សង្គម​ស៊ីវិល​ថា​ពលរដ្ឋ​ខ្លះ​បាក់​ទឹក​ចិត្ត​លែង​ខ្វាយខ្វល់​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត

ដោយ ម៉ៅ សុធានី
2017-12-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​មណ្ឌល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
ពលរដ្ឋ​ទៅ​ពិនិត្យ​ឈ្មោះ​បោះឆ្នោត​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​នា​មណ្ឌល​ស្ទឹងមានជ័យ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៧។ RFA/Sorn Chanratha
RFA/Sorn Chanratha

សង្គម​ស៊ីវិល​ធ្វើការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា អះអាង​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ មក​ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ មាន​ចំនួន​តិចតួច​បំផុត។ សង្គម​ស៊ីវិល​បារម្ភ​ថា ពលរដ្ឋ​ខ្លះ​បាក់​ទឹកចិត្ត​លែង​ខ្វាយខ្វល់​នឹង​ការ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី ឲ្យ​ដឹង​ថា ពលរដ្ឋ​ដែល​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​ដែល​ច្រើន​បំផុត​មាន​តែ ៤ ទៅ ៥​នាក់​ប៉ុណ្ណោះ ខណៈ​ដែល​ឃុំ​សង្កាត់​ខ្លះ​ទៀត​មាន​ពលរដ្ឋ​តែ​ម្នាក់ ឬ ២​នាក់ ឬ​កន្លែង​ខ្លះ​ស្ទើរ​តែ​គ្មាន​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត​តែម្ដង៖ «»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​ថា គ.ជ.ប កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​សម្រាប់​អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​រដ្ឋ​សភា អាណត្តិ​ទី​៦ នៅ​ឆ្នាំ​២០១៨។ គ.ជ.ប បាន​ទុក​ពេល ១០​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​២៤ ដើម្បី​ឲ្យ​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង និង​បញ្ជី​ឈ្មោះ​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់ ដែល​ពលរដ្ឋ​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ពលរដ្ឋ​ម្ចាស់​ឆ្នោត​ក៏​អាច​មើល​ឈ្មោះ​នៅ​តាម​គេហទំព័រ​ឈ្មោះ Voterlist.org.kh បាន​ដែរ ជំនួស​ឲ្យ​ការ​ទៅ​ពិនិត្យ​ដោយ​ផ្ទាល់​នៅ​តាម​ឃុំ​សង្កាត់។ ប្រធាន​អង្គការ​និចហ្វិក លោក សម គន្ធាមី យល់​ថា ការ​បង្កើត​ឲ្យ​ពលរដ្ឋ​អាច​មើល​បាន​តាម​គេហទំព័រ​នេះ ក៏​អាច​ជា​មធ្យោបាយ​មួយ​ដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅ​តាម​ឃុំ​សង្កាត់ ថយ​ចុះ​ដែរ។ លោក សម គន្ធាមី បន្ត​ថា ក្រៅ​ពី​អ្នក​បាក់​ទឹកចិត្ត​លែង​ខ្វាយខ្វល់​នឹង​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត ពលរដ្ឋ​ខ្លះ​ទៀត មិន​បាន​ដឹង​ទាល់តែសោះ​អំពី​ព័ត៌មាន​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត។

កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា គ.ជ.ប បាន​បង្ហាញ​របាយការណ៍​បឋម​មួយ​ស្ដីពី​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា មាន​ជាង ៥​សែន ២​ម៉ឺន ៤​ពាន់​នាក់ គិត​ជា​ភាគរយ​បាន​ជាង ៣២% ដែល គ.ជ.ប ព្យាករ​កន្លង​មក​ថា ពលរដ្ឋ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧ ប្រមាណ ១,៦​លាន​នាក់។ កត្តា​ដែល​ពលរដ្ឋ​ជាង ៦៨% ស្មើ​នឹង​ជាង ១​លាន​នាក់ បាត់បង់​សិទ្ធិ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ ឆ្នាំ​២០១៨ សង្គម​ស៊ីវិល​ធ្វើ​ការ​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​សន្និដ្ឋាន​ថា ដោយសារ​ភាគ​ច្រើន​គឺ​ពលករ​ចំណាក​ស្រុក​មិន​បាន​វិល​មក​ចុះ​ឈ្មោះ​នៅ​ស្រប​ពេល​នយោបាយ​កម្ពុជា កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ។

អគ្គលេខាធិការ​រង គ.ជ.ប លោក សោម សូរីដា ប្រាប់​អាស៊ីសេរី ថា គ.ជ.ប មិន​មាន​ទិន្នន័យ​ថា មាន​ពលរដ្ឋ​ប៉ុន្មាន​នាក់ ឬ​ប៉ុន្មាន​ភាគរយ​បាន​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤ ធ្នូ មក​នោះ​ទេ ប៉ុន្តែ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ ៣​ថ្ងៃ​មក​នេះ គឺ​ខុសប្លែក​ពី​ឆ្នាំ​មុនៗ ដោយសារ គ.ជ.ប មិន​ទាន់​ទទួល​បាន​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​គណបក្ស​នយោបាយ​នោះ​ទេ។ លោក សោម សូរីដា អះអាង​ថា កង្វល់​របស់​ពលរដ្ឋ ឬ​សង្គម​ស៊ីវិល ដែល​យល់​ថា ពលរដ្ឋ​មាន​ចំនួន​តិចតួច​បំផុត​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត មិន​មែន​ជា​កិច្ចការ​របស់ គ..ជប នោះ​ទេ។ លោក​ថា គ.ជ.ប ការ​ចូលរួម ឬ​មិន​ចូល​រួម​របស់​ពលរដ្ឋ​​គឺ​ជា​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ឯ គ.ជ.ប គឺ​ជា​ស្ថាប័ន​ឯករាជ្យ ធ្វើ​កិច្ចការ​ដែល​ច្បាប់​បាន​ចែង​តែប៉ុណ្ណោះ៖ «»។

​តែ​យ៉ាង​ណា អគ្គលេខាធិការ​រង គ.ជ.ប រូប​នេះ អំពាវនាវ​ឲ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ចូលរួម​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលាយ។

អ្នក​លក់ដូរ​នៅ​ក្រុង​ភ្នំពេញ ម្នាក់ កញ្ញា ខាត់ ឆវី ឲ្យ​ដឹង​ថា កញ្ញា​មិន​ទៅ​ពិនិត្យ​មើល​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នោះ​ទេ ដោយ​រង់ចាំ​ថ្ងៃ​បោះឆ្នោត​ទើប​សម្រេច​ចិត្ត​ទៅ​ស្រុក​កំណើត​ដើម្បី​បោះ​ឆ្នោត។ ប៉ុន្តែ​កញ្ញា​អះអាង​ថា កញ្ញា​នៅ​តែ​រង់ចាំ​អ៊ុត​មើល​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ប្រសិនបើ​ដល់​ថ្ងៃ​បោះឆ្នោត គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ចូលរួម​ប្រកួត​នោះ​ទេ កញ្ញា​នឹង​មិន​ទៅ​បោះឆ្នោត​ដាច់​ខាត៖ «»។

​សង្គម​ស៊ីវិល​ឃ្លាំមើល​កិច្ចការ​បោះឆ្នោត​បារម្ភ​ថា ប្រសិនបើ​ហួស​ថ្ងៃ​កំណត់​របស់ គ.ជ.ប បិទ​ផ្សាយ​បញ្ជី​ឈ្មោះ និង​អនុញ្ញាត​ឲ្យ​ប្ដឹង​ពលរដ្ឋ​ដែល​ខុស​ឈ្មោះ ខុស​ទិន្នន័យ និង​ពលរដ្ឋ​ដែល​បាត់​ឈ្មោះ​នឹង​គ្មាន​សិទ្ធិ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

កាលណា​​មានសន្លឹក​ឆ្នោត​បាន​ការ តិច​ជាង​ ពាក់កណ្ដាល​នៃ​ចំនួនអ្នកទៅ​បោះឆ្នោត​ បានសេចក្ដីថាការបោះ​ឆ្នោត​បរាជ័យ គ្មាន​តំណាង​រាស្រ្ដ​ណា​អាច​​ទទួ​ល​បាន​សម្លេង​គាំទ្រ​គ្រប់ គ្រាន់​ក្លាយ​ជាតំណាង​រាស្រ្ដ​បាន​ឡើយ ។ ការគូស​ខ្វែងចោល ការសសេរ​ឈ្មោះ​គណបក្ស​ដែលប្រជាជនស្រឡាញ់​បន្ថែម​ ដែល​​គ្មាននៅលើ​សន្លឹក​ឆ្នោត​ ការ​គូរ​រូប​ ស្លាកសញ្ញាគណបក្ស​ សង្រ្គោះជាតិ​សញ្ញា​ព្រះ​អាទិត្យ​ជាជំនួស​វិញ​ នោះ​បាន​សេចក្ដី​ថា​សន្លឹក​ឆ្នោត​ទាំង​នោះ ក្លាយ​ទៅ​ជា​សន្លឹកបោះប្រជាមតិ​របស់​ប្រជាពល​រដ្ឋ​ខ្មែរ​! គ.ជ.ប​ មិន​អាច​បក​ស្រាយ​ថា​ ប្រជាពល​រដ្ឋ​​មិន​យល់​ពី​ និតិវីធី​បោះ​ឆ្នោត​ហើយ សរសេរ​ឬ​គូស​គ្មាន​ចេតនា​បោះ​ប្រជាមតិ​ មិន​អាច​ចោទ​ជាតិ​ខ្មែរ​ថា​បំផ្លាញ​សន្លឹក​ឆ្នោត​ បាន​ជាដាច់​ខាត​ ។ នោះ​ជា​សិទ្ធិ​ អំណាច​បញ្ចេញ​មតិ​របស់​ប្រជាជនតាម​លិទ្ធិ​ប្រជាធិបតេយ្យ ។ យើង​នឹង​ធ្វើ​បែប​នេះ​ បើ​សិន​​ជា​ស្ថាន​ភាព​នយោបាយ​វា​ពិត​ជា​បង្ខំ​ទៅ​​ដល់​ចំណុច​នោះ​មែន ។ ដើម្បី​ស្រោច​ស្រង់​ប្រជាជាតិ​ខ្មែរ​ គឺ​យើង​ត្រៀម​ចិត្ត​​លះ​បង់​គ្រប់​បែប​យ៉ាង​​ រួបរួម​ជាតិ​តែ​មួួយ​ក្រោម​ គណ​បក្ស​សង្រ្គោះ​ជាតិ​តែ​មួយ​!

Dec 16, 2017 10:54 PM

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

សុំ​ពិចារណាមតិយល់ឃើញ​របស់​ខ្ញុំ​ដូច​ត​ទៅ​នេះ​៖ ​របប​លោក​ហ៊ុន​សែន​​នឹង​​ប្រើ​ការ​ចូល​រួម​​បោះ​ឆ្នោតរបស់​ប្រជាជន​ដែល​គាំទ្រ​បក្ស​របស់​គាត់ ​រួម​ទាំង​ប្រជា​ជន​យួន​ជិត​​​២លាននាក់ រាប់តែ​ជាតិយួន​​​មាន​អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​មាន​សិទ្ធិ​​​បោះ​ឆ្នោត ​​មក​បិទ​បាំង​ការ​ឈ្នះ​របស់​លោក​ហ៊ុនសែន​​នា​ឆ្នាំ​ក្រោយ​ ​ដោយ​មាន​ចិន​យួន រុស្ស៊ី ជាអ្នក​អង្គេត​ការ​អន្ដរជាតិ ជា​ឡប់ឡែ​ ។ សូម​​កត់​សំគាល់​ថា​​​ចារកម្ម​យួនបង្កប់​ក្នុង​រដ្ឋាភិបាល​លោក​ហ៊ុន​សែន​​បាន​អនុវត្តន៍​​ផែន​ការ​​រម្លាយ​គណ​បក្ស​ប្រឆាំង​​​យ៉ាង​ប្រញាប់​ក្រោយ​​ពី​​បាន​ឃើញ​លទ្ធផល​ការ​បោះ​ឆ្នោត​​ឃុំ​សង្កាត់ដែល​បក្ស​សង្រ្គោះ​ជាតិ​ឈ្នះ​​បាន​ន​សម្លេង​ជាង​៣លាន​​នាក់​ជា​សម្លេង​​ជាតិ​ខ្មែរ​ពិត​ប្រាកដ​ ។ ផែន​ការ​យួន​គឺ​​នឹង​ធ្វើឲ្យ​អ្នកមាន​សិទ្ធិ​បោះ​ឆ្នោត​ជាង​៣​លាន​នាក់​​ដែល​​គាំទ្រ​បក្ស​សង្រ្គោះ​​ជាតិ បោះ​បង់​ចោល​​ឧកាស​ទៅបោះឆ្នោត ព្រម​គ្នា​និង​​​ការ​រំលាយ​​បក្ស​សង្រ្គោះជាតិ​ តែម្ដង​ ហើយ​ពួក​​វារៀបចំ​យក​ប្រជាពលរដ្ឋ​ប្រហែល​​៥លាន​នាក់​ប៉ុណ្ណោះ​ ដែល​ពួក​គេ​ទុក​ចិត្ត ៩០%ថា​​នឹង​​បោះ​ឆ្នោត​គាំ​ទ្រ​​លោក​ហ៊ុន​សែន​​​បក្ស​ប្រជាជន​​ឲ្យ​ទៅ​​បោះ​ឆ្នោត​... សុខ​ឥសាន​​បាន​​និយាយ​​ហើយ​ថា​ សម្លេង​​ប្រជាជនតែ​៥០% ចូលរួម​​បោះឆ្នោត​វា​គ្រប់​បរិបូណ៌​សម្រាប់​បក្ស​ប្រជាជនហើយ ប្រទេស​ផ្សេងៗ​​​គាត់ថា​ក៏​វា​អី​ចឹង​​ដែរ! បើ​យើង​មិន​យល់​​ពីល្បិចកល​នេះ​ទេ​ដល់​ពេល​​នោះយើង​ពិបាក​​រក​​វិធី​សង្រ្គោះ​​ជាតិយើង​បាន​ណាស់​​... សុំ​ទៅ​បោះឆ្នោត​​ឲ្យ​គណបក្ស​សង្រ្គោះជាតិ ​ទោះ​បី​ជា​គ្មាន​ឈ្មោះ​បក្ស​សង្រ្គោះ​ជាតិ​នៅ​លើ​សន្លឹក​ឆ្នោត​ក៏​ដោយ​ ក៏​យើងអាច​​បោះ​ប្រជាមតិ​ឲ្យ​សង្រ្គោះ​ជាតិ​បាន​ដែរ​ គឺ​សរសេរឈ្មោះ ឬ​គូរ​ រូបសញ្ញា​ព្រះ​អាទិត្យ​​លើ​សន្លឹកឆ្នោត​​ ឲ្យ​បាន​គ្រប់​ៗ​គ្នា ។ ជយោ​ជាតិ​ខ្មែរ​! ទី​បំផុត​ខ្មែរនិង​ខ្មែរ​រួបរួម​គ្នា​ទឹក​ដី ខ្មែរ​ រីក!

Dec 16, 2017 11:35 AM

ភ​វរ្ម័ន

ពី បាវិត​ ស្វាយ​រៀង​

ដរាបណានៅមានការបោះឆ្នោតឆ្នាំ២០១៨សុំជនរួមជាតិសរសេរឈ្មោះ​គណបក្ស​សង្រ្គោះ​​ជាតិលើសន្លឹកឆ្នោត!បើលោក​អ្នក​មិន​ចេះ​សរសេរ​អក្សរ​សុំគូរ​រូបព្រះអាទិត្យ​ជា​ដំណាង​​ដើម្បិបោះប្រជាមតិជូនបក្ស​​សង្រ្គោះ​ជាតិ​! យើងរួម​សាមគ្គី​ជាតិខ្មែរ​ប្រែ​ក្លាយ​​ការ​​បោះ​ឆ្នោត ឲ្យ​ទៅ​ជា​​​ការបោះឆ្នោត​ប្រជាមតិ ជ្រើស​យក​គណ​បក្ស​សង្រ្គោះ​ជាតិ! ខ្ញុំ​ជឿ​ថា​​ការធ្វើបែប​នេះយើង​អាចបញេ្ចញមតិ​ផ្លាស់ប្ដូរ​របប​លោក​ហ៊ុន​សែន​​បាន​ យ៉ាង​ប្រាកដ! សុំ​ចាំ​ថា​យើង​ប្រែ​ក្លាយ​​សន្លឹក​ឆ្នោតជា​ការ​​បោះ​ប្រជា​មតិ​ឲ្យ​​បក្ស​សង្រ្គោះ​ជាតិ បញ្ជាក់​ការ​ចង់​ផ្លាស់​​ប្ដូរ​​​គណបក្ស​ប្រជាជន លោក​ហ៊ុន​សែន​ពី​អំណាច​​កាលណា​​មានសន្លឹក​ឆ្នោត​​បាន​ការ តិច​ជាង​ ពាក់កណ្ដាល​នៃ​ចំនួនអ្នកទៅ​បោះឆ្នោត​ បាន​សេច​ក្ដី​ថា​ការ​បោះ​ឆ្នោត​បរាជ័យ គ្មាន​តំណាង​រាស្រ្ដ​ណា​អាច​​ទទួ​ល​បាន​សម្លេង​គាំទ្រ​គ្រប់ គ្រាន់​ក្លាយ​ជាតំណាង​រាស្រ្ដ​បាន​ឡើយ ។ ការគូស​ខ្វែងចោល ការសសេរ​ឈ្មោះ​គណបក្ស​ដែល​ប្រជាជន​ស្រឡាញ់​​​គ្មាននៅលើ​សន្លឹក​ឆ្នោត​ ការ​គូរ​រូប​ ស្លាកសញ្ញាគណបក្ស​ ឧទាហរណ៍​ សញ្ញា​ព្រះ​អាទិត្យ នោះ​បាន​សេចក្ដី​ថា​សន្លឹក​ឆ្នោត​ទាំង​នោះ ក្លាយ​ទៅ​ជា​សន្លឹកបោះប្រជាមតិ​របស់​ប្រជាជន គ.ជ.ប​ មិន​អាច​​បក​ស្រាយ​ថា​ ប្រជាជន​មិន​យល់​ពី​ និតិវីធី​បោះ​ឆ្នោត​ហើយ គូស​ច្រឡំ មិន​អាច​ចោទ​ប្រជាជនថា​បំផ្លាញ​សន្លឹក​ឆ្នោត​ ជាដាច់​ខាត​ ។ នោះ​​ជា​សិទ្ធិ​ អំណាច​បញ្ចេញ​មតិ​របស់​ប្រជាជនតាម​លិទ្ធិ​ប្រជា​ធិប​តេយ្យ ។

Dec 16, 2017 11:09 AM

គេហទំព័រ​ទាំងមូល