មតិ​ទាំង​អស់​សម្រាប់​អត្ថបទ៖ អង្គការ​ចំនួន​៤​នឹង​សម្ពោធ​គម្រោង​អភិបាលកិច្ច​ល្អ​ដែល​គាំទ្រ​ដោយ​សហភាព​អឺរ៉ុប

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។







ម៉ាមី ពី ភ្នំពេញ :

សូមស្វាគមន៍គំរោងមួយនេះ ។ បើពិតជាមានគណនេយ្យភាពសង្គមមែននោះវាជារឿងប្រសើរ ។ ប្រសិនបើសង្គមស៊ីវិលយល់ច្បាស់នោះ អាជ្ញាធរដែនដីយល់ច្បាស់ នោះប្រជាជនពិតជាយល់និងហ៊ាន បញ្ចញមតិ ហើយវាពិតជារឿងល្អមួយដែលអ្នកផ្តល់សេវ៉ាយល់ថាខ្លួនគេមានកំហុស និងចេះកែប្រែ តែថាអ្នកទទួលសេវាហ៊ាននិយាយហ៊ានថាយ៉ាងណានោះ ម៉ាមីគិតថាវាពិតជាត្រូវចំណាយពេលយូបន្តិចហើយ ។ ភាគច្រើនលោកបញ្ចេញមតិពេលណាដែលគាត់បាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គាត់ តែបើផលប្រយោជន៍រួមវិញវាដូចជាលំបាកបន្តិចហើយ ។ ប្រសិនបើអាជ្ញាធរថ្នាក់ក្រោមជាតិចង់ឲ្យមានការផ្លាស់ប្តូរពិតមែននោះ វាជារឿងជោគជ័យ តែបើគាត់យល់ហើយគាត់នៅតែអនុវត្តឲ្យមានកំហុស តើបានគណេយ្យភាពសង្គមពីណាមក ។ ដូចជា ដាក់ឲ្យដេញថ្លៃរឿងអ្វីមួយ ធ្វើម៉េចធ្វើឲ្យមានតម្លាភាព បើមានតែក្រុមហ៊ុន១ ឫ២ ដេញថ្លៃ ប្រជាពលរដ្ឋអត់ចូលរួម នោះវាមិនបាត់តម្លាភាព ។ ក្តាខៀនពត៌មាននៅតាម ឃុំ/សង្កាត់ មានគេបិទឯកសារនានាឲ្យមើលដែរឫទេ? បើបិទតើដែលតាមដានមើលទេថា នរណាអ្នកមើល? ប្រអប់សំបុត្រគ្មានមួយសន្លឹកសោះ ។ វិស័យនានានៅថ្នាក់ក្រោមជាតិគួរតែមានយន្តការនិងទស្សនៈវិស័យបែបណាដែលត្រូវប្រជាជនថ្នាក់ក្រោមយល់ដឹងពីសកម្មភាពនិងការងាររបស់ខ្លួន ឧ៖ មន្ទីរបរិស្ថាន បរិស្ថានស្រុក ឃុំ/សង្កាត់ អប់រំប្រជាជនដូចម្តេចក្នុងការបោះចោលកាកសំណល់ទន់រឹងទៅលើទីលានសាធារណៈ ឃុំ/សង្កាត់អប់រំប្រជាជនយ៉ាងម៉េចពីការសាងសង់លំនៅស្ថានដែលពាក់ព័ន្ធចំណីរដីរបស់ផ្លូវ ឫប្រឡាយ កុំដល់ទៅគេសាងសង់ហើយ ហើយរស់នៅច្រើនឆ្នាំបានយើងទៅដេញគេនោះម៉ាមីយល់ថាវាមិនត្រូវទេ អជ្ញាធរមូលដ្ឋានត្រូវតែទទួលបានការសិក្សារៀនសូត្រ/ពីការបណ្តុះបណ្តាលឲ្យបានសមរម្យទើបអាចឆ្លើយតបទៅនឹងតម្រូវការនានាពីប្រជាជន ។ យ៉ាងណាម៉ាមី សារទរនេះជាគម្រោងមួយល្អសម្រាប់សង្គមកម្ពុជា។ អរគុណ

Sep 08, 2016 12:26 AM

    Reply to this comment

ត្រឡប់​ទៅ​អត្ថបទ​វិញ

គេហទំព័រ​ទាំងមូល