លោក សុខ អាន ទទួល​មរណភាព​នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន

ដោយ ខែ សុណង
2017-03-15
Share
សុខ អាន បុណ្យ​ទន្លេ ២០១៥ ១៤៤០ ឧបនាយករដ្ឋមន្ត្រី សុខ អាន ថ្លែង​ក្នុង​ពិធី​បុណ្យ​ទន្លេ​នា​ខេត្ត​ក្រចេះ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៥។
RFA/Brach Chev

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​ទទួល​មរណភាព​នៅ​វេលា​ម៉ោង​ជាង ៦​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​មីនា នេះ​ក្នុង​អាយុ ៦៦​ឆ្នាំ ដោយ​រោគាពាធ​នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​បញ្ជាក់​ពី​ដំណឹង​មរណភាព​នេះ។ ការ​ទទួល​មរណភាព​នេះ នៅ​បន្ទាប់​ពី​លោក​បាន​ទទួល​គោរមងារ​ជា «សម្ដេច​វិបុល​បញ្ញា សុខ អាន» ពីព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០១៧

លិខិត​ពី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​យោង​លើ​ប្រសាសន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​១៥ មីនា នេះ បាន​សុំ​បុរេប្រទាន​ថវិកា​ចំនួន ៣​ប៊ី​លាន​រៀល ឬ​ប្រហែល ៧៥​ម៉ឺន​ដុល្លារ សម្រាប់​ចំណាយ​ធ្វើ​ពិធី​បុណ្យ​សព សុខ អាន។

មក​ទល់​ម៉ោង ៨​ជាង​យប់​នេះ មន្ត្រី​រដ្ឋាភិបាល​មិន​ទាន់​បញ្ជាក់​ថា តើ​សព​លោក សុខ អាន នឹង​បញ្ជូន​មក​ដល់​កម្ពុជា នៅ​ពេល​ណា​នៅ​ឡើយ​ទេ?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល