ក្រសួង​ការបរទេស​រៀប​ចំ​កម្មវិធី​សំណួរ​ចម្លើយ​ពី​ចំណេះដឹង​អាស៊ាន​ដើម្បី​យក​រង្វាន់

ដោយ អ៊ុង សេរីវុទ្ធ
2015-07-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​និស្សិត​ខ្មែរ​ធ្វើ​បទ​បង្ហាញ​លទ្ធផល​បឋម​នៃ​ការងារ​ស្រាវជ្រាវ​របស់​ក្រុម​និស្សិត​ខ្មែរ-​ថៃ នៅ​ក្នុង​កម្មវិធី​គម្រោង​តាំង​ពិព័រណ៍ «តួនាទី​របស់​យុវជន​ក្នុង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​អាស៊ាន» នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រុម​និស្សិត​ខ្មែរ​ធ្វើ​បទ​បង្ហាញ​លទ្ធផល​បឋម​នៃ​ការងារ​ស្រាវជ្រាវ​របស់​ក្រុម​និស្សិត​ខ្មែរ-​ថៃ នៅ​ក្នុង​កម្មវិធី​គម្រោង​តាំង​ពិព័រណ៍ «តួនាទី​របស់​យុវជន​ក្នុង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​អាស៊ាន» នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Um Raingsy

ក្រសួង​ការបរទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​ឆ្លើយ​សំណួរ​យក​រង្វាន់ ទាក់ទង​នឹង​ចំណេះដឹង​ស្ដីពី​អាស៊ាន សម្រាប់​យុវជន​កម្ពុជា​ដែល​ជា​អ្នក​បន្ត​វេន​ក្នុង​ការ​អភិវឌ្ឍ​ជាតិ។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស លោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ កក្កដា ថា​កម្មវិធី​នេះ​ដើម្បី​ចូលរួម​លើក​ស្ទួយ​ការ​យល់​ដឹង​របស់​យុវជន​កម្ពុជា ទាក់ទង​និង​អាស៊ាន ខណៈ​ដែរ​ប្រទេស​អាស៊ាន​ទាំង​១០ នឹង​ត្រូវ​ប្រកាស​ជា​ផ្លូវការ​ជា​សហគមន៍​តែមួយ នៅ​ចុង​ឆ្នាំ​២០១៥​នេះ។

កម្មវិធី​សំណួរ​ចម្លើយ​នេះ នឹង​ផ្ដោត​សំខាន់​លើ​បញ្ហា​៣​ចំណុច ដែល​ជា​សសរ​ស្ដម្ភ​អាស៊ាន គឺ សហគមន៍​សន្តិសុខ​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សហគមន៍​សង្គម​វប្បធម៌ ក្នុង​នោះ​មាន​ការ​អប់រំ សិទ្ធិមនុស្ស ច្បាប់ កិច្ច​សហប្រតិបត្តិការ ដំណោះស្រាយ​ប្រឆាំង​នឹង​ឧក្រិដ្ឋ​ឆ្លងដែន គ្រឿងញៀន ការ​ជួញដូរ​មនុស្ស មហន្តរាយ​ធម្មជាតិ និង​ការ​ការពារ​ពលករ​អន្តោប្រវេសន៍​ជាដើម។

កម្មវិធី​នេះ នឹង​រៀបចំ​នៅ​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា ដោយ​ក្រសួង​អប់រំ​នឹង​ជ្រើស​រើស​តំណាង​សិស្ស​ឆ្នើម​ពី​វិទ្យាល័យ ចូល​រួម​ប្រកួត​ប្រជែង ដែល​មាន​វគ្គ​ជម្រុះ​បី​លើក នឹង​បញ្ចប់​នៅ​ចុង​ខែ​កក្កដា។

ចំពោះ​ជ័យ​លាភី​ដែល​ឈ្នះ​ក្នុង​កម្មវិធី​សំណួរ​ចម្លើយ​វគ្គ​ចុង​ក្រោយ​៦​នាក់ នឹង​ទទួល​បាន​​រង្វាន់​ជា​សាច់​ប្រាក់​ចន្លោះ​ពី​៤០០​ដុល្លារ ដល់​១.៥០០​ដុល្លារ ពី​ជ័យ​លាភី​លេខ​១ ដល់​លេខ​៦ ហើយ​អ្នក​ដែល​មិន​បាន​ជាប់ ក៏​នឹង​ទទួល​បាន​កង្ហារ​១​គ្រឿង​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល