លោក ទៀ បាញ់ ចោទ​បក្ស​ប្រឆាំង​ចង់​អូស​ទាញ​ការ​គាំទ្រ​ពី​កងទ័ព​ដូរ​រដ្ឋាភិបាល

ដោយ វណ្ណ វិចារ
2014-02-13
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (រូប​កណ្ដាល)
ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ (រូប​កណ្ដាល)
RFA/Sok Serey

ប្រមុខ​ដឹក​នាំ​ក្រសួង​ការពារ​ជាតិ ចោទ​ថា បក្ស​ប្រឆាំង​ចង់​អូស​ទាញ​ការ​គាំទ្រ​ពី​កងទ័ព ដើម្បី​ដូរ​រដ្ឋាភិបាល។ ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​ក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន ចំនួន ២៩​នាក់​បន្ថែម​ទៀត លើ​ចំនួន​ផ្កាយ​បួន​ដែល​មាន​ស្រាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ នៅ​ក្រសួង​ការពារ​ជាតិ។

ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រកាស​ពង្រឹង​គោលជំហរ​កងទ័ព ដើម្បី​ឲ្យ​បន្ត​គាំទ្រ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​បក្ស​ប្រជាជន​កម្ពុជា។ លោក​បាន​ស្នើ​ឲ្យ​កងទ័ព​ក្រឡេក​មើល​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស ហើយ​កុំ​ងាករេ​តាម​ការ​ញុះញង់​ណា​មួយ​នោះ។ លោក​ក៏​មាន​ប្រសាសន៍​រិះគន់​ជា​ថ្មី​ទៅ​លើ​ក្រុម​មួយ ដែល​ទំនង​ជា​សំដៅ​ទៅ​បក្ស​ប្រឆាំង​ថា ក្រុម​នេះ​ធ្លាប់​បាន​កៀរគរ​ពី​កងទ័ព តាម​រយៈ​ការ​បង្កើត​ពាក្យ​ស្លោក​ដូរៗ ការ​រៀប​ចំ​យុវជន​ជូន​ផ្កា​ឲ្យ​កងទ័ព និង​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​ឲ្យ​កងទ័ព​ជាដើម។

«សំឡេង»

ចំពោះ​ការ​ដែល​កម្ពុជា មាន​ឧត្តមសេនីយ៍​ផ្កាយ​បួន​ចំនួន ៥៨​នាក់​នោះ ត្រូវ​បាន លោក ទៀ បាញ់ ចាត់​ទុក​ថា ជា​មោទនភាព​របស់​ជាតិ​ខ្មែរ។ លោក​បញ្ជាក់​ថា ប្រទេស​កម្ពុជា មាន​លក្ខណៈ​ពិសេស​ជាង​សហរដ្ឋ​អាមេរិក នៅ​ត្រង់​ថា អាមេរិក មាន​ឧត្តមសេនីយ៍​តិច​ជាង​កម្ពុជា ហើយ​គ្មាន​នរណា​ម្នាក់​អាច​យក​កម្ពុជា ទៅ​ធៀប​នឹង​អាមេរិក បាន​ទេ ព្រោះ​ថា អាមេរិក មិន​មែន​ជា​កម្ពុជា។ លោក​ក៏​បាន​ច្រាន​ចោល​មតិ​ដែល​រិះគន់​ថា កម្ពុជា មាន​អតិផរណា​បុណ្យ​ស័ក្តិ។

ទោះ​ជា​បែប​ណា​ក្តី មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ បាន​តប​វិញ​ថា បក្ស​ប្រឆាំង​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជីវភាព​រស់​នៅ​របស់​កងទ័ព។ លោក​បន្ត​ថា ការ​ថ្លែង​របស់ លោក ទៀ បាញ់ គ្រាន់​តែ​ជា​ការ​ភ័យ​ខ្លាច​នឹង​ប្រជាប្រិយភាព​របស់​បក្ស​សង្គ្រោះ​ជាតិ ប៉ុណ្ណោះ។

«សំឡេង»

លិខិត​របស់​ក្រសួង​ការពារ​ជាតិ ដែល​ចុះ​ហត្ថលេខា​ដោយ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​៣០ មករា បាន​ស្នើសុំ​ដំឡើង​ស័ក្តិ​នាយ​ទាហាន​ចំនួន ២៩​រូប ដែល​មាន​នាយ​ទាហាន​ថ្នាក់​អនុរដ្ឋលេខាធិការ​ចំនួន ១០​រូប មាន​នាយ​ទាហាន​ថ្នាក់​អគ្គមេបញ្ជាការ​រង​ចំនួន ៧​រូប និង​មាន​មេបញ្ជាការ​កងទ័ព​ជើង​ទឹក និង​ជើង​អាកាស​មួយ​ចំនួន​ទៀត។

មួយ​ថ្ងៃ​បន្ទាប់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​យល់​ព្រម​លើ​សំណើ​នេះ និង​បញ្ជូន​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​ឡាយព្រះហស្តលេខា​រាជានុញ្ញាត។

ក្នុង​ការ​តែង​តាំង​នាយ​ឧត្តមសេនីយ៍​លើក​នេះ ប្អូន​ប្រុស លោក ទៀ បាញ់ គឺ​ឧត្ដមនាវីឯក ទៀ វិញ ក៏​ត្រូវ​បាន​តែង​តាំង​ជា​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន ឲ្យ​ត្រួតត្រា​ដែន​សមុទ្រ​កម្ពុជា ដែរ។ នៅ​ក្នុង​ជួរ​កងទ័ព រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ និង​អគ្គបញ្ជាការ​កងទ័ព លោក ប៉ុល សារឿន សុទ្ធ​តែ​កាន់​តំណែង​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (26)
Share

បាញ់ ទា

ពី បាញ់ មាន់

ពួកវាតម្លើងសក័្ត ដើម្បីឲ្យពួកទាំងនោះជួយការពារអំណាចពីការលួយជាតិតែប៉ុណ្ណោះ។
កូនទាហានការពារទឹកដីនៅឯព្រំដែនខ្មែរថៃ ស៊ីអត់ ស៊ីឃ្លាន តែមេរបស់ពួកគាត់មានលុយរាប់លានដុល្លារ

Feb 15, 2014 07:09 PM

ហែន ស៊ុន

ពី ក្រសាំងទួល

ឳពុកជាទៀ បាញ់,កូនទី១-ទៀ វិញ,កូនទី២-ទៀ កាប់,កូនទី៣-
ទៀ ចាក់និងកូនស្រីពៅឈ្មោះទៀ ចុក។នេះហើយត្រូលទៀសមគ្នា
និងត្រកូលហ៊ុនជ្រូក។

Feb 14, 2014 09:05 PM

HURRICANE

ARMY DOES NOT BELOND TO PARTY SHOULD BELOND TO NATION. MAYBE TEA BAN IS A BILLIONAIR BECAUSE OF HUN SEN MAKE HIM AND NOW 5 GOLDEN STAR MAYBE MORE THEN THAT WHY HE SAID THAT. HUN SEN AFRAID POELE .

Feb 14, 2014 12:29 PM

Khmer Farmers BATTAMBANG

Tea Banh,your name is represent your word. I head Vietnamese people laughing when you speak,because you speak Khmer is poor than them. Your brain must be wash.Your military groups destroy the forest and take land from people.Your salary from people blood.The hell is waiting for you.

Feb 14, 2014 08:14 AM

Son of your Excellency

ពី Phnom Penh

សូមលោកឯកឧតម្ត កុំឲ្យបក្សប្រឆាំងអូសទាញបាន សូមបន្ថែមលុយប្រាក់ខែឲ្យកូនទាហ៊ាន​ឲ្យបាន៣០០ដុល្លា​ទៅ៕

ឯកឧតម្តនិងមេៗទាហ៊ានផ្សេងទៀត ពិតជាមិនជាប់ពាក់ពិតនិងបក្សនយោបាយទេ មែនទេ សូមឯកឧតម្តស្បត់ផង ថាបើជាប់និងបក្សនយោបាយ ឲ្យស្លាប់និងគ្រោះថ្នាក់ចរាចរ ផ្លូវអាកាល ផ្លូវឡាន។

Feb 14, 2014 06:24 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល