អង្គការ​ក្ដី​ករុណា​នឹង​ចាក់​ផ្សាយ​ខ្សែ​វីដេអូ​ឯកសារ​រឿង «សំណាត់» នៅ​ថ្ងៃ​ទី​២៩​ធ្នូ

ដោយ សុជីវី
2015.12.27
វីដេអូ​សំណាត់ ៦២០ ខ្សែ​វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា «សំណាត់»។
Photo: RFA

អង្គការ​ក្ដី​ករុណា គ្រោង​នឹង​ចាក់​ផ្សាយ​ខ្សែ​វីដេអូ​ឯកសារ​ដែល​មាន​ចំណង​ជើង​ថា «សំណាត់» នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នៅ​សណ្ឋាគារ​អ៊ីមភើរៀល (Imperial) ក្នុង​រាជធានី​ភ្នំពេញ។

ខ្សែ​វីដេអូ​នេះ នឹង​បង្ហាញ​ពី​ប្រវត្តិ​នៃ​ដំណើរ​ការ​ចំណាក និង​ចំណូល​ស្រុក បទពិសោធន៍​ក្នុង​របប​ខ្មែរ​ក្រហម និង​រឿងរ៉ាវ​ខ្សែ​ជីវិត​របស់​ជនជាតិ​ចាម និង​វៀតណាម ដែល​រស់នៅ​ជុំវិញ​បឹង​ទន្លេសាប។

សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​ការ​ចាក់​ផ្សាយ​ខ្សែ​វីដេអូ​ឲ្យ​ដឹង​ថា តួអង្គ​ស្ទើរ​ទាំងអស់​នៅ​ក្នុង​ខ្សែ​វីដេអូ​នេះ បាន​ចែក​រំលែក​បទពិសោធន៍​ជីវិត​ដ៏​លំបាក​ក្នុង​របប​ខ្មែរ​ក្រហម ក្នុង​នោះ​ជនជាតិ​ចាម បាន​រៀបរាប់​ពី​សោកនាដកម្ម​ដែល​ពួក​គេ​បាត់បង់​ឪពុក ម្ដាយ សាច់ញាតិ មិត្តភ័ក្ដិ ខណៈ​ដែល​ជនជាតិ​វៀតណាម បាន​ព្យាយាម​រស់​ដោយ​លាក់​អត្តសញ្ញាណ​របស់​ខ្លួន ដើម្បី​គេច​ផុត​ពី​ការ​កាប់​សម្លាប់​របស់​ខ្មែរ​ក្រហម។

ក្នុង​ថ្ងៃ​ចាក់​ផ្សាយ​ខ្សែ​វីដេអូ​នោះ តួអង្គ​ទាំងឡាយ​ក៏​នឹង​ចូលរួម​ដើម្បី​ចែក​រំលែក​គំនិត និង​យោបល់​របស់​ពួក​គាត់​ទាក់ទង​នឹង​ខ្សែ​វីដេអូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។