គ្រោះថ្នាក់​ចរាចរណ៍​បាន​សម្លាប់​មនុស្ស​ជិត​ ១៧នាក់​នៅ​ថ្ងៃ​ទី​១ នៃ​បុណ្យ​ចូល​ឆ្នាំ

ដោយ ហេង រស្មី
2019-04-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដែល​អភិបាលរង​ខេត្ត​ប៉ៃលិន និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៨។
រថយន្ត​ដែល​អភិបាលរង​ខេត្ត​ប៉ៃលិន និង​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃទី២១ ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of Police

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ គឹម ខឿន​ ប្រាប់​អាស៊ី​សេរី​ កាល​ពី​យប់​ថ្ងៃ​ទី១៤ មេសា ថា​ នៅ​ថ្ងៃ​ទី១ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ២០១៩​ មាន​មនុស្ស ១៧នាក់​ស្លាប់​ និង​ចំនួន ៤៧នាក់​ផ្សេង​ទៀត​រង​របួស​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍។

លោក​បញ្ជាក់​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​មាន​ឡើង​ដោយ​សារ​តែ​ការ​បើក​បរ​ក្នុង​ស្ថានភាព​ស្រវឹង បើកបរ​ធ្វេសប្រហែស និង​ការ​បើក​បរ​ហួស​ល្បឿន​កំណត់។ លោក​មាន​ប្រសាសន៍​ថា នៅ​ថ្ងៃ​ទី​មួយ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ក្រៅ​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក៏​មាន​គ្រោះ​អគ្គីភ័យ​បាន​កើត​ឡើង​ដែរ​ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​មួយ​ខ្នង​ និង​រោង​សិប្បកម្ម ១។ លោក​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ និង​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​តែ​ពុំ​បណ្ដាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ដោយសារ​គ្រោះ​អគ្គីភ័យ​នោះ​ទេ។

ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ ចាប់​ផ្ដើម​ពី​ចាប់​នៅ​ថ្ងៃ​ទី១៤ មេសា ហើយ​នឹង​បញ្ចប់​ថ្ងៃ​ទី១៦ ខែ​មេសា ឆ្នាំ២០១៩។

នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់​ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បង្ហាញ​ថា រយៈ​ពេល ១៨ថ្ងៃ គិត​ពី​ថ្ងៃ​ទី១ ដល់​ថ្ងៃ​ទី១៨ មេសា គឺ​មុន និង​ក្រោយ​ចូល​ឆ្នាំ​ខ្មែរ កាល​ពី​ឆ្នាំ២០១៨​ មាន​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ២១៨ករណី។ ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​ចំនួន ១១៨នាក់ និង​របួស​ចំនួន ៣៤៣នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល