កម្មករ​រោងចក្រ​៥១នាក់ រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កំពង់ស្ពឺ

ដោយ សេក បណ្ឌិត
2023.09.04

កម្មករ​រោងចក្រ​ចំនួន​៥១នាក់ រង​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​កម្មករ​រោងចក្រ ម៉ាក​ហ៊ីយ៉ាន់ដាយ(Hyundai) ២គ្រឿង​បុកគ្នា នៅ​ភូមិ​អន្លង់​ចំណារ ឃុំ​ចាន់សែន ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ស្ពឺ កាល​ពី​ល្ងាច​ម៉ោង៧ ថ្ងៃទី១ កញ្ញា។ ក្នុង​ចំណោម​កម្មករ ៥១នាក់​នោះ មាន​កម្មករ​ចំនួន ៩នាក់​រងរបួសធ្ងន់ និង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​កំពង់ស្ពឺ។

ក្រោយ​ពី​កើត​ហេតុ​រថយន្ត​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ចាន់សែន ដើម្បី​រង់ចាំ​ដំណើរ​ការ​នីតិវិធី​បន្ត នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ខ្មែរថាម (KHMERTIMES) នៅ​ថ្ងៃទី២ កញ្ញា។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង អភិបាល​ខេត្ត​កំពង់ស្ពឺ​លោក វ៉ី សំណាង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅថ្ងៃ​ទី២ កញ្ញា។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​នេះ តែង​កើត​ឡើងជា​ញឹកញាប់​ដោយ​មួយ​លើកៗ​តែង​បង្ក​ឱ្យ​មាន​អ្នក​ស្លាប់ និង​របួស​ជាច្រើន​នាក់។

កាល​ពី​ថ្ងៃទី៥ សីហា កន្លង​ទៅ​កម្មករ​រោងចក្រ​រង​របួស​ធ្ងន់ និង​ស្រាល​ចំនួន ៧៦​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​ នៅ​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ។

របាយការណ៍ របស់​ក្រុម​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត ឆ្នាំ​២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​បាន​កើត​ឡើង លើ​កម្មករ​និយោជិត​សរុប​ចំនួន ជាង​៥​ពាន់​នាក់ (.១៥៨ករណី​ដែល​មាន​ជនរងគ្រោះ​សរុប​ចំនួន​ជាង​៦​ពាន់ នាក់ (.០៥១ស្លាប់​ចំនួន ជាង​១​រយ​នាក់ (១៥៦របួសធ្ងន់​ជាង​១​ពាន់​នាក់ (.៦២៤និង​របួសស្រាល​ជាង ៤​ពាន់​នាក់ (.២៧១) ក្នុង​នោះ​គ្រោះ​ថ្នាក់​លើ​រថយន្ត​ដឹក​កម្មករ​និយោជិត មាន​ចំនួន ១៣​លើក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។