ក្រសួង​មហាផ្ទៃ​យល់​ព្រម​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​បន្ទប់​ទឹក​សម្រាប់​ជន​ពិការ

ដោយ ទីន ហ្សាការីយ៉ា
2016.03.28
ជន​ពិការ សង្គ្រោះ​ជាតិ ៦១០ ជន​ពិការ​ជិះ​រទេះ​មក​ចូល​រួម​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នា​ទីលាន​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Mom Sophon

ក្រសួង​មហាផ្ទៃ សម្រេច​យល់​ព្រម​ចំពោះ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​គិតគូរ​ដល់​ជន​ពិការ និង​បន្ទប់​ទឹក​សម្រាប់​ជន​ពិការ។ ការ​សម្រេច​នេះ តាម​ការ​ស្នើសុំ​របស់​ក្រុមប្រឹក្សា​សកម្មភាព​ជន​ពិការ នៃ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា កាល​ពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ ឆ្នាំ​២០១៥។

សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ ចុះ​ហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ លោក សក់ សេដ្ឋា នៅ​ថ្ងៃ​ទី​២៤ មីនា យោង​លើ​ចំណារ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង ជម្រាប​ជូន​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ឲ្យ​ដឹង​ថា ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ជន​ពិការ​គ្រប់​ប្រភេទ​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោល​បំណង​ជួយ​សម្រួល​ដល់​ជន​ពិការ​ក្នុង​ការ​ប្រើប្រាស់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន រួម​ទាំង​បន្ទប់​ទឹក​សម្រាប់​ជន​ពិការ​ស្រប​តាម​ច្បាប់ ស្ដីពី​ជន​ពិការ និង​ស្តង់ដារ​ជា​សកល​សម្រាប់​ជន​ពិការ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​២០១៦ ត​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។