ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា

ដោយ អាស៊ីសេរី
2019.03.14
មូន ជេអ៊ីន ៦២២ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-In)។
Photo courtesy of Moon Jae-In's page

ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-In) ធ្វើ​ដំណើរ​មក​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី១៤ ខែ​មីនា ឆ្នាំ២០១៩ ក្នុង​ដំណើរ​ទស្សនកិច្ច​​ជា​លើកដំបូង រយៈ​ពេល ៣​ថ្ងៃ តាម​ការ​អញ្ជើញ​របស់​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស កាលពី​ថ្ងៃ​ទី​៤ ខែ​មិនា ឱ្យ​ដឹង​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក មូន ជេអ៊ីន នឹង​ចូល​គាល់​ព្រះមហាក្សត្រ។ លោក​ក៏​នឹង​ជួបពិភាក្សា​ជាមួយ​លោក ហ៊ុន សែន ស្ដីពី​ការ​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ លើ​វិស័យ​នានា ព្រមទាំង​ផ្លាស់ប្ដូរ​ទស្សនៈ​ស្ដីពី​បញ្ហា​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ។ ក្រោយ​កិច្ចពិភាក្សា​នេះ មេដឹកនាំ​ប្រទេស​ទាំងពីរ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ចំនួន ព្រមទាំង​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម បង្ហាញ​ពី​លទ្ធផល​ជំនួប​នេះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
អ្នក​តាមដាន​នយោបាយ​ថា អាមេរិក​ដាក់​ទណ្ឌកម្ម លោក លី យ៉ុងផាត់ ជា​ការ​កាត់​ផ្ដាច់​សរសៃ​ឈាម​សេដ្ឋកិច្ច​របស់​បក្ស​កាន់​អំណាច
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។