បទសម្ភាសន៍លោក សម រង្ស៊ី និងលោក ឡុង រី អំពីសារសំឡេងដែលថា លោក សម រង្ស៊ី ចង់ឲ្យលោក កឹម សុខា នៅជាប់ឃុំបន្តទៀត
ដោយ ជុន ច័ន្ទបុត្រ
2019.03.13
2019.03.13
RFA/Sochivy
ក្រុមអ្នកប្រឆាំងលោក សម រង្ស៊ី កំពុងនាំគ្នាផ្សព្វផ្សាយបន្តនៃសំឡេងលោក សម រង្ស៊ី ដែលគេអះអាងថា ជាសំឡេងរបស់លោក សម រង្ស៊ី ឆ្លើយឆ្លងជាមួយលោក ឡុង រី ដែលក្នុងនោះ គេឮដូចជាសំឡេងរបស់លោក សម រង្ស៊ី ថា ធ្វើយ៉ាងណាឲ្យលោក កឹម សុខា នៅជាប់ពន្ធនាគារ។
ទាំងលោក សម រង្ស៊ី និងលោក ឡុង រី បដិសេធសារសំឡេង ដែលគេធ្វើឲ្យដូចជាការឆ្លើយឆ្លងគ្នាតាមបណ្ដាញសង្គម រវាងលោកទាំងពីរ។ លោកទាំងពីរចាត់ទុកសារសំឡេងនោះថា ជាការប្រឌិត និងកាត់តសំឡេងរបស់លោក សម រង្ស៊ី ក្នុងចេតនានយោបាយ ចង់បំបែកបំបាក់រវាងលោក និងលោក កឹម សុខា តែប៉ុណ្ណោះ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។