សហជីព​មួយ​ចំនួន​ស្នើ​សហគមន៍​អឺរ៉ុប​កុំ​យក​បញ្ហា​នយោបាយ​មក​ដាក់​សម្ពាធ​លើ​កម្ពុជា

ដោយ សេក បណ្ឌិត
2017-11-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
ក្រុម​កម្មករ​ហែ​ក្បួន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ លើក​ទី​១៣០ នៅ​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៦។
Photo: RFA

សហជីព​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ស្នើ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ្នកបញ្ជា​ទិញ កុំ​ឲ្យ​យក​បញ្ហា​នយោបាយ​មក​ដាក់​សម្ពាធ​លើ​កម្ពុជា ដែល​នាំ​ឲ្យ​ប៉ះពាល់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​សហគមន៍​អន្តរជាតិ បាន​ព្រមាន​ចុង​ក្រោយ​ថា នឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ និង​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​លុបចោល​កា​រម្លាយ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​នោះ​ទេ។

​ករណី​នេះ បាន​ធ្វើ​ឲ្យ​សហជីព​មួយ​ចំនួន​កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​ខ្វាយខ្វល់ ខ្វះ​ភាព​ជា​មេដឹកនាំ ហើយ​ថែម​ទាំង​ឌឺដង​ថា ការ​ដាក់​សម្ពាធ ឬ​កាត់​ជំនួយ​ពី​បរទេស​នោះ អ្នក​ដែល​ក​ស្លាប់​មិន​មែន​ក្រុម ឬ​បក្ខពួក​របស់​លោក​នោះ​ទេ។

​សេចក្ដី​ថ្លែងការណ៍​រួម​របស់​សហព័ន្ធ​សហជីព និង​សមាគម​ចំនួន ៤ ចុះ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា បាន​ជម្រាប​ដល់​អង្គការ​ជាតិ អន្តរជាតិ ស្ថានទូត​នានា សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និង​អ្នក​បញ្ជា​ទិញ​នានា​ថា បញ្ហានយោបាយ​កម្ពុជា បច្ចុប្បន្ន​នេះ​គឺ​ជា​រឿង​ដាច់ដោយឡែក​ពី​បញ្ហា​សេដ្ឋកិច្ច ជាពិសេស​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និង​កាបូប ជាដើម។

​សហជីព និង​សមាគម​ទាំង​៤​នោះ សង្ឃឹម​ថា សហគមន៍​អន្តរជាតិ អ្នក​បញ្ជា​ទិញ​នឹង​មិន​យក​ផលប្រយោជន៍​របស់​កម្មករ​រាប់​សែន​នាក់ ព្រមទាំង​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ដែល​ទទួល​ផល​ពី​វិស័យ​កាត់ដេរ ធ្វើ​ជា​ចំណាប់ខ្មាំង​នៃ​កត្តា​នយោបាយ​មួយ​ជ្រុង​នោះ​ទេ។

​ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា ថ្លែង​គាំទ្រ​ចំពោះ​សេចក្តី​ថ្លែងការណ៍​រួម​នោះ ហើយ​លោក​ក៏​គ្រោង​ដាក់​លិខិត​ស្នើ​សុំ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​ដែរ ព្រោះ​លោក​ក៏​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​ព្រមាន​របស់​សហគមន៍​អន្តរជាតិ​នោះ​ថា អាច​ជា​ការ​ពិត​​នៅ​ពេល​ខាង​មុខ ដោយសារ​តែ​បញ្ហា​នយោបាយ​នៅ​តែ​ក្ដៅ​គគុក។ លោក​ស្នើ​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​ដោះស្រាយ​គ្នា​ក្នុង​នាម​ជាតិ​សាសន៍​តែមួយ​ដើម្បី​ផលប្រយោជន៍​កម្មករ៖ «នៅ​ពេល​ដែល​មាន​វិបត្តិនយោបាយ ហើយ​សហគមន៍​អន្តរជាតិ​លូក​ដៃ ក៏​ដូចជា​ការ​អន្តរាគមន៍​សម្រុះសម្រួល តែ​បែរ​ជា​យក​វិស័យ​នេះ​ទៅ​ជា​ចំណាប់​ខ្មាំង វា​ទៅ​ជា​ផ្នែក​មួយ​នៅ​ពេល​ដាក់​សម្ពាធ មាន​ន័យ​ថា កម្មករ និយោជិក ក៏​ដូចជា​ប្រជាពលរដ្ឋ គាត់​នឹង​ក្លាយ​ទៅ​ជា​ចំណាប់​ខ្មាំង​នយោបាយ​ដោយ​មិន​បាន​ដឹង​ខ្លួន»

ថ្មីៗ​នេះ តំណាង​ជាន់​ខ្ពស់​របស់​សហភាព​អឺរ៉ុប ព្រមាន​កម្ពុជា​ចុង​ក្រោយ​ថា នឹង​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំចេញ​សម្លៀកបំពាក់ និង​បញ្ឈប់​ការ​លើកលែង​ពន្ធ​លើ​ការ​នាំ​ចេញ​ផលិតផល​ផ្សេងៗ​ទៀត ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​អឺរ៉ុប ប្រសិន​រដ្ឋាភិបាល​លោក ហ៊ុន សែន មិន​លុប​ចោល​កា​រម្លាយ​គណបក្ស​ប្រឆាំង និង​ដោះលែង​លោក កឹម សុខា ជា​បន្ទាន់​នោះ​ទេ។

