បុរស​២​នាក់​ស្លាប់​ដោយ​បាក់​ដី​​​​រណ្ដៅ​ជីក​ត្បូងនៅ​រតនគិរី

ដោយ​ សុ ជីវី
2017.08.26
រូង​ជីក​រ៉ែ​មាស​ខេត្ត​រតនគិរី ៦២០ កន្លែង​ធ្វើ​អាជីវកម្ម​ជីក​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម នៅ​ចម្ការ​តាប៉ាន ភូមិ​កាទៀង ឃុំ​ល្បាំងពីរ ស្រុក​លំផាត់ ខេត្ត​រតនគីរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Ratha Visal

កម្មករ​ជីកត្បូង ២​នាក់​ស្លាប់ ដោយ​បាក់​ដី​សង្កត់​នៅ​ក្នុង​រណ្ដៅ​ជម្រៅ​ជាង ២០​ម៉ែត្រ នៅ​ខេត្ត​រតនគិរី។

ព័ត៌មាន​ពី​គេហទំព័រ​នគរបាល​ជាតិ នៅ​ថ្ងៃ​ទី​២៦ ខែ​សីហា អោយ​ដឹង​ថា បុរស​ជា​កម្មករ​ត្បូង ២​នាក់​បាន​ស្លាប់​ភ្លាមៗ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​សីហា នៅ​ពេល​បាក់​រណ្ដៅ​ជីក​ត្បូង។

ហេតុការណ៍​នោះ​កើត​ឡើង​នៅ​ពេល​បុរស​ទាំង ២​នាក់ ចុះ​ទៅ​រុករក​ត្បូង​នៅ​ក្នុង​រណ្ដៅ​ជីក​ត្បូង ដែល​មាន​ជម្រៅ​ជាង ២០​ម៉ែត្រ ស្ថិត​នៅ​ក្នុង​ភូមិ​ចាងរ៉ា ឃុំ​បាតាង ស្រុក​លំផាត់ ខេត្ត​រតនគិរី។

គេហទំព័រ​នគរបាល​ជាតិ បាន​ស្រង់​សម្ដី​ប្រភព​ជា​មន្ត្រី​នគរបាល​នៅ​ក្នុង​ស្រុក​លំផាត់ មក​សរសេរ​ថា បុរស​ទាំង ២​នាក់​មាន​លំនៅឋាន​នៅ​ក្នុង​ភូមិ​កាណាង ឃុំ​កាឡែង ក្នុង​នោះ​មាន​ឈ្មោះ ធើង រិទ្ធ និង ញឹម ធើង ពួកគេ​ជា​ជនជាតិ​ដើម​ភាគ​តិច​ទំពួន។

ករណី​នេះ មន្ត្រី​នគរបាល​ពន្យល់​ថា ពួកគេ​ពិត​ជា​ស្លាប់​ដោយ​ដី​បាក់​សង្កត់ ដោយសារ​ពួកគេ​ចុះ​ទៅ​ជ្រៅ​គឺ​នៅ​ក្នុង​ជម្រៅ​ជាង ២០​ម៉ែត្រ ស្រប​ពេល​រដូវ​វស្សា តែង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​អោយ​ដី​ងាយ​នឹង​បាក់​ដោយ​ទឹក​ច្រោះ។

សព​បុរស​ទាំង​២ ត្រូវ​អាជ្ញាធរ​ប្រគល់​អោយ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។