កម្ពុជា​ផ្ញើ​កំណត់​ទូត​ស្នើសុំ​ទិដ្ឋាការ​ជូន​ពលករ​ជិត​៧​ម៉ឺន​នាក់​ទៅ​ធ្វើ​ការ​នៅ​ថៃ

ដោយ ឃុន បញ្ញាវឌ្ឍន៍
2015.12.29
ពលករ​ខ្មែរ ប៉ោយប៉ែត ៦១០ សកម្មភាព​ពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​មក​ដាក់​ចំណុច​រង្វង់​មូល​ខាង​មុខ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ កាល​ពី​​ថ្ងៃ​ទី​១២ មិថុនា ឆ្នាំ​២០១៤។
Photo: RFA

ក្រសួង​ការ​បរទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៥ នេះ ធ្វើ​កំណត់​ទូត​ស្នើសុំ​ទិដ្ឋាការ​ជូន​ពលករ​កម្ពុជា ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ចំនួន​រហូត​ដល់​ជិត ៧​ម៉ឺន​នាក់ (៦៨.១៧៤​នាក់) តាម​សំណើ​របស់​ក្រសួង​ការងារ​កម្ពុជា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ច័ន្ទ ឲ្យ​ដឹង​ថា ស្ថានទូត​កម្ពុជា ប្រចាំ​ប្រទេស​ថៃ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា នៅ​ខេត្ត​ស្រះកែវ បាន​ជួយ​ដោះស្រាយ​បញ្ហា​ជាច្រើន​សម្រាប់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ ដូចជា ស្នើ​អាជ្ញាធរ​ថៃ បញ្ឈប់​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ដែល​កាន់​ប័ណ្ណ​ស្នាក់នៅ​បណ្ដោះអាសន្ន ឬ​ផ្តល់​ប័ណ្ណ​ការងារ ផ្តល់​ទិដ្ឋាការ​ស្នាក់នៅ​ដល់​ពលករ​ខ្មែរ និង​ជួយ​ដោះស្រាយ​បញ្ហា​រំលោភ​បំពាន​លើ​ពលករ​កម្ពុជា ដោយ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ច្បាប់ ផ្ដល់​មេធាវី​ពេល​ឡើង​តុលាការ ការ​ទាមទារ​សំណង​ផ្សេងៗ និង​ជួយ​សម្រួល​ការ​ធ្វើ​មាតុភូមិ​និវត្តន៍ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។