ជនសង្ស័យ​៣​នាក់​ត្រូវ​ឃាត់​ខ្លួន​នៅ​សៀមរាប​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់​តាម​ហ្វេសប៊ុក

ដោយ អាស៊ីសេរី
2019-06-08
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ចុះផ្សាយ​ថ្ងៃ​ទី៨ ខែ​មិថុនា ២០១៩ ទាក់ទង​នឹង​ការ​ជួញដូរ​អាវុធ​ខុសច្បាប់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។
ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ ចុះផ្សាយ​ថ្ងៃ​ទី៨ ខែ​មិថុនា ២០១៩ ទាក់ទង​នឹង​ការ​ជួញដូរ​អាវុធ​ខុសច្បាប់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។
Printscreen

សមត្ថកិច្ច​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជនសង្ស័យ ៣​នាក់ ទាក់ទង​នឹង​ការ​ជួញដូរ​អាវុធ​ខុសច្បាប់​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។ ទំព័រ​ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​ចុះផ្សាយ​ថ្ងៃ​ទី៨ ខែ​មិថុនា ឱ្យ​ដឹង​ថា ការ​បង្ក្រាប​នេះ មានការ​ចូលរួម​ពី នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ខេត្ត​សៀមរាប និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង ខេត្ត​សៀមរាប​ដែល​បាន​ឆ្មក់​ចាប់ខ្លួន​ជនសង្ស័យ​កាលពី​ថ្ងៃ​ទី​៥ ខែ​មិថុនា។ សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​តុលាការ។

ហ្វេសប៊ុក​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ឱ្យ​ដឹង​ថា ផ្អែក​តាម​ចម្លើយ របស់​ជនសង្ស័យ​ទាំង​បី​នាក់ បាន​ឆ្លើយ​សារភាព​ថា ពិតជា​បាន​នាំចូល នាំ​ចេញ និង​កែ​ឆ្នៃ ជួញដូរ​អាវុធ​ខុសច្បាប់ ប្រភេទ​អាវុធ​ខ្លី​ប្រើ​ហ្គាស និង​អាវុធ​ប្រើ​ខ្យល់​មួយ​ចំនួន យក​ទៅ​លក់ តាម​បណ្ដា​ខេត្ត និង​រាជធានី​ភ្នំពេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល