អ្នកវិភាគ​ថា​ពលរដ្ឋ និង​អន្តរជាតិ​មិន​ចាប់​អារម្មណ៍​នឹង​លទ្ធផល​ឆ្នោត​ដ៏​ចម្រូងចម្រាស

មួង ណារ៉េត
2018-08-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។
Photo courtesy of SPM's page

ការប្រកាស​លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (..) នៅ​ថ្ងៃ​ទី​១១ ខែ​សីហា បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​កើន​សំឡេង​គាំទ្រ​បន្ថែម​ទៀត ស្រប​ពេល​សន្លឹកឆ្នោត​មិនបានការ បាន​ធ្លាក់​ចុះ​វិញ។ អ្នកវិភាគ មើល​ឃើញ​ថា ប្រជាពលរដ្ឋ និង សហគមន៍​អន្តរជាតិ ហាក់​មិន​ចាប់អារម្មណ៍​ចំពោះ​ការប្រកាស​លទ្ធផល​ឆ្នោត​នេះ​ទេ ព្រោះ​ពួកគេ បាន​ចាត់​ទុក​ការបោះឆ្នោត​នេះ ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​តាំងពី​ដំបូង។

លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន ដែល​គ..ប ប្រកាស​ថ្ងៃទី១១ ខែ​សីហា នេះ បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង ៤​លាន ៨៨ម៉ឺន​( .៨៨៩ .១១៣ ) ដែល​កើន​លើស ពី​ការ​ប្រកាស​លទ្ធផល​ឆ្នោត​បឋម ជាង​១​ម៉ឺន​សំឡេង​បន្ថែម​ទៀត (១៣.៩២៤) ហើយ​ចំនួន​នេះ លើស​ដាច់​ឆ្ងាយ​ពី​គណបក្ស​ប្រកួត​ប្រជែង​ចំនួន ១៩​ទៀត។

ចំពោះ​គណបក្ស​ដែល​ឈរ​នៅ​លំដាប់​លេខ​ពីរ គឺ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ទទួល​បាន​សំឡេង​ចំនួន ជាង៣៧ម៉ឺន​៤​ពាន់ (៣៧៤.៥១០) សំឡេង កើន​ជាង ៩​រយ​សំឡេង ពី​លទ្ធផល​បឋម។ រីឯ​គណបក្ស សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ បាន​ឈរ​នៅ​លំដាប់​លេខ​៣ ដែល​ទទួល​បាន​សំឡេងឆ្នោត​ចំនួន​ជាង ៣០​ម៉ឺន ៩​ពាន់ (៣០៩ ៣៦៤) សំឡេង កើន​ជាង ១​ពាន់​សំឡេង​បន្ថែម​ទៀត។

សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឈរ​លំដាប់​ទី​៦ ដែល​ទទួល​បាន​សំឡេង​ជាង ៧​ម៉ឺន សំ ឡេង (៧០.៥៦៧) ខណៈ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​របស់​លោក ញ៉ឹក ប៊ុនឆៃ ឈរ​លំដាប់​លេខ​៥​ហើយ គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​លោក គង់ មូនីកា កូនប្រុស​លោក គង់ គាំ ឈរ​លំដាប់​លេខ​៤។ ចំណែក​គណបក្ស​ចំនួន​១៤​ផ្សេងទៀត​ទទួល​បាន​សំឡេង​គាំទ្រ​ក្នុង​ខ្ទង់​ម៉ឺន​ចុះក្រោម​រហូតដល់​ខ្ទង់ពាន់។

លទ្ធផល​ឆ្នោត​បណ្ដោះអាសន្ន​នេះ បង្ហាញ​ថា មាន​ការ​ប្រែប្រួល​ទិន្នន័យ​ខុសគ្នា​ច្រើន​ពី​ការប្រកាស​លទ្ធផល​បឋម ដែល​សូម្បីតែ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​សរុប​ជាង ៦​លាន ៩​សែន ៥​ម៉ឺន (.៩៥៦. ៩០០) ដែល​មានន័យថា កើន​ឡើង​ពី​ជាង​៨២​ភាគរយ​ទៅជា​ង​៨៣ ភាគរយ។ តារាង​លទ្ធផល​បណ្ដោះអាសន្ន ក៏​បង្ហាញ​ដែរ​ថា ក្នុង​ចំណោម​សន្លឹកឆ្នោត​របស់​អ្នក​ដែល​បាន​ចូលរួម​បោះឆ្នោត​ទាំងអស់​នោះ មាន សន្លឹកឆ្នោត​មិនបានការ​ចំនួន​ជាង ៥៩​ម៉ឺន ៤​ពាន់ ( ៥៩៤.៦៥៩) សន្លឹក ពោល​គឺ​ធ្លាក់​ចុះ​អស់​ជាង ២ពាន់​សន្លឹក។

អ្នកនាំពាក្យ​គ..ប​លោក ហង្ស ពុទ្ធា ឲ្យ​ដឹង​ថា ការប្រែប្រួល​ទិន្នន័យ​បោះឆ្នោត​នេះ គឺ​ដោយសារតែ គ..ប សម្រេច​ពិនិត្យ​ផ្ទៀងផ្ទាត់​ឡើងវិញ​ជាច្រើន​ដំណាក់កាល បន្ទាប់​ពី​លទ្ធផល​បឋម មាន​កំហុស មួយ​ចំនួន​ដូចជា​មន្ត្រី​នៅ​តាម​ការិយាល័យ​បោះឆ្នោត អាច​ធ្វើ​ការ​ប្រញាប់ប្រញាល់​ពេក​ជាដើម។

ទោះ យ៉ាង​ក្តី លោក​ថា គ្រប់​គណបក្ស​នយោបាយ​ដែល​បាន​ឈរ​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​កន្លង​ទៅ​នេះ អាច​ប្តឹង​តវ៉ា​អំពី​លទ្ធផល​មួយ​ផ្នែក ឬ​លទ្ធផល​ទាំងអស់​នៃ​ការបោះឆ្នោត ទៅ​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត ឬ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្នុង​រយៈពេល ៧២​ម៉ោង​យ៉ាង​យូរ បន្ទាប់ពី​ការ​ប្រកាស​លទ្ធផល​បណ្ដោះអាសន្ន​នេះ។ «»

..ប​ឲ្យ​ដឹង​ដែរ មក​ដល់​ពេល​នេះ នៅ​មិនទាន់​បង្ហាញ​អំពី​គណបក្ស​ណាខ្លះ​នឹង​ទទួល​បាន​អាសនៈ នោះ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ការប្រកាស​លទ្ធផល​ផ្លូវការ​ជា​មុន​សិន។

អ្នកនាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន លើកឡើង​ថា លទ្ធផល​បោះឆ្នោត​នេះ អាច ទទួល​យក​បាន ប៉ុន្តែ​សោកស្ដាយ​ដែល​មិនបាន​សំឡេង​គាំទ្រ​ច្រើនជាង​នេះ ព្រោះ​ដោយសារតែ​ព្រះ ប្រធាន​គណបក្ស គឺ​សម្ដេច ក្រុមព្រះ នរោត្តម រណឫទ្ធិ ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរណ៍​មិន​បាន ចូលរួម​ពេល​ឃោសនា​រក​សំឡេងឆ្នោត។ «»

រីឯ​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក ខឹម វាសនា មាន​ប្រសាសន៍​ថា លោក​មិន ចាប់​អារម្មណ៍​ចំពោះ​លទ្ធផល​នេះ​ឡើយ ហើយក៏​មិនទាន់​សម្រេច​ថា ទទួល​យក ឬ​មិន​ទទួល​យក ដែរ ព្រោះ​មិន​ពេញចិត្ត​ការបោះឆ្នោត​នេះ។ លោក​បញ្ជាក់​ថា គណបក្ស​លោក នឹង​មិន​ប្ដឹងផ្ដល់​អ្វី ទៀត​ទេ ព្រោះ​ការ​ប្ដឹង​កន្លងមក មិន​មាន​ការ​ដោះស្រាយ​ត្រឹមត្រូវ​ឡើយ ពោល​គឺ​ស្រេច​តែ​លើ​គ..ប បកស្រាយ​ដដែល។ «»

គណបក្ស​តូចៗ​មួយ​ចំនួន​ទៀត ធ្លាប់​បាន​ប្រកាស​ដែរ​ថា ការ​បោះឆ្នោត​នេះ មិន​សេរី​យុត្តិធម៌​ឡើយ ព្រោះ​គណបក្ស​កាន់អំណាច បាន​យក​លុយ​ទិញ​សន្លឹកឆ្នោត និង​បង្ខិតបង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះ ឆ្នោត​ទៀត​ផង។

ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ លើកឡើង​ថា លទ្ធផល​ដែល​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​លើសលប់​លើ​គណបក្ស ១៩​ផ្សេងទៀត​នេះ គឺ​មិន​មាន​អ្វី ចម្លែក​ឡើយ ព្រោះ ដោយសារ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​ដៃគូ​ប្រកួត​ប្រជែង​ពិត​ប្រាកដ។ លោក​បន្ថែម ថា នៅ​ពេល​គណបក្ស​កាន់អំណាច និង​គ..ប នៅតែ​បន្ត​អនុវត្ត​តាម​ផែនការ​របស់​ខ្លួន ដោយ​មិន​ខ្វល់​ទៅ​នឹង​ការរិះគន់​អំពី​ភាព​ស្របច្បាប់ ឬ​មិន​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​នោះ នឹង​កាន់តែ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​សហគមន៍​អន្តរជាតិ មិន​ចាប់​អារម្មណ៍ ឬ​សាទរ​ចំពោះ លទ្ធផល​ឆ្នោត​នេះ​ទេ ហើយ​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ ក៏​នឹង​អាច​ផ្ដាច់​ជំនួយ និង​កម្ចី​មួយ​ចំនួន​រួម​ទាំង​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត​សម្រាប់​ប្រទេស​កម្ពុជា​ផង​ដែរ។ «»

..ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ទី​១៥ ខែ​សីហា​ខាង​មុខ​នេះ ។ ចំណែក​លោក ហ៊ុន សែន វិញ ប្រកាស​ថា រដ្ឋសភា​នឹង​បើក​សម័យប្រជុំ​ដំបូង​នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ខណៈ​រដ្ឋាភិបាល​ថ្មី​នឹង​ត្រូវ​ប្រសូត​ឡើង​នៅ​ថ្ងៃ​ទី​៦ កញ្ញា។

ទោះបី​លទ្ធផល​បោះឆ្នោត​នេះ ត្រូវ​បាន​គ..ប និង​របប​លោក ហ៊ុន សែន ប្រកាស​ជា​បឋម តាំង​ពី​ក្រោយ​ថ្ងៃ​បោះឆ្នោត​ភ្លាម​ថា មាន​ចំនួន​ពលរដ្ឋ​ចេញទៅ​បោះឆ្នោត​រហូតដល់​ជាង ៨០% យ៉ាង​ណា​ក្តី ក៏​គ្មាន​ប្រភព​ឯករាជ្យ​ណាមួយ អាច​បញ្ជាក់​បាន​ថា តួលេខ​នោះ មាន​ភាព​ពិតប្រាកដ​ប៉ុនណា​នោះ​ដែរ ដោយសារតែ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ អង្គការ​ឯករាជ្យ ឃ្លាំមើល​ការបោះឆ្នោត​ទាំងអស់ មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នេះ​ទេ។ ម្យ៉ាងទៀត ប្រទេស​ប្រជាធិបតេយ្យ​សេរី ក៏​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​ដែរ ដោយសារតែ​ពួកគេ ចាត់​ទុក​ការបោះឆ្នោត ដែល​ផាត់​ចោល​គណបក្ស​ប្រឆាំង ដ៏​ធំ​ជាងគេ​បែបនេះ គឺ​គ្មាន​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

ក្រុម​អ្នក​និយម​ប្រជាធិបតេយ្យ បាន​ប្រកាស​ហើយ​ថា ពួកគេ នឹង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត និង​រដ្ឋាភិបាល​ថ្មី​ដែល​បង្កើត​ឡើង​ដោយ​របប​លោក​ហ៊ុន សែន នេះ​ឡើយ ព្រោះ​ពួកគេ ចាត់ទុកថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៩ ខែ​កក្កដា គឺជា​ការបោះឆ្នោត​ក្លែងក្លាយ​ដ៏​សែន​អាម៉ាស់​បំផុត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល