ពលរដ្ឋ​ខ្មែរ​ក្រោម​៥០​នាក់​តវ៉ា​មុខ​ស្ថានទូត​វៀតណាម​នៅ​អាមេរិក​ទាមទារ​ដោះលែង​សកម្មជន ៤​រូប

ដោយ សុជីវី
2024.03.19
ពលរដ្ឋ​ខ្មែរ​ក្រោម​៥០​នាក់​តវ៉ា​មុខ​ស្ថានទូត​វៀតណាម​នៅ​អាមេរិក​ទាមទារ​ដោះលែង​សកម្មជន ៤​រូប សកម្ម​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ​៤នាក់​ ដែលវៀតណាមចាប់ខ្លួន និងចោទប្រកាន់​ ករណីពួកគេ​តស៊ូ​មតិ​អហិង្សា​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​។
រូប៖ screenshot

ខ្មែរក្រោម និង​ព្រះសង្ឃ​ប្រមាណ​៥០​អង្គ និង​នាក់​ធ្វើបាតុកម្ម​នៅ​ខាងមុខ​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីសស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក​តវ៉ា​ទាមទារ​ឱ្យ​តុលាការ​វៀតណាម ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ចំនួន​៤​នាក់។

ខ្មែរក្រោម និង​ព្រះសង្ឃ​ខ្មែរក្រោម​ប្រមាណ​៥០​នាក់ និង​អង្គ​បាន​ជួបជុំគ្នា​ធ្វើបាតុកម្ម​នៅ​ខាងមុខ​ស្ថាន​អគ្គ​កុងស៊ុល​វៀតណាម​ប្រចាំ​នៅ​ទីក្រុង សាន់ ហ្វ្រាន់ស៊ីសស្កូ (San Francisco) រដ្ឋ​កាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក​តវ៉ា​ទាមទារ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​វៀតណាម ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​ក្រោម​ចំនួន​៤​នាក់ ដែល​កំពុង​ជាប់ឃុំ។

ព្រះ​ចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុងសាន់ ហូស្សេ (San Jose) រដ្ឋ​កាលីហ្វ័រ​ញ៉ា និង​ជា​នាយក​នៃ​នាយកដ្ឋាន​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ជា​អគ្គនាយក​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ព្រះ​ភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរៈ​ដីកា​ថា ខ្មែរក្រោម​នៅក្នុង​ទឹកដី​សហរដ្ឋអាមេរិក ជាពិសេស​នៅក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​នេះ​បាន​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មីនា ដែល​ជា​ការ​ចាប់ផ្ដើម​បាតុកម្ម ដែល​តាម​គម្រោង​នឹង​ធ្វើ​នៅ​ពាសពេញ​ពិភពលោក​ជា​បន្តបន្ទាប់​ទៀត​នៅ​ពេល​ខាងមុខ។

សូម​ស្ដាប់​បទសម្ភាសន៍​ជាមួយ ព្រះភិក្ខុ សឺង យ៉ឹងរតនា ដែល​នឹង​ជជែក​លំអិត​បន្ថែម​ពី​បាតុកម្ម​របស់​ខ្មែរ​ក្រោម​នេះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។