មន្ត្រី​បក្ស​ប្រឆាំង នៅ​ខេត្ត​បាត់ដំបង​ ទាំងបី មិន​ព្រម​បង់​ប្រាក់​ពិន័យ ​​ព្រោះ​ម្រាមដៃ​ស្អាត​


2019.01.14
យុទ្ធនាការ​ម្រាម​ដៃ​ស្អាត ៦២២ យុទ្ធនាការ​ម្រាម​ដៃ​ស្អាត របស់​អ្នក​លេង​ហ្វេសប៊ុក​មួយ​ចំនួន​ថា មិន​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨។
Screenshot

មន្ត្រី​គណបក្ស​ប្រឆាំង​ប្រចាំ​ខេត្ត​បាត់ដំបង ៣នាក់ សុខចិត្ត​ប្រឈម​មុខ​ច្បាប់ ប៉ុន្តែ​មិន​ព្រម​បង់​ប្រាក់​ផាក​ពិន័យ​ជូន​ទៅ​គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា គ..ប តាម​ការ​កំណត់​នោះ​ទេ ដោយ​ ចាត់​ទុក​ការ​ពិន័យ​នេះ​ថា ជា​រឿង​យុត្តិធម៌។

ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ខេត្ត​បាត់ដំបង ដែល​របប​លោក ហ៊ុន សែន បាន​រំលាយ​ចោល​ គឺ​លោក ជា ជីវ ថ្លែង​ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី១៤ មករា​ថា ពួក​គាត់​ទាំង ៣នាក់ ដែល​ជាប់​បណ្ដឹង​នៅ គ..ប ករណី​ធ្វើ​​យុទ្ធនាការ​ម្រាមដៃ​ស្អាត បាន​ព្រមព្រៀង​គ្នា​មិន​បង់​ប្រាក់​ផាក​ពិន័យ​ជូន​ទៅ គ..ប នោះ​ឡើយ ព្រោះ​ការ​ពិន័យ​នេះ គឺ​ជា​ការ​ដាក់​សម្ពាធ​មក​លើ​​ពួក​គាត់​ដោយ​គ្មាន​កំហុស។ ដូច្នេះ ពួក​គាត់​សុខ​ចិត្ត​ប្រឈម​នឹង​ការ​ជាប់​គុក ដើម្បី​ទាមទារ​ឲ្យ​មាន​ប្រជាធិបតេយ្យ​ឡើង​វិញ៖ «ព្រោះ​ពេល​នេះ​បើ​សិន​ជា​គ្មាន​ការ​តស៊ូ​ពី​អ្នក​ខាង​ក្នុង​ស្រុក​ទេ ប្រជា​ពលរដ្ឋ សហគមន៍​អន្តរជាតិ​និង​អ្នក​ផ្ដល់ ជំនួយ​នៅ​ក្រៅ​ប្រទេស ក៏​ពិបាក​ក្នុង​ការ​ជំរុញ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​បាន​ដែរ»

កាល​ពី​ថ្ងៃ​ទី​១៣ ធ្នូ​កន្លង​ទៅ ប្រធាន គ..ប លោក ស៊ិក ប៊ុក​ហុក បាន​ចេញ​លិខិត​បង្គាប់​ឲ្យ​មន្ត្រី​គណបក្ស​ប្រឆាំង​ចំនួន ៣រូប ដែល​ជាប់​ក្នុង​សំណុំ​រឿង​​ធ្វើ​យុទ្ធការ​ម្រាម​ដៃ​ស្អាត​នៅ​បាត់ដំបង​ ប្រញាប់​ទៅ​បង់​ប្រាក់​ផាក​ពិន័យ​នៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បាត់ដំបង ឬ​នៅ​ទីស្ដីការ​គ..ប យ៉ាង​យូរ ៣០​ថ្ងៃ។ ក្នុង​ករណី​មិន​បាន​បង់​ប្រាក់​ផាក​ពិន័យ​តាម​ការ​កំណត់ គ..ប នឹង​អនុវត្ត​ការ​ផាក​ពិន័យ​នេះ​​ទៅ​តាម​ច្បាប់។

..ប បាន​ផាក​ពិន័យ​លោក ជា ជីវ ជា​ប្រាក់ ១០​លាន​រៀល (១០.០០០.០០០) ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​ពីរ​រូប​ទៀត គឺ​លោក ថោង សារឿន និង​លោក គ្រុយ គឹមសាំង ពិន័យ​ជា​ប្រាក់​ម្នាក់ ៥​លាន​រៀន។

ប្រធាន​លេខាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង លោក វន ពន មាន​ប្រសាសន៍​ប្រាប់អាស៊ី​សេរី​ថា ថ្ងៃ​ផុត​កំណត់​ឱសានវាទ​ការ​បង់​ប្រាក់​ផាក​ពិន័យ​​នៅ​ថ្ងៃ​ទី​១៣ មករា ហើយ គ..ប និង​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់​បន្ត​ទៀត​ក្នុង​ពេល​ឆាប់ៗ ដោយ​មិន​ទុក​ឲ្យ​អ្នក​ទាំង ៣​រូប​រួច​ខ្លួន​នោះ​ទេ៖ «បើ​គាត់​មិន​យក​លុយ​មក​បង់​ទេ​ខ្ញុំ​នឹង​បញ្ជូន​បញ្ហា​នេះ​ឲ្យ​តុលាការ​ឲ្យ​គាត់​ចាត់​ការ​ម្ដង​។ការ​ដោះស្រាយ​របស់​គាត់​ជា​រឿង​របស់​ពួកគាត់​ ហើយ​គាត់​បាន​ដាក់​ប្ដឹង​ទៅ​គ..ប​ ឲ្យ​ការ​សម្រេច​ពីលើ​មក​យ៉ាង​មិច​អី​យ៉ាង​មិច​គឺ​ជា​ការ​រក​ឃើញ​របស់​ថ្នាក់​លើ ប៉ុន្តែ​សាមីខ្លួន​ថា​គ្មាន​កំហុស​អា​នឹង​ជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​និយាយ»

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) ខេត្ត​បាត់ដំបង​លោក យិន ម៉េងលី លើក​ឡើង​ថា រឿង​នេះ​មន្ត្រី​គណបក្ស​ប្រឆាំង​គ្មាន​កំហុស​ទេ ព្រោះ​ជា​ការ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៖ «កាល​ណា​យើង​យក​សេរី​ភាព​ការ​បញ្ចេញ​មតិ​នេះ​មក​រឹតត្បិត​ដោយ​ច្បាប់ គឺ​មិន​មែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​ទេ ដូច​ក្នុង​ករណី​នេះ​ជាក់​ស្ដែង​ដូច្នេះ​ដែរ ហើយ​ធ្វើ​ឲ្យ​មាន​ការ​រិះ​យ៉ាង​ច្រើន​ពី​មហាជន​ហើយ​អ្នក​ច្បាប់​ក៏​គេ​ថា​វា​មិន​មែន​ជា​បទ​ល្មើស​ទេ ក៏​ប៉ុន្តែ​បញ្ហា​នេះ​គឺ ជា​បញ្ហា​នយោបាយ​ ដូច្នេះ​វា​មាន​បញ្ហា​លំបាក​នៅ​ក្នុង​ការ​អនុវត្ត​ច្បាប់​ បើ​សិន​ជា​ពាក់ព័ន្ធ​នឹង​ច្បាប់​សុទ្ធ​យើង​ស្រួល​ក្នុង​និយាយ​ដោះ​ស្រាយ​តាម​ផ្លូវ​ តែ​បញ្ហា​នយោបាយ​គឺ​ដាច់ខាត​មិន​អាច​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់​បាន​ទេ»

..ប បាន​សម្រេច​ផាក​ពិន័យ​មន្ត្រី​បក្ស​ទាំង ៣នាក់ បន្ទាប់​ពី​​ពួក​គេ​បាន​បង្ហោះ រូបភាព​លើក​ម្រាម​ចង្អុល​ដៃ ជា​និមិត្តរូប​នៃ​ការ​ធ្វើ​ពហិការ​មិន​ទៅ​បោះ​ឆ្នោត ​នៅ​តាម​បណ្ដាញ​សង្គម facebook។ ប៉ុន្តែ​អ្នក​ច្បាប់​ចាត់​ទុក​ថា ទង្វើ​នេះ ជា​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរដ្ឋ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ មិន​មាន​អ្វី​ខុស​ច្បាប់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
សង្គម​ស៊ីវិល​រំពឹង​ថា​ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថ្មី​នឹង​បន្ត​ចូល​រួម​លើក​ស្ទួយ​ប្រជាធិបតេយ្យ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។