ពលរដ្ឋ​ខ្មែរ​៧៣​នាក់​ត្រូវ​នគរបាល​ថៃ​ចាប់ខ្លួន និង​ចោទ​ពី​បទ​ល្មើស​ផ្សេងៗ​គ្នា

ដោយ សុ ជីវី
2019-02-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ទាហាន​ឈុត​ខ្មៅ​ថៃ ចាប់​ពលរដ្ឋ​ខ្មែរ ៤​នាក់​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ មាន​ចម្ងាយ​ប្រមាណ ១២​គីឡូម៉ែត្រ​ពី​ព្រំដែន​ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។
ទាហាន​ឈុត​ខ្មៅ​ថៃ ចាប់​ពលរដ្ឋ​ខ្មែរ ៤​នាក់​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ក្នុង​ទឹក​ដី​ថៃ មាន​ចម្ងាយ​ប្រមាណ ១២​គីឡូម៉ែត្រ​ពី​ព្រំដែន​ឃុំ​តាតោក ស្រុក​សំឡូត ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី​២៦ សីហា ឆ្នាំ​២០១៦។
Photo provided

ប៉ូលិស​ថៃ ចាប់​ពលរដ្ឋ​ខ្មែរ ៧៣​នាក់ បន្ទាប់​ពី​ចុះ​ឆែកឆេរ​ទីតាំង​ចំនួន ២២០​កន្លែង នៅ​ក្នុង​ទីក្រុង​បាងកក និង​តាម​ខេត្ត​មួយ​ចំនួន កាលពី​ព្រឹក​ថ្ងៃ​ទី​សុក្រ ទី​១៥ ខែ​កុម្ភៈ។ ជនជាតិ​ខ្មែរ ៤​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ស្នាក់នៅ​ហួស​ទិដ្ឋាការ ៣៨​នាក់ ជាប់ចោទ​ពី​បទ​ចូល​ក្នុង​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ ហើយ ៣១​នាក់​ផ្សេងទៀត​ជាប់ចោទ​ពី​បទ​ប្រព្រឹត្ត​បទល្មើស។

អនុប្រធាន​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ថៃ លោក អ៊ិតធិពល អ៊ិតធីសានរ៉ុនណាឆៃ ( Itthipol Itthisarnronnachai) ប្រាប់​សារព័ត៌មាន​ថៃ​ថា អ្នក​ត្រូវ​ចាប់ខ្លួន នឹង​ត្រូវ​ប្រឈមមុខ​ច្បាប់ ដោយសារ​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ថៃ។ រដ្ឋាភិបាល​ថៃ​ប្រើប្រាស់​កម្លាំង​នគរបាល​ចម្រុះ មាន​នគរបាល​អន្តោប្រវេសន៍ នគរបាល​ទេសចរណ៍ និង​ភ្នាក់ងារ​សំងាត់​ផ្សេងទៀត​ក្នុង​យុទ្ធនាការ X Ray។ ប៉ូលិស​ទាំងនោះ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីក្រុង​បាងកក និង​នៅ​តាម​បណ្ដា​ខេត្ត​ទូទាំង​ប្រទេស។ ទីតាំង​ដែល​ចុះ​ត្រូវ​ឆែកឆេរ ភាគច្រើន​ធ្វើឡើង​នៅ​តាម​សាលារៀន ក្រុមហ៊ុន​ឯកជន ភោជនីយដ្ឋាន និង​ក្លឹប​កម្សាន្ត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល