កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ទាប​ខ្លាំង​ផ្នែក​ទេពកោសល្យ​ក្នុង​វិស័យ​ការងារ

ដោយ ម៉ួង ណារ៉េត
2017-01-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របាយការណ៍​វាយ​តម្លៃ​នៃ​ភាព​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ពិភពលោក ឆ្នាំ​២០១៧។ Screenshot
របាយការណ៍​វាយ​តម្លៃ​នៃ​ភាព​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ពិភពលោក ឆ្នាំ​២០១៧។ Screenshot
Screenshot

ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស​ទាំង​១០ ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​ក្នុង​ចំណោម ១១៨​ប្រទេស ផ្នែក​សមត្ថភាព​ប្រកួត​ប្រជែង​ខាង​វិជ្ជាជីវៈ និង​ជំនាញ​បច្ចេកទេស​ក្នុង​វិស័យ​ការងារ​ក្នុង​ឆ្នាំ​២០១៧។

របាយការណ៍​វាយ​តម្លៃ​នៃ​ភាព​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ពិភពលោក ឆ្នាំ​២០១៧ បង្ហាញ​ថា ប្រទេស​ដែល​ធ្លាក់​បាត​តារាង​ទាំង​១០ នោះ គឺ​សុទ្ធតែ​ជា​ប្រទេស​ក្រីក្រ ដូចជា ប៉ាគីស្ថាន (Pakistan) បង់ក្លាដេស (Bangladesh) ហ្ស៊ីមបាវ៉េ (Zimbabwe) និង​កម្ពុជា ជាដើម។ ប្រទេស​ដែល​ជាប់​លេខ​១ គឺ​ប្រទេស​ស្វីស លេខ​២ ប្រទេស​សិង្ហបុរី។ ចំណែក​ប្រទេស​ថៃ ជាប់​លេខ​៧៣ និង​ប្រទេស​វៀតណាម ជាប់​លេខ​៨៦។ ការ​ផ្តល់​ចំណាត់​ថ្នាក់​ដូច​គ្នា​នេះ​ដែរ កាល​ពី​ឆ្នាំ​២០១៦ កម្ពុជា បាន​ជាប់​លេខ​៩៦ ក្នុង​ចំណោម ១០៩​ប្រទេស។

ចំណាត់​ថ្នាក់​នេះ ត្រូវ​បាន​វាយ​តម្លៃ​ដោយ​សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​ពិភពលោក អ៊ិនស៊ីដ (INSEAD) ក្នុង​របាយការណ៍​សន្ទស្សន៍​នៃ​ភាព​ប្រកួត​ប្រជែង​ផ្នែក​ទេពកោសល្យ​របស់​ពិភពលោក ឆ្នាំ​២០១៧ ដោយ​ផ្ដោត​លើ​ទេពកោសល្យ និង​បច្ចេកវិទ្យា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល