មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ចូល​រួម​អបអរ​ទិវា​ជ័យជំនះ​វៀតណាម​ឈ្នះ​សង្គ្រាម​លើ​អាណានិគម​បារាំង

ដោយ វោហារ ជាតិ
2014-05-07
Share

នាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច អ្នក​ស្រី ម៉ែន សំអន បាន​អញ្ជើញ​ចូល​រួម​ទិវា​ជ័យជំនះ​ថ្ងៃ​៧ ឧសភា ខួប​លើក​ទី​៦០​ឆ្នាំ ដែល​កងទ័ព​វៀតណាម​ច្បាំង​ឈ្នះ​ទាហាន​បារាំង​នៅ​សមរភូមិ ដៀនបៀនភូ (Dien Bien Phu) ភាគ​កណ្ដាល​ប្រទេសវៀតណាម កាល​ពី​៦០​មុន។

សារព័ត៌មាន​វៀតណាម វៀតណាម ញូវស៍ (Vietnam News) ផ្សាយ​ថ្ងៃ​ទី​៧ ឧសភា បាន​ចុះផ្សាយ​រូប​ថត​អ្នក​ស្រី ម៉ែន សំអន ឈរ​ចាប់​ដៃ​ទទួល​ស្វាគមន៍ ដោយ​មន្ត្រី​​មសមាជិក  នៃការិយាល័យ​នយោបាយ​វៀតណាម លោក ឡេ ហុង អាញ់ (Le Hong Anh) នៅ​ខាង​ក្រោម​មន្ត្រី​ប្រទេស​ឡាវ ដែល​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​ពិធី​នោះ​ដែរ។

កាសែត​វៀតណាម បាន​ស្រង់​សំដី​មន្ត្រី​វៀតណាម លោក ឡេ ហុង អាញ់ ថា បក្ស​កុម្មុយនិស្ត​វៀតណាម និង​រដ្ឋាភិបាល​វៀតណាម​នឹង​ប្រឹងប្រែង​ធ្វើ​អ្វីៗ​ទាំងអស់​ដើម្បី​ពង្រឹង​ចំណង​មិត្តភាព សន្តិភាព នៃ​ប្រទេស​ទាំង​បី កម្ពុជា វៀតណាម និង ឡាវ ឲ្យ​បាន​រីក​ចម្រើន រួម​ទាំង​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង។

កាសែត​ដដែល បញ្ជាក់​ថា ជ័យជំនះ​របស់​កងទ័ព​វៀតណាម​លើ​ទាហាន​បារាំង ​ក្នុង​សមរភូមិ ដៀនបៀនភូ បាន​នាំ​ឲ្យ​បារាំង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទី​ក្រុងហ្ស៊ឺណែវ ឆ្នាំ​១៩៥៤ ដកទ័ព​ចេញ​ពី​ជ្រោយ​ឥណ្ឌូចិន គឺ​ចេញពី​ប្រទេស​វៀតណាម កម្ពុជា និង​ឡាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល