លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានចេញដំណើរពីក្រុងកូឡាឡាំពួរ (Kuala Lumpur) ប្រទេសម៉ាឡេស៊ី (Malaysia) ទៅដល់ក្រុងហ្សាការតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី ហើយ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែវិឆ្ឆិកា ឆ្នាំ២០១៩ នេះ។
នេះជាការបន្តដំណើររបស់លោក សម រង្ស៊ី បន្ទាប់ពីលោកបានចូលរួមប្រជុំជាមួយសមាជិករដ្ឋសភាម៉ាឡេស៊ី កាលពីថ្ងៃទី១២ វិច្ឆិកា និងជួបរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី តាមការអញ្ជើញរបស់តំណាងរាស្ត្រប្រទេសម៉ាឡេស៊ី។
លោក សម រង្ស៊ី នៅមិនទាន់បញ្ជាក់អំពីគោលបំណងអ្វីនៅឡើយទេ ក្នុងការធ្វើដំណើររបស់ទៅកាន់ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនេះ។
កាលពីក្នុងដំណើរទស្សនកិច្ចរបស់លោកទៅសហគមន៍អឺរ៉ុបកន្លងមក និងមុនពេលលោកធ្វើដំណើរទៅកាន់តំបន់អាស៊ីនោះ លោកបានកៀរគរប្រទេសទាំងនោះ ដើម្បីជួយគាំទ្រលោក លើការតស៊ូ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាឡើងវិញ។
សូមលោកអ្នកនាងរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារនៅក្នុងកម្មវីធីផ្សាយរបស់អាស៊ីសេរីនៅយប់ថ្ងៃទី១៤ វិច្ឆិកានេះ ដែលលោក ជុន ច័ន្ទបុត្រ នឹងរាយការណ៍ផ្ទាល់ពីទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។