ពលរដ្ឋ​១១​ខេត្ត​មក​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​សុំ​អន្តរាគមន៍​ករណី​ចាញ់​បោក​ក្រុមហ៊ុន EBC


2018.02.19
បុគ្គលិក​បណ្ដាញ​ទីផ្សារ EBC ៦២០ បុគ្គលិក​បណ្ដាញ​ទីផ្សារ​របស់​អង្គការ​មីក្រូហិរញ្ញវត្ថុ អេមផាយ ប៊ីក ខាភីថល (Empire Big Capital) ដែល​ប៉ូលិស​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​សៀមរាប ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ដើរ​បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​យក​ប្រាក់​ទៅ​ផ្ញើ​នៅ​កន្លែង​ពួក​គេ។ រូបថត​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០១៥
RFA/Hang Savyouth

ប្រជាពលរដ្ឋ​ចំនួន​ជាង ៣០០​នាក់ មក​ពី​ខេត្ត​ចំនួន​១១ បាន​ប្រមូល​ផ្ដុំ​គ្នា នៅ​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ដើម្បី​ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ក្រុមហ៊ុនEBC ឆបោក​ប្រាក់​របស់​ពលរដ្ឋ​អស់​ជាច្រើន។

គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ស្រង់​សម្ដី​របស់​សមត្ថកិច្ច ថា ប្រជាពលរដ្ឋ ដែល​ឡើង​មក​រក​ការ​ជួយ​អន្តរាគមន៍​រួមមាន ១១​ខេត្ត គឺ​មកពី​ខេត្ត​តាកែវ​ចំនួន ៣​នាក់ ឧត្តរមានជ័យ​ចំនួន ៣២​នាក់ កណ្ដាល ៣៨​នាក់ ព្រៃវែង ៥​នាក់ បាត់ដំបង ៨៤​នាក់ ពោធិ៍សាត់ ២០​នាក់ ស្វាយរៀង ១៥​នាក់ កំពង់ស្ពឺ ៥៥​នាក់ ត្បូងឃ្មុំ ៣៥​នាក់ ប៉ៃលិន ១០​នាក់ និង​កំពត​ចំនួន ៤​នាក់ សរុប​ទាំងអស់​ចំនួន ៣០១​នាក់។

មេធាវី​របស់​រដ្ឋាភិបាល និង​តំណាង​ខុទ្ទកាល័យ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ លោក ប៉ាល់ ចាន់តារា បាន​អោយ​តំណាង​ពលរដ្ឋ​ចំនួន ២២​នាក់ ចូល​ជួប ប៉ុន្តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​បែប​ណា​នៅឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។