កម្ពុជា​ជាប់​ចំណាត់ថ្នាក់​បាត​តារាង​ដែល​មាន​អំពើពុករលួយ​អាក្រក់​ខ្លាំង

ដោយ ទីន ហ្សាការីយ៉ា
2018-02-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​វិភាគ​ទិន្នន័យ​នៃ​ការ​បោះឆ្នោត និង​វិធីសាស្ត្រ​សម្គាល់​មើល​ភាព​មិន​ប្រក្រតី​ដែល​អាច​កើត​មាន​ជា​យថាហេតុ​នៅ​ថ្ងៃ​បោះឆ្នោត នៅ​សណ្ឋាគារ​សាន់វ៉េ (SUNWAY) ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ការ​វិភាគ​ទិន្នន័យ​នៃ​ការ​បោះឆ្នោត និង​វិធីសាស្ត្រ​សម្គាល់​មើល​ភាព​មិន​ប្រក្រតី​ដែល​អាច​កើត​មាន​ជា​យថាហេតុ​នៅ​ថ្ងៃ​បោះឆ្នោត នៅ​សណ្ឋាគារ​សាន់វ៉េ (SUNWAY) ព្រឹក​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

អង្គការ​តម្លាភាព​ពិភពលោក​នៅ​ថ្ងៃ​ទី​២២ កុម្ភៈ នេះ បាន​ឲ្យ​ចំណាត់ថ្នាក់​កម្ពុជា​នៅ​បាត​តារាង​ជាប់​លេខ​ទី១៦១ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​លើ​ពិភពលោក ដែល​មាន​អំពើពុករលួយ​អាក្រក់​ខ្លាំង។ អំពើពុករលួយ​នៅ​កម្ពុជា​បណ្ដាល​មក​ពី​ប្រព័ន្ធ​ច្បាប់​មាន​ភាព​ទន់ខ្សោយ ខ្វះ​តម្លាភាព​ព័ត៌មាន​អំពី​ការ​ចំណូល​ចំណាយ​ថវិកាជាតិ ខ្វះ​តម្លាភាព​នៃ​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ មានការ​រឹតត្បិត​សេរីភាព​សារព័ត៌មាន និង​ការ​ធ្វើទុក្ខបុកម្នេញ​ដល់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាដើម។

អង្គការ​តម្លាភាព​អន្តរជាតិ​ឲ្យ​ដឹង​ថា ចំណាត់ថ្នាក់​របស់​ប្រទេស​កម្ពុជា មាន​ពិន្ទុ​អន់​ជាង​បណ្ដា​ប្រទេស​ទាំងឡាយ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ។ ប្រទេស​សិង្ហបុរី គឺជា​ប្រទេស​មួយ​បាន​ទទួល​ចំណាត់ថ្នាក់​ទី​៦ ដែល​ស្ថិតនៅ​លំដាប់​កំពូល​ក្នុងចំណោម​បណ្ដា​ប្រទេស​ដ៏ទៃ​ទៀត​លើ​ពិភពលោក។ រីឯ​កម្ពុជា​វិញ​មាន​ចំណាត់ថ្នាក់​អន់​ជាង​ប្រទេស គឺ​មីយ៉ាន់ម៉ា ឬ​ភូមា ឡាវ និង វៀតណាម​ទៅទៀត។

សូម​ស្ដាប់​បទ​សម្ភាសន៍​បន្ថែម​របស់​លោក ទីន ហ្សាការីយ៉ា និង​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លាភាព​កម្ពុជា ពី​ជុំវិញ​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដូច​តទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

ព័ត៌មាន (1)
Share

កូនកម្ពុជា

របប ស.ម ហ៑ុន សែន ល្បីខាង រំលោភសិទ្ធមនុស្ស គំរាមកំហែង ពុករលួយ ខ្លាំងជាងគេ នៅតំបន់អាសុីនេះ ...

Feb 24, 2018 05:09 AM

គេហទំព័រ​ទាំងមូល