ពលរដ្ឋនិងសង្គមស៊ីវិលចូលរួមពិធីបុណ្យខួប១ឆ្នាំនៃការបាញ់សម្លាប់បណ្ឌិត កែម ឡី
2017.07.09
ប្រជាពលរដ្ឋ ក្រុមអង្គការសង្គមស៊ីវិល បក្សនយោបាយ សហគមន៍មានជម្លោះដីធ្លីតំបន់បឹងកក់ និងអ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី នាំគ្នាទៅគោរពវិញ្ញាណក្ខន្ធ និងចូលរួមបុណ្យគម្រប់ខួបមួយឆ្នាំនៃឃាតកម្មលើលោកជាហូរហែនៅស្រុកកំណើតរបស់បណ្ឌិត កែម ឡី ចាប់ពីព្រឹកថ្ងៃទី៩ កក្កដា។
ពិធីបុណ្យខួប ១ឆ្នាំ នឹងត្រូវចាប់ផ្ដើមនៅម៉ោង ២រសៀល ថ្ងៃអាទិត្យ ទី៩ និងបញ្ចប់នៅថ្ងៃទី១០ ខែកក្កដា នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។ ក្រុមគ្រួសារ នឹងនិមន្តព្រះសង្ឃ ៥១អង្គ ជាតំណាងឲ្យអាយុរបស់លោកបណ្ឌិត កែម ឡី គិតត្រឹមឆ្នាំ២០១៧ នេះ។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងហាងលក់ទំនិញស្ដារម៉ាត (Star Mart) ក្នុងបរិវេណស្ថានីយប្រេងឥន្ធនៈកាល់តិច (Caltex) ស្តុបបូកគោ រាជធានីភ្នំពេញ។
សូមស្ដាប់ព័ត៌មានពិស្ដារ៖