ព័ត៌មានសំខាន់ៗចំនួន ៣៤ រឿងដែលលោកអ្នកនាងគួរអាននៅថ្ងៃអាទិត្យនេះ

ដោយ អាស៊ីសេរី
2022.12.24
ព័ត៌មានសំខាន់ៗចំនួន ៣៤ រឿងដែលលោកអ្នកនាងគួរអាននៅថ្ងៃអាទិត្យនេះ លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះជាតិ ពេលចេញ​ពី​សវនាការតុលាការក្រុងភ្នំពេញនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
រូប៖ ពលរដ្ឋ​ផ្ដល់​ឲ្យ

. រឿងរ៉ាវ​ចម្រូងចម្រាស​ដែល​ពិភពលោក​ភ្ញាក់ផ្អើល​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ឆ្នាំ​២០២២

អាណត្តិ​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ជា​លើក​ទី​៣​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២​នេះ នឹងត្រូវ​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ នៅត្រឹម​ដំណាច់​ឆ្នាំនេះ​។ យ៉ាងហោចណាស់ មាន​រឿងរ៉ាវ​ចម្រូងចម្រាស​លេចធ្លោរ​ចំនួន​៣ ដែល​កម្ពុជា​បានធ្វើឱ្យ​ពិភពលោក​ចងចាំ និង​ភ្ញាក់ផ្អើល​ក្នុង​រយៈពេល​ពេញ​មួយឆ្នាំ​នៃ​ការដឹកនាំ​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​របស់​កម្ពុជា​លើក​នេះ។

តើ​រឿងរ៉ាវ​ចម្រូងចម្រាស​លេចធ្លោ​រទាំង​៣​ដែល​កម្ពុជា​បានធ្វើ​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​លើក​នេះ មាន​អ្វីខ្លះ? អាន​ព័ត៌មាន​ពិស្ដារ...


. តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​ឆ្នាំ​២០២៣?

ពេញ​មួយឆ្នាំ​២០២២ ដែល​ជិត​នឹង​ឆ្លង​ផុត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅតែ​បន្ត​ជាប់​ឈ្មោះ​ជា​មេដឹកនាំ ដែល​បានគាស់​រំលើង​ប្រជាធិបតេយ្យ និង​រំលោភបំពាន​សិទ្ធិ​ពលរដ្ឋ។

ស្ថានភាព​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅតែ​មិនអាច​វិល​ទៅរក​ស្ថានភាព​ប្រសើរ​បាន បើទោះបីជា​បណ្ដា​សហគមន៍​អន្តរជាតិ មេដឹកនាំ​ប្រទេស​ប្រជាធិបតេយ្យ បាន លើកឡើង​ពី​បញ្ហា​នេះ​នៅ​ចំពោះមុខ មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត ដែលជា​បេក្ខជន​នាយករដ្ឋមន្ត្រី​អនាគតកាល​របស់​បក្ស​កាន់អំណាច ឬ​នៅ​ចំពោះមុខ លោក ហ៊ុន សែន ក្ដី។

តើ​ស្ថានភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នឹង​ប្រែប្រួល​យ៉ាងណា​នៅក្នុង​ឆ្នាំ​២០២៣​ខាងមុខ នៅពេល​កម្ពុជា​រៀបចំ​ការបោះឆ្នោតជាតិ​នីតិកាល​ទី​៧? តើ​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​រំពឹង​យ៉ាងណា​ពី​ការបោះឆ្នោត​នេះ? អាន​ព័ត៌មាន​ពិស្ដារ...


. តុលាការ​ផ្ដន្ទាទោស​សកម្ម​ជន​និង​ថ្នាក់ដឹកនាំ​បក្សប្រឆាំង​៣៧​នាក់ ៥ និង ៧​ឆ្នាំ ពីបទ​រួមគំនិត​ក្បត់

សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២២ ធ្នូ បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​សកម្មជន​និង​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង​ចំនួន​៣៧​នាក់ ដាក់ពន្ធនាគារ​ម្នាក់ៗ​ចន្លោះ​ពី​៥​ឆ្នាំ ទៅ ៧​ឆ្នាំ ក្រោម​បទចោទប្រកាន់​រួមគំនិត​ក្បត់​។ ជន​ជាប់ឃុំ​ចាត់ទុក​ការចោទប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌​និង​មិនអាច​ទទួលយក​បានឡើយ​។​ អាន​ព័ត៌មាន​ពិស្ដារ...


. យុវជន​ជំរុញ​ឱ្យ​ម្ចាស់ឆ្នោត​ចូលរួម​គ្រប់​ដំណើរការ​បោះឆ្នោត​ឆ្នាំ​២០២៣

យុវជន​មួយចំនួន​លើកឡើង​ថា ការបោះឆ្នោត​តំណាងរាស្ត្រ​ឆ្នាំ​២០២៣ ខាងមុខ ទំនងជា​មិនអាច​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌ តាម​បែបបទ​ប្រជាធិបតេយ្យ​នោះទេ​។ នេះ​គឺ​ដោយសារតែ​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ខ្វះ​ឯករាជ្យ ហើយ​បរិយាកាស​នយោបាយ​នៅតែ​បន្ត​អាប់អួ​។ ក៏ប៉ុន្តែ​ពួកគេ​ថា ម្ចាស់ឆ្នោត​មិនអាច​បោះបង់ចោល​តម្លៃ​នៃ​សន្លឹកឆ្នោត​របស់ខ្លួន​ឡើយ ហើយ​ត្រូវ​ចូលរួម​គ្រប់​ដំណាក់កាល​នៃ​ដំណើរការ​បោះឆ្នោត​នេះ។ អាន​ព័ត៌មាន​ពិស្ដារ...


. លោក កឹម សុខា ថា ភស្តុតាង​ប្រឆាំង​រូប​លោក ក្លែងក្លាយ និង​បង្ខូច​កិត្តិយស​របស់​លោក
សាលាដំបូង​រាជធានី​ភ្នំពេញ​គ្រោង​ប្រកាស​សាលក្រម​សំណុំរឿង​លោក កឹម សុខា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ក្បត់ជាតិ នៅ​ដើមខែមីនា​ខាង​មុខ ក្រោយ​បិទ​បញ្ចប់​សវនាការ​កាល​ពី​យប់​ថ្ងៃទី២១ ខែធ្នូ ម្សិលមិញនេះ។ មន្ត្រីសង្គមស៊ីវិល​រំពឹង​ថា តុលាការ​នឹង​ផ្ដល់​យុត្តិធម៌​ដល់​មេបក្ស​ប្រឆាំង​រូប​នេះ​វិញ។ អានព័ត៌មានពិស្តារ...


. ក្រុម​អ្នក​ជំនាញ​​កិច្ចការ​បោះឆ្នោត លើកឡើង​ពី​​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​​ពាក់ព័ន្ធ​នឹង​​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​​សម្រាប់​ការ​បោះឆ្នោត​ជាតិ​​ខាង​មុខ

ក្រុមអ្នកជំនាញ​កិច្ចការបោះឆ្នោត លើកឡើងពី​បញ្ហា និងភាពមិនប្រក្រតី​មួយចំនួន​ពាក់ព័ន្ធនឹង​ការធ្វើបច្ចុប្បន្នភាព​បញ្ជីឈ្មោះអ្នកបោះឆ្នោត​សម្រាប់ការបោះឆ្នោតជាតិ​ឆ្នាំ២០២៣​ខាងមុខនេះ។ ពួកគេ​អំពាវនាវ​ដល់​គណបក្សនយោបាយ​ទាំងអស់​ឱ្យជួយ​សង្កេត និងតាមដានមើល​ដំណើរការនៃ​ការបិទបញ្ជីឈ្មោះ​អ្នកបោះឆ្នោត​ផ្លូវការ ដែល​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត (..) គ្រោងនឹង​ប្រកាស​នៅដើមឆ្នាំក្រោយនេះ។ អានព័ត៌មានពិស្តារ...


. កូន​សកម្មជន​បក្ស​ប្រឆាំង លោក សុខ ចន្ថា ប្រឈម​ជីវភាព​លំបាក​ក្រោយ​ពី​ម្ដាយ​ស្លាប់ ខណៈឪពុក​កំពុង​ជាប់​ពន្ធនាគារ

គ្រួសារ​សកម្មជន​បក្ស​ប្រឆាំង​លោក សុខ ចន្ថា ដែល​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ប្រឈម​ជីវភាព​លំបាក ក្រោយ​ពី​ម្ដាយ​ស្លាប់ ខណៈឪពុក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយ​បន្សល់​កូន​៣​នាក់​នៅ​កំព្រា។ មន្ត្រីសង្គមស៊ីវិល​យល់​ថា តុលាការ គួរបន្ធូរបន្ថយទោស​ និង​ដោះលែង​គ្រួសារ​អ្នក​ជាប់​ឃុំ​នយោបាយ ដើម្បី​អោយ​ពួកគាត់​បាន​ជួបជុំ​គ្រួសារ​ឡើង​វិញ។ អានព័ត៌មានពិស្តារ...


. សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​សោកស្តាយ​ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​សាសនា

សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម សោកស្តាយ​ដែល​រដ្ឋាភិបាល​វៀតណាម បន្តបដិសេធ​របាយការណ៍​នៃ​ការ​រំលោភ​សិទ្ធិ​សាសនា​លើ​ពលរដ្ឋ​វៀតណាម និង​ជាតិ​ដើម​ខ្មែរ​ក្រោម ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កំណើត។ ប្រតិកម្ម​របស់​សហព័ន្ធខ្មែរ​ក្រោម​ធ្វើឡើង​បន្ទាប់​ពីក្រសួង​ការបរទេស​វៀតណាម​បាន​ទាត់​ចោល ការ​រក​ឃើញ​របស់​ក្រសួង​ការបរទេស​អាមេរិក​ថា វៀតណាម​ជាប់ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​សាសានា​ធ្ងន់ធ្ងរ ហើយ​ការ​អាមេរិក​កំពុង​បន្ត​តាម​ដាន​ករណី​នេះ។ អានព័ត៌មានពិស្តារ...


. លោក សុន ឆ័យ សម្រេច​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ករណី​ចាញ់ក្ដី​បក្ស​កាន់​អំណាច និង​គ..

អនុប្រធាន​គណបក្ស​ភ្លើងទៀន លោក សុន ឆ័យ សម្រេច​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​ការពារ​ក្ដី​របស់​លោក​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ករណី​លោក​ចាញ់ក្ដី​គណបក្ស​ប្រជាជន​កម្ពុជា និង​គ​.​ជ​.​ប​ក្នុង​សំណុំរឿង​បរិហារកេរ្តិ៍​។ អានព័ត៌មានពិស្តារ...


១០. អគារ​មួយ​ចំនួន​របស់ ឧកញ៉ា សុខ គង់ លើ​ភ្នំបូកគោ​រង​ការ​ចោទ​ប្រកាន់​ថា បង្ខាំង​មនុស្ស​ធ្វើ​ជា​ទាសករ​តាម​ប្រព័ន្ធ​អ៊ីនធឹណិត

អតីត​បុគ្គលិក​ធ្វើ​ការ​នៅ​ក្នុង​អគារ ៩ ជាប់​នឹង​សណ្ឋាគារ​ឋានសួគ៌​សុខា (Thansur Sokha Hotel) បូកគោ​អះអាង​ថា ជន​បរទេស​ច្រើន​ជាតិ​សាសនា ​ត្រូវ​បាន​ថៅកែ​ជនជាតិ​ចិន​ល្បួង​ពួកគេ​ឱ្យ​មក​ធ្វើ​ការងារ​ជា​អ្នក​បោកប្រាស់ (Scammer) តាម​ប្រព័ន្ធ​អនឡាញ (Online) នៅ​អគារ​លើ​ភ្នំបូកគោ​នោះ និង​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​មាន​សេរីភាព​ឡើយ។ អានព័ត៌មានពិស្តារ...


១១. អ្នកឃ្លាំមើល​រិះគន់​ថា លោក ហ៊ុន សែន នៅតែ​បង្ហាញ​ជំហរ​នយោបាយ​លម្អៀង​ទៅ​រក​ចិន

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​កម្ពុជា លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើន​ទំនាក់ទំនង​ជាមួយ​ចិន និង​បង្ហាញ​ជំហរ​នយោបាយ​លម្អៀង​ទៅ​រក​ចិន​ជា​បន្តបន្ទាប់​នេះ ដោយសារតែ​លោក​ជិត​ផុត​អាណត្តិ​ក្នុងនាម​ជា​ប្រធាន​ប្តូរ​អាស៊ាន​។ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ហ៊ុន សែន ថា​ចិន​បាន​ជួយ​សេដ្ឋកិច្ច នយោបាយ សង្គម និង​ប្រជាជន​កម្ពុជា​កាន់តែ​រីកចម្រើន។ អានព័ត៌មានពិស្តារ...


១២. អ្នក​សិក្សាផ្នែកច្បាប់ និង​មន្រ្តីអង្គការសង្គមស៊ីវិល​ថា​លោក ហ៊ុន សែន គួរ​បើក​លំហរ​ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បីទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច

បើទោះបី​ជាលោក​ប្រធានាធិបតេយ្យ​អាមេរិក លោក ចូ បាយឌិន (Joe Biden) បាន​ស្នើឱ្យ​នាយករដ្ឋ​មន្ត្រី ហ៊ុន សេន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ឡើងវិញ កាល​ពី​ជំនួប​ទ្វេភាគី​ក្នុង​ពេល​កិច្ចប្រជុំកំពូល​អាស៊ាន​កាល​ពី​ខែវិច្ឆិកា​ក្ដី ក៏​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ធ្វើផ្គើន​ចំពោះការ​ស្នើសុំ​ទាំងនោះ​ទៅវិញអ្នកសិក្សា​ផ្នែកច្បាប់ និងមន្ត្រីអង្គការ​សង្គមស៊ីវិល​លើក​ឡើង​ថា ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច លោក ហ៊ុន សែន គួរបើក​លំហរ​ប្រជាធិបតេយ្យ​ឡើង​វិញ ទើប​ជាការ​ប្រសើរ


១៣.ពលរដ្ឋរងផល​ប៉ះពាល់ពីការ​សង់ផ្លូវរថភ្លើងក្រុង​ប៉ោយប៉ែតចោទ​អាជ្ញាធរ​អសមត្ថភាព​ដោះស្រាយ​សំណង

ពលរដ្ឋរងផល​ប៉ះពាល់ ពីការសង់​ផ្លូវ​រថភ្លើង​នៅសង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទ​ប្រកាន់​អាជ្ញាធរ​ខេត្ត​នេះ​ថា អសមត្ថភាព​ដោះស្រាយ​សំណង​ដល់​ពលរដ្ឋ​រងផល​ប៉ះពាល់ ហើយព្យាយាមគំរាម​កំហែង​មិនឲ្យពលរដ្ឋ​តវ៉ាថែម​ទៀត។ ​មន្ត្រីសង្គម​ស៊ីវិល​យល់​ថា ស្ថាប័ន​ពាក់ព័ន្ធ​ពិសេស​ក្រសួង​មហាផ្ទៃ គួរបង្កើត​ក្រុម​ការងារ​ចុះអធិការ​កិច្ច ដើម្បី​អោយ​ពលរដ្ឋ​រងផល​ប៉ះពាល់​ពិតប្រាកដ ទទួល​សំណង​សមរម្យ និងចៀសវាង​ស្ដាប់​តែ​របាយការណ៍​ពី​មន្ត្រី​ខិលខូច​មួយ​ចំនួន​នៅ​មូលដ្ឋាន


១៤. តំបន់​បុរាណ​ឋានប្រវត្តិសាស្ត្រភូមិមូល​ជើងឯក ត្រូវក្រុមហ៊ុន​ឯកជន​ជីបម៉ុង​រំលោភ​យក​ទាំង​ស្រុង ដើម្បី​សង់អគារ

តំបន់ប្រវត្តិសាស្ត្រ​ភូមិមូល​ជើងឯក ឬ​ហៅថា ស្ថានីយ៍​បន្ទាយគូរ ដែល​ជា​អត្តសញ្ញាណ​ប្រវត្តិសាស្ត្រ​ដ៏​មាន​តម្លៃ ឋិតនៅ​រាជធានីភ្នំពេញ ត្រូវក្រុមហ៊ុន​ជីបម៉ុង (CHIP MONG GROUP) របស់​ឧកញ៉ាជំទាវ ភាព ហៀក រំលោភ​យក​ទាំង​ស្រុង ដើម្បី​អភិវឌ្ឍន៍​អគារ គ្រប់គ្រង​ជា​សម្បត្តិបុគ្គល។ ក្រុមយុវជន និង​ពលរដ្ឋ​ទាមទារ​ឱ្យ​ក្រសួង​វប្បធម៌​ទទួលខុស​ត្រូវ​រឿង​នេះ។


១៥ថ្ងៃទី២១ ខែធ្នូ ជា​ថ្ងៃកំណត់ចុង​ក្រោយ​សម្រាប់​ភាគី​ដាក់​សារណា​ទៅតុលាការ​ក្នុង​សំណុំរឿង​មេបក្ស​សង្រ្គោះជាតិ លោក កឹម សុខា

ថ្ងៃទី២១ ខែធ្នូ នេះ ជាថ្ងៃកំណត់​ចុង​ក្រោយ សម្រាប់​រយៈពេល​ជាង​២ខែ ដែល​តុលាការ​ទុក​ពេល​ភាគី​មេធាវី​ដាក់​សារណា ឬ​សេចក្ដីសន្និដ្ឋាន​ទៅ​តុលាការ ក្នុង​សំណុំរឿង​មេបក្ស​សង្រ្គោះជាតិ​លោក កឹម សុខា។ ប្រសិនបើ​ពុំមាន​អ្វីផ្លាស់ប្តូរ​ទេ ភាគីពាក់ព័ន្ធនានា​នៅក្នុងសំណុំរឿង​ចោទប្រកាន់​ប្រធាន​គណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា ពី​បទ​ព្រហ្មទណ្ឌ «រួមគំនិត​ក្បត់ជាតិ ហើយចង់ផ្ដួល​រំលំ​រដ្ឋាភិបាល» នឹងត្រូវដាក់​សេចក្ដីសន្និដ្ឋាន ដែលមាន​ទាំង​ការ​សរសេរ​សារណាជា​លាយលក្ខណ៍អក្សរ និងដោយផ្ទាល់​មាត់​ក្នុង​សវនាការ នៅថ្ងៃទី២១ នេះ។ មេធាវីការពារ​លោក កឹម សុខា បានប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឱ្យ​ដឹងថា ក្រុមមេធាវីការពារ​ត្រូវដាក់​សារណារួមគ្នា ដែលចាំបាច់​ត្រូវពិភាក្សា​ពីរបៀប​ដាក់​សារណា​ជាមុន​សិន


១៦. ដី​សហគមន៍​មេត្តា​ធម្មជាតិ​នៅ​ខេត្តកំពង់ស្ពឺជិត៤០០ហិកតារ​ដែល​ឈូសឆាយ​ កំពុង​ចាប់​ផ្តើម​ដាំ​ដើម​ដូង

ព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​ទំហំ​ជិត ៤០០ ហិកតារ ដែល​ក្រុម​មន្ត្រីយោធា "-៧០” ឈូស​កម្ទេច ក្រោម​ទម្រង់​ផ្តល់ដី​សម្បទាន​សង្គមកិច្ច​ជូន​គ្រួសារ​កងទ័ព​ ពេល​នេះ​កំពុង​បន្ត​ទទួល​រង​ការ​ដុត​កម្ទេច ដើម្បី​បំបាត់​ភស្តុតាង។ ក្រុម​យុវជន​ខ្មែរថាវរៈ និង ប្រជា​សហគមន៍​ រក​ឃើញ​ភាព​មិន​ប្រក្រតី​បន្ថែម​ទៀត ទាក់ទិន​ការ​ទិញ​លក់​ដី​ខុសច្បាប់​នៅ​តំបន់​នោះ។ អានព័ត៌មានពិស្តារ...


១៧. អាជីវករ​លក់ដូរ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​​ ត្អូញត្អែរ​ពី​បរិស្ថាន​ផ្សារ​កខ្វក់​ប៉ះពាល់​ដល់​ការ​លក់ដូរ

អាជីវករ​លក់​ដូរ​មួយ​ចំនួន​នៅ​ផ្សារ​ស្រុក​កំរៀង​ខេត្ត​បាត់ដំបង​ រិះគន់​អាជ្ញាធរ និង និង​គណៈកម្មការ​ផ្សារ​ ថា​អសមត្ថភាព​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់ សំរាម និង​សណ្ដាប់ធ្នាប់​ផ្សារ​ ធ្វើ​អោយ​មិនសូវ​មាន​ពលរដ្ឋ​ចូល​ផ្សារ​ដែល​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ​។ មន្ត្រី​សង្គម​ស៊ីវិល​ យល់​ឃើញ​ថា អាជ្ញាធរ​ពាក់ព័ន្ធ​គួរ​បង្កើត​គណៈកម្មការ​ដោះស្រាយ​ ចុះ​ត្រួតពិនិត្យ​ វាយតម្លៃ​ការ​ខូចខាត​ និង​​ផល​ប៉ះ​ពាល់​ដល់​សុខភាព​ពលរដ្ឋ។ អានព័ត៌មានពិស្តារ...


១៨ជនភៀសខ្លួន​ខ្មែរ​នៅ​ប្រទេស​ថៃ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ ព្រោះ​គ្មាន​ការងារ​ធ្វើ

សកម្មជន​នយោបាយ ដែល​កំពុង​រស់នៅ​ភៀសខ្លួន​ក្នុង​ប្រទេស​ថៃ កំពុង​ជួប​ទុក្ខ​លំបាក ដោយសារ​ពេល​ឈឺ​ម្ដងៗ​គ្មាន​ថវិកា​សម្រាប់​បង់ថ្លៃ​ព្យាបាល។ ពួកគាត់​លើកឡើង​ថា ប្រាក់​ជំនួយ​ដែល​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​ផ្ដល់​ឲ្យ​មាន​តិចតួច​មិន​គ្រប់​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ។ អ្នកវិភាគ​ថា បើ​កម្ពុជា​នៅតែ​មាន​ជនភៀសខ្លួន​ដោយសារ​នយោបាយ និង​ការ​បញ្ចេញមតិ នោះ​កម្ពុជា​មិនទាន់​មាន​សន្តិភាព​ពេញលេញ​ទេ។ អានព័ត៌មានពិស្តារ...


១៩. រដ្ឋាភិបាល​ជាង១៩០ប្រទេសអនុម័ត​កិច្ចព្រមព្រៀង​ការពារ​ជីវចម្រុះត្រឹមឆ្នាំ២០៣០​របស់​អង្គការ​សហប្រជាជាតិ

រដ្ឋាភិបាល​នានា​មកពី​បណ្តាប្រទេស​ជាង១៩០នៅទូទាំង​ពិភពលោក រួមទាំង​កម្ពុជា​ផង កាល​ពី​ថ្ងៃទី១៩ ខែធ្នូ បានអនុម័ត​កិច្ចព្រមព្រៀងអន្តរជាតិ​ជា​ប្រវត្តិសាស្ត្រមួយ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការការពារ​ជីវចម្រុះ​ត្រឹមឆ្នាំ​២០៣០។

ការអនុម័តនេះ ធ្វើឡើងនៅពេល​បិទ​បញ្ចប់​សន្និសីទ​អន្តរជាតិ (COP15) ស្តីពីជីវចម្រុះ ដែល​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃទី០៧ ដល់ថ្ងៃទី១៩ ខែធ្នូ នៅទីក្រុងម៉ុងរ៉េអាល​ (Montreal)​ ប្រទេស​កាណាដា ​(Canada)។ តាមរយៈកិច្ច​ព្រមព្រៀងនេះ ក្រុមមេដឹកនាំ​បរិស្ថាន​នៃ​បណ្តា​ប្រទេស​នានានៅទូទាំង​ពិភពលោក បាន​ដាក់​ចេញ​នូវ​គោលដៅ និងផែនការ​សកម្មភាពថ្មីៗ​ជាច្រើន​ដើម្បី​បញ្ឈប់ និងធ្វើឱ្យ​បញ្ច្រាស​មក​វិញ​នូវការបាត់បង់​ធនធានធម្មជាតិអានព័ត៌មានពិស្តារ...


២០. IMF ព្រមាន​ពីហានិភ័យ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជាដោយ​សារ​ការ​កើន​ឡើង​នៃ​បំណុល​ឯកជន អតិផរណា និង​កត្តាសេដ្ឋកិច្ចនៃ​ប្រទេស​ធំៗ

មូលនិធិរូបិយ​វត្ថុ​អន្តរជាតិ IMF ព្យាករណ៍ថា កំណើន​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ២០២២នេះ អាចនឹង​សម្រេច​​បាន ៥% ហើយ​នឹងកើនដល់​ជិត ៥,៥% នៅ​ក្នុង​ឆ្នាំ២០២៣​ខាងមុខ។ ​IMF ផ្តល់អំណះអំណាង​ថា កំណើន​នេះ គឺដោយ​សារ​តែ​ការ​បន្តរើបឡើង​វិញ​នៃវិស័យ​ទេសចរណ៍ និង​ការ​បន្ត​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំទ្រ​នានា​របស់​រដ្ឋាភិបាល​ដល់​សេដ្ឋកិច្ច​កម្ពុជាអានព័ត៌មានពិស្តារ...


២១. សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដាក់​លិខិត​ទៅ​សាលារាជធានី​ភ្នំពេញ​ស្នើសុំ​ប្រមូល​ផ្ដុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ទាមទារ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​នយោបាយ
សមាគមគ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បានដាក់​លិខិត​ជូន​ដំណឹង​ដល់​សាលារាជធានី​ភ្នំពេញ ដើម្បី​ប្រមូល​ផ្ដុំគ្នា​ប្រមាណ​១០០​នាក់ នៅទីលាន​ប្រជាធិបតេយ្យ និង​ដើរ​ដង្ហែ​ក្បួន​ក្នុង​ក្រុង​ភ្នំពេញ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​នយោបាយ និងសកម្មជនដ៏​ទៃ​ទៀតមន្ត្រីអង្គការ​សង្គម​ស៊ីវិល គាំទ្រ​ចំពោះ​ការ​ទាមទារ​នេះ និងស្នើ​ដល់​រដ្ឋាភិបាល​ឱ្យបើកលំហប្រជាធិបតេយ្យ​ឡើងវិ​ញ។ អានព័ត៌មានពិស្តារ...


២២. ក្រុមអង្គការ​សង្គមស៊ីវិល​បន្ត​ធ្វើយុទ្ធនាការរួម​ បង្ហោះ​ហ្វេស​បុក ទាមទារឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុមអង្គការ​សង្គមស៊ីវិល​ជាង ១០ ស្ថាប័ន បន្តធ្វើយុទ្ធនាការ បង្ហោះសារ​តាម​បណ្តាញ​សង្គម​ហ្វេសបុក​​ (Facbook) រាល់​សប្តាហ៍ ដើម្បី​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ជាប់​ឃុំ ក្នុង​ពន្ធនាគារ ៣ សប្តាហ៍​មក​ហើយក្រុមអង្គការ​សង្គមស៊ីវិល​ទាំងនោះ​រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ​អង្គការសង់ត្រាល់​ (CENTRAL) និង អង្គការលីកាដូ (Licadho) ជាដើម។ អានព័ត៌មានពិស្តារ...


២៣. ក្រសួងសុខាភិបាល​អំពាវនាវដល់​ពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន ចំពោះ​ជំងឺកូវីដ១៩ ក្នុងអំឡុង​អាកាស​ធាតុចុះ​ត្រជាក់

ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ធ្នូ បានចេញ​សេចក្ដីរម្លឹក​អំពាវនាវ​ដល់​សាធារណជន ឱ្យប្រុង​ប្រយ័ត្ន ចំពោះ​បញ្ហាសុខភាព គឺការឆ្លងជំងឺកូវីដ១៩ ក្នុងអំឡុង​អាកាស​ធាតុចុះ​ត្រជាក់។ ក្រសួងសុខាភិបាល​សង្កេត​ឃើញ​ថា ការឆ្លងរាលដាល​ជំងឺកូវីដ១៩ នៅ​លើ​ពិភពលោក បានងើប​ឡើង​វិញ ជាពិសេស មេរោគ​ពពួក​អូមីក្រុង (Omicron) នៅតែ​បន្ត​បំប្លែង​ខ្លួន​របស់​វា​ជាបន្ត​បន្ទាប់


២៤. ពលករខ្មែរ​មួយចំនួន​នៅ​ប្រទេសថៃ​ប្រកប​របរ​លក់​ដូរ​ត្រី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​

ពលករ​ខ្មែរមួយ​ចំនួន​ជាអ្នក​ស៊ីឈ្នួល និង​ជាអាជីវករ​លក់ត្រី​នៅ​ផ្សារ​ថៃ ក្បែរមន្ទីរ​ពេទ្យ​ធម្មសាត​ (Thamasat Hospital) ខេត្តប៉ាថុមថានី (Pathum Thani) ប្រទេសថៃ រក​ចំណូល​បាន​គួរសម​គ្រាន់​ដោះស្រាយ​ជីវភាព។ មន្ត្រីសង្គម​ស៊ីវិល​ថា ពលករខ្មែរ​នៅប្រទេស​ថៃ មិន​អាច​ធ្វើថៅកែ​ដោយ​ខ្លួន​ឯង​បាន​ទេ តែអាច​រកជនជាតិ​ថៃឈរ​ឈ្មោះជា​ថៅកែបាន ហើយ​ត្រូវ​បង់ប្រាក់​ឲ្យ​ជនជាតិ​ថៃ តាម​កិច្ចសន្យា​ដែល​ពួកគេ បាន​ព្រមព្រៀង​គ្នា។ អានព័ត៌មានពិស្តារ...


២៥. ក្រុម​កូដករ​ណាហ្គាវើលដ៍​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការ​តស៊ូ​ធ្វើកូដកម្ម​ស្វែង​រក​ដំណោះ​ស្រាយ​ការងារ

ក្រុម​កូដករណាហ្គាវើលដ៍​បាននាំគ្នា​រំឭកខួប​មួយ​ឆ្នាំ​នៃ​ការ​តស៊ូ​ធ្វើកូដកម្ម​ស្វែងរក​ដំណោះ​ស្រាយ​វិវាទ​ការងារ​នៅមុខ​អគារ​ក្រុមហ៊ុន​នៅថ្ងៃទី១៨ ខែធ្នូ។ ​ពួកគាត់​អំពាវនាវ​ដល់​អាជ្ញាធរ​ដោះលែង​មេ​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​បញ្ឈប់​ការ​ធ្វើទុក្ខ​បុកម្នេញ​ដាក់​សម្ពាធ​លើ​កូដករ ព្រម​ទាំង​ស្នើដល់​ម្ចាស់ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ចេញមក​បញ្ចាប់​វិវាទ​ការងារ​មួយនេះ​ឱ្យ​បាន​ឆាប់​រហ័ស។ មន្រ្តីសង្គម​ស៊ីវិល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​បញ្ចប់​វិវាទ​ការងារ​នេះ​ដោយ​សន្តិវិធី និង​ផ្នែក​តាម​នីតិវិធី​ច្បាប់។ អានព័ត៌មានពិស្តារ...


២៦. តុលាការ​កាត់ទោស​ថ្នាក់ដឹកនាំ​និង​សកម្មជន​បក្ស​ប្រឆាំង​៣៩​រូប ពី​បទ ​''រួមគំនិតក្បត់'' ចំនួន​២​លើក ​ជា​រឿង​ ''មិន​ត្រឹមត្រូវ''

ក្រុម​គ្រួសារ និង​អ្នក​ជំនាញ​ច្បាប់​លើកឡើង​ថា តុលាការ​ក្រុង​ភ្នំពេញ កាត់ទោស​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៣៩​នាក់​ពី​បទ​''រួមគំនិតក្បត់'' ចំនួន​២​លើក​ពាក់ព័ន្ធ​នឹង​អង្គហេតុ​តែ​មួយ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ និង​កាន់​តែ​បង្ហាញ​ថា សំណុំរឿង​នេះ មាន​ចរិត​នយោបាយ។ ការលើក​ឡើង​របស់​ពួកគាត់​នេះ ដោយ​សារ​តែ​តុលាការ ទើប​បាន​ផ្ដន្ទាទោស​ថ្នាក់​ដឹកនាំ និង​សកម្មជន​បក្ស​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​ម្តង​ហើយ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៥​ឆ្នាំ​ទៅ​១០​ឆ្នាំ ក្នុង សំណុំរឿង ''រួមគំនិតក្បត់'' ប៉ុន្តែ​តុលាការ បែរជាបន្តកាត់ទោស​ទ្រង់ទ្រាយធំ​ម្តងទៀត​ក្រោម​បទចោទ​ប្រកាន់​ដដែល​និង​ត្រៀម​ប្រកាស​សាលក្រម​នៅ​សប្តាហ៍​ក្រោយ​នេះ។ អានព័ត៌មានពិស្តារ...


២៧. សមត្ថកិច្ច​មិនទាន់ចាប់​បានមេខ្លោង​ដែល​រក្សាទុកគ្រឿងញៀន​ជិត ១តោន​នៅខេត្តព្រះសីហនុ​នៅឡើយ

អាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន​ឱ្យដឹងថា សមត្ថកិច្ច​មិនទាន់ចាប់​បាន​មេខ្លោង​ដែល​រក្សាទុក​គ្រឿង​ញៀន​ជិត ១តោន​ក្នុងឃ្លាំងជួល​នៅខេត្តព្រះសីហនុ​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​កំពុងបន្តនីតិវិធី​សួរដេញដោល​ជនសង្ស័យ​មួយចំនួន ដើម្បី​មាន​តម្រុយតាមចាប់ក្រុមមេខ្លោងឧក្រិដ្ឋគ្រឿងញៀន​ទាំងនោះ។ មន្ត្រី​សង្គមស៊ីវិល ជំរុញ​ដល់អាជ្ញាធរ​ឱ្យពន្លឿន​នីតិវិធីស៊ើបអង្កេត​ករណី​នេះ​ប្រកបដោយ​តម្លាភាព និង​ឯករាជ្យ ដើម្បី​មហាជន​មាន​ទំនុកចិត្ត។ អានព័ត៌មានពិស្តារ...


