ជន​អនាមិក​បាច​ត្រាក់​​ឲ្យ​ទម្លាក់​លោក ហ៊ុន សែន ពី​អំណាច

ចលនា​ប្រឆាំង​រដ្ឋាភិបាល​មួយ​ឈ្មោះ "រណសិរ្ស​រំដោះ​​ជាតិ​ខ្មែរ" បាន​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​នៅ​ឯ​​ខេត្ត​ព្រះវិហារ ដែល​​ជា​ខេត្ត​ដាច់​ស្រយាល​របស់​កម្ពុជា ​ក្នុង​រយៈ​ពេល ២​ថ្ងៃ​មក​នេះ។ សកម្មភាព​នោះ បាន​ញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រើស​អើង​ទៅ​លើ​ប្រទេស​វៀតណាម ព្រម​ទាំង​បំផុស​ឱ្យ​ធ្វើ​ការ​ផ្លាស់ប្ដូរ​ចេញ​ពី​​​​របប​នយោបាយ​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បច្ចុប្បន្ន​ផង។
ដោយ ហង្ស សាវយុត
2013-12-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មាន​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ជា​ច្រើន​សន្លឹក​​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាច​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​ជា​ច្រើន​កន្លែង​​​ក្នុង​ទី​រួម​​ខេត្ត​ព្រះវិហារ កាល​ពី​រាត្រី​ថ្ងៃ​ទី​៨ ខែ​ធ្នូ កន្លង​ទៅ។

​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​នៅ​ខេត្ត​ព្រះវិហារ ​បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​ពិត​មែន ​ក៏​ប៉ុន្តែ​ពុំ​មាន​អ្នក​ណា​ម្នាក់​ចង់​អធិប្បាយ​អំពី​រឿង​នោះ​ទេ។

ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ គឺ​លោក ស៊ី គីរី។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​ធ្នូ ថា ពិត​ជា​មាន​ជន​មិន​ស្គាល់​មុខ​បាន​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ​មែន ក៏​ប៉ុន្តែ​លោក​មិន​បាន​​បញ្ជាក់​ឱ្យ​ដឹង​អំពី​ខិត្តប័ណ្ណ​នោះ​មាន​ចំនួន​​ប៉ុន្មាន​សន្លឹក ហើយ​តើ​​ប៉ូលិស​នឹង​ចាត់​វិធានការ​យ៉ាង​ណា​នោះ​ទេ៖ «អូ!ខ្ញុំ​មិន​ទាន់​បាន​ពិនិត្យ​មើល​ទេ ព្រោះ​ខ្ញុំ​ទើប​តែ​ចុះ​ពី​យន្តហោះ សូមទោស!»

ខិត្តប័ណ្ណ​ដែល​ជន​មិន​ស្គាល់​មុខ​បាន​បាច​នៅ​តាម​ដង​ផ្លូវ​សាធារណៈ​នៃ​ទី​រួម​ខេត្ត​ព្រះវិហារ​នោះ ​គឺ​បាន​បញ្ជាក់​ថា ជា​សកម្មភាព​របស់​ក្រុម "រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ" មាន​មេដឹកនាំ​​​ឈ្មោះ សម សេរី នៅ​ឯ​ប្រទេស​ដាណឺម៉ាក។

នៅ​ក្នុង​ខ្លឹមសារ​​នៃ​ខិត្តប័ណ្ណ​នោះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ សិស្ស និស្សិត ព្រះសង្ឃ និង​មន្ត្រី​រាជការ ​សាមគ្គី​គ្នា ក្រោក​ឈរ​នៅ​ទូទាំង​ប្រទេស​ដើម្បី​រំដោះ​ជាតិ​ខ្មែរ​ចេញ​ពី​អាណានិគម​វៀតណាម និង​ផ្លាស់ប្ដូរ​ចេញ​ពី​របប​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ខិត្តប័ណ្ណ​នោះ បាន​ហៅ​ការ​ដឹក​នាំ​រដ្ឋាភិបាល​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន ថា​គឺ​ជា​របប​ផ្ដាច់ការ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​កំពុង​ជួប​គ្រោះ​មហន្តរាយ និង​បាត់បង់​ទឹក​ដី​ទៅ​ឱ្យ​បរទេស។

មន្ត្រី​រដ្ឋាភិបាល​បាន​ហៅ​សកម្មភាព​នៃ​ការ​បាច​ខិត្តប័ណ្ណ​នោះ​ថា គឺ​អំពើ​វិទ្ធង្សនា​​សង្គម ឯ​ការ​​​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចលនា​ផ្លាស់ប្ដូរ​របប​ដឹកនាំ​ដែល​ផ្ទុយ​ពី​លទ្ធិប្រជាធិបតេយ្យ​តាម​រយៈ​ការ​បោះ​ឆ្នោត​ទៀត​នោះ ​គឺ​ជា​ការ​ក្បត់​ជាតិ ក្បត់​រដ្ឋធម្មនុញ្ញ​ដែល​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​ដល់​​សន្តិសុខ​ជាតិ​​ដែរ។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​នឹង​ជំរុញ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​សកម្មភាព​នោះ៖ «អា​រឿង​ហ្នឹង​វា​មិន​មែន​ជា​រឿង​សាមញ្ញ​ធម្មតា​ទេ ដូច្នេះ​ការិយាល័យ​ស៊ើប​អង្កេត​ខាង​ផ្នែក​យោធា​ហ្នឹង គេ​នឹង​ស៊ើប​អង្កេត​ត​ទៅ​ទៀត»

អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ដែល​រស់​នៅ​ក្នុង​ទី​រួម​ខេត្ត​ព្រះវិហារ ​បាន​ប្រទះ​ឃើញ និង​រើស​យក​ខិត្តប័ណ្ណ​ដែល​គេ​បាច​ចោល​នោះ​មក​អាន។ ពួកគេ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដឹង​ថា ខិត្តប័ណ្ណ​នោះ​មាន​ការ​វាយ​ប្រហារ​រដ្ឋាភិបាល។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ព្រះវិហារ លោក ឡោ ច័ន្ទ បាន​មាន​ប្រសាសន៍​ថា បើ​តាម​លោក​ដឹង គឺ​ខិត្តប័ណ្ណ​ដែល​គេ​បាច​នៅ​តាម​ដង​ផ្លូវ​មាន​រាប់​រយ​សន្លឹក។

លោក ឡោ ច័ន្ទ ​បាន​បញ្ជាក់​ថា ទោះ​យ៉ាង​ណា លោក​មិន​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​​ខិត្តប័ណ្ណ​នោះ​ទេ៖ «នេះ​ជា​រឿង​នយោបាយ ១​ផ្នែក ហើយ ១​ផ្នែក​ទៀត ជា​រឿង​បញ្ចេញ​ទស្សនៈ​របស់​ជន​អនាមិក​ដែល​គាត់​ឈឺ​ចាប់​ទៅ​នឹង​រឿង​អ្វី​មួយ។ សិទ្ធិ​មនុស្ស​ មិន​សូវ​មាន​ចាប់​អារម្មណ៍​ណាស់​ណា​ទៅ​លើ​អ្វី​ដែល​ជន​អនាមិក​បាន​បោះ​លិខិត​ពាសវាលពាសកាល​តាម​ដង​ផ្លូវ​សាធារណៈ​នោះ​ទេ»

អាជ្ញាធរ​ខេត្ត​ព្រះវិហារ ​បាន​ចាត់​ទុក​ថា នេះ​គឺ​ជា​លើក​ដំបូង​ដែល​មាន​សកម្មភាព​បាច​ខិត្តប័ណ្ណ​ ប្រឆាំង​រដ្ឋាភិបាល​នៅ​ខេត្ត​នេះ​ ពីព្រោះ​ជា​ច្រើន​ឆ្នាំ​កន្លង​មក គេ​ពុំ​ធ្លាប់​ឃើញ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ដូច្នេះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (5)
Share

កូនខ្មែរ

ពី ភព

គាំទ្រ១០០%ចំពោះគំនិតរបស់ជនអនាមិកនេះ ព្រោះនេះជាមធ្យោ
បាយតែមួយគត់សំរាប់រំដោះខ្មែរពីការបាត់បង់ទឹកដីទៅលើយួននិង
ចិនដែលជាម្ចាស់ហ៊ុន សែននិងគណបក្សប្រជាជន។

Dec 12, 2013 09:03 PM

អ្នក​អាន​អនាមិក

កាលពីសម័យសាធារណរដ្ឋខ្ញុំធ្លាប់បានចូលរួមគាំទ្រច្រើនលើសពី១០ពាន់ដងរួចទៅហើយ តែលទ្ធផលចុងក្រោយក្រៅពីគ្រួសារខ្ញុំស្លាប់បាត់បង់ ទឹកដីទាំងមូលស្ទើតែវិនាសហិនហោចទាំងអស់ ។

Dec 10, 2013 02:48 PM

អ្នក​អាន​អនាមិក

PLEASE,DON'T PUSH INNOCENT PEOPLE OFF THE CPP CLIFFS LIKE CHHUN YASET DID. KHMER PEOPLE,PLEASE DON'T DO DUMB THING. KEEP CALM,IF YOU WANT TO CHANGE,JOIN CNRP.

Dec 09, 2013 09:33 AM

អ្នក​អាន​អនាមិក

ពី LOWELL MASS USA

វាមិនមែនជារឿងធម្មតាមែន ការបោះត្រាក់នេះគឺជាការត្រឹមត្រូវណាស់
យើងជាខ្មែរស្នេហាជាតិសូមគាំទ្រ១០០០ភាគពាន់ សូមបងប្អូនរួមជាតិខ្មែរមេត្តានាំគ្នាគិតនិងពិចារណាអោយមែនទែន
បើមិនដូច្នេះទេវានិងត្រូវរលាយសាបសូន្យចំពោះទឹកដីរបស់ព្រមទាំងជាតិខ្មែឬជាមិនខាន

Dec 09, 2013 09:04 AM

វេងស្រេង

ពី វេងស្រេង

1000/1000= 100/100= 10/10= 1/1= 1 ។ អាដែលហ្នឹង ចុងបញ្ចប់នៅតែស្មើ ១៕

Dec 10, 2013 02:30 AM

Roth

ប្រសើរណាស់ៗ! អ្នកស្នេហាជាតិឈរស្រែកជំទាលពីចំងាយ បើគ្រាន់បើណាស់ជិះយន្តហោះពីឡូវែលទៅជួយបាចខិតប័ណ្ណទៅ នរណាក៏ចេះនិយាយដែរ ខ្ញុំជាកំពូលអ្នកស្នេហាជាតិមួយលានភាគមួយលាន។

Dec 12, 2013 07:13 PM

អ្នក​អាន​អនាមិក

This is a freedom of press,speech,and right. There are no khmer people traitor for the country. They just want all khmer people reconsideration about leadership nowadays. Is the leadership Hun Sen bad or good? Poeple see Hun Sen worse and urgly than last regime. So, we want him out off the office. 30 years are enough for khmer people. All natural resources have been destroyed till now. So, these tracts, khmer people should think wisely all matters in our country. Dont's let a power rules on one person hands! All khmer people are patriot, but Hun Sen's government not.

Dec 09, 2013 06:34 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល