លោក សម រង្ស៊ី រិះគន់​ការ​បោះឆ្នោត​នៅ​កម្ពុជា​​ដែល​គ្មាន​ការ​ប្រកួតប្រជែង​ពិតប្រាកដ​ថា​ជា​ជ័យជំនះ​ក្លែងក្លាយ

ដោយ មាន ឫទ្ធិ
2018.07.29
សម រង្ស៊ី អតីត​ប្រធាន​បក្ស ២០១៧ ៦២២ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​សារ​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo courtesy of Sam Rainsy's Facebook Page
Photo courtesy of Sam Rainsy's Facebook Page

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី​ រិះគន់​ លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ កក្កដា​ថា ជា​ជ័យជំនះ​ក្លែងក្លាយ​របស់​លោក ហ៊ុន សែន​។ ការរិះគន់​នេះ​ ដោយសារ​តែ​ការបោះឆ្នោត​នេះ​ធ្វើ​ឡើង​ដោយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​ជា​ដៃ​គួរ​ប្រកួតប្រជែង​ពិតប្រាកដ​ជា​មួយ​គណបក្ស​កាន់​អំណាច​ចូលរួម​បោះឆ្នោត​។

ប្រធាន​ចលនា​សង្គ្រោះ​ជាតិ​ លោក សម រង្ស៊ី ​ប្រាប់អាស៊ីសេរីថា គណបក្ស​របស់​លោក​ហ៊ុន សែន​ទទួល​បាន​ជ័យជំនះ​នេះ យ៉ាងងាយស្រួល ក្រោយ​ពី​របប​ហ៊ុន​ សែន​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​​ដែល​ជា​គណបក្ស​ប្រឆាំង​តែមួយគត់ ដែល​អាច​ដណ្ដើម​យក​ជ័យជំនះ​លើ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ​។

លោក​សម រង្ស៊ី​ បន្ថែម​ថា​ ជ័យជំនះនេះ គ្មានន័យ​អ្វី​នោះ​ទេ ហើយ​មិន​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ នៅ​កម្ពុជា​ដែល​កំពុង​តែ​ជួប​បញ្ហា​បាន​ទេ​ ហើយ​សម្រាប់​មហាជន ដែល​មិន​មាន​ជម្រើស ក្នុង​ការ​បញ្ចេញ​មតិ ដោយសារ​តែ​អវត្តមាន​គណបក្ស សង្គ្រោះ​ជាតិ លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ មិន​អាចឆ្លុះបញ្ចាំងឆន្ទៈប្រជារាស្ត្រខ្មែរបានទេ។

 

លោក​ សម រង្ស៊ី ថា​នេះ​ជាលើកទីមួយ ក្នុង​រយៈ​ពេល ២៥ ក្រោយ​ពី​ការ​​បោះឆ្នោត​រៀប​ចំ​ដោយ​អង្គការសហប្រជាជាតិ កាល​ពី​ឆ្នាំ ១៩៩៣ ដែល​កម្ពុជា គ្មាន​រដ្ឋាភិបាល​ស្រប​ច្បាប់ ដែល​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ទាំងមូល។ ដូច្នេះ វិបត្តិ​នយោបាយ នៅ​តែ​បន្ត ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។

អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ ក៏​បាន​អះអាង​ក្នុង​ហ្វេសប៊ុក​ថា ​ប្រជា​រាស្ត្រ​ខ្មែរ​ភាគ​ច្រើន​លើស​លុប មិន​ចង់​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ក្លែងក្លាយ​នេះ​ទេ ពីព្រោះមិនអាចជ្រើសរើសគណបក្ស ដែល​ម្នាក់ៗ ស្រលាញ់​ក្នុង​ចិត្ត។ ចំណែក​អត្រានៃអ្នកចូលរួមបោះឆ្នោត ដែលអាជ្ញាធរប្រកាស មិនឆ្លុះ​បញ្ចាំង​ពី​បំណង​ពិត​ប្រាកដ នៃអ្នកបោះឆ្នោត​នោះ​ទេ ដោយសារ​តែ​កត្តា ២​យ៉ាង​ ដូច​ជា​កត្តា​បរិយាកាស​ភ័យ​ខ្លាច និងការគំរាមកំហែង បានបង្ខំឲ្យពលរដ្ឋរាប់មិនអស់ ចូលរួម​ក្នុង​ការបោះឆ្នោត​នេះ ដោយ​ផ្ទុយ​ពី​ឆន្ទៈ​របស់​ខ្លួន ដូចជា​ករណី​កម្មករ កម្មការិនីប្រមាណ ៧ សែន​នាក់​(៧០០,០០០) ត្រូវ​បាន​គេគាបសង្កត់ឲ្យទៅចូលរួម​បោះឆ្នោត​​នេះ​ ដែល​ផ្ទុយពីការបោះឆ្នោតមុនៗ ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះជាតិ​នោះ​។ ប៉ុន្តែ​ពេលនេះ រដ្ឋអំណាច​របស់​លោក​ ហ៊ុន សែន​ ឲ្យ​កម្មករ​ឈប់ ៣ ថ្ងៃ ដើម្បីចូលរួមការបោះឆ្នោត ដែល​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ។​ កម្មករ កម្មការិនី​ណា ដែលម្រាមដៃមិនប្រឡាក់​ដោយ​ទឹក​ខ្មៅ ពេល​ត្រឡប់​មក​រោងចក្រ​វិញ អាច​ត្រូវគេ​គំរាម​បញ្ឈប់​ពី​ការងារ។

ករណី​មួយ​ទៀត​ ការលួចបន្លំ និងការបំភ្លៃសន្លឹកឆ្នោត នៅតាមគ្រប់ការិយាល័យបោះឆ្នោត ត្រូវ​បាន​ធ្វើឡើង ដោយសារតែ គណបក្សកាន់អំណាច ជាអ្នកត្រួតត្រាដំណើរការបោះឆ្នោត ពីដើមទី ដល់​ចុង​បញ្ចប់ ព្រោះ​ក្រោយពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ គណៈកម្មការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​គ... ក្លាយ​ទៅជា​ឧបករណ៍​របស់​គណបក្ស​កាន់​អំណាច​ ហើយ​ស៊ុមគ្រលុំ​ ជាមួយ​គណបក្ស​នេះ។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន​ បង្ហាញ​មោទនភាព​ថា នៃ​ការ​បោះឆ្នោត​នេះ​ថា​ ជា​ជ័យជំនះ​ដ៏​ធំធេង​របស់​គណបក្ស​លោក​ ដោយសារ​មាន​ប្រជាពលរដ្ឋ​ចូលរួម​បោះឆ្នោត​យ៉ាង​ច្រើន​កុះករ។ លោក​ សុខ ឥសាន អះអាង​ទៀត​ថា បើ​ទោះ​បី​ជា​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​រួម​ក៏​ដោយ​ ប៉ុន្តែ​​​មាន​គណបក្ស​ចំនួន​២០​​ប្រកួតប្រជែង​ដែរ ហើយ​លោក​ថា​ រឿង​ការ​ប្រកួត​ប្រជែង​ល្អ​មិន​យ៉ាង​នោះ​ មិន​មែន​ស្ថិត​លើ​បុគ្គល​សម រង្ស៊ី​វា​តម្លៃ​នោះ​ទេ៖ «»

ទោះ​ជា​យ៉ាង​ការបោះឆ្នោត​នេះ មាន​អង្គការ​មួយឯករាជចំនួន ដែល​មាន​ឯកទេស​ខាង​បោះ​ឆ្នោត និង​​ធ្លាប់​​បាន​​ចូលរួម​​សង្កេត​ការណ៍​​​បោះ​​ឆ្នោត​​​ជា​​ច្រើន​​​អាណត្តិ​​រួច​​មក​​ហើយ​នោះ មាន​ដូចជា អង្គការ ​ខុមហ្វ្រែ ល (COMFREL) អង្គការ​ និចហ្វិក (NICFEC) និង​អង្គការ តម្លាភាព​​កម្ពុជា (TI Cambodia) និង​អង្គការ ឯករាជ្យជាច្រើន​ទៀត​ដែលធ្លាប់​ជា​សមាជិកបន្ទាប់ស្ថានការណ៍ មិន​បាន​​​ចូលរួម​​សង្កេត​ការ ណ៍​​បោះ​ឆ្នោត​នេះ​ឡើយ ដោយសារ​​បរិយាកាស​នយោបាយ​​​មិន​​ល្អ ខណៈ​​ក្រុម​​ប្រទេស​​ប្រជាធិបតេយ្យ​​លោក​​ខាង​លិច ដូចជា សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប និង​ជប៉ុន​ជាដើម ក៏​​​​​​មិន​​​បាន​បញ្ជូន​​​អ្នក​សង្កេត​ការណ៍​​របស់​​ខ្លួន ទៅ​​​ឃ្លាំមើល​​ដំណើរ​ការ​​បោះ​ឆ្នោត​​នេះ​​​ដែរ ដោយពួកគាថា ការ​បោះឆ្នោត​នេះ​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​នោះ​ទេ៕​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក ហ៊ុន សែន បដិសេធ​ការ​ចោទ​របស់​វៀតណាម ​ដែល​ថា ព្រែក​ជីកហ្វូណន​សម្រាប់​សម្រួល​វត្តមាន​យោធា​ចិន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។