ស្លាប់​១១​នាក់​និង​របួស​៤​នាក់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤​ក្នុង​ខេត្ត​កំពង់ស្ពឺ

ដោយ យន់ សាមៀន
2019.06.08
គ្រោះថ្នាក់ ស្លាប់ ១១នាក់ ៦២២ ទិដ្ឋភាព​គ្រោះថ្នាក់ចរាចរណ៍​រវាង​រថយន្ត និង​រថយន្ត​ លើ​ផ្លូវ​ជាតិ​លេខ៤ នៅ​ខេត្ត​កំពង់ស្ពី ដែល​បណ្ដាល​ឱ្យ​មនុស្ស ១១នាក់​ស្លាប់ នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ​២០១៩។
រូប​គេហទំព័រ​អគ្គស្នងការនគរបាលជាតិ

មនុស្ស​ស្លាប់ ១១​នាក់ និង​របួស​៤​នាក់​ក្នុង​ករណី​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ជាតិ​លេខ​៤ ក្នុង​ខេត្ត​កំពង់ស្ពឺ។ របាយការណ៍​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ​បង្ហាញ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី រថយន្ត ៣​គ្រឿង​បុក​គ្នា ក្នុង​នោះ​បណ្ដាល​ឱ្យ​រថយន្ត​២​គ្រឿង​ឆេះ ក្នុង​ចំណុច​កើតហេតុ នៅ​គីឡូម៉ែត្រ​លេខ​៨៥-៨៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នា​ព្រលប់​ថ្ងៃ​ទី​៨ ខែ​មិថុនា។

គេហទំព័រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ចុះផ្សាយ​ដោយ​ស្រង់​សម្ដី​ស្នងការ​រង​នគរបាល​ខេត្ត កំពង់ស្ពឺ លោក តាប់ លន ឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ បង្ក​ឡើង​ដោយ​រថយន្ត​ហាយឡែនឌ័រ HIGHLANDER បើក​ពី​កើត​ទៅ​លិច គឺ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ បាន​វ៉ា​ជែង​គ្នា​ស្រាប់តែ​ជ្រុល​ទៅ​បុក រថយន្ត​ទេសចរណ៍ ២៤​កៅអី មួយ​គ្រឿង​របស់​ក្រុមហ៊ុន​វិរៈប៊ុនថាំ ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា រួច​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​តែម្ដង។

ស្នងការ​រង​នគរបាល​ខេត្ត​កំពង់ស្ពឺ​ដដែល​ឱ្យ​ដឹង​ទៀត​ថា មនុស្ស​ក្នុង​ក្នុង​រថយន្ត​ហាយឡែនឌ័រ​ស្លាប់​៦​នាក់ និង​ខាង​រថយន្តក្រុង​ស្លាប់ ៥​នាក់។ ក្រោយ​គ្រោះថ្នាក់ សមត្ថកិច្ច​បាន​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ និង​សម្រួល​ចរាចរណ៍​នៅ​កន្លែង​កើតហេតុ ចំណែក​សាកសព​សមត្ថកិច្ច​កំពុង​ស្វែងរក​ក្រុម​គ្រួសារ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។