១ . តុលាការ កោះហៅអ្នកនាំពាក្យបក្សកាន់អំណាចនិងមនុស្សមួយចំនួនចូលបំភ្លឺក្នុងសំណុំរឿងក្បត់ជាតិលោកកឹម សុខា
សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅអ្នកនាំពាក្យបក្សកាន់អំណាច មន្រ្តីសង្គមស៊ីវិល និងមនុស្សមួយចំនួនទៀតចូលបំភ្លឺក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា។ មេធាវីការពារក្ដីលោក កឹម សុខា យល់ថា តាមនីតិវិធីនៅពេលមានការកោះហៅសាក្សី វាជាសញ្ញាបញ្ជាក់ថា សវនាការអាចជិតដល់ទីបញ្ចប់ហើយ។
[ អានព័ត៌មានពិស្តារ .... Opens in new window ]

២ . តើលោក កើត រិទ្ធ ជាអ្នកណា ?
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរដ្ឋាភិបាលលោក ហ៊ុន សែន ហាក់លែងញញើតក្នុងការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបង្ក្រាបសំឡេងឯករាជ្យនិងសំឡេងប្រឆាំង។ ជាមួយគ្នានេះច្បាប់មួយចំនួនត្រូវបានបង្កើតឡើងឬក៏កែប្រែទៅតាមអំពើចិត្តរបស់មេដឹកនាំបក្សកាន់អំណាចដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួនជាជាងប្រយោជន៍ជាតិ។មនុស្សគន្លឹះដែលនៅពីក្រោយរឿងទាំងនេះគឺរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ។ តើលោក កើត រិទ្ធ មានប្រវត្តិយ៉ាងណាហើយលោកបានធ្វើអ្វីខ្លះចំពោះប្រព័ន្ធច្បាប់និងលទ្ធិប្រជាធិបតេយ្យកម្ពុជា?
[ អានប្រវត្តិរបស់លោក កើត រិទ្ធ... Opens in new window ]

៣. តុលាការខេត្តកណ្ដាលឃុំខ្លួនយុវជនដែលតវ៉ារឿងបង្កើតតេប៉ាតឺម៉ង់ភាសាវៀតណាម
មន្ត្រីសិទ្ធិមនុស្សចាត់ទុកការចាប់ខ្លួនលោក ធែល ធីលែន ដាក់ពន្ធនាគារថា ជាការគំរាមកំហែង និងបំភិតបំភ័យយុវជនដទៃទៀតមិនឱ្យចូលរួមកិច្ចការងារសង្គម។ លោក ធែល ធីលែន មានអាយុ ៣២ ឆ្នាំ និងមានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវសមត្ថកិច្ចចាប់ខ្លួនលោក កាលពីថ្ងៃទី៤ ខែតុលាក្រោមការចោទប្រកាន់ពីបទ «លួចលក់អចលនវត្ថុរបស់អ្នកដទៃ» កាលពីឆ្នាំ២០១៦។
[ អានព័ត៌មានពិស្តារ .... Opens in new window ]

៤ . គណបក្សភ្លើងទៀនទទួលយកលោក គង់ គាំ ជាទីប្រឹក្សាក្រោយគណបក្សឆន្ទៈខ្មែរចូលរួមជាមួយគណបក្សភ្លើងទៀន
គណបក្សភ្លើងទៀនសម្រេចទទួលយកអ្នកនយោបាយជើងចាស់លោក គង់ គាំ មកធ្វើជាទីប្រឹក្សាគណបក្សភ្លើងទៀន ក្រោយពេលគណបក្សឆន្ទៈខ្មែរ បានចូលរួមជាមួយគណបក្សភ្លើងទៀន។
អានព័ត៌មានពិស្តារ ...

៥ . មន្ត្រីបក្សភ្លើងទៀននិងក្រុមគ្រួសារបារម្ភពីសុវត្ថិភាពក្រោយពីមានការគំរាមពីអាជ្ញាធរខេត្តកោះកុងរឿងបទល្មើសព្រៃឈើតំបន់អារ៉ែង
មន្ត្រីគណបក្សភ្លើងទៀននិងក្រុមគ្រួសារនៅតំបន់អារ៉ែងកំពុងបារម្ភពីសុវត្ថិភាពក្រោយពីមានសារគំរាមពីអាជ្ញាធរខេត្តកោះកុងថាពួកគាត់មានជាប់ពាក់ព័ន្ធកាប់ទន្ទ្រានព្រៃឈើនៅតំបន់អភិរក្សអារ៉ែង។ពួកគាត់ចាត់ទុកការចោទប្រកាន់នេះថាជាល្បិចទម្លាក់កំហុសដើម្បីធ្វើទុក្ខបុកម្នេញលើអាជ្ញាធរមកពីគណបក្សភ្លើងទៀនដែលឈឺឆ្អាលរឿងបទល្មើសព្រៃឈើ។

៦ . ពលរដ្ឋមានជម្លោះដីធ្លី៧សហគមន៍នៅខេត្តកោះកុងតវ៉ានៅមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុឱ្យតុលាការទម្លាក់បទចោទលើតំណាងរបស់ពួកគេ
ប្រជាសហគមន៍មានជម្លោះដីធ្លីប្រមាណ៣០០នាក់មកពី៧សហគមន៍នៅ ខេត្តកោះកុង ប្រមូលផ្តុំគ្នានៅមុខសាលាឧទ្ធរណ៍ខេត្តព្រះសីហនុដើម្បីតវ៉ាទាមទារអោយតុលាការទម្លាក់បទចោទលើតំណាងសហគមន៍១៩៧ អ្នកស្រី ដេត ហួរ ពាក់ព័ន្ធសំណុំរឿងបរិហាបង្កាច់កេរ្តិ៍។
មន្ត្រីសង្គមស៊ីវិលយល់ថារដ្ឋាភិបាលគួរទប់ស្កាត់អ្នកមានលុយនិងមានអំណាចដែលតែងតែយកស្ថាប័នតុលាការមកគំរាមកំហែងពលរដ្ឋនិងពន្លឿនការដោះស្រាយបញ្ហាដីធ្លីដោយសន្តិវិធី។
[ អានព័ត៌មានពិស្តារ .... Opens in new window ]

៧. ប្រជាពលរដ្ឋនៅខេត្តព្រះវិហារបារម្ភពីក្រុមហ៊ុនមួយឈូសឆាយដីព្រៃសហគមន៍
ជនជាតិដើមភាគតិចគួយនៅភូមិជីឱក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ ព្រួយបារម្ភពីក្រុមហ៊ុនសាន់តាណាដែលទទួលបានសិទ្ធិអភិវឌ្ឍលើដីព្រៃសហគមន៍ជីឱក បឹងប្រីយ៍ ឈូសឆាយដីព្រៃប៉ះពាល់មកលើដីចម្ការរបស់ពួកគេ។ តំណាងក្រុមហ៊ុនសាន់តាណា បញ្ជាក់ថា ក្រុមហ៊ុននឹងឈូសឆាយដីសហគមន៍តាមកិច្ចព្រមព្រៀងដែលកាត់ឆ្វៀលឱ្យតែប៉ុណ្ណោះ។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថាដើម្បីបញ្ជៀសការឈូសឆាយដីប៉ះពាល់ដល់ដីប្រជាពលរដ្ឋ មូលដ្ឋាន រដ្ឋាភិបាល គួរពង្រឹងការវាយតម្លៃផលប៉ះពាល់ជាមុនសិនមុននឹងផ្ដល់ការវិនិយោគដល់ក្រុមហ៊ុន។
៨ . ពលរដ្ឋរិះគន់ផ្លូវនៅបាត់ដំបងខូចគ្រប់កន្លែង
ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបងរិះគន់ពីបញ្ហាផ្លូវក្នុងខេត្តនេះថាមានស្ថានភាពខូចខាតយ៉ាងដំណំប៉ុន្តែអាជ្ញាធរមិនបានយកចិត្តទុកដាក់និងជួសជុលនោះឡើយ។
សង្គមស៊ីវិលថារដ្ឋាបាលក្រុង-ខេត្តត្រូវប្រញាប់គិតគូរដោះស្រាយស្ថាបនាផ្លូវនៅក្នុងនិងជាយក្រុងឱ្យបានឆាប់រហ័សដើម្បីចៀសវាងការរិះគន់និងគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
៩ . ជីវិតព្រះសង្ឃខ្មែរមួយចំនួនតស៊ូសិក្សានៅប្រទេសថៃដើម្បីយកចំណេះដឹងត្រឡប់ទៅកម្ពុជា
ព្រះសង្ឃខ្មែរមួយចំនួនដែលកំពុងសិក្សានៅប្រទេសថៃបានខិតខំរៀនសូត្រដើម្បីយកចំណេះវិជ្ជាត្រឡប់ទៅអភិវឌ្ឍន៍កសាងវត្តអារាមអប់រំពុទ្ធបរិស័ទឲ្យប្រព្រឹត្តល្អតាមលំអានព្រះពុទ្ធសាសនានៅកម្ពុជា។ ព្រះសង្ឃមានថេរដីកាថាការសិក្សានៅប្រទេសថៃមានការលំបាកជាច្រើនជាពិសេសផ្នែកភាសាថៃសម្រាប់និយាយប្រាស្រ័យទាក់ទងរាល់ថ្ងៃជាមួយមិត្តភ័ក្ដិរួមថ្នាក់និងគ្រូបង្រៀនតែព្រះអង្គបានពុះពាររៀនបន្ថែមដោយខ្លួនឯងរហូតអាចសិក្សាជាមួយព្រះសង្ឃថៃបាន។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។