សារ​ព្រមាន​របស់​សហគមន៍​អឺរ៉ុប​នេះ មិន​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្វល់ខ្វាយ​ឡើយ ហើយ​ថែម​ទាំង​ថ្លែង​សារ​ខ្វះ​ការ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ក្រុម​កម្មករ​រោងចក្រ​ កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ថា កម្មករ​ទេ​ដែល​ជា​អ្នក​រងគ្រោះ មិនមែន​លោក​ទេ ប្រសិនបើ​សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក បញ្ឈប់​ការ​នាំ​ចេញ​សំលៀកបំពាក់។  លើស​ពី​នេះ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​២៦ វិច្ចិកា ថែម​ទាំង​បង្គាប់​អោយ​ក្រសួង​ពិនិត្យ​លទ្ធភាព​បិទ​មជ្ឈមណ្ឌល​សិទ្ធិមនុស្សកម្ពុជា ថែម​ទៀត​ផង។

​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​ពហុ​វិស័យ​នៅ​កម្ពុជា លោក ជា មុនី មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​នូវ​ទង្វើ​របស់​ខ្លួន​ជា​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល។ លោក ជា មុនី បន្ត​ថា ស្ថានការណ៍​នយោបាយ​ធ្លាក់​ចុះ​ដុនដាប​បច្ចុប្បន្ន គឺ​ដោយសារ​ការ​ចាប់​លោក កឹម សុខា ដាក់​ពន្ធនាគារ និង​ការ​រំលាយ​គណបក្ស​ប្រឆាំង។

​បន្ថែម​ពី​ការ​គំរាម​បញ្ឈប់​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​សំលៀកបំពាក់​របស់​សហភាព​អឺរ៉ុប រដ្ឋាភិបាល​ស៊ុយអែត (Sweden) ក៏​បាន​សម្រេច​ជា​ផ្លូវការ​ថា នឹង​មិន​ផ្ដួចផ្ដើម​ឲ្យ​មាន​នូវ​កិច្ច​ព្រមព្រៀង​ថ្មី​ណា​មួយ​ស្ដីពី​ការ​ផ្ដល់​ជំនួយ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ឡើយ។ ចំណែក​សហរដ្ឋអាមេរិក​វិញ នៅ​មិន​ទាន់​សម្រេច​ជា​ផ្លូវ​ការ​ក្នុង​ការ​លើកលែង​ពន្ធ​នាំ​ចូល​សំលៀកបំពាក់​ចេញ​ពី​កម្ពុជា នៅ​ឡើយ​ទេ ប៉ុន្តែ​បាន​ប្រកាស​បញ្ឈប់​ជំនួយ​ផ្នែក​រៀបចំ​ការ​បោះឆ្នោត​មក​កម្ពុជា ក្នុង​ជំហាន​ដំបូង​រួច​ហើយ.

កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា មួយ​ភាគ​ធំ​គឺ​បាន​មក​ពី​ការ​នាំ​ចេញ​ទំនិញ​ ជាពិសេស​សម្លៀក​បំពាក់​ទៅ​ទីផ្សារ​អឺរ៉ុប។ តាម​របាយការណ៍​របស់​គណៈកម្មការ​អឺរ៉ុប ប្រទេស​កម្ពុជា ​នាំ​ចេញ​ផលិតផល​ទៅ​សហគមន៍​អឺរ៉ុប ​នៅ​ឆ្នាំ​២០១៦ គិត​ជា​ទឹក​ប្រាក់ ៤.៥៥៥​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អនាមិក

ខ្ញុំក៏ជាខ្មែរដែរតែខ្ញុំមិនយល់ពីយោបល់របស់សហជិពដែល
ថាកុំឲ្យប្រទេសអាមេរិកនឹងសហគមន៏អឹរ៉ុបបញ្ឈប់ការទិញសំលៀកបំពាក់ ស្បែកជើង​នឹងការបូបពីកម្ជុជាព្រោះរបស់
ទាំងនេះវាជាដង្ហើមសេដ្ឋកិច្ច។ខ្ញុំចង់សួរថាតើអ្នកណាដែលធ្វើឲ្យអាមេរិកនឹងសហគមន៏
អឺរ៉ុបបិទទីផ្សារ?សហជីពបានស្តាប់សេចក្តីប្រកាស
របស់ហ៊ុន សែនប្រកាសដែរឬអត់ ហ៊ុនសែនថាគាត់អត់
ឈឺក្បាលនឹងសហគមន៏អឺរ៉ុបនឹងអាមេរិកកាំងកាត់ជំនួយនឹងបិទទីផ្សារនោះទេហើយគាត់ថាចិននឹងទិញទាំងអស់។ ហេតុអីសហជីពមិនទៅនិយាយជាមួយហ៊ុន សែនឲ្យបន្ថយកំដៅនយោបាយឬសហជីពមួយចំនួននឹងជាអ្នកបម្រើរបស់ហ៊ុន​សែន។

Nov 28, 2017 05:48 PM

Dan

ពី LA

If all the Cambodian allowed one man to be a dictator, all of Cambodian deserve what they want. You cannot expect to sell your products to the countries that are your enemies. If you want to repeat the unfriendly attitude to USA like sihanouk did in the 60's, your country will be back in war, just like in the past.

Nov 28, 2017 08:18 AM

អ្នក​អាន​អនាមិក

hun sen rules Cambodia so he should find the market for you. America and Europe are the enemy of hun sen democratic but china

Nov 27, 2017 10:16 PM

គេហទំព័រ​ទាំងមូល