២៨. សង់ត្រាល់​ប្រារព្ធ​ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) ប្រារព្ធ​ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ លើក​ទី២៣ នៅ​ថ្ងៃទី១៨ ខែធ្នូ នៅ​ទីតាំង​ចំនួន​៩ផ្សេង​គ្នា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក។ អានព័ត៌មានពិស្តារ...


២៩. សង្គម​ស៊ីវិល និង​បក្ស​ភ្លើង​ទៀន​រិះគន់​គ..ប​បំពេញ​តួនាទី​មិន​មាន​ឯករាជ្យ

មន្ត្រី​សង្គម​ស៊ីវិល និង​មន្ត្រី​គណបក្ស​ភ្លើងទៀន​រិះគន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ.ជ.ប​ថា បំពេញ​តួនាទី​មិន​ឯករាជ្យ​ទៅ​តាម​ច្បាប់ ដែល​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​។ ការ​លើកឡើង​នេះ បន្ទាប់ពី​គ.ជ.ប បាន​ផ្ញើ​លិខិត​អបអរសាទរ​មួយ​ច្បាប់​ជូន​លោក ហ៊ុន សែន ដែល​ទទួល​បាន​ពានរង្វាន់​សមិទ្ធផល​ពេញ​មួយ​ជីវិត​របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក។

អាន​ព័ត៌មាន​ពិស្ដារ...


៣០. គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល​កំពុង​អង្កេត​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ

មន្ត្រី​គណៈកម្មាធិការ​សិទ្ធិមនុស្ស​រដ្ឋាភិបាល កំពុង​ធ្វើ​ការ​អង្កេត​ករណី​រំលោភសិទ្ធិ​មនុស្ស​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃស្ពឺ ក្រោយ​អង្គការ​លីកាដូ (Licadho) រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ទីនោះ​។ មន្ត្រី​សិទ្ធិមនុស្ស​ស្នើ​ទៅ​រដ្ឋាភិបាល​ធ្វើការ​ស្រាវជ្រាវ​ករណីនេះ​ដោយ​តម្លាភាព ដើម្បី​រកឱ្យ​ឃើញ​ការ​ពិត​ដែល​បាន​កើតឡើង​នៅ​មណ្ឌល​ព្រៃ​ស្ពឺ ដែល​នឹង​ឈាន​ទៅ​ការ​កែលម្អ​ឱ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ។ អាន​ព័ត៌មាន​ពិស្ដារ...


៣១. ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយ​ចំនួន​ត្អូញត្អែរ​ពី​ការ​លំបាក ដោយសារ​អាជ្ញាធរ​រឹត​បន្តឹង​ការ​ចេញ​ចូល និង​ចំណាយ​ប្រាក់​ច្រើន

ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ថៃ​មួយចំនួន ត្អូញត្អែរ​ពី​ការ​លំបាក​ចេញចូល​ទៅ​ធ្វើ​ការ និង​ដោះដូរ​ទិញ​ទំនិញ​ទៅមក​នៅ​ផ្សារ​ថៃ​ជាប់​ព្រំដែន ដោយសារ​អាជ្ញាធរ​កម្ពុ​ជា និង​ថៃ រឹត​បន្តឹង​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំងពីរ និង​តម្រូវ​ឱ្យ​មាន​ប័ណ្ណ​ឆ្លង​ព្រំដែន។ អាន​ព័ត៌មាន​ពិស្ដារ...


៣៣. សាលាដំបូង​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿង​ញឿ​ន​១០​នាក់​នៅ​ខេត្ត​ព្រះសីហនុ

សាលាដំបូង​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជួយ​ដូរ​គ្រឿងញៀន ១០​នាក់ នៅ​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​ជនជាតិ​ចិន ចិនតៃវ៉ាន់ និង​ខ្មែរ​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​ប្រមាណ ១​តោន ដែល​សមត្ថកិច្ច​រកឃើញ​ក្នុង​ឃ្លាំង​ជួល​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​២១ ខែធ្នូ។ អាន​ព័ត៌មាន​ពិស្ដារ...


៣៤. "លោក ហ៊ុន សែន គួរ​បើក​លំហ​ប្រជាធិបតេយ្យ​ឡើង​វិញ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច"

បើទោះបីជា​លោក​ប្រធានាធិបតី​អាមេរិក លោក ចូ បាយឌិន (Joe Biden) បានស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើក​លំហ​លទ្ធិប្រជាធិបតេយ្យ និង​លើកកម្ពស់​ការគោរព​សិទ្ធិមនុស្ស​ឡើងវិញ កាលពី​ជំនួប​ទ្វេភាគី​ក្នុងពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​កាលពី​ខែវិច្ឆិកា នោះ​យ៉ាងណាក្ដី ក៏​រដ្ឋាភិបាល លោក ហ៊ុន សែន បានធ្វើ​ផ្គើន​ចំពោះ​ការស្នើសុំ​ទាំងនោះ​ទៅវិញ​។ អាន​ព័ត៌មាន​ពិស្ដារ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។