បណ្តឹងនេះ ធ្វើឡើងស្របពេលដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្កោលទោសអាជ្ញាធរវៀតណាម ដែលបណ្តែតបណ្តោយឲ្យជនសង្ស័យបាញ់ប្រហារពលរដ្ឋខ្មែរក្រោម។
៦ . ព្រៃឈើនៅតំបន់អារ៉ែង៥ហិកតារត្រូវបានកាប់បំផ្លាញ
យុវជនខ្មែរថាវរៈអះអាងថាព្រៃនៅក្នុងតំបន់អារ៉ែងធំតូចទាំងអស់ជាង៥ ហិកតារ នៅស្រុកថ្មបាំង ខេត្តកោះកុង ត្រូវបានក្រុមមន្ត្រីបរិស្ថានស្រុកថ្មបាំងកាប់រំលំកាប់ទាំងអស់ក្នុងគោលបំណងឈូសឆាយដើម្បីដីព្រៃនេះទៅធ្វើជាទ្រព្យសម្បត្តិឯកជន។ សកម្មជនបរិស្ថានយល់ឃើញថាព្រៃឈើនៅតំនប់អារ៉ែងកំពុងប្រឈមការបាត់បង់ដោយសារដីនៅក្នុងតំបន់នោះកំពុងឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំហើយពួកគេស្នើសុំឱ្យរដ្ឋាភិបាលទប់ស្កាត់ការជួញដូរដីព្រៃតំបន់នេះជាបន្ទាន់។
៧ . កូដកម្មនៅក្រុមហ៊ុនណាហ្គាវើលដ៍ប្រតិកម្មការបំភ្លឺរបស់ក្រសួងការងារថាជាការដោះសារនិងបំភ្លៃការពិត
ក្រុមកូដករណាហ្គាវើលដ៍រិះគន់ចំពោះការបំភ្លឺរបស់ក្រសួងការងារពាក់ព័ន្ធនឹងវិវាទការងារថាគ្មានការទទួលខុសត្រូវតែដោះសារយករួចខ្លួននិងជាការគាំទ្រក្រុមហ៊ុនខុសច្បាប់ដែលរំលោភសិទ្ធិកម្មករខ្មែរ។ ការប្រតិកម្មនេះកើតមានបន្ទាប់ពីក្រសួងការងារបានចេញលិខិតចំហមួយដាក់បន្ទុកទៅលើក្រុមកូដករថាធ្វើការតវ៉ាខុសច្បាប់ក្នុងអំឡុងពេលក្រសួងកំពុងធ្វើការបណ្ដាលឱ្យការដោះស្រាយវិវាទគ្មានលទ្ធផល។មន្ត្រីសហព័ន្ធសហជីពថាការបំភ្លឺរបស់ក្រសួងមានភាពលម្អៀងទៅខាងក្រុមហ៊ុនបរទេសនិងគ្មានឆន្ទៈរកដំណោះស្រាយពិតប្រាកដឱ្យកម្មករ-និយោជិតនោះឡើយ។
[ អានព័ត៌មានពិស្តារ... Opens in new window ]

៨ . សមត្ថកិច្ចជួយសង្គ្រោះជនរងគ្រោះជាង៤រយនាក់ចេញពីកន្លែងបង្ខាំងខុសច្បាប់
មន្ត្រីអង្គការស៊ីវិលរិះគន់ថាវិធានការរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់និងបង្ក្រាបករណីជួញដូរមនុស្សនារយៈពេលចុងក្រោយនេះហាក់គ្មានប្រសិទ្ធភាពឡើយ។ ផ្ទុយទៅវិញករណីបង្ខាំងមនុស្សជួញដូរមនុស្សការកេងប្រវ័ញ្ចកម្លាំងពលកម្មបែរជាកំពុងកើតមានយ៉ាងផុសផុល។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលបែបនេះធ្វើឡើងក្រោយពេលសមត្ថកិច្ចបានជួយសង្គ្រោះជនរងគ្រោះជាង៤រយនាក់ចេញពីកន្លែងបង្ខាំងខុសច្បាប់នៅកម្ពុជា៕
[ អានព័ត៌មានពិស្តារ... Opens in new window ]

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។