លោក សម រង្ស៊ី៖ ទោះ​គូស​​សន្លឹកឆ្នោត​ចោល ដូច​​បំពេញ​ភាព​ស្របច្បាប់​ឱ្យ​លោក ហ៊ុន សែន

ដោយ ទីន ហ្សាការីយ៉ា
2018-05-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។ RFA
លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥។ RFA
Photo: RFA

លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ ថ្លែង​ទៅកាន់​អ្នកគាំទ្រ​លោក​នៅ​អឺរ៉ុប​ថា គ្មាន​គណបក្ស​ក្រៅ​រដ្ឋាភិបាល​ណា អាច​ជំនួស​គណបក្សប្រឆាំង​បានទេ ហើយ​គណបក្ស​តូចៗ​ចូលរួម​ការ​បោះឆ្នោត​នោះ គឺ​នឹង​មិន​ទទួល​បាន​ជោគជ័យ​ឡើយ។

ទន្ទឹម​នឹង​នេះ លោក​អំពាវនាវ​ពលរដ្ឋ​ជាថ្មី​ម្ដងទៀត កុំ​ឲ្យ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ឲ្យ​សោះ ទោះបីជា​ពលរដ្ឋ​គូស​ចោល​លើ​សន្លឹកឆ្នោត​យ៉ាងណាក្ដី ប៉ុន្តែ​របប​លោក ហ៊ុន សែន​នឹង​រាប់​ចំនួន​ពលរដ្ឋ​ទៅ​បោះឆ្នោត ដើម្បី​បង្ហាញ​ពី​ចំនួន​ពលរដ្ឋ​ទៅ​បោះឆ្នោត​មាន​ច្រើន ហើយ​ទាញ​យក​ភាព​ស្របច្បាប់។

លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក កាលពី​ថ្ងៃ​ទី​៤ ខែ​ឧសភា នេះ​ដែរ​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ២០១៨ ខាងមុខនេះ គឺ​មាន​សារសំខាន់​ខ្លាំង​ណាស់។ លោក​បាន ចោទ​ថា ការឃោសនា មិន​អោយ​ពលរដ្ឋ​ទៅ​បោះឆ្នោត គឺ​រំលោភច្បាប់ ស្ដីពី​ការ​ជ្រើសតាំង​តំណាងរាស្ត្រ។

ទោះបីជា​យ៉ាង​នេះ​ក្ដី​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាល​ពី​ពេល​ថ្មីៗ​ដោយ​លើកឡើង​ថា ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​គឺ​ត្រូវ​មាន​គណបក្ស​ច្រើន និង​ក្រុម​សង្គម​ស៊ីវិល​ឯករាជ្យ ប៉ុន្តែ​អ្វី​ដែល​ចាំបាច់​បំផុត គឺ​ត្រូវ​មាន​ការចូលរួម​ពី​គណបក្សប្រឆាំង ដើម្បី​ឲ្យ​ការប្រកួត​មាន​លក្ខណៈ​ស្របច្បាប់។

លោក សម រង្ស៊ី អះអាង​ថា ការ​មិន​ទៅ​បោះឆ្នោត ជា​មធ្យោបាយ​អហិង្សា និង​សមស្រប ដើម្បី​ការផ្លាស់ប្ដូរ​របប​ផ្ដាច់ការ​នៅ​កម្ពុជា ស្រប​ពេល​ដែល​លោក ហ៊ុន សែន ព្រមាន ថា​អ្នក​ដែល​ឃោសនា​មិន​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​គឺ​រំលោភច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

To Dumbasso

U are the one stupid idiot in this comment"baseless,misinformation,misanalysis,miscalculation,misguiding,misunderstood and etc.

May 19, 2018 12:42 PM

Adam

ពី Phnom Penh

គឺសមរង្សីហ្នឹងហើយដែលបំបែកបំបាក់សង្គ្រោះជាតិនៅក្រៅប្រទេសអោយខ្ទេចខ្ទីអស់ដើម្បីជួយហ៊ុនសែន។

May 08, 2018 04:26 AM

គេហទំព័រ​ទាំងមូល