កម្ពុជា​រៀបចំ​ពិព័រណ៍​សៀវភៅ​ដើម្បី​លើក​ស្ទួយ​ការ​អាន

ដោយ អ៊ុង សេរីវុទ្ធ
2014.11.25
ពិព័រណ៍​សៀវភៅ​ ៦២០ លិខិត​ផ្សព្វផ្សាយ​ពិព័រណ៍​សៀវភៅ​កម្ពុជា។
Photo: Screen-shot

អង្គការ​សមាគម​ធ្វើ​ការ​ទាក់ទង​នឹង​ការ​លើក​ស្ទួយ​ការ​អាន នឹង​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា ឆ្នាំ ២០១៤ ដើម្បី​ជំរុញ​ការ​អាន​ឲ្យ​បាន​កាន់​តែ​ខ្លាំង និង​ជា​ប្រទីប​ទទួល​បាន​ចំណេះដឹង ការ​អភិវឌ្ឍ​ខ្លួន និង​លើក​ស្ទួយ​សង្គមជាតិ។

ការ​តាំង​ពិព័រណ៍​សៀវភៅ​កម្ពុជា ក្រោម​ប្រធាន​បទ "ខ្ញុំ​អាន យល់​ពី​ពិភពលោក" នឹង​រៀបចំ​នៅ​បណ្ណាល័យ​ជាតិ​កម្ពុជា ដែល​មាន​អាសយដ្ឋាន​ផ្លូវ​៩២ សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ រយៈពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ២៨ ដល់ ទី៣០ វិច្ឆិកា ២០១៤។

កម្មវិធី​តាំង​ពិព័រណ៍​រយៈពេល​៣​ថ្ងៃ​នេះ មាន​ការ​ដាក់​តាំង​សៀវភៅ​នានា​នៅ​កម្ពុជា បទ​បង្ហាញ​ពី​អក្សរសាស្ត្រ អក្សរសិល្ប៍​ខ្មែរ និង​អំណាន ព្រម​ទាំង​អាច​ទទួល​យក​បទ​ពិសោធន៍​ពី​អ្នក​និពន្ធ​ល្បីៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។