អ្នក​បោះ​សំរាម​ចោល​តាម​ទី​សាធារណៈ​នឹង​ត្រូវ​ផាក​ពិន័យ

សាលា​រាជធានី​ភ្នំពេញ នឹង​ផាក​ពិន័យ​ដល់​ពលរដ្ឋ​ណា​ដែល​បោះ​សំរាម​ចោល​តាម​ទី​សាធារណៈ​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។
ដោយ ឱម ឧត្ដម
2010-03-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១០​នេះ បាន​ឲ្យ​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ នឹង​ផាក​ពិន័យ​ចំពោះ​ប្រជាពលរដ្ឋ​ណា​ដែល​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់​តាម​ទី​សាធារណៈ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១០ ត​ទៅ។

នៅ​ក្នុង​សេចក្ដាំ​ជូន​ដំណឹង​ដដែល​បាន​ឲ្យ​ដឹង​ថា ការ​ផាក​ពិន័យ​នេះ គឺ​ដោយសារ​តែ​កន្លង​មក​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​ទៅ​ដើរ​លេង​តាម​សួន​កម្សាន្ត និង​ទី​សាធារណៈ​មួយ​ចំនួន​បាន​បោះ​ចោល​សំរាម​ពាស​វាល​ពាស​កាល។ ចំពោះ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​នៅ​តាម​ផ្ទះ​ក៏​បោះ​ចោល​សំរាម​គ្មាន​សណ្ដាប់​ធ្នាប់​ផង​ដែរ។

ការ​បោះ​ចោល​សំរាម​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​នេះ បាន​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព​និង​ប៉ះពាល់​ដល់​បរិស្ថាន​របស់​រាជធានី​ភ្នំពេញ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

MUST BE THAT

Apr 04, 2010 04:13 PM

គេហទំព័រ​ទាំងមូល