រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អំពាវនាវ​ដល់​រដ្ឋសមាជិក​​អាស៊ាន និង​ចិន ទាមទារ​​ឱ្យ​​របប​សឹក​ខុសច្បាប់​ភូមា​ទទួលខុសត្រូវ

ដោយ មាន ឫទ្ធិ
2022.07.10
Share on WhatsApp
Share on WhatsApp
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​អំពាវនាវ​ដល់​រដ្ឋសមាជិក​​អាស៊ាន និង​ចិន ទាមទារ​​ឱ្យ​​របប​សឹក​ខុសច្បាប់​ភូមា​ទទួលខុសត្រូវ លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) រដ្ឋមន្ត្រី​ការបទេស​អាមេរិក។
រូប៖ twitter

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក អេថូនី ប្ល៊ីងឃិន (Anthony Blinken) អំពាវនាវ​ដល់​បណ្តា​រដ្ឋសមាជិក​អាស៊ាន និង​ប្រទេសកុម្មុយនិស្ត​ចិន ឱ្យ​ទាមទារ​ឱ្យ​របបសឹក​ខុសច្បាប់​ភូមា​ងាកមក​ទទួលខុសត្រូវ​ក្នុងការ​អនុវត្ត​​កិច្ចព្រមព្រៀង​ជាឯកច្ឆ័ន្ទ ៥ចំណុច​របស់​អាស៊ាន ដើម្បី​ដោះស្រាយ​វិបត្តិនយោបាយ​នៅក្នុង​ប្រទេស​នេះ។

លោក អេនថូនី ប្ល៊ីនឃិន ត្រូវបាន​ទីភ្នាក់ងារ​សារព័ត៌មាន​អន្តរជាតិ រ៉យទ័រ (Reuters) ស្រង់ប្រសាសន៍​កាលពី​ថ្ងៃទី១០ ខែកក្កដា ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ប្រទេសថៃ ថា ប្រទេស​ក្នុង​តំបន់​អាស៊ាន​ចាំបាច់​ត្រូវតែ​តម្រូវ​ឱ្យ​របបសឹក​ភូមា​ងាកមក​គោរពតាម​កិច្ចព្រមព្រៀង​ជាឯកច្ឆ័ន្ទ ៥ចំណុច​របស់​អាស៊ាន ដែល​លោកថា បច្ចុប្បន្ន របបសឹក​ភូមា​មិនបាន​គោរពតាមឡើយ និងថា​គ្មាន​ការវិវត្តន៍​ជាវិជ្ជមាន​ណាមួយ​ជុំវិញ​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះឡើយ។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​រូបនេះ ក៏ចង់ឃើញ​ប្រទេស​ក្នុងតំបន់​អាស៊ាន​បន្ត​ទាមទារ​ឱ្យ​របបសឹកភូមា​បញ្ឈប់​រាល់​អំពើហិង្សា និង​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់។

ការអំពាវនាវ​របស់​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​នេះ កើតមានឡើង​តែ​មួយ​សប្តាហ៍​ក្រោយពេល​ប្រេសិត​ពិសេស​អាស៊ាន​ស្តីពី​បញ្ហា​មីយ៉ាន់ម៉ា និង​ជារដ្ឋមន្ត្រី​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ទើបបាន​បញ្ចប់​ទស្សនកិច្ច​ការងារ​ជាលើកទីពីរ​ទៅកាន់​ប្រទេស​ភូមា​ក្នុងអ្វីមួយ​ដែល​លោកអះអាង​ថា ដើម្បី​តាមដាន​ការវិវត្តន៍​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​៥ចំណុច​របស់​អាស៊ាន​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅភូមា។ លោក ប្រាក់ សុខុន ក្នុង​នាម​ជា​ប្រេសិត​ពិសេស​អាស៊ាន​នៅតែ​ខកខាន និង​មិនត្រូវបាន​របបសឹក​ភូមា​អនុញ្ញាត​ឱ្យ​ជួប​មេដឹកនាំ​ភូមា​ស្របច្បាប់ អ្នកស្រី អ៊ុង សានស៊ូជី ​(Aung San Suu Kyi) ដែល​ត្រូវបាន​របបសឹក​បញ្ជូន​ទៅឃុំខ្លួន​ក្នុង​ពន្ធនាគារ​តែឯង។

កម្ពុជា​​ក្នុងនាម​ជាប្រធាន​ប្តូរវេន​អាស៊ាន​ឆ្នាំ២០២២ កំពុង​រងការរិះគន់​ថា ព្យាយាម​ទទួលស្គាល់ និង​ឱ្យតម្លៃ​ដល់​​របបសឹកភូមា​ខុសច្បាប់​ដើម្បី​ធ្វើឱ្យ​របបនេះ​អាចបន្តអំណាច​ខុសច្បាប់​បាន​យូរអង្វែង​តទៅទៀត ដូចតាម​ការចង់​បាន​​របស់​ប្រទេស​កុម្មុយនិស្ត​ចិន ដែល​ជាសម្ព័ន្ធមិត្ត​របស់ក្រុមយោធា​ភូមា និងជា​មិត្តដែកថែម​របស់​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
អ្នក​ឃ្លាំមើល​​ថា ​ដំណើរ​​ទស្សនកិច្ច​របស់​​លោក ហ៊ុន សែន​ ទៅ​​គុយបា​ជា​ការ​​ពង្រឹង​​អំណាច​​ផ្តាច់ការ​​ច្រើន​​ជាង​​ផល​ប្រយោជន៍​​ជាតិ​
រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
នយោបាយ
ពលរដ្ឋ​ខ្មែរ​នាំ​គ្នា​ធ្វើ​បាតុកម្ម ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន នៅ​បុរីញ៉ូវយ៉ក​សហរដ្ឋ​អាមេរិក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។