មតិយោបល់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ចំពោះ​លទ្ធផល​បោះឆ្នោត​ព្រឹទ្ធសភា

ដោយ ជុន ច័ន្ទបុត្រ
2018-02-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អ្នក​បោះឆ្នោត​ឈរ​តម្រង់​ជួរ​រង់ចាំ​វេន​ចូល​បោះឆ្នោត​នៅ​ឯ​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។ ពលរដ្ឋ​ខ្មែរ​ជាង ៨​លាន​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ។
អ្នក​បោះឆ្នោត​ឈរ​តម្រង់​ជួរ​រង់ចាំ​វេន​ចូល​បោះឆ្នោត​នៅ​ឯ​ស្ថានីយ​បោះឆ្នោត​មួយ​កន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី ២៧ កក្កដា ២០០៨។ ពលរដ្ឋ​ខ្មែរ​ជាង ៨​លាន​នាក់​បាន​ចុះ​ឈ្មោះ​សម្រាប់​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤​នេះ។
RFA Photo

ទាក់ទង​នឹង​ការបោះឆ្នោត​ព្រឹទ្ធសភា ពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​បញ្ចេញ​មតិ​យោបល់​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម អាស៊ីសេរី​សូម​លើកយក​មតិ​យោបល់​ខ្លះ មក​រាយការណ៍​ដូច​តទៅ។

អ្នកលេង​ហ្វេសប៊ុក (Facebook) មួយរូប​ឈ្មោះ Sina Thor បាន​ចូលរួម​អបអរសាទរ ថា គណបក្ស​ប្រជាជន​កម្ពុជា​វាយ​ដួល​រាប សូម្បីតែ​អាប៊ីត (អាជ្ញាកណ្ដាល) ក៏​ផ្តួល​ដែរ«អូ​! គណបក្ស​ប្រជាជន​កម្ពុជា ពិតជា​ឈ្នះ​ភ្លូកទឹកភ្លូកដី​ហើយ​! ព្រោះ​គណៈបក្ស​នេះ​ខ្លាំងណាស់ ពោលគឺ​ប្រៀប​ទៅនឹង​កីឡាករ​ដែល​ហ្វឹកហាត់​បាន ៣៧​ឆ្នាំ​អ៊ីចឹង គឺ​តាម​បច្ចុប្បន្នភាព បក្ស​នេះ​អាច​វាយ​ឈ្នះ​សូម្បី​តែ​មេ​អាប៊ីត។ ពិតជា​ឈ្នះ​ដ៏​មហាអស្ចារ្យ​!!!»

ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ទៀត​ឈ្មោះ សច្ចៈលោកីយ៍ គិត​ថា ការបោះឆ្នោត​នេះ​គឺ​ជា រឿង​ដែល​អាម៉ាស់​លើ​ពិភពលោក​ដែល​បោះឆ្នោត​គ្មាន​គូរ​ប្រកួត

បង ហុង ដែលជា​ម្ចាស់​គណនី​ហ្វេសប៊ុក​ម្នាក់ទៀត ចំអកឡកឡើយ​ថា ការ​បោះឆ្នោត​បែបនេះ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ទេ ទើប​ចម្លែក«ជួយ​អបអរសាទ​ផង​សម្តេច ដែល​បាន​បោះឆ្នោត​ព្រឹទ្ធសភា​ឈ្នះ​ដល់​ទៅ ៥៨អាសនៈ ឈ្នះ​ដាច់​គូ​ប្រកួត​ដែរ​ធ្វើ​ឱ្យ​បក្ស​ផ្សេងៗ​មិន​តដៃ​បាន​ព្រោះ​ហេតុ​ថា អ្នក​រៀបរៀង អ្នក​ឱ្យ​ពិន្ទុ និង​អាជ្ញាកណ្ដាល គឺជា​បរិវារ​របស់​បក្ស​បក្ស​កាន់​អំណាច​ទាំងអស់ បើ​វា​មិន​ឈ្នះ​ទៀត​នោះ គឺ​វា​ចម្លែក​ហើយ​សម្ដេច​សែនជោ (ហ៊ុន សែន) អើយ»

ម្ចាស់​គណនី​ហ្វេសប៊ុក គឺ​លោក កុសល យ៉ាង ក៏​មិនអោយ​តម្លៃ​ការបោះឆ្នោត​បែបនេះ​ដែរ។ លោក​ថា ឈ្នះ​ជាមួយ​គូ​ប្រកួត​កំប៉ិកកំប៉ុក​ដែល​ប្រជាជន​មិន​ឲ្យ​តម្លៃ

ចំណែក អ្នកប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ទៀត ឈ្មោះ ពូ សេរី ក៏មាន​យោបល់​ស្រដៀង កុសល ដែរ។ លោក​ថា បោះឆ្នោត​បាយឡុកបាយឡ ល្បែង​ក្មេង​លេង មើល​ងាយ​ប្រពល​រដ្ឋ​ខ្មែរ

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ សំរិទ្ធ ឡាយ ចោទ​ជា​សំណួរ​ថា បើ​រំលាយ​បក្ស​គេ​ហើយ ចាំបាច់​បោះឆ្នោត​អោយ​ខាត​ពេល​នឹង​ខាត​លុយ​រដ្ឋ​ធ្វើ​អី?

ឯ​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ ប៊ិន ច័ន្ទថន មិន​ផ្តល់​ការអធិប្បាយ​អ្វី​វែងឆ្ងាយ​ទេ លោក​តាំង​សំណួរ​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​រំលាយ​គូប្រកួត​មុន​ការបោះឆ្នោត ថា ខ្មាស់​គេ​ទេ ពេល​ឡើង​សង្វៀន​ម្នាក់​អែង ហើយ​ស្រែក​ថា​ឈ្នះ គួរតែ​ប្ដូរ​អា​ផ្នត់គំនិត​ចាស់​គំរឹល​ហ្នឹង​ចោល​ទៅ។

ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ Fan Merseng បង្ហាញ​ការ​អស់សំណើច​របស់​ខ្លួន​ថា ខ្ញុំ​ក៏​ជា​សិស្ស​ពូកែ​បំផុត​នឹង​លេចធ្លោ​បំផុត​បើ​ខ្ញុំ​រៀន​តែឯង Made my dayបន្ទាប់​សរសេរ​ហើយ Fan Merseng ដាក់​រូប​ថ្លុក​ហាមាត់​សើច​បួន​ផង។

ចំណែក​ម្ចាស់​គណនី​ហ្វេសប៊ុក ឈ្មោះ គង្គា…… គង្គា មាន​ទស្សនៈ​បែប​ក្បោះក្បាយ​បន្តិច​ថា បោះឆ្នោត​ម្នាក់ឯង ប្រកាស​ម្នាក់ឯង ចេះ​យក​មក​ផ្សាយ​កើត​ដែរ។ អ៊ីចឹង​បានជា​គេ​និយាយ​តៗ​គ្នា ថា ស្រុក​ខ្មែរ​បច្ចុប្បន្ន​ជា​ស្រុក​រំដួល ឬ​និយាយ​ម្យ៉ាង​ទៀតថា ស្រុក​ខ្មែរ​បច្ចុប្បន្ន​ស្អី​ក៏​ធ្វើកើត​ដែរ ទោះ​ជាមួយ​ពិភពលោក​គេ​ថា​ខុស​ក៏ដោយ ដោយសារតែ​មេដឹកនាំ​ផ្ដាច់ការ ល្មោភ​អំណាច មាន​ដើម​កំណើត​ជា​ខ្មែរក្រហម មិន​ស្គាល់​ច្បាប់​មនុស្ស

ការបញ្ចេញ​មតិយោបល់​មាន​ច្រើនណាស់ នៅលើ​បណ្តាញ​សង្គម​ទាក់ទង​នឹង​ការបោះឆ្នោត​នេះ អ្នកខ្លះ គូររូប អ្នកខ្លះ​គ្រាន់តែ​សរសេរ​ជា​ឃ្លាឃ្លោង​ធម្មតា អ្នកខ្លះ​សរសេរ​ជា​ពាក្យកាព្យ​ផង។ ជា​ចុង​ជា​កំណាព្យ​ដែល​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក Chim Sovan ដែល​មាន​សេចក្ដី​ដូច​តទៅ៖

លេខ​មួយ​ម្នាក់ឯង ធ្វើ​ឬក​ខែងរ៉ែង ដូច​ខ្លែង​ដាច់​ខ្សែ គ្មាន​អ្នកណា​ខ្លាំង ដូចជា​អញ​ទេ អញ​ខ្លាំង​លើសគេ គ្មាន​គូ​ប្រកួត។

លេខ​មួយ​ម្នាក់ឯង ដូច​ឃើញ​ជាក់ស្ដែង នេះ​មិនមែន​អួត លទ្ធផល​បោះឆ្នោត គ្មាន​គូ​ប្រកួត អញ​ឈ្នះ​រហូត ព្រោះ​សុទ្ធ​គ្នា​អញ។

លេខ​មួយ​ម្នាក់ឯង កុំ​មក​ប្រជែង ណា​អាសម្លាញ់ បើសិន​អញ​ឈ្នះ អញ​មិន​ទោម្និញ តែបើ​ដឹង​ចាញ់ ត្រូវ​កំចាត់​មុន

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

នេះជាស្រុករំដួលណាបាទ មិនមែនស្រុករំចង់ទេ!កុំចង់សាកណាបាទ!

Feb 27, 2018 01:36 AM

គេហទំព័រ​ទាំងមូល