ស្ថានទូតអាមេរិក រម្លឹក​អំពី​ភាព​អយុត្តិធម៌ នៃ​ការ​ឃុំ​ខ្លួន​លោក កឹម សុខា

លោក មួង ណារ៉េត
2019-02-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់បទសម្ភាសន៍នាទីស្នាក់ការកណ្ដាលគណបក្សក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់បទសម្ភាសន៍នាទីស្នាក់ការកណ្ដាលគណបក្សក្នុងសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។
RFA

ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា រម្លឹកអំពីភាពអយុត្តិធម៌ នៃការឃុំខ្លួន​ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដែលអូសបន្ថាយ​ពេលជិត ១៨ខែហើយ នៅតែគ្មានការជំនុំជម្រះក្តីនៅឡើយ។

សាររបស់​ស្ថានទូតអាមេរិក ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក​របស់ខ្លួន កាលពីថ្ងៃទី១៥ ខែ​កុម្ភៈ ផ្តើមដោយសំណួរថា “តើ​អ្នកដឹងទេ​ថា លោក កឹម សុខា ជាប់​ក្នុងការឃុំឃាំងជិត ១៨ខែ ឬ​មានរយៈពេល ៥៣០ថ្ងៃហើយ? គាត់ជាមនុស្សស្អាតស្អំ ត្រូវ​បាន​ឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត”។ សារ​ដដែល​បន្តថា “គ្មាន​ភស្តុតាងណាមួយប្រឆាំងនឹងលោក កឹម សុខា ឡើយ ហើយក៏មិនទាន់ការកំណត់បើកសវនាការកាត់ទោសគាត់ដែរ” ។ ចុងបញ្ចប់​នៃសារនោះ បន្ថែមថា "គ្មាន​ភស្តុតាង គ្មាន​សវនាការកាត់ទោស គ្មានយុត្តិធម៌។ តើអ្នកកំពុងមើលឃើញរូបភាពរួមក្នុងករណីលោក កឹម សុខានេះ ឬទេ?”

សាររបស់ស្ថានទូតអាមេរិកនេះ ធ្វើឡើង​ស្របពេលដែលរយៈពេលកំណត់​ នៃ​ការ​អនុញ្ញាត​ឲ្យ​ឃុំ​ខ្លួន​ជនត្រូវ​ចោទ​បណ្តោះអាសន្ន ដែលមិនឲ្យ​ហួស​ពី ១៨​ខែ នោះ​ នឹង​ឈានចូលមកដល់ ​នៅ​ថ្ងៃ​ទី៣ ខែ​មីនា​ខាង​មុខ​នេះ​ហើយ។

សមត្ថកិច្ច ក្រោមការបញ្ជារបស់នាយករដ្ឋមន្រ្តីនៃរបបឯកបក្ស​ លោក ហ៊ុន សែន បានចូលទៅចាប់ខ្លួន​លោក កឹម សុខា ទាំងកម្រោល​ដល់គេហដ្ឋាន​ទាំងរំលង​អាធ្រាត្យ​ កាល​ពី​ថ្ងៃ​ទី៣ ខែ​កញ្ញា ឆ្នាំ២០១៧។ សមត្ថកិច្ច​បាន​ឃុំ​ខ្លួន​លោក កឹម សុខា នៅ​ពន្ធនាគារត្រពាំងផ្លុង នៅខេត្តកំពង់ចាម ក្បែរព្រំដែនវៀតណាម តាំងពីពេលនោះមក រហូត​ដល់​ខែ​តុលា ឆ្នាំ២០១៨ ទើប​បញ្ជូន​លោក មក​ឃុំ​​ខ្លួន​​ក្នុង​​ផ្ទះ​ នៅ​ឯ​ទីក្រុង​​ភ្នំពេញ​វិញ។

ការឃុំខ្លួនក្នុងផ្ទះនេះ គឺជាផ្នែកមួយ នៃការ​ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យ​តាម​ផ្លូវតុលាការ។ របបលោក​ ហ៊ុន សែន អះអាង​ថា នេះ​មិន​មែន​ជា​ការ​ឃុំ​ខ្លួន​ក្នុង​​ផ្ទះ​ទេ។

ទោះជាយ៉ាងនេះក្តី មេធាវីការពារក្តី​របស់លោក កឹម សុខា អ្នកស្រី ម៉េង សុភារី ប្រាប់អាស៊ីសេរី កាលពីថ្ងៃ​ទី១៥ ខែ​កុម្ភៈ​ម្សិលមិញ​នេះ​ដែរ​ថា ទោះ​បី​ជា​លោក កឹម សុខា មិន​​ស្ថិត​ក្នុង​ពន្ធនាគារ​​ដូច​​មុន​​ក្តី ក៏​លោក កឹម សុខា នៅ​តែ​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ហួស​ប្រមាណ​ មិន​ខុស​គ្នា​ពី​​កាល​លោក​​ជាប់​ពន្ធនាគារ​ ត្រពាំង​ផ្លុង ​​នោះ​ដែរ៖ «សព្វថ្ងៃ​នេះ​ យើង​​ឃើញ​​ថា ​គាត់​​នៅ​ក្នុង​​ផ្ទះ អត់​​អាច​​ចេញ​​ទៅ​ណា​​បាន។ ដូច​​នៅ​ក្នុង​ការ​​ឃុំ​​ខ្លួន​​ដែរ។ ជា​ការ​ពិត​ឃើញ​ដូច្នេះ​មែន។ តុលាការ​​បាន​​កម្រិត​សេរីភាព​គាត់​ រឹតត្បិត​​ហួស​​ហេតុ​​ពេក ជាពិសេស​សិទ្ធិ​​ក្នុង​​ការ​ដើរ​ហើរ ដែល​កំណត់​​ព្រំដែន​​ដើរ​ហើរ​​របស់​គាត់ មាន​ទំហំ​​តួច​ចង្អៀត។ ដូច្នេះ​ គាត់​​អត់​​អាច​​ទៅ​ណា​​ឆ្ងាយ​ហួស​​ពី​​បរិវេណ​​ផ្ទះ​​គាត់​​ហ្នឹង​ទេ»។

បន្ថែមទៅលើ​ការរឹតត្បិត​នៃសេរីភាពក្នុងការដើរហើរនេះ អ្នកស្រី ម៉េង សុភារី បន្ថែមថា លោក កឹម សុខា ក៏​រង​ការ​រឹតត្បិត​ខ្លាំង ចំពោះ​​សេរីភាព​​ក្នុង​ការ​​ជួប​​ប្រាស្រ័យ​ទាក់ទង​ជាមួយ​​មនុស្ស​ផង​ទាំង​ពួង ក្នុង​​នោះ​មាន​ទាំង​រឹតត្បិត​​មិ​ន​​ឲ្យ​​ជួប​​ជន​បរទេស​ផង។ អ្នកស្រី​បន្ត​ទៀត​ថា ស្ថានភាពនេះ​ ធ្វើឲ្យ​មានការ​លំបាក​ខ្លាំង និង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​​ផ្នែក​នយោបាយ​របស់​​កូន​ក្តី​​អ្នកស្រី ព្រោះ​​តុលាការ​រហូត​​មក​ដល់​ពេល​នេះ ក៏​មិន​​បាន​​ពន្យល់​ឲ្យ​​ច្បាស់​ថា តើ​​បុគ្គល​ណា​ខ្លះ ដែល​​លោក កឹម សុខា មិន​អាច​​ទាក់ទង​បាន៖ «កន្លង​​មក​នេះ លោក កឹម សុខា ក៏​​មិន​​ជា​​បាន​​ជួប​​សាធារណជន​​ទូទៅ​ដែរ ដោយ​សារ​​លោក​គោរព​​កាតព្វកិច្ច​​តុលាការ​។ លោក​​យល់​ឃើញ​ថា ខ្លាច​ជួយ​អ្នក​នេះ ឬ​អ្នក​នោះ ចំ​តុលាការ​​ហាម​ឃាត់។ ដូច្នេះ​គាត់​​មិន​​បាន​​ជួប​សាធារណជន​ទេ។ ជា​ទូទៅ​គាត់​​ជួប​​តែ​​មេធាវី​ទេ។ គាត់​​​ជួប​​តែ​​ក្រុម​គ្រួសារ សាច់​ញាតិ និង​មេធាវី​​របស់​​គាត់​​ប៉ុណ្ណោះ​»។

ការឃុំខ្លួនលោក កឹម សុខា និង រម្លាយគណបក្សសង្គ្រោះជាតិ ដែលជា​ចំណាត់​ការ​​របស់​​របប​​លោក ហ៊ុន សែន ក្នុង​​ការ​​​កម្ទេច​​​សំឡេង​​ប្រឆាំង​នេះ រង​ការ​​រិះគន់ ថ្កោលទោស និង​​ដាក់​​ទណ្ឌកម្ម​​​ជុំ​​ទិស​​ពី​​សហគមន៍​​អន្តរជាតិ។

សហភាពអឺរ៉ុប បាន​​ចាប់ផ្តើមនីតិវិធី​ព្យួរការអនុគ្រោះពន្ធ EBA កាលពីដើមសប្តាហ៍នេះ ដែលនឹង​ឈានទៅបញ្ឈប់ការអនុគ្រោះពន្ធ ក្នុង​​រយៈ​ពេល ១៨ខែ បើ​​ស្ថានភាព​​រំលោភសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ នៅ​តែ​​គ្មាន​ភាព​​ប្រសើរ​ឡើង​វិញ ដូច​ពេល​​បច្ចុប្បន្ន​នេះ។

សហរដ្ឋអាមេរិក ក៏ប្រកាន់ជំហរ​ដូចសហភាពអឺរ៉ុបដែរ ដោយទាមទារ​ឲ្យ​ដោះលែង​លោក កឹម សុខា ជាបន្ទាន់ និង ឥតលក្ខខណ្ឌ និង អំពាវនាវ​ឲ្យ​របបលោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​ស្តារទំនាក់ទំនង​ល្អ​រវាង​អាមេរិក និង កម្ពុជា​ឡើងវិញ។

ប៉ុន្តែ បើតាមសារ​របស់លោក ហ៊ុន សែន ដែលបែកធ្លាយ កាលពីម្សិលមិញ បង្ហាញពីជំហរ​របស់លោក ហ៊ុន សែន ដែលមិនដោះលែង​លោក កឹម សុខា ជាដាច់ខាត និង​ ​ត្រូវ​តែកម្ទាត់​គណបក្សប្រឆាំង​ ឲ្យ​រាប​ដល់ដី និង មិន​ឲ្យ​ងើបមកចូលរួម​បោះ​ឆ្នោត​ត​ទៅ​ទៀត​​បាន​ឡើយ៖ «មិនអាច​មាននរណា​មកចលនាខ្ញុំ លើក​លែង​ទោស​ឲ្យ​អា​ កឹម សុខា ឬ លើក​លែង​ទោស​ឲ្យ​អា សម រង្ស៊ី បាន​​ទៀត​​ទេ ព្រោះ​​អ្នក​ឯង​​ធ្វើ​​ដល់​កម្រិត​​ប៉ុណ្ណឹង​ហើយ»។

អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​ពី​មន្រ្តីនាំពាក្យ​របបក្រុងភ្នំពេញ​​បាន​​នៅ​ឡើយ​​​​ទេ ​​ជុំ​វិញ​សារ​របស់​ស្ថានទូត​អាមេរិក​នេះ​ទេ។ ប៉ុន្តែ កន្លង​មក​លោក ផៃ ស៊ីផាន បញ្ជាក់​ថា គ្មាន​​បរទេស​ណា​មាន​សិទ្ធិ​លូក​ដៃ ក្នុង​កិច្ចការ​ផ្ទៃក្នុង​​របស់​​កម្ពុជា​ បាន​ឡើយ។

ទោះជាយ៉ាងនេះក្តី​ រាល់ជំនួយ និង​ការ​អនុគ្រោះ​ពន្ធ​​ពាណិជ្ជកម្ម ពី​​ប្រទេស​ប្រជាធិបតេយ្យ​ ដែល​ផ្តល់​​ដល់​កម្ពុជា គឺ​សុទ្ធតែ​​ចង​ភ្ជាប់​កាតព្វកិច្ច​​គោរព​សិទ្ធិមនុស្ស និង​​ប្រជាធិបតេយ្យ​។

អ្នកវិភាគ មន្រ្តីសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស​ មន្រ្តីសហជីពកម្មករ​បារម្ភ​ថា កម្ពុជា​​នឹង​​មិន​អាច​គេច​ផុត​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច បើ​មិន​ដោះ​លែង​​លោក កឹម សុខា ជា​បន្ទាន់ និង​ឥត​លក្ខខណ្ឌ និង​ស្តារ​ស្ថានភាព​​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​​ឡើង​វិញ ឲ្យ​​ទាន់​ពេល​វេលា​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

most HSen's top cronies didn't know nothing about their first experience with EBA in the long run...face catastrophic ahead if all khmer pple didn't smart enough this time....so don't blame game to other...

Most innocents Cambodian pple or high top HSen's cronies officials didn't know comrade HSen would be takes 16 million pple to the brink"awkward",but comrade HSen try to foolish them around,from time to time won't let anybody else know what's the heck going on?.Why comrade HSen not too worry about anything else beside his family of power,because they earned enough money for years to survive+their secreted assets at frozen foreign banks,that millions pple ignoring his despot corrupt govm't earned enough in the last 4 decades"lion no share the pride with other".That why made many Chinese,or foreign firms abandoned their employees alone without pay for months,and then they set the scams to blame this or that like they used to do in Chinese mainland,or sometime they accused the union worker leader or employees that violate their policy or against them"bias",but they'd ever never blame themselves just go against their innocent employees"that communist capitalism used to practice this since Joseph Stalin's communist ideology"DOG-EAT-DOG ".10 to 12 million pple among its 16 million pple will affects by EBA policy and can cause significantly for millions pple who're living under poverty line"face lose jobs,lose income earning,lose medical treatment,and much more".Because,HSen won't care anything else beside his power.

Feb 15, 2019 06:34 PM

គេហទំព័រ​ទាំងមូល